ភ្នំពេញ ៖ ការគាំទ្រនូវផលិតផលក្នុងស្រុកគឺបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយជំរុញឱ្យកំណើនសេដ្ឋកិច្ចជាតិ ក៏ដូចជាលើកកម្ពស់កម្រិតជីវភាពគ្រួសាររបស់ប្រជាជនខ្មែរមានការភាពរីកចម្រើនរុងរឿងយ៉ាងប្រសើរ ខណៈដែលទាំងគុណភាព ទាំងអនាម័យ និងគុណតម្លៃនៃផលិតផលភាគច្រើនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការប្រកួតប្រជែងនៅលើទីផ្សារមិនចាញ់ផលិតផលដែលនាំចូលមកពីក្រៅប្រទេសនោះឡើយ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេង បានមានប្រសាសន៍ប្រាប់ AMS ថា ការគាំទ្រនូវរាល់ផលិតខ្មែរដែលជាផលិតផលក្នុងស្រុក គឺជាការរួមចំណែកយ៉ាងសំខាន់នៅក្នុងការជួយទ្រទ្រង់នូវកំណើនសេដ្ឋកិច្ចជាតិបានយ៉ាងល្អប្រសើរ ហើយវាក៏ជាចលនាជាតិនិយមផងដែរ។
លោកឧកញ៉ាបន្តថា៖
“ចាប់តាំងពីដើមឆ្នាំ2020 កន្លងមកនេះយើងឃើញថា ការគាំទ្រនូវរាល់ផលិតផលខ្មែរដែលជាផលិតផលក្នុងស្រុកនេះ ការគាំទ្រមានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលក្នុងនោះរាប់ទាំងផលិតផលសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ក៏ដូចជាផលិតផលផ្នែកចំណីអាហារផងដែរ។ យើងទទួលស្គាល់ថា កាលពីមុនផលិតផលក្នុងស្រុកភាគច្រើនដែលជាការផលិតដោយសហគ្រាស់ធុនតូច និងមធ្យម នៅតាមមូលដ្ឋានមិនសូវទទួលបានការគាំទ្រពីប្រជាជនខ្មែរនោះទេ។ ប៉ុន្តែបច្ចុប្បន្ននិន្នាការបានផ្លាស់ប្ដូរ បន្ទាប់ពីសិប្បករ សហគ្រិនដែលជាអ្នកផលិតបានយកចិត្តទុកដាក់ក្នុងបង្កើនគុណភាព អនាម័យ និងការវេចខ្ចប់បានល្អជាងមុន ហើយអ្វីដែលសំខាន់គឺអនាម័យ និងគុណភាពអាចប្រកួតប្រជែងជាមួយបណ្តាផលិតផលមួយចំនួនដែលនាំចូលមកពីក្រៅស្រុកបាន”
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា

លោកឧកញ៉ា លឹម ហេង បានមានប្រសាសន៍សង្កត់ធ្ងន់ថា នៅពេលដែលប្រជាជនខ្មែរមានការគាំទ្រទៅលើរាល់ផលិតផលក្នុងស្រុងរបស់ខ្មែរ មានន័យថា ប្រជាជនខ្មែរកំពុងតែមានការចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញ និងលើកកម្ពស់កំណើនសេដ្ឋកិច្ចឱ្យមានកាន់តែមានភាពរឹងមាំ។ មានន័យថា ប្រជាជនខ្មែរជួយសង្គមជាតិខ្មែរ។
លោកឧកញ៉ា ឃាង ពុទ្ធី អនុប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា បានមានប្រសាសន៍ឱ្យដឹងផងដែរថា លោកទទួលស្គាល់ថាកាលពីពេលកន្លងទៅការប្រកួតប្រជែងរវាងការផលិត និងវេចខ្ចប់របស់សហគ្រាសក្នុងស្រុកនៅមានកម្រិតបើប្រៀបធៀបជាមួយនឹងផលិតផលក្រៅស្រុក ប៉ុន្តែបច្ចុប្បន្ន ដោយសារការវិឌ្ឍផ្នែកចំណេះដឹង បច្ចេកទេសដែលបានសិក្សា និងចម្លងពីបណ្តាក្រុមហ៊ុនបរទេស ពេលនេះមានការប្រែប្រួល និងល្អប្រសើរច្រើនដែលអាចទទួលយកបាន។
លោកឧកញ៉ាបញ្ជាក់ថា៖ នៅពេលដែលបងប្អូនប្រជាជនខ្មែរគាំទ្រផលិតផលរបស់ខ្មែរ ដែលជាផលិតផលនៅក្នុងស្រុកវាគឺជាការបង្កើននូវកម្លាំងចិត្តដល់អ្នកផលិត ដែលក្នុងនោះរាប់ទាំងអ្នកផលិតនៅក្នុងវិស័យឧស្សាហកម្ម កសិឧស្សាហកម្ម ផ្នែកកសិកម្មនៃការដាំដុះដូចជាបន្លែ ផ្លែឈើ និងការចិញ្ចឹមសត្វជាដើម។ នៅពេលដែលមានការគាំទ្រ មានតម្រូវការទីផ្សារខ្ពស់ ពួកគាត់នឹងកាន់តែមានកម្លាំងចិត្ត មានទំនុកចិត្តខ្ពស់ក្នុងការផលិតប្រកបដោយគុណភាពដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងអាចឈានទៅដល់ការនាំចេញទៅកាន់ទីផ្សារក្រៅស្រុកបន្ថែមទៀត»។
លោកឧកញ៉ា ឃាង ពុទ្ធី បានមានប្រសាសន៍ប្រាប់បន្ថែមថា៖
“បើប្រជាជនខ្មែរភាគច្រើនចូលរួមគាំទ្រនោះផលិតផលខ្មែរនឹងមានតមុំ្ល។ ខ្ញុំលើកឧទាហរណ៍ជាក់ស្ដែងថា ផ្លែស្វាយដែលកំពុងជួបកង្វះទីផ្សារនៅពេលបច្ចុប្បន្នរហូតមានកសិករខ្លះបង្ខំចិត្តចាក់ចោល ប៉ុន្តែបើមានការគាំទ្រទៅលើផលិតផលផ្លៃស្វាយកែច្នៃ ក្រោយការបណ្តាក់ទុនវិនិយោគទៅលើផ្លែស្វាយ ដូចជាទឹកផ្លែស្វាយ ដំណាប់ស្វាយ ឬផលិតផលស្វាយដទៃទៀត ខ្ញុំគិតថា កសិករលែងចាក់ចោលផ្លែស្វាយទៀតហើយ ព្រោះផ្លែស្វាយមានតម្លៃ”
លោកឧកញ៉ា ឃាង ពុទ្ធី អនុប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា
លោកឧកញ៉ាបញ្ជាក់ថា នៅពេលដែលបងប្អូនប្រជាពលរដ្ឋខ្មែរមានការគាំទ្រផលិតផលក្នុងស្រុកគឺបានផ្តល់ផលចំណេញជាច្រើនក្នុងពេលតែមួយ ដូចជាបានចូលរួមក្នុងការបង្កើនលើកកម្ពស់ និងធ្វើពិពិធកម្មការផលិតក្នុងស្រុក ផ្តល់ចំណូលដល់ប្រទេសជាតិតាមរយៈការបង់ពន្ធរបស់អ្នកផលិត និងអ្នកលក់នៅលើទីផ្សារ បានផ្តល់ការងារជូនប្រជាពលរដ្ឋក្នុងស្រុកកាត់បន្ថយចំណាកស្រុក ជាពិសេសអាចចូលរួមកាត់បន្ថយការនាំចូលពីក្រៅស្រុក ដែលធ្វើឱ្យទីផ្សារផលិតផលក្នុងស្រុកមានភាពទូលំទូលាយថែមទៀត៕

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
«ថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា» ផ្តល់ភាពងាយស្រួលដល់ការចូលប្រើប្រាស់ និងស្វែងរកព័ត៌មាន ដើម្បីទាញយកអត្ថប្រយោជន៍សម្រាប់អាជីវកម្ម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/12/2025
«ថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា» ផ្តល់ភាពងាយស្រួលដល់ការចូលប្រើប្រាស់ និងស្វែងរកព័ត៌មាន ដើម្បីទាញយកអត្ថប្រយោជន៍សម្រាប់អាជីវកម្ម
INT. ប៉ូឡូញឱ្យយន្តហោះចម្បាំងអ៊ុយក្រែន ជាថ្នូរនឹងបច្ចេកវិទ្យាយានដ្រូន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 11/12/2025
ប្រទេសប៉ូឡូញ កំពុងថ្លឹងថ្លែងលើជម្រើសផ្ទេរយន្តហោះចម្បាំង MiG-29 ទៅកាន់ប្រទេសអ៊ុយក្រែន ជាថ្នូរនឹងលទ្ធភាពទទួលបានបច្ចេកវិទ្យាផលិតយន្តហោះគ្មានមនុស្សបើក ឬយានដ្រូនរបស់ទីក្រុងកៀវ
CEO ក្រុមហ៊ុន Airbus ព្យាករណ៍អំពីអនាគតនៃការហោះហើរ និងរូបរាងថ្មីនៃយន្តហោះដឹកអ្នកដំណើរ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 11/12/2025
នាពេលអនាគត ក្នុងចន្លោះពី ៣០ ឬ ៤០ឆ្នាំខាងមុខ ការហោះហើររបស់មនុស្សជាតិនឹងអាចមានការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ ដោយសារតែការអភិវឌ្ឍ និងពិពិធកម្មការផ្តល់សេវាឲ្យកាន់តែមានប្រសិទ្ធភាព




វិថីហិរញ្ញវត្ថុ

















Account
Security
Favourite Content