ក្រុមហ៊ុនដ៏ធំ និងល្បីឈ្មោះមួយរបស់ចិន ចង់បង្កើតរោងចក្រកែច្នៃផ្លែឈើស្រស់នៅកម្ពុជា

ភ្នំពេញ ៖ តបទៅនឹងគោលនយោបាយបើកចំហររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្តល់ឱកាសវិនិយោគ និងទាក់ទាញក្រុមហ៊ុនអន្តរជាតិមកកម្ពុជា ក្រុមហ៊ុន DOMI Biotechnology Co., Ltd. របស់ចិន ដែលមានជំនាញកែច្នៃផ្លែឈើស្រស់ ជាពិសេស ផ្លែដូង និងទុរេន ដែលបច្ចុប្បន្នមានទីតាំង និងកំពុងដំណើរការនៅប្រទេសថៃ បានបង្ហាញពីគោលបំណងរបស់ខ្លួនក្នុងការស្វែងយល់បន្ថែមពីឱកាសបណ្តាក់ទុនបង្កើតរោងចក្រកែច្នៃផ្លែឈើស្រស់នៅកម្ពុជាសម្រាប់នាំចេញទៅប្រទេសចិន សហរដ្ឋអាមេរិក អូស្ត្រាលី មជ្ឈិមបូព៌ា និងអ៊ីតាលី។

នៅក្នុងដំណើរទស្សនកិច្ចនៅកម្ពុជាកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ដើម្បីសិក្សាស្វែងយល់ពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា ជាពិសេសស្វែងរកឱកាសវិនិយោគបង្កើតរោងចក្រកែច្នៃផ្លែឈើស្រស់ដូចនៅប្រទេសថៃដែរនោះ លោក WAN YANHU ប្រធានក្រុមហ៊ុន DOMI Biotechnology Co., Ltd. បានចូលជួបពិភាក្សាការងារជាមួយឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជាដើម្បីសុំការគាំទ្រ និងទទួលអនុសាសន៍ណែនាំបន្ថែម។

ក្នុងជំនួបនេះ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានថ្លែងថា ៖ ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ រំហូរវិនិយោគចិនមកកម្ពុជាមានកំណើនខ្ពស់ជារៀងរាល់ឆ្នាំ ហើយក្នុងរយៈពេលប្រមាណជិត៨ខែ ដើមឆ្នាំ២០២៤ ការវិនិយោគចិនបានជាប់ចំណាត់ថ្នាក់លេខ១ក្នុងទំហំវិនិយោគប្រមាណ៥៣%នៃប្រភពវិនិយោគទុនសរុប។

ជាក់ស្ដែង តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបង្ហាញថា នៅក្នុងខែកក្កដា ឆ្នាំ២០២៤ កន្លងទៅនេះ រាជរដ្ឋាភិបាល តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មីចំនួន ៤១គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ៣គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង ៣៩៦លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ២៥ពាន់កន្លែង ខណៈដែលក្រុមហ៊ុនបានបណ្តាក់ទុនសរុបប្រមាណ២៧០លានដុល្លារ។

ឯកឧត្តម ជា វុទ្ធី បានជម្រាបគណៈប្រតិភូដែលបានមកធ្វើទស្សនកិច្ច ជាពិសេសក្រុមហ៊ុន DOMI Biotechnology Co., Ltd. អំពីរចនាសម្ព័ន្ធ និងតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាពិសេសផ្តោតលើការជំរុញទាក់ទាញការវិនិយោគឯកជន ដែលមានគណៈកម្មាធិការវិនិយោគកម្ពុជា ជាសេនាធិការ។ បច្ចុប្បន្នកម្ពុជាមានច្បាប់ស្តីពីវិនិយោគប្រកបដោយភាពបើកចំហ មានតម្លាភាព និងអាចប៉ាន់ប្រមាណទុកជាមុនបាន។

ឯកឧត្តមអគ្គលេខាធិការក៏បានសម្តែងនូវការស្វាគមន៍ចំពោះគម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃផ្លែឈើស្រស់ ជាពិសេស ផ្លែដូង និងបានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនខិតខំធ្វើការកែច្នៃឱ្យអស់លទ្ធភាពនៅពេលបើកដំណើរការរោងចក្រ ដើម្បីចូលរួមចំណែកលើកកម្ពស់តម្លៃបន្ថែមក្នុងស្រុក។ ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់របស់គណៈកម្មាធិការវិនិយោគកម្ពុជា រង់ចាំដោយក្តីរីករាយក្នុងផ្តល់កិច្ចសម្រួបសម្រួលគ្រប់បែបយ៉ាងជូនក្រុមហ៊ុននៅពេលក្រុមហ៊ុនសម្រេចចិត្តវិនិយោគនៅកម្ពុជា។

អ្នកឧកញ៉ា លឹម ហេង អនុ​ប្រធាន​សភា​ពាណិជ្ជ​កម្ម​កម្ពុជា បានមានប្រសាសន៍នាពេលកន្លងមកថា៖ កម្ពុជា​ ជា​ប្រទេស​ដែល​មាន​សក្តានុពល​ខ្ពស់​លើ​វិស័យ​កសិកម្ម ដូច្នេះ​ នេះ​​គឺ​ជា​ឱកាស​សម្រាប់​អ្នក​វិនិយោគបរទេស​​មក​បណ្តាក់​ទុន ដោយ​រាប់​​តាំង​ពី​​ការ​ដាំដុះ ប្រមូល​ទិញ និងការ​កែច្នៃ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងតំបន់ ក៏ដូចជានៅលើទីផ្សារអន្តរជាតិផងដែរ​។

អ្នកឧកញ៉ាបានបន្តថា ៖ ការ​បណ្តាក់​ទុន​លើ​រោង​ចក្រ​កែច្នៃ គឺ​ជា​អ្វី​ដែល​កម្ពុជា​កំពុង​មាន​តម្រូវ​ការ​ខ្លាំង ព្រោះ​ដោយ​សារ​សមត្ថ​ភាព​រោង​ចក្រ​កែច្នៃ​នៅក្នុង​ស្រុក​មាន​កម្រិត បាន​បង្ខំ​ឱ្យ​ប្រទេស​កម្ពុជា​នាំ​ចេញ​ផលិត​ផលក​សិកម្ម​មិន​ទាន់​កែច្នៃ​ជា​ច្រើន​តោន​ជារៀង​រាល់​ឆ្នាំ​ទៅ​ប្រទេស​ជិត​ខាង​ដើម្បី​កែច្នៃ​បន្ត។

អ្នកឧកញ៉ា លឹម ហេង ​បានសង្កត់ធ្ងន់ថា ៖ ​ការ​វិនិ​យោគ​លើ​រោង​ចក្រ​ក្នុង​វិស័យ​កសិកម្មនឹង​​​រួម​ចំណែក​ជួយលើកកម្ពស់េសដ្ឋកិច្ចបានយ៉ាង​ច្រើន​ទៅ​ដល់​ប្រជាជន​ដែល​ជា​កសិករ​ដាំដុះ តាម​រយៈ​ការ​ទទួលបាន​​តម្លៃ​សមរម្យ និង​មាន​ទីផ្សារ​ក្នុង​ស្រុក​ចាំ​ទទួល​ទិញ​។ បន្ថែមពីនេះ ប្រជាកសិករ ក៏ដូចជាសហគមន៍ក៏អាចមានឱកាសទទួលបាននូវចំណេះដឹង បច្ចេកទេសថ្មីៗស្របតាមស្ដងដារទីផ្សារដែលក្រុមហ៊ុន ឬរោងចក្រមានតម្រូវការចង់បាន។




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មេដឹកនាំ​ប៊ុលហ្គារី​ ៖ ​អឺរ៉ុប​អាច​រស់​បាន​ដោយ​គ្មាន​រុស្ស៊ី​ គ្រាន់តែលំបាក​ខ្លាំង​បើ​ធ្វើសត្រូវ​ជាមួយ​រុស្ស៊ី

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 07/09/2026

បើ​ទោះ​បីជា​គ្មានរុស្ស៊ី ក៏អឺរ៉ុប​អាច​រស់នៅ​បាន​ដែរ គ្រាន់តែមិន​អាច​ឈរ​ជើង​បាន​យូរ​អង្វែង​ប៉ុណ្ណោះ​ប្រសិនបើ​ជ្រើសរើស​ធ្វើជា​សត្រូវ​ជាមួយ​រុស្ស៊ី​​

ចិន​គ្រោង​ចាក់​បញ្ចូល​ថវិកា​ ​៥៤ ពាន់​លាន​ដុល្លារ​ ​ពង្រឹង​វិស័យ​ហិរញ្ញវត្ថុ​ ​និង​ស្តារ​សេដ្ឋកិច្ច​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ចិន​គ្រោង​នឹង​បញ្ចេញ​ថវិកា​ប្រមាណ​ ​៣៦០​ ពាន់​លាន​យន់ ​ឬ​ស្មើ​ប្រមាណ​ ​៥៤ ពាន់​លាន​ដុល្លារ ​ដើម្បី​ចាក់​បញ្ចូល​ទៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​របស់​ខ្លួន​ ស្របពេល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​ព្យាយាម​ពង្រឹង​ស្ថិរ​ភាព​របស់​ធនាគារ ​និង​ក្រុមហ៊ុន​ធានារ៉ាប់រង​ ​ចំពេល​កំណើន​សេដ្ឋកិច្ច​មាន​ភាព​មិន​ច្បាស់លាស់

ការ​សិក្សា​ បង្ហាញថា​ សហគមន៍​កសិកម្ម​ទំនើប​ជួយ​បង្កើន​ប្រាក់​ចំណេញ​ ប៉ុន្តែ​នៅ​ខ្វះ​ទុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ការ​សិក្សា​ស្រាវជ្រាវ​លើក​ដំបូង​នៅ​កម្ពុជា​ ​ស្តីពី​ ​«​សហគមន៍​កសិកម្ម​ទំនើប​» ​បាន​បង្ហាញ​ថា​ ​កសិករ​ដែល​ចូលរួម​ក្នុង​សហគមន៍​ប្រភេទ​នេះ​ទទួល​បាន​លទ្ធផល​សេដ្ឋកិច្ច​វិជ្ជមាន​ ​ជាមួយ​នឹង​ការ​កើនឡើង​នៃ​ប្រាក់​ចំណេញ​នៅក្នុង​ផលិតកម្ម​ស្រូវ​ ​បន្លែ ​ស្វាយចន្ទី​ ​

ពី​អាជីវកម្ម​គ្រួសារ​ ​ទៅ​សិប្បកម្ម​កែច្នៃ​​សាច់​ ១ ​តោន​ក្នុង​មួយ​ថ្ងៃ​៖ ​«​ជីលីណា​» ​ចង់​ឈាន​ទៅ​ទីផ្សារ​អន្តរជាតិ​

ជំនួញ, ព្រឹត្តិការណ៍

• 07/09/2026

​ចាប់ផ្តើម​ពី​អាជីវកម្ម​គ្រួសារ​កាលពី​ឆ្នាំ​២០១៦​ សិប្បកម្ម​កែច្នៃ​សាច់​ស្រស់​ក្នុង​ស្រុក​ ​«​ជីលីណា​» ​(​Chilyna​)​ ​បាន​វិវត្ត​ខ្លួន​ក្លាយជា​សិប្ប​កម្ម​ផ្លូវការ ​និង​អាច​ផលិត​សាច់​កែច្នៃ​រហូតដល់​ ១​ តោន​ក្នុង​មួយ​ថ្ងៃ​ ​ខណៈ​ម្ចាស់​សិប្បកម្ម​កំពុង​មាន​មហិច្ឆតា​ពង្រីក​ការ​ផលិត ​ដើម្បី​ឈាន​ទៅកាន់​ទីផ្សារ​អន្តរជាតិ

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ចិន ​និង​កៀហ្ស៊ីស៊ីស្ថាន ​ប្តេជ្ញាចិត្តរួមគ្នាលើកកំពស់វិស័យ AI ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ S​CO ​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ប្រទេស​ចិន ​និង​ប្រទេស​កៀហ្ស៊ី​ស៊ីស្ថាន ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​រុញ​ច្រាន​វិស័យ​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​ជឿន​លឿន​រួមគ្នា ជាពិសេស​ វិស័យបញ្ញាសិប្បនិម្មិត​ AI


Leave a Reply

Your email address will not be published.Required fields are marked *