ដំណក់ប្រេងដំបូង អាចនឹងធ្វើឱ្យតម្លៃប្រេងក្នុងទីផ្សារកម្ពុជាប្រែប្រួលឬទេ?

ភ្នំពេញ ៖ ចំពោះមុខដំណឹងល្អនៃការទទួលបានដំណក់ប្រេងនៅកម្ពុជា ប្រជាពលរដ្ឋមួយចំនួនហាក់កំពុងរង់ចាំមើលថា តើផលប្រយោជន៍សេដ្ឋកិច្ចដែលទទួលបានពីដំណក់ប្រេងលើកដំបូងរបស់កម្ពុជាមានលក្ខណៈបែបណា? តើតម្លៃប្រេងនៅលើទីផ្សារកម្ពុជាអាចនឹងចុះថោកដែរឬទេ?

ពាក់ព័ន្ធនឹងបញ្ហានេះ លោកបណ្ឌិត ហុង វណ្ណៈ ប្រធាននាយកដ្ឋានសេដ្ឋកិច្ចអន្តរជាតិនៃវិទ្យាស្ថានទំនាក់ទំនងសេដ្ឋកិច្ចជាតិបានលើកឡើងថា តាមពិតទៅនៅដំណាក់កាលនេះកម្ពុជាមិនទាន់អាចមានលទ្ធភាពក្នុងការកែច្នៃប្រេងឆៅទៅជាផលិតផលសម្រេចសម្រាប់ប្រើប្រាស់បាននោះទេ តែទោះជាយ៉ាងនេះក្តីក៏រាជរដ្ឋាភិបាលនៅតែអាចទាញយកប្រយោជន៍ជាច្រើនពីប្រេងឆៅទៅជួយសេដ្ឋកិច្ចជាតិបានដែរ។ ចំណុចសំខាន់ដែលរដ្ឋអាចទាញយកប្រយោជន៍ក្នុងដំណាក់កាលនេះ គឺការលក់ប្រេងឆៅឱ្យទៅជាលុយ ហើយបង្វែរលុយនេះទៅចាក់ចូលក្នុងសេដ្ឋកិច្ចជាតិវិញ។

ពាក់ព័ន្ធនឹងតម្លៃប្រេងសាំងក្នុងស្រុកវិញ លោកបណ្ឌិតបានបញ្ជាក់ថា ៖ «បើទោះបីជាយើងមិនទាន់អាចកែច្នៃប្រេងឆៅឱ្យទៅជាប្រេងសាំងសម្រាប់ប្រើប្រាស់ក្នុងប្រទេសបានក៏ដោយ ក៏យើងទំនងជាមានវិធីជាច្រើនទៀតដើម្បីធ្វើឱ្យតម្លៃប្រេងធ្លាក់ចុះ»។

អ្នកជំនាញសេដ្ឋកិច្ចរូបនេះបានបញ្ជាក់ថា ៖ «ការកំណត់តម្លៃប្រេងបច្ចុប្បន្នគឺផ្អែកលើទីផ្សារអន្តរជាតិ បូកបន្ថែមជាមួយតម្លៃពន្ធដែលត្រូវបង់ចូលរដ្ឋ។ ហេតុនេះនៅពេលរដ្ឋទទួលបានចំណូលច្រើនពីប្រេងឆៅ នោះរដ្ឋអាចនឹងកាត់បន្ថយតម្លៃប្រេងតាមរយៈការយកតម្លៃសាច់ប្រាក់ពីការលក់ប្រេងឆៅបានមួយចំនួនមកជួយទប់តម្លៃពន្ធដែលអាចនឹងធ្វើឱ្យតម្លៃប្រេងធ្លាក់ចុះបានខ្លះ ហើយប្រសិនបើកម្រៃពីការលក់ប្រេងឆៅនេះមានចំនួនច្រើន នោះរដ្ឋនឹងអាចកាត់ពន្ធបានទាំងស្រុងដែលអាចធ្វើឱ្យពលរដ្ឋទទួលបានតម្លៃសមរម្យបំផុតទៅតាមទីផ្សារអន្តរជាតិ»។

លោកបណ្ឌិត ហុង វណ្ណៈ បាននិយាយាថា ៖ « ឧបមាថា ប្រេងសាំងបច្ចុប្បន្នមានតម្លៃ 3,000រៀល ក្នុងនោះគឺគិតរួចជាស្រេចនូវតម្លៃប្រេងពីទីផ្សារអន្តរជាតិ និងតម្លៃពន្ធអាករបន្ថែម (VAT) ហេតុនេះប្រសិនបើរដ្ឋយកថវិកាដែលបានពីចំណូលក្នុងវិស័យប្រេងមកជួយបន្ថយតម្លៃពន្ធអាករបន្ថែមនេះ តម្លៃប្រេងសាំងអាចនឹងធ្លាក់ចុះខ្លះ»។

ទោះជាយ៉ាងនេះក្តី បើតាមអ្នកជំនាញខាងលើបានបញ្ជាក់ថា ការទទួលបានប្រេងឆៅនៅពេលនេះ មិនអាចធ្វើឱ្យតម្លៃប្រេងឥន្ទនៈសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃនាពេលបច្ចុប្បន្នប្រែប្រួល ឬអាចទទួលបានផលប្រយោជន៍ចាក់ចូលក្នុងសេដ្ឋកិច្ចច្រើនភ្លាមៗនោះទេ ព្រោះកម្ពុជាទើបតែអាចទាញយកបានពីប្លុកមួយក្នុងចំណោមប្លុកប្រមាណ 5ទៀតនៅកម្ពុជា។ ហេតុនេះវាត្រូវការពេលវេលាដើម្បីធ្វើផែនការ និងការរៀបចំជាច្រើនទៀតដើម្បីធានាថាផលប្រយោជន៍អាចត្រូវបានប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពខ្ពស់សម្រាប់ប្រជាជន និងសេដ្ឋកិច្ចជាតិ។

គួរបញ្ជាក់ផងដែរថា តាមការប៉ាន់ស្មានសម្រាប់ការទាញយកប្រេងឆៅពីតំបន់អប្សរាលើកដំបូងស្ថិតនៅក្នុងប្លុកA របស់កម្ពុជាមួយនេះមានប្រមាណ 30លានបារ៉ែលនៅក្នុងដំណាក់កាលទី១ ដោយក្នុងមួយថ្ងៃអាចទាញបានប្រមាណ 7,500 បារ៉ែល៕

 

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្វែងយល់ពីបច្ចេកទេសដាំដំណាំផ្ទី ងាយៗមិនចំណាយកម្លាំងច្រើន ប៉ុន្តែទទួលបានទិន្នផលខ្ពស់

ជំនួញ, ព្រឹត្តិការណ៍

• 24/07/2024

ផ្ទី ជាដំណាំមួយប្រភេទងាយស្រួលដាំដុះ ទទួលបានផលច្រើន និងមានតម្រូវការទីផ្សារល្អ

ការិយាល័យជួល ​ទំហំ​ជិត​២០ម៉ឺន​ម៉ែត្រការ៉េ​បន្ថែមទៀត រំពឹងចាក់​បញ្ចូល​ក្នុងទីផ្សារ​​​ក្នុងឆ្នាំ២០២៤​នេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 24/07/2024

កំណើននៃ​តម្រូវការ​និងការ​ផ្គត់ផ្គង់ការិយាល័យ​ក្នុង​រាជធានីភ្នំពេញ បានកើន​ឡើងជា​បន្តបន្ទាប់​​ក្រោយ​វិបត្តិកូវីដ​១៩ ដោយ​សហគ្រិន​ឬម្ចាស់​ក្រុមហ៊ុន​ជាច្រើន​ បាន​ផ្លាស់....

Kamala Harris ស្ត្រីជនជាតិអាមេរិកកាត់ឥណ្ឌាដំបូងបំផុតកំពុងឈរឈ្មោះជាបេក្ខភាពប្រធានាធិបតី

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2024

Kamala Harris ស្ត្រីជនជាតិអាមេរិកកាត់ឥណ្ឌាដំបូងបំផុត ប្រែពីអាជីពមេធាវីក្លាយជាបេក្ខភាពប្រធានាធិបតី

NBC ៖ ទុនបម្រុងអន្តរជាតិរបស់កម្ពុជាមានការប្រែប្រួលតិចតួចក្នុងឆមាសទី១ ឆ្នាំ២០២៤

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2024

គិតត្រឹមឆមាសទី១ ឆ្នាំ២០២៤ កម្ពុជាមានទុនបម្រុងអន្តរជាតិ ២០ ប៊ីលានដុល្លារអាមេរិក

យុវជនចំនួន ២០០នាក់ទៀត ត្រៀមចាក់បញ្ចូលក្នុងទីផ្សារការងារទេសចរណ៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2024

សិក្ខាកាមចំនួន ២០០នាក់ទៀត ត្រៀមចាក់បញ្ចូលក្នុងទីផ្សារការងារទេសចរណ៍លើជំនាញការិយាល័យជួរមុខ

រដ្ឋមន្ត្រីពាណិជ្ជកម្ម ជំរុញពង្រឹងគុណភាព និងសុវត្ថិភាពម្ហូបអាហារ ដើម្បីប្រកួតប្រជែង និងផ្គត់ផ្គង់ទីផ្សារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2024

រដ្ឋមន្ត្រីពាណិជ្ជកម្ម ជំរុញពង្រឹងគុណភាព សុវត្ថិភាពម្ហូបអាហារចាប់ពីកសិដ្ឋានដល់កន្លែងបរិភោគ

ក្រសួងរៀបចំដែនដីកំណត់ចក្ខុវិស័យលើការងារអាទិភាពចំនួន៣ ដើម្បីសម្រេចយុទ្ធសាស្ត្របញ្ចកោណ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 24/07/2024

យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៅត្រង់បញ្ចកោណ​ទី៤ មុំទី៤ បានលើកឡើងអំពីការពង្រឹងលើការការគ្រប់គ្រង ធ្វើទំនើបកម្មនគរូបនីយកម្ម

ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា កំពុងជួយផ្សព្វផ្សាយលើកស្ទួយវិស័យទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2024

ជាជំហានវិជ្ជមានមួយរបស់ឯកឧត្តម ឯកអគ្គរដ្ឋទូតចិនដែលទើបតែងតាំងថ្មី ក្នុងការផ្សព្វផ្សាយវិស័យទេសចរណ៍របស់កម្ពុជា

អាជីវកម្មដាំដើមអម្ពិល បេះត្រួយលក់ អាចមានតម្លៃប្រមាណ ១៨០០០រៀល ទៅ ២០ ០០០ រៀល ក្នុងមួយគីឡូក្រាម

ជំនួញ, ព្រឹត្តិការណ៍

• 23/07/2024

មិនធម្មតា ទីផ្សារត្រួយអម្ពិលគេអាចលក់បានក្នុងចន្លោះពី ១៨០០០ - ២០០០០រៀលក្នុងមួយគីឡូក្រាម