អ្នកជំនាញនិយាយពីការប្រើប្រាស់ហិរញ្ញវត្ថុដ៏ត្រឹមត្រូវក្នុងសម័យកូវីដ-19 ដើម្បីទប់លំនឹងសហគ្រាស និងអាជីវកម្មរបស់ក្រុមហ៊ុន

ភ្នំពេញ ៖ ក្នុងសម័យកាលដែលកំពុងរាតត្បាតដោយជំងឺកូវីដ19នាពេលបច្ចុប្បន្ន គ្រប់បណ្តាប្រទេសនៅលើពិភពលោកទាំងមូលកំពុងតែប្រយុទ្ធយ៉ាងខ្លាំងក្លាជាមួយសត្រូវដ៏ធំមួយនេះ ហើយអ្វីដែលជាភាពប្រឈមខ្លាំងបំផុតនោះគឺការធ្លាក់ចុះនៃសេដ្ឋកិច្ចសាកល និងការជួបវិបត្តិហិរញ្ញវត្ថុ។ ដូច្នេះ តើក្រុមហ៊ុន អាជីវកម្ម ក៏ដូចជាសហគ្រាសនានាគួរមានវិធីសាស្ត្របែបណាក្នុងការប្រើប្រាស់ ដើម្បីទ្រទ្រង់ហិរញ្ញវត្ថុរបស់ខ្លួនបានលំនឹង ហើយឱ្យអាចបន្តដំណើរការទៅមុខបាន។ 

លោក ទិត្យ កម្រង ប្រធានក្រុមហ៊ុន ឫទ្ធិពល បានប្រាប់AMSថា ក្រុមហ៊ុនជាច្រើននៅក្នុងសម័យកូវីដនេះ មានការធ្លាក់ចុះនូវប្រាក់ចំណូល ហើយកំពុងប្រឈមនឹងវិបត្តិហិរញ្ញវត្ថុ រហូតមានការបង្ខំចិត្តអនុវត្តវិធីសាស្ត្របន្ទាន់មួយចំនួនដូចជាការកាត់បន្ថយការងារមិនចាំបាច់មួយចំនួននៅលើទីផ្សារ ហើយរក្សាទុកសាច់ថវិកាសម្រាប់ការចំណាយចាំបាច់ដូចជាប្រាក់ខែបុគ្គលិក ថវិកាសម្រាប់ថ្លៃជួលទីតាំងក្រុមហ៊ុន រួមជាមួយនឹងការចំណាយបន្ទាប់បន្សំដូចជាថ្លៃទឹក ភ្លើង ជាដើម​។

លោក ទិត្យ កម្រង ប្រធានក្រុមហ៊ុន ឫទ្ធិពល

លោក ទិត្យ កម្រង បានមានប្រសាសន៍បញ្ជាក់ថា៖

 “និយាយជារួម យើងត្រូវកាត់បន្ថយការចំណាយដែលមិនចាំបាច់ ដោយចំណាយតែទៅលើអ្វីដែលសំខាន់។ ស្ថាប័នដទៃ ក៏ដូចជាក្រុមហ៊ុនយើងដែរ បើស្ថានភាពកូវីដនៅបន្តអូសបន្លាយរយៈពេលវែង ក្រុមហ៊ុននឹងមានបញ្ហាហិរញ្ញវត្ថុជាមិនខានព្រោះកូវីដកំពុងតែធ្វើឱ្យយើងជួបប្រឈមនូវស្ថានភាពធ្ងន់ធ្ងរបែបនេះ ហើយអ្វីដែលយើងត្រូវធ្វើបន្តគឺទី1 ការខ្ចីបុលប្រាក់ពីធនាគារឯកជន(ប្រសិនបើអាចធ្វើទៅបាន) ទី2 គឺការលក់ភាគហ៊ុន ប្រសិនបើកត្តាទីមួយមិនអាចទៅរួចនោះ”។

លោក យក់ ចំរើនឬទ្ធិ អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ បានប្រាប់AMSថា ស្ថិតនៅក្នុងស្ថានការណ៍ដ៏លំបាកនៅពេលនេះ ត្រូវបានគេបែងចែកជា2ប្រព័ន្ធផ្សេងគ្នា ដោយប្រព័ន្ធទី1 និយាយទៅដល់វិស័យឯកជន ហើយប្រព័ន្ធទី2 គឺវិស័យសាធារណៈ។

លោកបានលើកឡើងថា សម្រាប់ប្រព័ន្ធទី1 នៅក្នុងសម័យកូវីដ-19ពេលនេះ វិស័យឯកជនកំពុងត្បិតត្បៀតរឿងចំណាយដែលសូម្បីតែការវិនិយោគទៅលើផ្នែកណាមួយក៏ស្ថិតនៅក្នុងប្រុងប្រយ័ត្នខ្ពស់ ដោយសម្លឹងមើលពីឱកាសឱ្យបានច្បាស់លាស់ជាមុនសិន។ 

លោក យក់ ចំរើនឬទ្ធិ បានមានប្រសាសន៍ថា៖«ដូច្នេះគាត់គ្មានឱកាសជំរុញវិស័យថ្មីៗនោះទេ។ ឯកជនគាត់នៅទន្ទឹងរង់ចាំមើលអ្វីដែលអនុញ្ញាតឱ្យគាត់ធ្វើបាន។ ការចំណាយរបស់វិស័យឯកជន ត្រូវត្បិតត្បៀតដើម្បីឱ្យខ្លួនអាចមានជីវិតបន្តការងារ និងប្រតិបត្តិការរបស់ក្រុមហ៊ុនតទៅមុខទៀត»។

លោក យក់ ចំរើនឬទ្ធិ អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ

“ដោយឡែកប្រព័ន្ធទី2 វិស័យសាធារណៈស្ថិតនៅក្នុងសម័យកូវីដ-19 បើរដ្ឋត្បិតត្បៀតថ្លៃចំណាយសាធារណៈដែរ វាអាចធ្វើឱ្យជាតិជួបវិបត្តិ ព្រោះវិស័យឯកជននឹងមិនមានការវិនិ​យោគ ហើយការវិនិយោគសាធារណៈអត់មានសកម្មភាពទៀតវានឹងធ្វើឱ្យសេដ្ឋកិច្ចជាតិជាប់គាំង វិបត្តិសាច់ប្រាក់នៅជាប់គាំង ធ្វើឱ្យសាច់ប្រាក់មិនអាចចូលទៅក្នុងចរន្តសេដ្ឋកិច្ចជាតិទេ។ ដូច្នេះហើយបានជារដ្ឋត្រូវបង្កើនចំណាយវិនិយោគឱ្យបានច្រើន បន្ថយការចំណាយរដ្ឋបាល បង្កើនវិនិយោគដោយជួយជាចលករមួយដែលឱ្យចរន្តសេដ្ឋកិច្ចជាតិដើរបាន” ។

លោក ចំរើនឬទ្ធិ បានបញ្ជាក់ឱ្យដឹងថា នៅក្នុងកាលៈទេសៈនេះវិស័យឯកជនមើលឃើញពីឱកាសរកស៊ីចង្អៀត មានការត្បិតត្បៀត​​ចំណាយ ប៉ុន្តែសម្រាប់វិស័យសាធារណៈត្រូវតែបង្កើន ដើម្បីឱ្យមានតុល្យ​ភាព​កុំឱ្យមានការជាប់គាំងសេដ្ឋកិច្ច។ នៅក្នុងកាលៈទេសៈក៏លំបាកនេះរដ្ឋត្រូវចេញមុខចំណាយឱ្យបានច្រើន ដើម្បីបញ្ចូលសាច់ប្រាក់ទៅក្នុងចរន្តសេដ្ឋកិច្ចជាតិ៕

ផ្សព្វផ្សាយសេវាកម្មលោកអ្នក $190 660px x 390px ក្នុង១ខែ ផ្ទាំងបដាសេវាកម្មរបស់ លោកអ្នក

ផ្ទាំងបដាទម្រង់

គ្រប់ទំហំបដាអាចបត់បែនតាមទំហំអេក្រង់
ផ្ទាំងបដាសេវាកម្មរបស់ លោកអ្នក 920px x​ 570px $190 គ្រប់ទំហំបដាអាចបត់បែនតាមទំហំអេក្រង់ តម្លៃក្នុង១ខែ ផ្សព្វផ្សាយសេវាកម្ម ផ្ទាំងបដាទម្រង់ ចុចសាកល្បង 1920px x​ 800px បិទសំឡេង volume_up volume_off $205 តម្លៃក្នុង១ខែ ផ្សព្វផ្សាយសេវាកម្ម គ្រប់ទំហំបដាអាចបត់បែនតាមទំហំអេក្រង់ ផ្ទាំងបដាសេវាកម្មរបស់ លោកអ្នក បើកសំឡេង ផ្ទាំងបដាទម្រង់ ព័ត៌មានលម្អិត 085 511 711‌‌‌ orkun@ams.com.kh | Telegram (+855) 098 668 996 |

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កំណត់ត្រាថ្មី កម្ពុជានាំចេញអង្ករកើនដល់បរិមាណខ្ពស់ ជាង៨០ម៉ឺនតោនរយៈពេល១១ខែ ឆ្នាំ២០២៥

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/12/2025

សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា រយៈពេល១១ខែ នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករបានចំនួន ៨០១ ៦៤៣ តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៦៥ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន៧២

សន្និសីទ​មីក្រូហិរញ្ញវត្ថុ​ប្រចាំឆ្នាំ ២០២៥ បានលើក​យក​ប្រធាន​ស្តីពី បរិយាបន្ន​ហិរញ្ញវត្ថុក្នុង​បរិបទសកលកំពុង​ប្រែប្រួល​ មក​ពិភាក្សា​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 05/12/2025

សន្និសីទមីក្រូហិរញ្ញវត្ថុ​ឆ្នាំ២០២៥នេះ លើកយកប្រធានបទស្ដីពីបរិយាបន្ន​ហិរញ្ញវត្ថុក្នុង​បរិបទសកលកំពុង​ប្រែប្រួល​ មក​ពិភាក្សា​...

កោះតៃវ៉ាន់បិទប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ចិន RedNote ឬ Xiaohongshu

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 05/12/2025

ការិយាល័យស៊ើបអង្កេតឧក្រិដ្ឋកម្មរបស់កោះតែវ៉ាន់រកឃើញករណីក្លែងបន្លំជាង ១ ៧០០ ករណីនៅលើកម្មវិធី RedNote ឬ Xiaohongshu ចាប់តាំងពីឆ្នាំ ២០២៤ ជាមួយនឹងការខាតបង់សរុបមានតម្លៃជាង ២៤៧ លានដុល្លារតៃវ៉ាន់ (៧,៩9 លានដុល្លារអាម៉េរិក)

តម្លៃប្រេងឡើងថ្លៃបន្តិច ដោយសារទីផ្សាររំពឺងពីការកាត់បន្ថយអត្រាការប្រាក់ និង រង់ចាំមើលការចរចាសន្តិភាពរុស្ស៊ី-អ៊ុយក្រែន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/12/2025

តម្លៃប្រេងឆៅ US West Texas Intermediate (WTI) ឡើងថ្លៃ ១,២២% ឬ ៥៩,៦៧ ខណៈដែលតម្លៃប្រេងឆៅ Brent ឡើងថ្លៃ ០,៩៤% ឬ ៦៣,២៦ ដុល្លារក្នុងមួយបារ៉ែល

រយៈពេល​១១ខែ ឆ្នាំ ២០២៥ កម្ពុជា​ទទួលបានគម្រោ​ងវិនិយោគ ៦០៩គម្រោង ដែលមានទុន​រហូតដល់​៩,៥​ពាន់លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/12/2025

ក្នុងរយៈពេល​១១ខែឆ្នាំ ២០២៥​ក្រុម្បរឹក្សាភិវឌ្ឍន៍​កម្ពុជា​បានអនុម័ត​គម្រោង​វិនិយោគ​រហូតដល់៦០៩​គម្រោនិងមានទុនចុះបញ្ជី​ចំនួន​៩,៥ពាន់​លានដុល្លារ....

ផ្សព្វផ្សាយសេវាកម្មលោកអ្នក $190 660px x 390px ក្នុង១ខែ ផ្ទាំងបដាសេវាកម្មរបស់ លោកអ្នក

ផ្ទាំងបដាទម្រង់

គ្រប់ទំហំបដាអាចបត់បែនតាមទំហំអេក្រង់
ផ្ទាំងបដាសេវាកម្មរបស់ លោកអ្នក 920px x​ 570px $190 គ្រប់ទំហំបដាអាចបត់បែនតាមទំហំអេក្រង់ តម្លៃក្នុង១ខែ ផ្សព្វផ្សាយសេវាកម្ម ផ្ទាំងបដាទម្រង់ ចុចសាកល្បង 1920px x​ 800px បិទសំឡេង volume_up volume_off $205 តម្លៃក្នុង១ខែ ផ្សព្វផ្សាយសេវាកម្ម គ្រប់ទំហំបដាអាចបត់បែនតាមទំហំអេក្រង់ ផ្ទាំងបដាសេវាកម្មរបស់ លោកអ្នក បើកសំឡេង ផ្ទាំងបដាទម្រង់ ព័ត៌មានលម្អិត 085 511 711‌‌‌ orkun@ams.com.kh | Telegram (+855) 098 668 996 |

សាកល្បងប្រើ! ម្សៅត្រនាប់ កាដូរ

ចុចបាន

Free កាដូរ

ចុចបាន

Free Revlon