ភ្នំពេញ ៖ តាមរយៈសារសម្លេងណែនាំដែលបានចែកចាយតាមបណ្តាញសង្គមនៅរសៀលថ្ងៃទី15 ខែមីនា ឆ្នាំ2021 នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើសុំទៅអភិបាលរាជធានី-ខេត្ត ពិចារណាលើការផ្អាកពិធីរៀបចំ មង្គលការ និងពិធីផ្សេងៗដើម្បីបញ្ចៀសការផ្ទុះរីករាលដាលជំងឺកូវីដ-19។
សម្តេចបានគូសបញ្ជាក់ថា៖
“នាពេលកន្លងទៅសម្តេចបានផ្តល់សិទ្ធិ និងអំណាចដល់អភិបាលរាជធានី-ខេត្ត ក្នុងការសម្រេចបិទ ឬបើកនូវសកម្មភាពសង្គមផ្សេងៗ តែបច្ចុប្បន្ននៅពេលជំងឺកូវីដ-19កំពុងផ្ទុះ និងមានការចម្លងជំងឺរវាងអ្នកមានជំងឺកូវីដ-19 ដែលបានទៅចូលរួមក្នុងកម្មពិធីផ្សេងនោះវិធានការបិទសកម្មភាពសង្គម នៅតាមខេត្តនោះមិនទាន់មានវិធានការនៅឡើយ”
ក្នុងសារសំឡេងនេះ សម្តេចតេជោ ក៏បានលើកឡើងពីករណីឆ្លងជំងឺកូវីដ-19នៅក្នុងពិធីរៀបមង្គលការនៅខេត្តតាកែវ និងខេត្តកំពង់ស្ពឺ ដែលអ្នកកើតជំងឺកូវីដ-19 ទៅចូលរួមក្នុងពិធីនាំឱ្យមានផលប៉ះពាល់កាន់តែខ្លាំង។
សម្តេចតេជោហ៊ុន សែន បានមានប្រសាសន៍ស្នើឡើងយ៉ាងដូច្នេះថា៖
“អ៊ីចឹងខ្ញុំសូមស្នើឱ្យអភិបាលខេត្ត អភិបាលរាជធានី ធ្វើការពិចារណាទាក់ទិនការចេញបទបញ្ជាផ្អាកជាបណ្តោះអាសន្ននូវពិធីមង្គលការ ឬពិធីផ្សេងៗនៅក្នុងខេត្ត។ សូមឯកឧត្តម លោកជំទាវ ពិនិត្យមើល ដើម្បីរៀបចំនូវលិខិតជូនដំណឹង ដើម្បីស្នើសុំការយោគយល់ពីសំណាក់ប្រជាពលរដ្ឋទៅលើការផ្អាកជាបណ្តោះអាសន្ននូវការរៀបមង្គលការជាដើម”
សម្តេចតេជោ ក៏បានលើកឡើងដែរថា ការរៀបចំកម្មវិធីជារឿងមួយ តែគួរថ្លឹងថ្លែងពីបញ្ហាក្នុង សង្គម។ ជាពិសេសការទប់ស្កាត់ការចម្លងជំងឺកូវីដ-19។ នៅក្នុងចំណុចនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានសូមមានការយោគយល់ពីប្រជាពលរដ្ឋ។
សូមបញ្ជាក់ថាមន្ទីរសុខាភិបាល ខេត្តតាកែវ រកឃើញអ្នកជាប់ពាក់ព័ន្ធផ្ទាល់ និងប្រយោលជាមួយ អន្ទិតកក្កដា សោភ័ណ្ឌ ប្រមាណ 400នាក់ ដែលមាន 30 នាក់ជាប់ពាក់ព័ន្ធផ្ទាល់នៅក្នុងពិធីមង្គលការមួយកាលពីថ្ងៃ12ខែមីនាឆ្នាំ2021។ បច្ចុប្បន្នអ្នកជាប់ពាក់ព័ន្ធទាំងនោះ ត្រូវបានក្រុមគ្រូពេទ្យចុះយកសំណាក់និងដាក់ឱ្យនៅដាច់ដោយឡែក ។ ដោយឡែកអាជ្ញាធរខេត្តកំពង់ស្ពឺនៅថ្ងៃទី15ខែមីនានេះបានសម្រេចផ្អាកទីតាំង5កន្លែងក្នុងក្រុងច្បារមន ខេត្តកំពង់់ស្ពឺដែលពាក់ព័ន្ធមិត្តភក្តិរបស់អ្នកជំងឺឈ្មោះ កក្កដា សោភ័ណ្ឌ ដែលមានវិជ្ជមានកូវីដ-19៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
«ថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា» ផ្តល់ភាពងាយស្រួលដល់ការចូលប្រើប្រាស់ និងស្វែងរកព័ត៌មាន ដើម្បីទាញយកអត្ថប្រយោជន៍សម្រាប់អាជីវកម្ម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/12/2025
«ថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា» ផ្តល់ភាពងាយស្រួលដល់ការចូលប្រើប្រាស់ និងស្វែងរកព័ត៌មាន ដើម្បីទាញយកអត្ថប្រយោជន៍សម្រាប់អាជីវកម្ម
INT. ប៉ូឡូញឱ្យយន្តហោះចម្បាំងអ៊ុយក្រែន ជាថ្នូរនឹងបច្ចេកវិទ្យាយានដ្រូន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 11/12/2025
ប្រទេសប៉ូឡូញ កំពុងថ្លឹងថ្លែងលើជម្រើសផ្ទេរយន្តហោះចម្បាំង MiG-29 ទៅកាន់ប្រទេសអ៊ុយក្រែន ជាថ្នូរនឹងលទ្ធភាពទទួលបានបច្ចេកវិទ្យាផលិតយន្តហោះគ្មានមនុស្សបើក ឬយានដ្រូនរបស់ទីក្រុងកៀវ
CEO ក្រុមហ៊ុន Airbus ព្យាករណ៍អំពីអនាគតនៃការហោះហើរ និងរូបរាងថ្មីនៃយន្តហោះដឹកអ្នកដំណើរ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 11/12/2025
នាពេលអនាគត ក្នុងចន្លោះពី ៣០ ឬ ៤០ឆ្នាំខាងមុខ ការហោះហើររបស់មនុស្សជាតិនឹងអាចមានការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ ដោយសារតែការអភិវឌ្ឍ និងពិពិធកម្មការផ្តល់សេវាឲ្យកាន់តែមានប្រសិទ្ធភាព




វិថីហិរញ្ញវត្ថុ














Account
Security
Favourite Content