នៅលើដងវិថីដែលមានអ្នកដំណើរធ្វើចរាចរណ៍ទៅមកៗយ៉ាងមមាញឹក ក្រោមម្លប់ដ៏ត្រជាក់នៃដើមឈើធំៗដែលកំពុងឈរតម្រៀបជាជួរសងខាងដងវិថីនោះ។ នៅខាងក្រោយដើមឈើមួយដើម មានអក្សរមួយពាក្យ ម្តងឃើញម្តងបាត់ដោយសារតែស្លឹកឈើដែលបក់ទៅបក់មកតាមខ្យល់។ ពាក្យនោះអានថា «មរកត» ជាស្លាកឈ្មោះហាងកាហ្វេមួយដែលតែងតែមានមនុស្សក្នុងតំបន់នោះចូលមកហូប។ ប៉ុន្តែហេតុអ្វីបានជាមានតែអតិថិជនដដែលៗមកគាំទ្រ? ហាងនេះស្ថិតក្នុងតំបន់សេដ្ឋកិច្ច ប៉ុន្តែហេតុអ្វីបានជាចំនួនអតិថិជននៅមានកម្រិត? បើតាមខ្ញុំដឹងរសជាតិ និងក្លិនកាហ្វេហាងនោះមិនចាញ់ហាងល្បីៗនោះទេ។
ពិដោរ គឺជាម្ចាស់ហាងវ័យក្មេង ទឹកមុខតែងតែបង្ហាញនូវស្នាមញញឹមជានិច្ច។ ស្ថិតនៅក្នុងឈុតសម្លៀកបំពាក់យុវវ័យ ពាក់អៀមឆុងកាហ្វេ កំពុងសម្រិតសម្រាំង កាន់ពែងកាហ្វេឆុងទាំងញញឹម និងមានទឹកមុខពោរពេញដោយមោទកភាព រីឯក្លិន និងរសជាតិនៃកាហ្វេវិញ ឆុងឡើងពោរពេញដោយក្ដីស្រលាញ់។ ពិដោរដាក់ពែងកាហ្វេចុះ សម្លឹងមើលទៅហាងដែលមានសភាពស្ងប់ស្ងាត់ ភ្ញៀវនៅទីនោះទាំងអស់សុទ្ធតែអតិថិជនប្រចាំ និងអ្នកដែលរស់នៅជាប់ៗហាង។ ពិដោរ បិតភ្នែកស្រង់ក្លិនកាហ្វេរបស់ខ្លួន ហើយស្រមៃ………ឃើញហាងរបស់នាង មានមនុស្សពេញ កំពុងសន្ទនាគ្នាយ៉ាងក្អាកក្អាយ មានឡានម៉ូតូចេញចូលយ៉ាងកុះករ តាំងពីភ្ញៀវដែលជាសិស្ស-និស្សិតរហូតដល់ភ្ញៀវដែលជាអ្នកធ្វើការ និងអ្នកជំនួញ។
ភ្ញាក់ពីភាពស្រមើស្រមៃហើយក្រឡេកមកមើលទិដ្ឋភាពជាក់ស្ដែងនៅក្នុងហាងរបស់នាង ពិដោរដកដង្ហើមធំ ហើយខ្សឹបសួរខ្លួនឯង៖
«ហាងខ្ញុំចំកន្លែងដែលមានមនុស្សច្រើនធ្វើដំណើរឆ្លងកាត់ ប៉ុន្តែហេតុអ្វីមិនមានអតិថិជនថ្មីសោះ?» «ចំពោះក្លិន និងរសជាតិវិញ អតិថិជនម្នាក់ណាក៏សរសើរមិនដាច់ពីមាត់» «តើហេតុអ្វីបាន មរកត មិនអាចសាងកេរ្តិ៍ឈ្មោះបាន?» ។
ហាងកាហ្វេនៅក្នុងទិដ្ឋភាពព្រះអាទិត្យរាបលិចពិតជាស្រស់ស្អាត ដោយពន្លឺបានចាំងចូលតាមចន្លោះដើមឈើនៅមុខហាង ធ្វើឲ្យហាងកាហ្វេ «មរកត» ផុសត្រដែត កាន់តែមានសោភ័ណ្ឌភាពស្រស់ស្អាតបន្ថែមទៀត។ ពិដោរ កំពុងដោះអាវអៀមចេញ ដោយសារស្បើយភ្ញៀវនៅក្នុងហាង ក៏ទាញទូរស័ព្ទមកអូសមើលចុះឡើងក៏ឃើញការផ្សព្វផ្សាយរបស់ Apsara Media Service។ពិដោរលាន់មាត់ថា «ការផ្សព្វផ្សាយរបស់ក្រុមហ៊ុន Apsara Media Service ពិតជាឆ្លើយតបនឹងសំណួររបស់ខ្ញុំណាស់»។ ពិដោរក៏ធ្វើការទាក់ទងទៅ AMS ភ្លាម!
ពិដោរ បានចាប់ផ្ដើមសហការគ្នាជាមួយ ក្រុមការងារទីផ្សារឌីជីថលនៃក្រុមហ៊ុន Apsara Media Service ។ Apsara Media Service ចាប់ផ្ដើមសិក្សាស្វែងយល់ពីគោលដៅអាជីវកម្ម អតិថិជនគោលដៅ និងគោលបំណងចុងក្រោយរបស់ពិដោរយ៉ាងយកចិត្តទុកដាក់ ដើម្បីសម្រេចក្ដីស្រមៃរបស់ពិដោរ។ បន្ទាប់មកក្រុមការងារទីផ្សារឌីជីថលបានបញ្ចេញនៅយុទ្ធសាស្រ្តទីផ្សារឌីជីថល ដោយប្រើវិធីសាស្រ្តក្នុងការផ្សព្វផ្សាយនៅលើបដារបស់គេហទំព័រ Apsara Media Service ។ ដើម្បីរំលេចចំណុចពិសេស ភាពឆ្នៃប្រឌិតទៅកាន់មនុស្សគ្រប់គ្នានៅលើបណ្ដាញឌីជីថល ធ្វើឲ្យមនុស្សគ្រប់គ្នាទុកចិត្ត ចង់ស្គាល់ ចង់ភ្លក្សរសជាតិ និងចង់មកកាន់ហាងរបស់ពិដោរផ្ទាល់។
ក្នុងរយៈពេលខ្លីប៉ុណ្ណោះ ក្រោយពេល ពិដោរ បានជ្រើសយកសេវាកម្មផ្សព្វផ្សាយលើបដា និងការអនុវត្តយុទ្ធសាស្ត្រទីផ្សារឌីជីថលរបស់ក្រុមហ៊ុន Apsara Media Service អាជីវកម្មហាងកាហ្វេ «មរកត» ទទួលបានប្រជាប្រិយភាពលើបណ្តាញឌីជីថល កើនប្រាក់ចំណូល និងទទួលបានអតិថិជនថ្មីៗដែលជាសិស្ស-និស្សិត អ្នកធ្វើការ និងអ្នកជំនួញ មកធ្វើកិច្ចការសាលា និងពិភាក្សាការងារផ្សេងៗក្រៅពីមកស្គាល់ ភ្លក់រសជាតិ និងស្រង់ក្លិនកាហ្វេរបស់ពិដោរ។
ទិដ្ឋភាពដែលកំពុងកើតមាននៅមុខពិដោរ ហាក់ធ្វើឱ្យនាងគិតថាជាក្តីស្រមៃ ប៉ុន្តែនេះជាការពិតមួយដែលកើតឡើងក្រោយពេលនាងធ្វើការសម្រេចចិត្តត្រឹមត្រូវក្នុងការសហការជាមួយក្រុមការងាររបស់ក្រុមហ៊ុន Apsara Media Services។
ពីហាងដែលមានសក្តានុពលប៉ុន្តែមិនមានប្រជាប្រិយភាព ប្រែក្លាយទៅជាមរកតដែលភ្លឺចែងចាំង គឺជារឿងមួយដែលគួរពិចារណា និងស្វែងយល់ពីគន្លឹះឬវិធីសាស្ត្រ ដែល Apsara Media Services បានប្រើ។
កុំគិតថាអាជីវកម្មតូចមិនអាចពង្រីក ឬឈ្នះអាជីវកម្មធំ អ្នកត្រូវការឱកាសតែប៉ុណ្ណោះក្នុងការសម្រេចក្តីស្រមៃរបស់អ្នកមួយជំហានម្តងៗ។ ឯឱកាសនោះគឺ Apsara Media Services។
Apsara Media Services ឬ AMS មានសេវាកម្មផ្សព្វផ្សាយលើបដាក្នុងគេហទំព័ររបស់យើង។ ពេលប្រើប្រាស់សេវាកម្មរបស់ AMS លោកអ្នកនឹងទទួលបានការប្រឹក្សាពីអ្នកជំនាញ AMS ទទួលបានការរចនាបដាដែលមានភាពប្រណិត ចលនារស់រវើក ការផ្សព្វផ្សាយចំអតិថិជនគោលដៅ អ្នកទស្សនារបស់ AMS នឹងក្លាយជាអតិថិជនរបស់អ្នក និងចុងក្រោយបង្កើនប្រាក់ចំណូលរបស់លោកអ្នក។