សូមចូលរួមតាមដានយុទ្ធនាការ ធុរកិច្ចបរិយាបន្ន ចូលទស្សនា ចូលទស្សនា សូមចូលរួមតាមដានយុទ្ធនាការ ធុរកិច្ចបរិយាបន្ន រយៈពេល 100 ថ្ងៃ

ម្ចាស់អាជីវកម្មជោគជ័យចែករំលែកគន្លឹះសំខាន់ៗ សម្រាប់អ្នកទើបចេញរកស៊ី

(ភ្នំពេញ)៖ ច្បាស់ណាស់ ភាពជោគជ័យនៃអាជីវកម្មមួយមិនមែនកើតឡើងដោយភាពចៃដន្យនោះទេ គ្រប់ជំហាន គឺសុទ្ធតែកើតចេញពីការគ្រោងទុករបស់ម្ចាស់អាជីវកម្ម។ ការសម្លឹងមើលតែមួយជ្រុង ក៏មិនអាចរុញអាជីវកម្មមួយជោគជ័យបានដែរ ពោលគឺម្ចាស់អាជីវកម្មត្រូវយកចិត្តទុកដាក់លើគ្រប់ធាតុចូលដែលពាក់ព័ន្ធ។

ក្នុងឱកាសសិក្ខាសាលាស្ដីអំពីគន្លឹះសម្រាប់ក្លាយជាម្ចាស់អាជីវកម្មដែលមានប្រសិទ្ធភាព ដែលរៀបចំដោយបណ្ដាញទំនាក់ទំនងអាជីវកម្ម (BNI​ Master) អ្នកជំនាញដែលសុទ្ធសឹងតែមានបទពិសោធន៍យូរឆ្នាំលើវិស័យជំនួញបានចែករំលែកនូវគន្លឹះមួយចំនួនដែលមានប្រយោជន៍សម្រាប់អ្នកដែលទើបនឹងចាប់ផ្ដើមអាជីវកម្មថ្មីថ្មោង (Start-up)។

លោក សោម សម្បត្តិ អគ្គនាយកក្រុមហ៊ុនថ្នាំពណ៍ ខាំផេន ដែលជាវាគ្មិនមួួយរូបក្នុងសិក្ខាសាលា ខាងលើកឡើងពីបទពិសោធន៍របស់លោកថា ចំណុចប្រឈមសម្រាប់អាជីវកម្មដែលទើបតែបើក​ដំបូងៗ គឺច្រើនតែជួបបញ្ហារឿងលុយកាក់ បញ្ហាបច្ចេកទេស បញ្ហាចំណេះដឹង កម្រិតយល់ដឹងពីទីផ្សារ ជាពិសេសគឺមិនទាន់យល់ច្បាស់ពីចំណុចខ្លាំង និងចំណុចខ្សោយរបស់ខ្លួន។

ម៉ាកផលិតផលថ្នាំពណ៍ជាតិ ដែលមានវត្តមាននៅក្នុងស្រុកតាំងតែពីឆ្នាំ២០០៤ បានជំនះនូវឧបសគ្គជាច្រើនរហូតអាចឈរជើងលើទីផ្សារបានជាង ២០ឆ្នាំនេះ។

លោក សោម សម្បត្តិ បានលើកឡើងពីចំណុចសំខាន់ៗចំនួន៣ ដែលមានចំណែកយ៉ាងធំក្នុងការរុញឱ្យអាជីវកម្មមួយដើរដល់ចំណុចជោគជ័យ។ ចំណុចទាំងនោះមានដូចជា មានវត្ថុធាតុដើមល្អ មានរូបមន្ដនៃការផលិតល្អ និងមានក្បួននៃការប្រើប្រាស់ល្អ។

ទាក់ទិននឹងចំណុចទាំងនេះ លោកបានលើកជាឧទាហរណ៍ថា ៖

«បើទោះជាចុងភៅពូកែយ៉ាងណាក៏ដោយ បើបន្លែ គ្រឿងផ្សំមិនល្អ ម្ហូបក៏មិនអាចមានរសជាតិឆ្ញាញ់បានដែរ…ហើយបើសិនជាមានវត្ថុធាតុដើមល្អហើយ តែមិនមានរូបមន្ដក្នុងការចម្អិនច្បាស់លាស់ រសជាតិក៏មិនអាចស្ថិតស្ថេរដែរ វាគង់មានថ្ងៃខ្លះឆ្ញាញ់ ថ្ងៃខ្លះមិនឆ្ញាញ់។»

រីឯចំណុចចុងក្រោយ លោកបានបកស្រាយថា ផលិតផលមួយចំនួនជាផលិតផលដែលល្អ មានការ​វេចខ្ចប់ត្រឹមត្រូវ មានគុណភាពល្អ ប៉ុន្តែបើសិនជាអតិថិជនមិនបានដឹងពីរបៀបប្រើ វាក៏ទាញឱ្យផលិត​ផលនោះធ្លាក់ចុះទៅតាមនោះដែរ។

ត្រង់ចំណុចនេះ លោកបានណែនាំឱ្យម្ចាស់អាជីវកម្មមានការគិតគូលើការផ្ដល់ការណែនាំពីរបៀបប្រើឱ្យបានត្រឹមត្រូវ ទើបហៅថាផលិតផលនោះមានប្រសិទ្ធភាពពិតប្រាកដ។

ក្រៅពីចំណុចស្នូលទាំងនេះ លោកក៏បានបន្ថែមនូវជំនាញមួយដែលម្ចាស់អាជីវកម្មគួរប្រកាន់ខ្ចាប់ដែរ នោះគឺ ការទំនាក់ទំនង ជាពិសេសជាមួយអ្នកផ្គត់ផ្គង់។ ការមានទំនាក់ទំនងល្អជាមួយអ្នកផ្គត់ផ្គង់គឺជា ការធានាបាននូវនិរន្តភាពនៃវត្ថុធាតុដើម សម្រាប់ឱ្យអាជីវកម្មដំណើរការបានរលូនដូចគ្នា៕


ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អស្ចារ្យខ្លាំងណាស់! គម្រោងថ្មីដ៏ធំនៅកណ្តាលទីក្រុង ហ្រ្គេនលែនម៉ាក ២៧១ របស់ ជីប ម៉ុង លែន ប្រកាសបើកលក់ជាផ្លូវការហើយ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 21/03/2025

អស្ចារ្យខ្លាំងណាស់! គម្រោងថ្មីដ៏ធំនៅកណ្តាលទីក្រុង ហ្រ្គេនលែនម៉ាក ២៧១ របស់ ជីប ម៉ុង លែន ប្រកាសបើកលក់ជាផ្លូវការហើយ

ប្រធាន CBC បញ្ជាក់ពីបញ្ហា និងដំណើរការបង់សងត្រឡប់យឺតលើស ៩០ថ្ងៃ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 21/03/2025

លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនក្រេឌី ប្យូរ៉ូ ខេមបូឌា បានបញ្ជាក់អំពីមូលហេតុនៃការសងត្រឡប់យឺតនេះថា ភាគច្រើនគឺបណ្តាលមកពីកំណើនសេដ្ឋកិច្ចយឺត ដែលជាកត្តាចម្បងជាងគេ សម្រាប់ការកើនឡើងនៃឥណទានសងយឺតយ៉ាវចាប់ពី៩០ថ្ងៃ (90+DPD) ក្នុងឆ្នាំ២០២៤

ការផ្ដល់​ឥណទាន​សម្រាប់ទិញលំនៅឋាននៅកម្ពុជា​​ កាន់តែទូលំទូលាយ​ជាមួយនឹងអត្រាការ​ប្រាក់ទាបជាងមុន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 21/03/2025

ក្នុងពេល​បច្ចុប្បន្ន​នេះ ការផ្ដល់ឥណទាន​សម្រាប់ទិញលំនៅឋាន​កាន់តែទូលំទូលាយ​ ដែលជា​ជម្រើស​ល្អ សម្រាប់ពលរដ្ឋដែលត្រូវការ​លំនៅឋានស្នាក់នៅសមរម្យ

រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមរថយន្តក្រុងជិត ៦០០គ្រឿងសម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋទៅស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/03/2025

សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បញ្ចេញរថយន្ដក្រុងដឹកជញ្ជូនប្រជាពលរដ្ឋទៅស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ

គណៈកម្មការមូលបត្រអាមេរិកកោះហៅ លោក Elon Musk សាជាថ្មី ជុំវិញបញ្ហាលាក់បាំងភាគហ៊ុននៅ​​​ Twitter

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/03/2025

លោក Musk បានចំណាយលុយ៤៤ពាន់លានដុល្លារទិញយក Twitter ហើយប្តូរឈ្មោះវាទៅជា X និងបានធ្វើឲ្យអ្នកវិនិយោគជាច្រើនខាតបង់ប្រាក់យ៉ាងសន្ធឹកសន្ធាប់តាមរយៈការលក់ភាគហ៊ុនរបស់ខ្លួនចេញក្នុងតម្លៃធូរថ្លៃ

ឯកឧត្តម ហែម វណ្ណឌី លើកទឹកចិត្ត​សហគ្រិន​ស្ត្រី​ឱ្យធ្វើជាគំរូក្នុងការលើកកម្ពស់​សុចរិតភាពធុរកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/03/2025

ឯកឧត្តម ហែម វណ្ណឌី លើកទឹកចិត្តឱ្យសហគ្រិនស្ត្រីធ្វើជាគំរូក្នុងការលើកកម្ពស់សុចរិតភាព និងក្រមសីលធម៌ធុរកិច្ច ដែលជាមូលដ្ឋានគ្រឹះសម្រាប់អាជីវកម្ម

តម្លៃប្រេងឡើងថ្លៃជាង ១ ភាគរយ បន្ទាប់ពីសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មលើអង្គភាពដែលពាក់ព័ន្ធនឹងប្រទេសអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/03/2025

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ១,៧២ ភាគរយ ឬ ៧២ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃ ១,៦៤ ភាគរយ ឬ ៦៨,២៦ ដុល្លារក្នុងមួយបារ៉ែល

ADB ប្តេជ្ញាចិត្តជួយកម្ពុជាពង្រឹងសេដ្ឋកិច្ច និងបង្កើតឱកាសថ្មីៗសម្រាប់ប្រជាពលរដ្ឋក្រីក្រ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/03/2025

ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាចិត្តជួយកម្ពុជាពង្រឹងសេដ្ឋកិច្ច និងបង្កើតឱកាសថ្មីៗសម្រាប់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ

ក្រសួងទេសចរណ៍ជំរុញការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តប៉ៃលិន ដោយតភ្ជាប់កញ្ចប់ទស្សនកិច្ចជាមួយខេត្តជិតខាង និងប្រទេសថៃ!

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/03/2025

ក្រសួងទេសចរណ៍ជំរុញការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តប៉ៃលិន ដោយតភ្ជាប់កញ្ចប់ទស្សនកិច្ចជាមួយខេត្តជិតខាង និងប្រទេសថៃ!

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ