ភ្នំពេញ ៖ គេនៅចាំបានថា ព្រឹត្តិការណ៍នៃការរីករាលដាលនៃជំងឺផ្លូវដង្ហើមកូវីដ-19កាលពីចុងត្រីមាសទី1 ឆ្នាំ2020កន្លងទៅ បានធ្វើឱ្យអាជីវកម្មលក់ម៉ាស់ទទួលបានផលចំណេញយ៉ាងគំហុក។ ដោយឡែកនៅក្នុងព្រឹត្តិការណ៍ទី៣នៃឆ្លងក្នុងសហគមន៍ដែលកំពុងកើតមាននៅកម្ពុជា អាជីវកម្មមួយនេះហាក់មិនសូវផុសផុលដូចឆ្នាំមុននោះទេ ហើយតម្លៃក៏សូវមានឡើងថ្លៃខ្លាំងនោះដែរ ខណៈដែលមានរោងចក្រមិនតិចជាង10នោះទេដែលកំពុងដំណើរការផលិតនៅក្នុងប្រទេសកម្ពុជា។
លោក មិន សារុន ជាអាជីវករលក់ដូរនៅផ្សារស្រុកអង្គស្នួល ខេត្តកណ្ដាលបានមានប្រសាសន៍ថា តម្លៃម៉ាស់នៅខណៈពេលនេះពុំសូវមានការប្រែប្រួលខ្លាំងទេ ដោយតម្លៃទិញចូលចន្លោះ4,500រៀល ទៅ 5,000រៀល ក្នុង1ប្រអប់ ដែលក្នុង1ប្រអប់មាន 50ម៉ាស់ ហើយលក់ចេញវិញបានតម្លៃប្រមាណ 8,000-10,000រៀលក្នុង1ប្រអប់។ ដោយឡែកការលក់រាយវិញលោកលក់បានម៉ាស់1តម្លៃ 500រៀល ឬក៏ម៉ាស់10ក្នុងតម្លៃ 2500រៀល។
លោកក៏បានបញ្ជាក់ទៀតថា តម្លៃនេះអាចមានទាបជាងនេះទៀត អាស្រ័យទៅតាមប្រភេទម៉ាស់ដែលគេទទួលពីម៉ូយយកមកលក់បន្ត។ តម្លៃម៉ាស់មិនខ្ពស់ដូចកាលពីផ្ទុះជំងឺកូវីដលើកដំបូងទេដែល១ប្រអប់មានតម្លៃរហូតដល់ 60,000រៀល ហើយអាចលក់រាយម៉ាស់1 ក្នុងតម្លៃ1,000រៀល ឬខ្ពស់ជាងនេះ ហើយការលក់មានការកើនខ្លាំងដែលគាត់រកម៉ាស់មកលក់ស្ទើរពុំបានទៀតផង។ ប៉ុន្តែបច្ចុប្បន្ននេះ ដ្បិតតែម៉ាស់ពុំមានតម្លៃថ្លៃខ្លាំង និងលក់ដាច់ដូចកាលពីប៉ុន្មានខែមុនក៏ដោយ តែការលក់របស់គាត់នៅមានដំណើរការជារឿយៗដោយក្នុង 1ខែគាត់លក់អស់ជាមធ្យម 10ប្រអប់ខ្ទង់ប្រមាណ 500ម៉ាស់។
ដូចគ្នានេះដែរ អ្នកនាង យឿន បុប្ផា ជាបុគ្គលិកនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយកន្លែងនៅរាជធានីភ្នំពេញបានប្រាប់ឱ្យដឹងផងដែរថា៖« តម្លៃម៉ាស់នៅលើទីផ្សារបច្ចុប្បន្នត្រឹម 2-3ដុល្លារក្នុង1ប្រអប់នេះ គឺវាសមរម្យដែលយើងអ្នកធ្វើការ ឬអ្នកធ្វើការរោងចក្រអាចទិញប្រើបានដោយមិនចំណាយខ្លាំងទៅលើម៉ាស់ហ្នឹង»។
ស្រដៀងគ្នានេះ កញ្ញា ថូ លាងឆេង ជានិស្សិតឱសថសាស្រ្តបានប្រាប់ផងដែរទៀតថា តម្លៃម៉ាស់1ប្រអប់ត្រឹម 2-3ដុល្លារនេះវាល្មមសម្រាប់ទិញយកមកប្រើ ព្រោះអាជីពជាពេទ្យត្រូវការប្រើម៉ាស់ជាប្រចាំ។ កញ្ញាបានបន្ថែមទៀតថា តម្លៃនេះវាប្រហាក់ប្រហែលទៅនឹងតម្លៃម៉ាស់កាលពីមិនទាន់មានការរីករាលដាលជំងឺកូវីដក្នុងសហគមន៍ ខុសត្រង់ថាវាគ្មានម៉ាស់ច្រកថង់3000រៀលដូចមុនទៀតនោះទេ។
គួរបញ្ជាក់ដែរថា តម្លៃម៉ាស់នាពេលនេះហាក់មានភាពសមល្មមដែលបងប្អូនប្រជាពលរដ្ឋខ្មែរអាចធ្វើការជាវយកមកប្រើប្រាស់ដោយសប្បាយចិត្ត ដើម្បីការពារសសុវត្ថិភាព និងសុខភាព បង្ការខ្លួនឱ្យឆ្ងាយពីការឆ្លងរាលដាលនៃជំងឺផ្លូវដង្ហើមដ៏កាចសាហាវមួយនេះ និងបានឆក់យកជីវិតប្រជាជនខ្មែរចំនួន៤នាក់រួចទៅហើយ គិតត្រឹមព្រឹកថ្ងៃទី23 ខែមីនា ឆ្នាំ2021។ សូមចូលរួមអនុវត្តតាមវិធានការការពាររបស់ក្រសួងសុខាភិបាលទាំងអស់គ្នា ជាពិសេស ប្រកាន់ខ្ជាប់ 3កុំ 3ការពារ ជានិច្ច ដើម្បីសុខសុវត្ថិភាពខ្លួនអ្នក គ្រួសារ និងប្រទេសជាតិរបស់អ្នក៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សហគ្រិនខ្មែរ និងផ្សារអុីអន បានបិទបញ្ចប់ពិព័រណ៍ផលិតផលក្នុងស្រុកលើកទី១០
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 14/12/2025
នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ សហគ្រិនខ្មែរ ក្នុងកិច្ចសហការជាមួយផ្សារអុីអន បានបិទបញ្ចប់ ពិព័រណ៍ផលិតផលក្នុងស្រុក លើកទី១០ ដែលបានធ្វើឡើងរយៈពេលពីរសប្តាហ៍ចាប់ពីថ្ងៃទី១ ខែធ្នូ ដល់ថ្ងៃទី១៤ ខែធ្នូ នៅផ្សារអុីអនទាំងបីសាខា រួមមាន អុីអនភ្នំពេញ, សែនសុខ, និង មានជ័យ
«ថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា» ផ្តល់ភាពងាយស្រួលដល់ការចូលប្រើប្រាស់ និងស្វែងរកព័ត៌មាន ដើម្បីទាញយកអត្ថប្រយោជន៍សម្រាប់អាជីវកម្ម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/12/2025
«ថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា» ផ្តល់ភាពងាយស្រួលដល់ការចូលប្រើប្រាស់ និងស្វែងរកព័ត៌មាន ដើម្បីទាញយកអត្ថប្រយោជន៍សម្រាប់អាជីវកម្ម
INT. ប៉ូឡូញឱ្យយន្តហោះចម្បាំងអ៊ុយក្រែន ជាថ្នូរនឹងបច្ចេកវិទ្យាយានដ្រូន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 11/12/2025
ប្រទេសប៉ូឡូញ កំពុងថ្លឹងថ្លែងលើជម្រើសផ្ទេរយន្តហោះចម្បាំង MiG-29 ទៅកាន់ប្រទេសអ៊ុយក្រែន ជាថ្នូរនឹងលទ្ធភាពទទួលបានបច្ចេកវិទ្យាផលិតយន្តហោះគ្មានមនុស្សបើក ឬយានដ្រូនរបស់ទីក្រុងកៀវ
CEO ក្រុមហ៊ុន Airbus ព្យាករណ៍អំពីអនាគតនៃការហោះហើរ និងរូបរាងថ្មីនៃយន្តហោះដឹកអ្នកដំណើរ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 11/12/2025
នាពេលអនាគត ក្នុងចន្លោះពី ៣០ ឬ ៤០ឆ្នាំខាងមុខ ការហោះហើររបស់មនុស្សជាតិនឹងអាចមានការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ ដោយសារតែការអភិវឌ្ឍ និងពិពិធកម្មការផ្តល់សេវាឲ្យកាន់តែមានប្រសិទ្ធភាព




វិថីហិរញ្ញវត្ថុ



















Account
Security
Favourite Content