តម្លៃលំនៅឋាន​អភិវឌ្ឍន៍ថ្មី​ៗរក្សា​លំនឹងថេរ ខណៈ​តម្លៃគ្រឿ​ងសំណង់​បានកើនឡើងទៅតាម​តម្លៃប្រេងឥន្ធនៈ

ភ្នំពេញ ៖ វិបត្តិ​នៃសង្គ្រាម​រវាងរុស្ស៊ី និងអ៊ុយក្រែន​បាន​ធ្វើឱ្យប៉ះពាល់​ដល់សេដ្ឋកិច្ច​សកល​កាន់តែធ្ងន់ធ្ងរ ​​និង​ប៉ះ​ខ្លាំង​ជា​​ងវិបត្តិកូវីដ​១៩ ​ទៅទៀត ជាក់ស្ដែង​តម្លៃប្រេង​ឥន្ធនៈបានហក់​ឡើងខ្ពស់ និង​ជំរុញឱ្យ​តម្លៃដឹកជញ្ចូ​ន​ក៏​ហក់​​​ខ្ពស់ដូចគ្នា ហើយ​ថែមទាំង​ជំរុញឱ្យ​តម្លៃនៃគ្រឿង​សំណង់ រួមនឹង​សម្ភារៈជាច្រើនទៀ​តនៅក្នុងប្រទេស​​កម្ពុជា​ក៏បាន​កើន​ឡើង​​ដូចគ្នា​ដែរ។ យ៉ាងណាក៏ដោយ បើទោះបីជា​តម្លៃគ្រឿង​សំណង់​ក្នុងប្រទេស​កម្ពុជា​ត្រូវបានគេមើលឃើញថា​មាន​កំណើនខ្ពស់ ប៉ុន្តែអ្ន​ក​អ​ភិ​វឌ្ឍ​ន៍​​លំនៅ​ឋានបានអះអាង ថាតម្លៃ​លំនៅឋានដែលទើប​អភិវឌ្ឍន៍ថ្មីនៅតែរក្សា​លំនឹងដដែល។

អ្នកស្រី សុខ បូរី ​ប្រធានផ្នែក​លក់​នៃក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានមួយ​នៅក្នុង​រាជធានីភ្នំពេញ បានមាន​ប្រសា​ស​ន៍​ថា​​ សង្គ្រាមរវាងរុស្ស៊ី​ និងអ៊ុយក្រែន ជៀសមិនផុតពីការ​ប៉ះពាល់​មកលើ​សេដ្ឋកិច្ច​កម្ពុជា​នោះទេ​ ហើយ​ក៏​បា​​នធ្វើឱ្យ​ទំនិញ​ផ្សេងៗទៀត​ហក់ឡើង​ថ្លៃទៅតាមសន្ទុះ​នៃតម្លៃសាំង ប៉ុន្តែ​សម្រាប់​តម្លៃលំនៅឋានដែ​ល​អភិវ​ឌ្ឍ​ន៍​ដោយក្រុមហ៊ុន​របស់អ្នកស្រីផ្ទាល់​មិនហក់ឡើង​នោះទេ ពោល​គឺស្ថិតនៅក្នុងកម្រិត​ថេរ ហើយបន្ថែមពីនេះ ​ជាការ​លើក​ទឹក​ចិត្ត​ដល់អតិថិជន​ដែលទិញ​លំនៅឋានរបស់ខ្លួន ក្រុមហ៊ុន​បាន​ផ្ដល់​ការបញ្ចុះ​តម្លៃ​ និង​ផ្ដល់​នូវ​រង្វាន់​ជូន​អតិ​ថិ​ជ​ន​​ដែលបានមកកក់ ​និងទិញផ្ទះផងដែរ​។​

អ្នកស្រីបានបន្តថា ទោះបីស្ថិតនៅក្នុងវិបត្តិនៃ​កូវីដ​១៩ និងវិបត្តិ​នៃសង្គ្រាមក៏ពិតមែន តែ​ការអភិវឌ្ឍ​លំនៅឋាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ត្រូវបានមើលឃើញថា​នៅតែមាន​សន្ទុះ​ ជាមួយ​នឹង​តម្រូវការ​ក៏ឃើញថា​នៅតែមាន​ ជាក់​ស្ដែង​​គម្រោងរបស់ក្រុមហ៊ុនអភិវឌ្ឍន៍​ត្រូវ​បានគាំទ្រ​ និងលក់​ចេញ ជិតអស់​រួចហើយ​ដែរ ​។

លោក ជា ស៊ីមុយ ​ប្រធាន​ផ្នែកលក់​នៃក្រុមហ៊ុន​បុរី​ភ្នំពេញថ្មីក៏បានលើកឡើងផងដែរថា លំនៅឋាន​ដែល​អភិ​វឌ្ឍ​​​ន៍​ដោយក្រុមហ៊ុន​​បុរី​ភ្នំពេញថ្មី​មិនមានការ​ឡើងថ្លៃទៅតាម​ការ​កើនឡើង​នៃគ្រឿង​សំណង់​នោះទេ គឺនៅ​រក្សា​​តម្លៃថេរ ដើម្បីកុំឱ្យ​​អតិថិជន​កាន់តែមានផលលំបាក​ក្នុងកា​រស្វែងរក​ទិញលំនៅឋាន។​

លោកបន្តថា​ តាមរយៈការអភិវឌ្ឍ​ជា​បន្តបន្ទាប់​នៅក្នុងវិបត្តិ​នៃកូវីដ​១៩​ ​និងមកដល់ពេល​នេះ​ ការអភិវឌ្ឍ​លំ​នៅឋានរបស់ក្រុមហ៊ុន​នៅ​តែ​មានការ​​គាំទ្រពី​អតិថិជន និងប្រជាពលរដ្ឋក្នុងប្រទេស​កម្ពុជា ជា​ក់​ស្ដែង​គម្រោ​ង​​ចុងក្រោយ​របស់ខ្លួន​ត្រូវបាន​ពលរដ្ឋ​កក់ ​និងបង់​ប្រាក់ទិញជាបន្តបន្ទាប់ដែលធ្វើឱ្យ​ក្រុមហ៊ុន​បន្ត​អភិវឌ្ឍន៍​លំនៅ​ឋាន​​របស់ខ្លួន​ជា​បន្តបន្ទាប់​នៅតាមគម្រោងថ្មីៗ​ជា​បន្តបន្ទាប់។​

យោងតាមក្រសួងរៀបចំដែន​ដី នគរូបនីយកម្ម និងសំណង់បានបង្ហាញថា ក្នុងរយៈ​ពេល​៥ខែ​ដើមឆ្នាំ២០២២​នេះ ក្រសួងបានអនុញ្ញាតគម្រោង​សាងសង់​ចំនួន​១ ៦៧៩ ​គម្រោង​ដែលមានទុនវិនិយោគ​សរុប​ចំនួនជាង ៩​៥០​​លា​នដុល្លារអាមេរិកធៀបនឹ​ងរយៈ​ពេលដូចគ្នាកាលពីឆ្នាំមុនមានការថមថយប្រមាណ ៦០ភាគរយ​ តែ​កម្ពុជា​រំពឹងថា​នៅក្នុងឆ្នាំ២០២២​នេះ វិស័យសំណង់​រំពឹង​កើនឡើង​៣ភាគរយ ដោយសារតែបណ្ដាធនាគារ​បន្តផ្ដល់​ឥណទានដល់វិស័យសំណង់​  ហើយបន្តកើនឡើងរហូតដល់ប្រមាណ៧ភាគរយនៅក្នុងឆ្នាំ២០២៣៕ 


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​១១ខែ ឆ្នាំ២០២៤ វៀតណាម ​បោះទុនវិនិយោគ​នៅកម្ពុជា​ចំនួន​៥៥៧​លាន​ដុល្លារ​អាមេរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/12/2024

វៀតណាម បាន និងកំពុង​បោះទុនវិនិយោគនៅកម្ពុជា​ជា​បន្តបន្ទាប់ ដោយគិតមកដល់ពេលនេះ គម្រោង​វិនិយោគវៀតណាម​មានជាង ​២០០គម្រោង​មានទឹកប្រាក់ ២,៩១ពាន់ដុល្លារ​

សម្រាប់តែខែវិច្ឆិកា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគជាង៤០ មានទុនសរុបជាង៩៤០លានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/12/2024

គ្រាន់តែក្នុងខែវិច្ឆិកាឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគជាង ៤០ ដែលមានទុនសរុបជាង ៩៤០ លានដុល្លារអាម៉េរិក

តម្លៃប្រេងឡើងថ្លៃបន្តិចបន្ទាប់ពី OPEC+ ពន្យារពេលបង្កើនទិន្នផលប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/12/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ០,៥ ភាគរយ ឬ ៧២,៦៩ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក US West Texas Intermediate (WTI) ឡើងថ្លៃ ០,៦ ភាគរយ ឬ  ៦៨,៩០ ដុល្លារក្នុងមួយបារ៉ែល

ចិនត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជាមួយកម្ពុជា ដើម្បីពង្រឹងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រឆកោណ Diamond Hexagon

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/12/2024

ប្រធានាធិបតីចិន ស៊ី ជីនពីង លើកឡើងថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជាមួយកម្ពុជា ដើម្បីពង្រឹងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រឆកោណ Diamond Hexagon និងបង្កើតផែនការសហប្រតិបត្តិការលើការអភិវឌ្ឍន៍ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម និងច្រករបៀងមច្ឆា និងអង្ករ

ADB អនុម័តកម្ចីហិរញ្ញប្បទាន ១៧៣លានដុល្លារ រួមបញ្ចូលគ្នានូវគម្រោងការគ្រប់គ្រងធនធានទឹកប្រកបដោយនិរន្តរភាព និងការបន្សាំនឹងអាកាសធាតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/12/2024

ADB អនុម័តកម្ចីហិរញ្ញប្បទាន ១៧៣លានដុល្លារ រួមបញ្ចូលគ្នានូវគម្រោងការគ្រប់គ្រងធនធានទឹកប្រកបដោយនិរន្តរភាព និងការបន្សាំនឹងអាកាសធាតុ

ប្រធានាធិបតីកូរ៉េខាងត្បូងប្រកាសច្បាប់អាជ្ញាសឹកទាំងយប់ជាលើកដំបូងក្នុងរយៈពេលជាង ៤៤ ឆ្នាំ ប៉ុន្តែត្រូវបានប្រឆាំងភ្លាមៗដោយសមាជិកសភា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/12/2024

កាលពីយប់ថ្ងៃអង្គារ ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol បានប្រកាសច្បាប់អាជ្ញាសឹកដាក់ប្រទេសក្នុងគ្រាអាសន្ន ដោយចោទប្រកាន់ថាគណបក្សប្រឆាំងបានគាំទ្រកូរ៉េខាងជើង និងបង្កសកម្មភាពប្រឆាំងរដ្ឋ

ពិព័រណ៍វារីវប្បកម្មកម្ពុជាលើកទី១ នឹងជួយដោះស្រាយបញ្ហាប្រឈមក្នុងវិស័យវារីវប្បកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/12/2024

ក្រសួងកសិកម្ម នឹងរៀបចំព្រឹត្តិការណ៍ “ពិព័រណ៍វារីវប្បកម្មកម្ពុជាលើកទី១” បង្កើនការយល់ដឹងពី​គុណ​ភាពត្រីចិញ្ចឹមរបស់កម្ពុជា និងដោះស្រាយបញ្ហាប្រឈម

កម្ពុជារកបានចំណូលជិត ៤២លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរចូលទស្សនារមណីយដ្ឋានអង្គរ ក្នុងរយៈ១១ខែ ឆ្នាំ២០២៤

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/12/2024

សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា រយៈពេល១១ខែឆ្នាំនេះ កម្ពុជារកបានចំណូលជិត ៤២លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរចូលទស្សនារមណីយដ្ឋានអង្គរ

ការដាក់ពន្ធថ្មីរបស់ Donald Trump អាចបង្កហានិភ័យដល់សេដ្ឋកិច្ចវៀតណាម ដោយសារពាក់ព័ន្ធនឹងការរួមបញ្ចូលទំនិញរបស់ចិនទៅក្នុងការនាំចេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/12/2024

កាលពីសប្តាហ៍មុន Donald Trump បានប្រកាសពីការដាក់ពន្ធលើការនាំចេញម៉ិកស៊ិក និងកាណាដាពាក់ព័ន្ធនឹងការនាំចូលរបស់ចិន ហើយវៀតណាមទំនងជាប្រឈមមុខនឹងការរឹតបន្តឹងស្រដៀងគ្នា

សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្តល់ជាដំណោះស្រាយចំនួន៣ ដល់សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/12/2024

សម្តេចធិបតីក្នុងឱកាសចុះពិនិត្យមើលស្ថានភាពសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុកបានទទួលយកនូវសំណូមពរ និងសម្រេចផ្តល់ដំណោះស្រាយចំនួនបីជូនដល់សហគមន៍