តំបន់​សេដ្ឋកិច្ចពិសេសចំនួន៣ក្នុង​ខេត្តស្វាយរៀង​ផ្ដល់​ឱកាស​ការងារ​ជាង​ ២៣ ០០០​នាក់​

ភ្នំពេញ ៖ គ្រាន់តែតំបន់សេដ្ឋកិច្ច​ពិសេស​ចំនួន​៣​ប៉ុណ្ណោះ ក្នុង​ខេត្ត​ស្វាយ​រៀង​បានផ្ដល់​ប្រាក់​ចំណូល​ដល់​កម្មករ​និយោជិត​ប្រមាណ ២៣ ០០០នាក់​ ហើយកម្មករ​និយោជិត​ទាំង​នោះ ក៏​បានបន្ត​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​សម្រាប់​ផ្គត់ផ្គង់គ្រួសារ​រាប់ម៉ឺននាក់​បន្តទៀត។​

យោងតាមសេចក្ដី​ប្រកាសព័ត៌មានក្រោយដំណើរទស្សនកិច្ច​របស់ឯកឧត្តម​ ស៊ុន ចាន់ថុល​ ឧបនាយក​រដ្ឋមន្ត្រី​ និងជា​អនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍​ នៅថ្ងៃទី ៣១ តុលា ២០២៣​ បានឱ្យដឹងថា​ជា តំបន់សេ​ដ្ឋកិ​ច្ចពិ​សេ​ស​​ចំនួ​ន​​៣រួ​មមាន៖ ១).តំបន់​សេដ្ឋកិច្ចពិសេស​ស៊ីន បាវិត ២). តំបន់សេដ្ឋកិច្ច​ពិសេស​ ស្វាយរៀង ហ្គីហ្គា រីសស៍ និង ៣. តំបន់​សេដ្ឋកិច្ច​ពិសេស ឈីលូ ជាន ពុ ចាយ មានទុនវិនិយោគចំនួន៩៧៧លានដុល្លារ ជាមួយនឹង​គ​ម្រោង​វិ​និ​យោគសរុបចំនួន ៦៥គម្រោង កំពុង​ដំណើរការចំនួន ៤៤គម្រោង និងបាន​បង្កើ​ត​កា​រ​ងា​រ​ជូ​ន​ក​ម្ម​ករ​និ​យោជិ​តចំនួន ២៣ ១៤៣កន្លែង ។ មុខសញ្ញា​វិនិយោគ​សំខា​ន់​ៗ​ក្នុង​តំបន់​សេដ្ឋកិច្ចនេះ​រួម​មាន៖​ ផលិត​គ្រឿង​ស​ង្ហារិ​​ម កែច្នៃ និងជ្រលក់ពណ៌ស្បែក អំពូលលម្អអគ្គិសនី និងខ្សែភ្លើងគ្រប់ប្រភេទ ផលិតសំបកកង់​យា​នយន្ដ​​ និងដំឡើងកង់ជាដើម។

ក្នុងឱកាសចុះពិនិត្យតំបន់សេដ្ឋកិច្ចពិសេស និងរោងចក្រមួយចំនួនក្នុងតំបន់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជួបជជែក​ដើម្បីស្ដាប់​អំពីបញ្ហា​ប្រឈម​នានា​លើ​កិច្ច​ការងារវិនិយោគ និងអភិវឌ្ឍន៍ ព្រម​ទាំងថ្លែងអំណរគុណជូនចំពោះអ្នកអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តស្វាយរៀង និងប​ណ្តា​ក្រុ​ម​ហ៊ុ​នវិនិយោគទាំងអស់ដែលបានសម្រេចចិត្តចូលមកបណ្តាក់ទុន និងបាន​ព​ង្រី​ក​គ​ម្រោង​វិ​និ​​យោគ​រ​ប​ស់​​ខ្លួនជាបន្តបន្ទាប់នៅកម្ពុជា ​ដែល​នេះ​ជា​ការ​ប​ង្ហា​ញ​ពី​ជំ​​នឿទុ​ក​ចិ​ត្ត​​រ​ប​ស់​ក្រុម​ហ៊ុ​ន​ម​ក​លើ​​រា​ជ​រដ្ឋា​ភិ​បា​លក​ម្ពុ​ជា​។​

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានអំពាវនាវទៅកាន់បណ្ដាក្រុមហ៊ុនវិនិយោគ និងអ្ន​កអ​ភិ​វ​ឌ្ឍ​ន៍​តំ​បន់​សេ​ដ្ឋ​កិ​​ច្ច​ពិ​សេសក្នុងកា​រចូលរួមស​ហការ​ជាមួយរា​ជរដ្ឋាភិបា​ល​ក​ម្ពុជា អញ្ជើ​ញ​ទៅ​ព​ន្យ​ល់​និង​ផ្ស​ព្វ​ផ្សា​យ​ដោ​យ​​ផ្ទាល់​អំ​ពី​​កាលានុវត្តភាពវិនិយោគរបស់កម្ពុជា នៅក្រៅប្រទេស ដើម្បី​ទា​ក់ទាញឱ្យមា​នវិ​និ​យោ​គិ​ន​ប​ន្ថែ​ម​ទៀត​ម​ក​ក​ម្ពុជា​។

គួរ​បញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេសនៅក្នុងខេត្តស្វាយរៀងមានចំនួន ៩ បានទាក់ទា​ញគ​ម្រោ​ងវិ​និ​យោ​​គ​ម​ក​ប​​ណ្តាក់ទុនចំនួន ២១៥គម្រោង ក្នុងនោះកំពុ​ង​ដំណើ​រកា​រ​មានចំនួន ១៣២គម្រោង ក្នុងទុនវិនិយោ​គ​សរុ​ប​ចំ​នួ​​ន​ ១ ៨៨៦លានដុល្លារ និងបានបង្កើតការងារចំនួន ៧៥ ០៨៦កន្លែង ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មូលនិធិអភិវឌ្ឍន៍ជំនាញ ជួយបុគ្គលិក និងម្ចាស់សហគ្រាសធុនតូច និងមធ្យម ជិត២ពាន់នាក់ក្នុងការបង្កើនប្រសិទ្ធភាព និងភាពប្រកួតប្រជែងអាជីវកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/06/2024

មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ជួយបុគ្គលិក និងម្ចាស់សហគ្រាសធុនតូច និងមធ្យម ជិត២ពាន់នាក់ក្នុងការបង្កើនប្រសិទ្ធភាព និងភាពប្រកួតប្រជែងអាជីវកម្ម

រោងចក្រផលិតម៉ូតូហុងដានៅកម្ពុជា ផលិតម៉ូតូបានជាង ៤,៣ លានគ្រឿង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/06/2024

រោងចក្រផលិតម៉ូតូហុងដានៅកម្ពុជា ផលិតម៉ូតូបានជាង ៤,៣ លានគ្រឿង ដែលក្នុងនោះ មួយវេន រយៈពេល៨ម៉ោងអាចផលិតបានចំនួន ១ ៥០០ គ្រឿង

មន្ត្រីកសិកម្ម ៖ កិច្ចអន្តរាគមផ្នែកបច្ចេកទេស ជាអាទិភាពដើម្បីរកដំណោះស្រាយជូនប្រជាកសិករដែលជួបបញ្ហាពីការផ្ទុះឡើងករណីដង្កូវហ្វូង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/06/2024

ឯកឧត្តម ងិន ឆាយ បានថ្លែងថា ការងារអន្តរាគមន៍ខាងផ្នែកបច្ចេកទេស ជាអាទិភាពចាំបាច់ដើម្បីស្វែងរកដំណោះស្រាយជូនពុកម៉ែបងប្អូនប្រជាកសិករនៅតាមមូលដ្ឋាន

ក្រសួងពាណិជ្ជកម្មក្រើនរំលឹកដល់សាធារណជនឱ្យមានការប្រុងប្រយ័ត្នចំពោះផ្លែទុរេនជ្រលក់សារធាតុគីមី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/06/2024

ក្រសួងពាណិជ្ជកម្មកាលពីពេលថ្មីៗនេះ បានចេញសេចក្ដីជូនដំណឹងអំពីករណីនាំចូលផ្លែទុរេនពីប្រទេសជិតខាង មកដាក់លក់លើទីផ្សារកម្ពុជា ដោយមានប្រើសារធាតុគីមី

៥​ខែ​ដើមឆ្នាំ២០២៤ ការនាំចេញ​របស់​កម្ពុជា​ទៅកាន់ប្រទេសសមាជិក​ RC​E​P​ ​មានការកើន​ឡើង​ ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/06/2024

របាយការណ៍ក្រសួងពាណិជ្ជកម្មបង្ហាញថា រយៈពេល៥ខែ ដើមឆ្នាំ២០២៤ ពាណិជ្ជកម្មកម្ពុជាជាមួយប្រទេសដៃគូសេដ្ឋកិច្ច RCEP បានកើនឡើងដល់ ១៤,១៧ ពាន់លានដុល្លារ

ស្ថាប័ន OECD ព្យាករពីស្ថានភាពសេដ្ឋកិច្ចសកល ២៥ឆ្នាំក្រោយ ខណៈចិននឹងក្លាយជាមហាអំណាចថ្មីជំនួសអាមេរិកយ៉ាងប្រាកដ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/06/2024

រយៈពេល២៥ឆ្នាំខាងមុខនេះមានបម្រែបម្រួលជាច្រើនដោយក្នុងនោះអង្គការអន្តរជាតិ OECD បានមើលឃើញថា ពិភពលោកនឹងអាចមានចំនួនមនុស្សកើនឡើងទៅដល់៩ពាន់លាននាក់

ឧស្សាហកម្មកាត់ដេរ និងវាយនភណ្ឌ ជាសសរស្តម្ភនៃសេដ្ឋកិច្ច ខណៈរោងចក្រម៉ៅការដេរដើរតួនាទីសំខាន់ក្នុងឧស្សាហកម្មកាត់ដេរនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/06/2024

ឧស្សាហកម្មកាត់ដេរ និង វាយនភណ្ឌជាសសរស្តម្ភនៃសេដ្ឋកិច្ច ខណៈរោងចក្រម៉ៅការដេរដើរតួនាទីយ៉ាងសំខាន់ក្នុងឧស្សាហកម្មកាត់ដេរនៅកម្ពុជា ។

ចិនព្រមានថា ការដាក់ពន្ធរបស់សហភាពអឺរ៉ុបអាចបង្កឱ្យមានសង្គ្រាមពាណិជ្ជកម្មរវាងភាគីទាំងពីរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/06/2024

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនលើកឡើងថា ភាគីអឺរ៉ុបបន្តបង្កើនការប៉ះទង្គិចពាណិជ្ជកម្ម ហើយអាចបង្កឱ្យមានសង្គ្រាមពាណិជ្ជកម្ម ហើយទំនួល​ខុស​ត្រូវ​គឺ​ស្ថិត​នៅ​លើ​ភាគី​អឺរ៉ុប​ទាំង​ស្រុង

ធនាគារពិភពលោកអនុម័តការវិនិយោគក្រោមជំនួយឥណទានចំនួន ១៤៥ លានដុល្លារសម្រាប់គម្រោងកែលម្អ​ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/06/2024

ធនាគារពិភពលោកអនុម័តការវិនិយោគក្រោមជំនួយឥណទានចំនួន ១៤៥ លានដុល្លារសម្រាប់គម្រោងកែលម្អ​ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកនៅកម្ពុជា

កម្ពុជាអាចជាទីផ្សារយានយន្ដអគ្គិសនីដ៏សំខាន់មួយសម្រាប់ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/06/2024

ប្រទេសកម្ពុជាកំពុងឈានទៅកាន់តំណែងជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ខណៈដែលទាំងធនធានមនុស្ស ភាពរីកចម្រើន និងការអភិវឌ្ឍ ស្របនឹងនិន្នាការនៃតម្រូវការរថយន្តអគ្គិសនីត្រូវបានព្យាករណ៍​ថានឹងកើនឡើង