អាកាសយានដ្ឋាន​អន្តរជាតិសៀមរាប​អង្គរ​នឹង​ក្លាយជាធ្នាក់ដ៏សំខាន់​ទាក់ទាញ​វិនិយោគិន​ និងទេសចរ​បរទេស

ភ្នំពេញ ៖ ​កម្ពុជា​ទើបតែ​ដាក់ដំណើរការ​សាកល្បង​អាកា​សយានដ្ឋានអន្តរជាតិ​សៀមរាប​អង្គ​រ​កាលពី​ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣​កន្លងទៅនេះ ហើយ​ក្រោយការ​ដាក់​ដំណើរការ​សាកល្បងនេះឃើញថា​ ទទួល​បានការ​ចាប់អារម្មណ៍​ពីភ្ញៀវទេសចរ​ និងមានជើងហោះហើរជា​ច្រើន​បានចុះចតនៅអាកាស​យាន្ដដ្ឋាន​ថ្មី​របស់កម្ពុជា ។

ប្រតិបត្តិករក្នុងវិស័យ​អចលនទ្រព្យ​ប្រចាំ​ខេត្ត​សៀមរាប​មួយរូប លោក​ កែវ សុធារ៉ា បាន​ប្រាប់ ​AMS Economy ឱ្យដឹងថា អាកាស​យានដ្ឋាន​សៀមរាប​អង្គរ​នឹងទាក់ទាញ​វិនិយោគិន​ និងភ្ញៀវទេសច​បរទេស​មកកាន់កម្ពុជាកាន់តែច្រើន​នៅពេលខាង​មុខដ៏ខ្លីនេះ។​

លោក​ កែវ សុធារ៉ា បានមានប្រសាសន៍តាមទូរសព្ទឱ្យដឹងថា​ ចាប់តាំងពីកម្ពុជា​បាន​ដាក់​ដំណើរការ​នូវ​អាកាស​យានដ្ឋានអន្តរជាតិសៀមរាប​អង្គរមក ឃើញថា​មានអ្នកវិនិយោគក្នុង​ និង​ក្រៅប្រទេស​ចាប់ផ្ដើម​សម្លឹង​មើលពីសក្ដានុពល​វិនិយោគ​ក្នុង​ខេត្ត​សៀមរាប ​​ហើយ​លោករំពឹង​ថា នៅពេលខាងមុខ​ឆាប់ៗនេះ សៀមរាប​នឹងទទួលបាន​ការ​វិនិយោគកាន់តែខ្លាំង​បន្ថែមទៀត ។

លោក​បន្តថា​ សម្រាប់រូប​លោក​ដែលជាអ្នក​វិនិយោគ​មួយរូប​នៅកម្ពុជា​លើវិស័យ​អចលនទ្រព្យ​លោក​មាន​សុ​ទិដ្ឋិ​និយម​ខ្ពស់​ចំពោះភាពទាក់ទាញ​អ្នកវិនិយោគ ​និងភ្ញៀវទេស​ក្រោយពី​អាកាស​យានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គ​រ​​ដាក់​ដំណើរការ ពីព្រោះថា​អាកាស​យានដ្ឋានមួយ​នេះ អាច​ទទួល​បាន​យន្តហោះខ្នាតធំៗ​ចុះចត​បាន និង​អាច​ទទួល​បានភ្ញៀវ​ទេសចរ​ពីគ្រប់ទិសទី​ចូលមកកាន់តែ​ច្រើន ដើម្បីមកទស្សនា​នៅតំបន់​រមណី​យ​ដ្ឋា​ន​នានា​ក្នុង​ខេត្ត​សៀមរាប ។

លោក ​សុធារ៉ា បាន​បន្តទៀតថា  នៅតំបន់ជុំវិញ​អាកាស​យានដ្ឋាន​អន្តរជាតិ​មួយនេះ ក៏​មានគម្រោង​អភិវឌ្ឍន៍មួយ ត្រៀមផ្ទៃដី​រហូតដល់ ១០០០​ហិចតា​ ប៉ុន្តែភ្លាមៗ​គម្រោងនេះ មិនទាន់ចេញជារូ​បរាង​នៅឡើយ​ទេ តែ​លោក​រំពឹ​ង​​ថា មិនយូរទេ​​គម្រោង​នេះអាច​នឹង​ចាប់ផ្ដើមដំណើរការអភិវឌ្ឍ​ ដើម្បី​បំពេញតម្រូវ​អាជីវកម្ម​ និងការអភិវឌ្ឍ​នា​ពេលខាងមុខនេះ ។​

លោក​បានបន្ថែមថា សម្រាប់​ស្ថានភាព​នៃទីផ្សារ​អចលនទ្រព្យ​នៅខេត្ត​សៀមរាប​ក្នុង​រយៈពេល​ ២-៣ខែ​ចុង​ក្រោយ​​នេះ​ ចាប់ផ្ដើម​មានសកម្មភាពកម្រើក​ឡើង​វិញ​បន្តិចហើយ ដោយ​មាន​អ្នកវិនិយោគ​និងធុរកិច្ច​ចូល​មក​កាន់​ខេត្ត​សៀមរាប​ និងត្រៀម​បង្កើតអាជីវកម្ម​នៅក្នុង​ខេត្ត​នេះ​ឡើ​ងវិញ ។ យ៉ាងណាក្ដី លោកក៏បាន​ស្នើ​ឱ្យ​អ្នក​ផ្ដល់​សេវា​កម្មទេសចរណ៍​ក្នុង​ខេត្ត​ ត្រូវពង្រឹង​សេវាកម្ម បម្រើ​ភ្ញៀវទេសចរ​បរទេស ធ្វើ​យ៉ាង​ណា​ដើម្បី​ឱ្យ​គេចង់​មកលេង​សៀមរាប ឬប្រទេស​កកម្ពុជា​ម្ដងហើយម្ដងទៀត​នៅពេល​គេ​ត្រលប់ទៅ​ប្រទេស​កំណើ​ត​វិញ ។

គួរ​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ កម្ពុជា​មានអាកាស​យានដ្ឋាន​ចំនួន​៣​កំពុង​ដំណើរការ​រួមមាន អាកាស​យានដ្ឋាន​ភ្នំ​ពេញ អាកាស​យានដ្ឋាន​អន្តរជាតិ​ខេត្តព្រះសីហនុ និងអាកាស​យានដ្ឋានអន្តរជាតិ​សៀមរាប​​អង្គរ ខណៈ​អាកាស​យានដ្ឋាន​ចំនួន​២ទៀត​ រួមមាន​អាកា​សយានដ្ឋានខេត្ត​កោះកុង និង​អាកាស​ដ្ឋាន​អន្តរជាតិ​តេជោ នៅស្រុកកណ្ដាល​ស្ទឹង​កំពុង​សាងសង់​ និ​ងត្រៀម​ដំណើរការ​នៅពេលខាងមុខ​ផងដែរ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ៊ីស្រាអែល បន្តរងការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ខណៈដែលប្រព័ន្ធហិរញ្ញវត្ថុមិនអាចទប់នឹងការចំណាយលើសង្គ្រាមនោះទេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/09/2024

ធនាគារអ៊ីស្រាអែលបានប៉ាន់ប្រមាណថា ការចំណាយនៃសង្គ្រាមអាចនឹងកើនឡើងដល់ ៦៧ ពាន់លានដុល្លារនៅឆ្នាំ ២០២៥។ ទោះបីជាមានកញ្ចប់ជំនួយយោធាចំនួន ១៤,៥ ពាន់លានដុល្លារពីសហរដ្ឋអាមេរិកក៏ដោយ ប៉ុន្តែហិរញ្ញវត្ថុរបស់អ៊ីស្រាអែលប្រហែលជាមិនគ្រប់គ្រាន់ក្នុងការចំណាយនោះទេ

ក្រុមហ៊ុនសាជីវកម្មស្ពាន-ថ្នល់ចិន ចង់វិនិយោគក្នុងវិស័យទឹកស្អាតនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/09/2024

ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា រាជរដ្ឋាភិបាល បាន និងកំពុងយកចិត្តទុកដាក់ខ្លាំង ទៅលើវិស័យទឹកស្អាត និងចាត់ទុកជាវិស័យអាទិភាព ដើម្បីលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន។

អគ្គនាយក CSX ៖ ទោះរីកចម្រើនយឺតជាងប្រទេសជិតខាង តែវិស័យមូលបត្រកម្ពុជាទទួលបានការចាប់អារម្មណ៍ពីវិនិយោគិនយ៉ាងគំហុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/09/2024

ទោះរីកចម្រើនយឺតជាងប្រទេសជិតខាង ដូចជា ថៃ និង វៀតណាម តែវិស័យមូលបត្រកម្ពុជាមានការរីកចម្រើន និងទទួលបានការចាប់អារម្មណ៍ពីវិនិយោគិនយ៉ាងគំហុក

រយៈពេល៨ខែ កម្ពុជាទទួលបានចំណូល ៣០៥លានដុល្លារ ពីការនាំចេញអង្ករជាង ៤១ម៉ឺនតោន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/09/2024

សហព័ន្ធស្រូវអង្ករកម្ពុជាឱ្យដឹងថា ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៤ កម្ពុជាទទួលបានចំណូល ៣០៥​លានដុល្លារពីការនាំចេញអង្ករចំនួន ៤១២ ០២៣ តោន

OPEC+ ពន្យារពេលបង្កើនផលិតកម្មប្រេង ដោយសារតម្រូវការពិភពលោកចុះខ្សោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/09/2024

OPEC+ គ្រោងនឹងបង្កើនផលិតកម្ម ១៨០ ០០០ បារ៉ែលក្នុងមួយថ្ងៃចាប់ផ្តើមពីខែតុលា ដែលជាផ្នែកនៃផែនការបង្កើនផលិតកម្មទៅកាន់ទីផ្សារវិញ ប៉ុន្តែការបង្កើនផលិតកម្មនេះត្រូវបានពន្យារពេល ដោយសារតែភាពរសើបនៅក្នុងកិច្ចពិភាក្សា

រោងចក្រផលិតសំបកកង់រថយន្តតម្លៃ ​១៣០លាន​ដុល្លារនៅខេត្តក្រចេះនឹងផ្តើមដំណើរការផលិត ថ្ងៃទី០៦ ខែកញ្ញា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/09/2024

រោងចក្រផលិតសំបកកង់រថយន្តតម្លៃជាង​១៣០លាន​ដុល្លារអាមេរិកស្ថិតនៅខេត្តក្រចេះនឹងចាប់ផ្តើមដំណើរការផលិតជាផ្លូវការនាថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ នេះហើយ

តួកគី ដាក់ពាក្យស្នើសុំធ្វើជាសមាជិកភាពក្រុមប្រទេស BRICS ជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/09/2024

ប្រធានាធិបតីតួកគី Recep Tayyip Erdogan បានទទួលយកការអញ្ជើញរបស់វិមានក្រឹមឡាំង ដើម្បីចូលរួមកិច្ចប្រជុំកំពូល BRICS នៅទីក្រុង Kazan នៃប្រទេសរុស្ស៊ី ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២២-២៤ ខែតុលាខាងមុខនេះ

យល់ដឹងពីហេតុផលដែលស្វីសក្លាយជាប្រទេសអ្នកមាន និងសុវត្ថិភាពបំផុតមួយរបស់ពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/09/2024

ស្វីស យកចិត្តទុកដាក់លើឧស្សាហកម្មរបស់ខ្លួនជាខ្លាំង ដោយពាណិជ្ជកម្មសេរីបានធ្វើឱ្យប្រទេសផ្តោតលើការបង្កើតរបស់ក្នុងស្រុកជាជាងការទិញទំនិញថោកពីប្រទេសផ្សេងទៀត

ផ្សារមូលបត្រកម្ពុជា សហការជាមួយ ធនាគារអេស៊ីលីដា រៀបចំកម្មវិធី «វេទិកាក្រុមហ៊ុនចុះបញ្ជី» ដើម្បីផ្សព្វផ្សាយ​ពីសក្ដានុពល​ដល់​វិនិយោគិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2024

ផ្សារមូលបត្រកម្ពុជា សហការជាមួយ ធនាគារអេស៊ីលីដា រៀបចំកម្មវិធី «វេទិកាក្រុមហ៊ុនចុះបញ្ជី» ដើម្បីផ្សព្វផ្សាយ​ពីសក្ដានុពល​ដល់​វិនិយោគិន

ក្រុមហ៊ុនធំៗចំនួន ២ ប្រមូលទិញស្រូវ និងដំឡូងមីសរីរាង្គជាង៥ម៉ឺនតោនក្នុងឆ្នាំ២០២៤ ពីសហគមន៍៣៧ នៅខេត្តព្រះវិហារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2024

ក្រុមហ៊ុនធំៗចំនួន ២ ប្រមូលទិញស្រូវសរីរាង្គ និងដំឡូងមីសរីរាង្គ សរុបជាង៥ម៉ឺនតោន ក្នុងឆ្នាំ២០២៤ ពីសហគមន៍​ចំនួន ៣៧ ក្នុងខេត្តព្រះវិហារ