តៃវ៉ាន់ ៖ បន្ទាប់ពីការមកដល់នៃដំណើរទស្សនកិច្ចក្រោមភាពចម្រូងចម្រាស់របស់លោកស្រី Pelosi ប្រធានសភាសហរដ្ឋអាមេរិក និងការចាកចេញទាំងគ្មានសម្លេងគាំទ្រពីបណ្តាប្រទេសជាមិត្តនោះ រដ្ឋាភិបាលចិនបានសម្រេចដាក់ទណ្ឌកម្មសេដ្ឋកិច្ចដល់កោះតៃវ៉ាន់ ជាមួយការហាមឃាត់ និងបិទកានាំចូលទំនិញ និងផលិតផលផ្នែកចំណីអាហារសរុបប្រមាណ២០០០មុខ រួមនឹងការព្រមានដាក់ទណ្ឌកម្មផ្សេងៗទៀត។
ជាលទ្ធផលចំពោះមុខ រហូតមកដល់ថ្ងៃព្រហស្បត្តិ៍ សប្ដាហ៍នេះ តម្លៃលុយតៃវ៉ាន់បានធ្លាក់ចុះដល់កម្រិតទាបមិនធ្លាប់មានក្នុងរយៈពេលពីរឆ្នាំចុងក្រោយ ដោយ ៣០ ដុល្លារតៃវ៉ាន់ ស្មើរនឹង ១ ដុល្លារអាមេរិកតែប៉ុណ្ណោះ ជាហេតុធ្វើឲរូបិយប័ណ្ណតៃវ៉ាន់ដើរយឺតជាងរូបិយប័ណ្ណអាស៊ីផ្សេងទៀតក្នុងរយៈពេលប៉ុន្មានថ្ងៃនេះធៀបនឹងប្រាក់ដុល្លារអាមេរិក រហូតធ្វើឱ្យបណ្តាពាណិជ្ជករ ឬពួកអ្នកវិនិយោគគ្រោងនឹងដក ឬលក់ភាគហ៊ុនរបស់ពួកគេដែលមានជាប់រូបិយបណ្ណតៃវ៉ាន់។ នេះបើយោងតាមការលើកឡើងរបស់លោក Frances Cheung ដែលជាអ្នកវិភាគអត្រាការប្រាក់នៅ Oversea-Chinese Banking Corp. ។
ស្របពេលជាមួយគ្នានេះ តម្លៃភាគហ៊ុនតៃវ៉ាន់ក៏ស្ថិតនៅក្រោមសម្ពាធផងដែរ ដោយសន្ទស្សន៍មូលធននីយកម្មទម្ងន់ស្រាលរបស់តៃវ៉ាន់ បានធ្លាក់ចុះ ១.៦% កាលពីថ្ងៃអង្គារ និង ១៩.៣% សម្រាប់ឆ្នាំនេះ។ ភាគហ៊ុននៅក្នុងក្រុមហ៊ុនធំៗមួយចំនួនរបស់តៃវ៉ាន់ ដែលភាគច្រើនមានការវិនិយោគនៅចិនដីគោក និងប្រតិបត្តិការទូទាំងពិភពលោកបានធ្លាក់ចុះផងដែរ។ ជាក់ស្តែង ភាគហ៊ុនរបស់ក្រុមហ៊ុន Taiwan Semiconductor Manufacturing Co. (TSMC) ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបទំនើបឈានមុខគេរបស់ពិភពលោកបានធ្លាក់ចុះ ២.៤% កាលពីថ្ងៃអង្គារ ចំណែកក្រុមហ៊ុន Foxconn ផលិត iPhone និងដំណើរការរោងចក្រជាច្រើននៅចិនដីគោកក៏បានធ្លាក់ចុះ ២.៤% ផងដែរ។
ជាថ្មីម្ដងទៀត ផ្អែកតាមការរាយការណ៍ចុងក្រោយបានបង្ហាញថា ចិនបានប្រកាសហាមឃាត់ពីការនាំចូលទំនិញជាង ១០០ ក្រុមហ៊ុន ដែលភាគច្រើនជាផលិតផលផ្នែកអាហារពីតៃវ៉ាន់។ នាពេលកន្លងមក ប្រទេសចិនក៏បានហាមឃាត់ការនាំចូលផ្លែឈើ និងអាហារសមុទ្ររបស់តៃវ៉ាន់ផងដែរ ក្រោមលេសថាមានការព្រួយបារម្ភអំពីបរិស្ថាន។ រីឯនៅខាងហុងកុង លោក Paul Chan លេខាធិការហិរញ្ញវត្ថុរបស់ហុងកុងបានព្រមានថា ទីក្រុងហុងកុងចាំបាច់ត្រូវត្រៀមខ្លួនសម្រាប់ស្ថានការណ៍ដែលអាក្រក់បំផុត ស្របពេលដែលទីក្រុងឥឡូវនេះស្ថិតនៅក្នុងវិបត្តិសេដ្ឋកិច្ចបន្ទាប់ពីសេដ្ឋកិច្ចរបស់ខ្លួនបានធ្លាក់ចុះ ១.៤% នៅក្នុងត្រីមាសទីពីរនៃឆ្នាំ២០២២៕
ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧ម៉ាឡេស៊ី ចង់ក្លាយជាមជ្ឈមណ្ឌលបច្ចេកវិទ្យា និងថាមពល ដើម្បីទាក់ទាញការវិនិយោគទំហំរាប់រយពាន់លានដុល្លារ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/01/2025
ម៉ាឡេស៊ី បច្ចុប្បន្នគឺជាប្រទេសដែលជាទទួលបន្ទុកកិច្ចការងារធ្វើតេស្ត និងវេចខ្ចប់ផលិតផលបន្ទះឈីបរបស់ពិភពលោក ឬប្រមាណជា ១៣ភាគរយនៃទីផ្សារសរុប