កម្ពុជាចាប់ផ្តើមធ្វើពិធីកម្មលើផលិតកម្មចិញ្ចឹមសត្វតាមបែបបច្ចេកទេសថ្មី ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ

ភ្នំពេញ៖ ក្នុងគោលបំណង់ជំរុញ និងលើកកម្ពស់វិស័យកសិកម្មក្នុងនាមជាជន្ទល់បង្អែកដ៏រឹងមាំនៃសេដ្ឋកិច្ចជាតិដែលកំពុង​មានការយកចិត្តទុកពីសំណាក់​រដ្ឋាភិបាល បច្ចុប្បន្នកម្ពុជាបាន និងអនុវត្តនូវវិធីសាស្ត្រក្នុងការធ្វើពិពិធកម្មលើផលិតកម្មចិញ្ចឹមសត្វគ្រប់ប្រភេទ រាប់ទាំងផ្នែកវារីវប្បកម្មផងដែរ។ ដោយឡែកសម្រាប់តែ​ផលិតកម្ម​ចិញ្ចឹមគោដែលកំពុងមានតម្រូវការទីផ្សារទាំងក្នុង និងក្រៅស្រុក ក៏កំពុងមានវឌ្ឍនាការគួរឱ្យកត់សម្គាល់។

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ ម្ចាស់គោ-ក្របីបានបង្វែរទិសដៅពីការចិញ្ចឹម ដើម្បី​ប្រើប្រាស់​ជាកម្លាំងទៅជាការចិញ្ចឹមបំប៉នក្នុងកសិដ្ឋានដើម្បីយកពូជ និងសាច់សម្រាប់ផ្គត់ផ្គង់ទីផ្សារ ដែលបរិមាណនៃការបរិភោគសាច់គោ ចេះតែមានការកើន​ឡើង​ជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំស្របទៅតាមកំណើនប្រជាជន និងសេដ្ឋកិច្ច។

តាមរយៈបណ្តាញទំនាក់ទំនងអេឡិចត្រូនិក ឯកឧត្តម វេង សាខុន បានលើកឡើងថា ជាច្រើនទស្សវត្សរ៍មកហើយ ការចិញ្ចឹមគោរបស់បងប្អូនប្រជាកសិករ គឺពួក​គាត់​លែងសត្វឱ្យដើររកស៊ីពាសវាលពាសកាល (វាលស្រែ ទីសាធារណៈ ជ្រោះជ្រងជ្រលងដងអូរ និងចិញ្ចើមផ្លូវ) ដែលទម្លាប់នេះធ្វើឱ្យសត្វគោប្រឈម​នឹង​ជំងឺ​ឆ្លង ជាពិសេសការដោយញីឈ្មោលតាមបែបធម្មជាតិ ដែលជាហេតុធ្វើឱ្យកូនគោកើតមកធំធាត់យឺតកាន់តែតូចទៅៗ និងងាយឆ្លងជំងឺថែមទៀត។

ផ្ទុយមកវិញ បច្ចុប្បន្ននេះ ដោយមានការយល់ដឹងកាន់ច្បាស់ពីអត្ថប្រយោជន៍ តម្រូវការទីផ្សារ និងការថែទាំប្រកបដោយគុណភាពល្អ ប្រជាកសិករបានងាក​មក​ចិញ្ចឹម​គោជាលក្ខណៈពាណិជ្ជកម្ម ដោយការចិញ្ចឹមក្នុងទ្រុង ក្រោល ឬក្នុងកសិដ្ឋានដោយអនុវត្តទៅតាមគោលការណ៍ 3 សំខាន់គឺ ៖ ពូជល្អ ចំណីល្អ និងការ​ថែទាំល្អ។

មួយក្នុងចំណោមគោលការណ៍សំខាន់ទាំង3 គឺពូជ ស្របតាមចក្ខុវិស័យវែងឆ្ងាយក្នុងការអភិវឌ្ឍន៍វិស័យផលិតកម្មគោ លោករដ្ឋមន្ត្រីបានចង្អុលបង្ហាញ និងផ្តល់​អនុសាសន៍ឱ្យអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ត្រូវរៀបចំផែនការសកម្មភាពធ្វើការកែលម្អពូជដោយត្រូវជ្រើសរើសពូជគោល្អៗមកបង្កាត់ ធ្វើយ៉ាង​ណាអាចទទួលបានលទ្ធផលល្អ ទាំងបរិមាណសាច់ ដែលអាចធានាបាននូវគុណភាព និងសុវត្ថិភាពស្របតាមស្ដងដារទីផ្សារ ជាពិសេសត្រូវជ្រើសរើសពូជគោ​ល្អៗ​ដែ​លអាចធន់ទ្រាំបាន ឬអាចសម្របខ្លួន ឬរស់នៅបានក្នុងស្ថានភាពក្នុងតំបន់ត្រូពិច ដែលមានតម្លៃផ្នែកសេដ្ឋកិច្ចខ្ពស់ ដើម្បីធ្វើការណែនាំជូនកសិករធ្វើការ​កែលម្អផលិតកម្មគោនាពេលអនាគតដើម្បីជួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ។

ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានបញ្ជាក់ថា បច្ចុប្បន្ន គម្រោង​នេះបានគ្របដណ្តប់លើខេត្តគោលដៅចំនួន 12 មានខេត្ត៖ ពោធិ៍សាត់ តាកែវ ព្រៃវែង កំពង់ចាម កំពង់ស្ពឺ បាត់ដំបង ឧត្តមានជ័យ កំពង់ឆ្នាំង សៀមរាប កំពង់ធំ បន្ទាយមានជ័យ និងខេត្តស្ទឹង ត្រែង (នេះបើតាមការបញ្ជាក់ពីឯកឧត្តម កាលពីថ្ងៃទី18 ខែមីនា)។

ដោយឈ្វេងយល់ពីអត្ថប្រយោជន៍នៃការបង្កាត់គោដោយសិប្បនិម្មិត គឺកូនគោមានគ្រោងឆ្អឹងធំ ចិញ្ចឹមធំធាត់លឿន មិនងាយឈឺ គ្មានជំងឺតពូជ ចៀសវាង​ការ​ចម្លង​ជំងឺពីបា ទៅមេ ឬពីមេទៅបា  និងចំណេញពេលវេលា មានលក្ខណៈសាមញ្ញ សុវត្ថិភាពសម្រាប់អ្នកប្រតិបត្តិងាយដឹកជញ្ជូនមេជីវិត ទៅដល់ទីជនបទ។ល។

ប្រជាកសិករ ក៏ដូចជាម្ចាស់កសិដ្ឋានបានសហការចូលរួមទទួលយកសេវាបង្កាត់នេះយ៉ាងសស្រាក់សស្រាំនៅទូទាំងខេត្តគោលដៅ។ ជាក់ស្តែង គិតចាប់តាំងពី​ឆ្នាំ2019 មកដល់ខែមីនា ឆ្នាំ2021 នេះគម្រោងសម្រេចបង្កាត់គោបានសរុបចំនួន 7,423 ក្បាល និងកូនកើតបានចំនួន 4,833ក្បាល ដោយប្រើប្រាស់​មេជីវិត​នាំចូល និងផលិតក្នុងស្រុក។ ជាងនេះទៅទៀត គម្រោងបានផលិតទឹកមេជីវិតបង្កកបាន 5,560ដើម ផលិតទឹកអាសូត និងចែកចា​យបាន 10,000លីត្រ បានបណ្តុះបណ្តាល និងអនុវត្តបច្ចេកទេសជាក់ស្តែងអំពីបង្កាត់សិប្បនិម្មិតជូនដល់មន្រ្តីជំនាញនៃខេត្តគោលដៅសរុបចំនួន 21នាក់។

អគ្គនាយកដ្ឋានបានឱ្យដឹងថា សម្រាប់ការងារសំខាន់ៗចំនួន 3 ដែលគម្រោងនឹងត្រូវអនុវត្តចំពោះមុខគឺ៖

1- បន្តពង្រឹង និងពង្រីកបច្ចេកទេសបង្កាត់សិប្បនិម្មិតគោបន្ថែម (ការបង្កាត់ ការធ្វើឱ្យរកឈ្មោលក្នុងពេលតែមួយ ការពិនិត្យ ឬស្ទាប់មើលគ័រ ការធ្វើអេកូ ការព្យាបាលជំងឺប្រដាប់បន្តពូជ) និងគ្រោងអនុវត្តបច្ចេកទេស Embryo-Transfer និងពង្រឹងការកែច្នៃទឹកមេជីវិតគោ និងការវិភាគសេនទិច។

2- បង្កើនការយល់ដឹងឱ្យកាន់តែទូលំទូលាយដល់កសិករអំពីសុខភាពគោ (ញី ឈ្មោល) ផលប្រយោជន៍នៃការបង្កាត់សិប្បនិម្មិត សរីរវិទ្យានៃប្រព័ន្ធបន្តពូជ និងអាការ: ឬសញ្ញាណនៃការរកឈ្មោល ពេលវេលាដែលត្រូវបង្កាត់។ល។

3- ពង្រឹកវិសាលភាពនៃការបង្កាត់ ការកែច្នៃទឹកមេជីវិត ការផលិតទឹកអាសូត និងពង្រីកគោលដៅនៃការងារឱ្យបានទូទាំង 24 រាជធានី ខេត្ត៕

ផ្សព្វផ្សាយសេវាកម្មលោកអ្នក $190 660px x 390px ក្នុង១ខែ ផ្ទាំងបដាសេវាកម្មរបស់ លោកអ្នក

ផ្ទាំងបដាទម្រង់

គ្រប់ទំហំបដាអាចបត់បែនតាមទំហំអេក្រង់
ផ្ទាំងបដាសេវាកម្មរបស់ លោកអ្នក 920px x​ 570px $190 គ្រប់ទំហំបដាអាចបត់បែនតាមទំហំអេក្រង់ តម្លៃក្នុង១ខែ ផ្សព្វផ្សាយសេវាកម្ម ផ្ទាំងបដាទម្រង់ ចុចសាកល្បង 1920px x​ 800px បិទសំឡេង volume_up volume_off $205 តម្លៃក្នុង១ខែ ផ្សព្វផ្សាយសេវាកម្ម គ្រប់ទំហំបដាអាចបត់បែនតាមទំហំអេក្រង់ ផ្ទាំងបដាសេវាកម្មរបស់ លោកអ្នក បើកសំឡេង ផ្ទាំងបដាទម្រង់ ព័ត៌មានលម្អិត 085 511 711‌‌‌ orkun@ams.com.kh | Telegram (+855) 098 668 996 |

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទំហំពាណិជ្ជកម្ម កម្ពុជា – អាម៉េរិក សម្រេចបានជាង ១១ពាន់លានដុល្លារ កើនជាង ២៧% ក្នុងរយៈពេល១១ខែ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/12/2025

ក្នុងរយៈពេល ១១ខែ ឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងសហរដ្ឋអាម៉េរិក សម្រេចបានជាង ១១ពាន់លានដុល្លារ កើនជាង ២៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤

តម្លៃ​ប្រេងបាន​​ឡើង​ថ្លៃ​ បន្ទាប់ពី​អាម៉េរិកស្ទាក់ចាប់នាវាដឹកប្រេងរបស់វេណេស៊ុយឡា ខណៈដែលកិច្ចព្រមព្រៀងសន្តិភាពរុស្ស៊ី-អ៊ុយក្រែននៅមិនទាន់ច្បាស់លាស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/12/2025

តម្លៃប្រេងឆៅ Brent ឡើងថ្លៃ ០,៥% ឬ ៦១,៥៧ ដុល្លារក្នុងមួយបារ៉ែល​ ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ក៏ឡើងថ្លៃ ០,៥% ឬ ៥៧,៩១ ដុល្លារក្នុងមួយបារ៉ែល

រដ្ឋាភិបាលប្រទេស ម៉ិចស៊ិក អនុម័តវិធានការដំឡើងពន្ធថ្មីដល់ទៅ ៥០% លើការនាំចូល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/12/2025

ការដំឡើងពន្ធថ្មីរបស់រដ្ឋាភិបាល ម៉ិចសិក នេះត្រូវបានកំណត់ឱ្យចូលជាធរមាននៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៦ ហើយនឹងអនុវត្តចំពោះទំនិញដូចជា លោហធាតុ រថយន្ត សំលៀកបំពាក់ និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ ដែលភាគច្រើនមានប្រភពមកពីប្រទេសចិន

ក្រសួងអធិការកិច្ច អំពាវនាវកៀរគរមូលនិធិ និងជំនួយសម្ភារសប្បុរសធម៌ ដើម្បីគាំទ្រដល់វីរកងទ័ព និងជនភៀសសឹក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/12/2025

ក្រសួងអធិការកិច្ច បានអំពាវនាវកៀរគរមូលនិធិ និងជំនួយសម្ភារសប្បុរសធម៌ ដើម្បីគាំទ្រដល់វីរកងទ័ពជួរមុខ និងជនភៀសសឹកពីការឈ្លានពានរបស់ទាហានសៀម

«ថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា» ផ្តល់ភាពងាយស្រួលដល់ការចូលប្រើប្រាស់ និងស្វែងរកព័ត៌មាន ដើម្បីទាញយកអត្ថប្រយោជន៍សម្រាប់អាជីវកម្ម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/12/2025

«ថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា» ផ្តល់ភាពងាយស្រួលដល់ការចូលប្រើប្រាស់ និងស្វែងរកព័ត៌មាន ដើម្បីទាញយកអត្ថប្រយោជន៍សម្រាប់អាជីវកម្ម

វិនិយោគិនមកពីខេត្តសានតុង ប្រទេសចិន ចង់វិនិយោគវិស័យថាមពល និងការកែច្នៃកសិផលនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/12/2025

បណ្តាធុរកិច្ចនៃសហព័ន្ធឧស្សាហកម្ម និងពាណិជ្ជកម្មខេត្តសានតុងប្រទេសចិន កំពុងស្វែងរកឱកាសវិនិយោគលើវិស័យថាមពល ឧស្សាហ​កម្ម ការកែច្នៃកសិផល និងការផលិតគ្រឿងបន្លាស់រថយន្តនៅកម្ពុជា

ឆ្នាំ២០២៥​ ក្រសួង​ដែនដី បានដោះស្រាយ​គម្រោងអភិវឌ្ឍន៍អចលនទ្រព្យដែលជួប​វិបត្តិ​ចំនួន ១១៥ ដោយជោគជ័យ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 12/12/2025

ឆ្នាំ ២០២៥ ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយគម្រោងអចលនទ្រព្យដែលមាន​បញ្ហា​ចំនួន១១៥គម្រោង​ដោយជោគជ័យ និង​បន្ត​ដោះស្រាយបន្ថែមទៀតនៅឆ្នាំ២០២៦​ ដើម្បីឈានទៅបញ្ចប់បញ្ហាទាំងស្រុង

INT. ប៉ូឡូញឱ្យយន្តហោះចម្បាំងអ៊ុយក្រែន ជាថ្នូរនឹងបច្ចេកវិទ្យាយានដ្រូន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 11/12/2025

ប្រទេសប៉ូឡូញ កំពុងថ្លឹងថ្លែងលើជម្រើសផ្ទេរយន្តហោះចម្បាំង MiG-29 ទៅកាន់ប្រទេសអ៊ុយក្រែន ជាថ្នូរនឹងលទ្ធភាពទទួលបានបច្ចេកវិទ្យាផលិតយន្តហោះគ្មានមនុស្សបើក ឬយានដ្រូនរបស់ទីក្រុងកៀវ

CEO ក្រុមហ៊ុន Airbus ព្យាករណ៍អំពីអនាគតនៃការហោះហើរ និងរូបរាងថ្មីនៃយន្តហោះដឹកអ្នកដំណើរ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 11/12/2025

នាពេលអនាគត ក្នុងចន្លោះពី ៣០ ឬ ៤០ឆ្នាំខាងមុខ ការហោះហើររបស់មនុស្សជាតិនឹងអាចមានការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ ដោយសារតែការអភិវឌ្ឍ និងពិពិធកម្មការផ្តល់សេវាឲ្យកាន់តែមានប្រសិទ្ធភាព

គម្រោងសួនឧស្សាហកម្មបៃតងសកល ផ្តល់ជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍតំបន់​ឧស្សាហកម្ម​បៃតង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 11/12/2025

គម្រោងសួនឧស្សាហកម្មបៃតងសកល បានផ្តល់ជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍតំបន់​ឧស្សាហកម្ម​បៃតងសម្រាប់តំបន់សេដ្ឋកិច្ចពិសេស និងតំបន់អភិវឌ្ឍន៍ផ្សេងទៀតនៅកម្ពុជា

ផ្សព្វផ្សាយសេវាកម្មលោកអ្នក $190 660px x 390px ក្នុង១ខែ ផ្ទាំងបដាសេវាកម្មរបស់ លោកអ្នក

ផ្ទាំងបដាទម្រង់

គ្រប់ទំហំបដាអាចបត់បែនតាមទំហំអេក្រង់
ផ្ទាំងបដាសេវាកម្មរបស់ លោកអ្នក 920px x​ 570px $190 គ្រប់ទំហំបដាអាចបត់បែនតាមទំហំអេក្រង់ តម្លៃក្នុង១ខែ ផ្សព្វផ្សាយសេវាកម្ម ផ្ទាំងបដាទម្រង់ ចុចសាកល្បង 1920px x​ 800px បិទសំឡេង volume_up volume_off $205 តម្លៃក្នុង១ខែ ផ្សព្វផ្សាយសេវាកម្ម គ្រប់ទំហំបដាអាចបត់បែនតាមទំហំអេក្រង់ ផ្ទាំងបដាសេវាកម្មរបស់ លោកអ្នក បើកសំឡេង ផ្ទាំងបដាទម្រង់ ព័ត៌មានលម្អិត 085 511 711‌‌‌ orkun@ams.com.kh | Telegram (+855) 098 668 996 |

សាកល្បងប្រើ! ម្សៅត្រនាប់ កាដូរ

ចុចបាន

Free កាដូរ

ចុចបាន

Free Revlon