បរទេស៖ គិតមកដល់ថ្ងៃនេះ ដំណើរនៃការចាកចេញពីបេក្ខភាពជាសមាជិកទីផ្សារសហភាពអឺរ៉ុបរបស់អង់គ្លេសមានរយៈពេល100ថ្ងៃហើយ ដោយជាលទ្ធផលនៃការធ្វើពាណិជ្ជកម្មទូទៅហាក់ខុសពីការរំពឹងរបស់ខ្លួន ពោលគឺមានពាណិជ្ជករអង់គ្លេសជាច្រើនបានជួបនឹងបញ្ហាលើការនាំចេញទំនិញរបស់ខ្លួនទៅកាន់ទីផ្សារសាកល ជាពិសេសនៅក្នុងប្លុកអឺរ៉ុបតែម្ដង ដែលមានចំនួនអ្នកប្រើប្រាស់រហូតដល់ទៅប្រមាណ450លាននាក់ ។
នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បានលើកឡើងថាពាណិជ្ជកម្មរបស់អង់គ្លេសនឹងសន្ទុះកាន់តែខ្លាំង និងកាន់តែមានទំហំធំបន្ទាប់ពីការចាកចេញផុតពីប្លុកអ៊ឺរ៉ុបរួចរាល់ដោយក្នុងនោះលោកបានគូសបញ្ជាក់ពីផែនការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយពិភពលោកដែលផ្តោតសំខាន់ទៅលើការនាំចេញផលិតផលរបស់ ប៉ុន្តែផ្ទុយទៅវិញ ជាលទ្ធផលក្រុមហ៊ុនជាច្រើនដែលជាអ្នកនាំចេញរបស់អង់គ្លេសកំពុងទទួលរងនូវផលប៉ះពាល់យ៉ាងដំណំ ហើយកំពុងស្វែងរកដំណោះស្រាយ និងការស្នើសុំឱ្យរដ្ឋាភិបាលអង់គ្លេសជួយអន្តរាគមន៍ជាបន្ទាន់។
នាយកប្រតិបត្តិនៃសភាពាណិជ្ជកម្មអង់គ្លេស លោកស្រី Hannah Essex បានធ្វើសេចក្តីថ្លែងការណ៍កាលពីថ្ងៃចន្ទម្សិលមិញនេះថា ៖ ពេលនេះរដ្ឋាភិបាលអង់គ្លេស និងសហភាពអឺរ៉ុបកំពុងស្វែងរកដំណោះស្រាយណាមួយសមរម្យ ក្នុងការវិលត្រឡប់មកកាន់តុចរចាមួយដើម្បីធ្វើយ៉ាងណាអាចស្រោចស្រង់ស្ថានការណ៍ឱ្យវិលទៅរកភាពល្អប្រសើរវិញ និងកំពុងពិចារណារកវិធីសាស្ត្រក្នុងការលុបបំបាត់របាំងដែលជាឧបសគ្គក្នុងនាំចេញទំនិញរវាងគ្នា និងគ្នា។
លោកស្រីបានបញ្ជាក់ថា៖
“បច្ចុប្បន្នក្រុមអ្នកនាំចេញរបស់អង់គ្លេសកំពុងជួបបញ្ហាលំបាកខ្លាំងមែនទែនទៅលើគ្រប់បញ្ហាបូករួមទាំងបញ្ហារចនាសម្ព័ន្ធការងារផងដែរ ហើយប្រសិនបើវានៅតែមិនអាចទទួលបានដំណោះស្រាយណាមួយទេនោះវាអាចនឹងនាំឲ្យឈានទៅរកភាពទន់ខ្សោយនៃក្រុមហ៊ុនអ្នកចេញរបស់អង់គ្លេសក្នុងរយៈពេលវែង ដែលពិបាកអាចនឹងវិលត្រឡប់ក្រោយវិញបាន”
រហូតដល់ពេលបច្ចុប្បន្ននេះ ព្រឹត្តិការណ៍នៃការចាកចេញពីសហភាពអឺរ៉ុបរបស់អង់គ្លេស (Brexit) ក៏បានបង្កជាបញ្ហាយ៉ាងតឹងតែងក្នុងតំបន់ភាគខាងជើងនៃប្រទេសអៀរឡង់ផងដែរ ពីព្រោះថាអៀរឡង់ក៏ជាផ្នែកមួយនៃចក្រភពអង់គ្លេសដែរ ប៉ុន្តែការអនុវត្តច្បាប់ពាណិជ្ជកម្មគឺបានអនុវត្តឡើងដោយគោលការណ៍ចាស់។ មានន័យថាប្រទេសអៀរឡង់គឺនៅតែស្ថិតក្នុងចំណោមសមាជិកភាពរបស់អ៊ឺរ៉ុបនៅឡើយ ដែលវាបានធ្វើឲ្យមានភាពមិនសប្បាយចិត្តពីសំណាក់ក្រុមសហជីពនិយមរបស់អង់គ្លេសយ៉ាងខ្លាំង។
អ្នកនាំពាក្យរបស់រដ្ឋាភិបាលអង់គ្លេសបានឆ្លើយតបថា ៖
“ទោះបីជាយ៉ាងណាក្តី ព្រឹត្តិការណ៍ Brexit គឺជាគម្រោងការមួយរបស់រដ្ឋាភិបាលក្នុងការនាំយកការងារ និងការពារផលប្រយោជន៍លើការវិនិយោគដ៏ត្រឹមត្រូវមកកាន់ប្រទេសអង់គ្លេសដែលវានឹងធ្វើឲ្យកាន់តែច្បាស់ថាពាណិជ្ជកម្មរបស់អង់គ្លេសនឹងបន្តដំណើរការប្រកបដោយប្រសិទ្ធភាពព្រមទាំងអាចធ្វើការជួញដូរជាមួយនឹងអតិថិជនរបស់ខ្លួននៅក្នុងទីផ្សារអ៊ឺរ៉ុបបានជាធម្មតា”
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សហគ្រិនខ្មែរ និងផ្សារអុីអន បានបិទបញ្ចប់ពិព័រណ៍ផលិតផលក្នុងស្រុកលើកទី១០
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 14/12/2025
នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ សហគ្រិនខ្មែរ ក្នុងកិច្ចសហការជាមួយផ្សារអុីអន បានបិទបញ្ចប់ ពិព័រណ៍ផលិតផលក្នុងស្រុក លើកទី១០ ដែលបានធ្វើឡើងរយៈពេលពីរសប្តាហ៍ចាប់ពីថ្ងៃទី១ ខែធ្នូ ដល់ថ្ងៃទី១៤ ខែធ្នូ នៅផ្សារអុីអនទាំងបីសាខា រួមមាន អុីអនភ្នំពេញ, សែនសុខ, និង មានជ័យ
«ថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា» ផ្តល់ភាពងាយស្រួលដល់ការចូលប្រើប្រាស់ និងស្វែងរកព័ត៌មាន ដើម្បីទាញយកអត្ថប្រយោជន៍សម្រាប់អាជីវកម្ម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/12/2025
«ថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា» ផ្តល់ភាពងាយស្រួលដល់ការចូលប្រើប្រាស់ និងស្វែងរកព័ត៌មាន ដើម្បីទាញយកអត្ថប្រយោជន៍សម្រាប់អាជីវកម្ម
INT. ប៉ូឡូញឱ្យយន្តហោះចម្បាំងអ៊ុយក្រែន ជាថ្នូរនឹងបច្ចេកវិទ្យាយានដ្រូន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 11/12/2025
ប្រទេសប៉ូឡូញ កំពុងថ្លឹងថ្លែងលើជម្រើសផ្ទេរយន្តហោះចម្បាំង MiG-29 ទៅកាន់ប្រទេសអ៊ុយក្រែន ជាថ្នូរនឹងលទ្ធភាពទទួលបានបច្ចេកវិទ្យាផលិតយន្តហោះគ្មានមនុស្សបើក ឬយានដ្រូនរបស់ទីក្រុងកៀវ
CEO ក្រុមហ៊ុន Airbus ព្យាករណ៍អំពីអនាគតនៃការហោះហើរ និងរូបរាងថ្មីនៃយន្តហោះដឹកអ្នកដំណើរ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 11/12/2025
នាពេលអនាគត ក្នុងចន្លោះពី ៣០ ឬ ៤០ឆ្នាំខាងមុខ ការហោះហើររបស់មនុស្សជាតិនឹងអាចមានការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ ដោយសារតែការអភិវឌ្ឍ និងពិពិធកម្មការផ្តល់សេវាឲ្យកាន់តែមានប្រសិទ្ធភាព




វិថីហិរញ្ញវត្ថុ

















Account
Security
Favourite Content