ពីសំណល់សំបកគ្រាប់កាំភ្លើងក្លាយជាគ្រឿងអលង្ការដ៏ស្រស់ស្អាតក្រោមគំនិតច្នៃប្រឌិតដោយសិប្បករខ្មែរ

ក្រោមគំនិតច្នៃប្រឌិត និងមានសិល្បៈផ្នែកបង្កើតគ្រឿងអលង្ការ បុរសម្នាក់ដែលជាសិប្បករខ្មែរ និងបានបាត់​បង់ឪពុកនៅក្នុងរបបខ្មែរក្រហម បាន​បង្កើត​គំនិតយកសំបកគ្រាប់គ្រាប់កាំភ្លើងមកច្នៃចេញជាគ្រឿងអលង្ការ ក៏ដូចជាវត្ថុអនុស្សាវរីយ៍ជាច្រើនប្រភេទ ដែលកំពុងទទួលបានការគាំទ្រយ៉ាងច្រើ ។

លោក ធឿន ចន្ថា ម្ចាស់ហាង Angor Bullet Jewellery បានប្រាប់ឱ្យដឹងថា ៖ « ខ្ញុំបង្កើតហាងនេះឡើងដោយសារតែខ្ញុំជាកូនកំព្រា ព្រោះឪពុកខ្ញុំត្រូវបាន​សម្លាប់​ដោយខ្មែរក្រហម ដូច្នេះនៅពេលដែលខ្ញុំឃើញ សំបកគ្រាប់កាំភ្លើង ខ្ញុំចង់ផ្លាស់ប្ដូរវាពីវត្ថុដែលគួរឱ្យខ្លាច ក្លាយទៅជាគ្រឿងអលង្ការ​គួរជាក្ដី​ប្រាថ្នា​របស់មនុស្សគ្រប់គ្នាវិញ»។

លោកបន្តទៀតថា ហាងនេះបានបង្កើតឡើងជាង10ឆ្នាំមកហើយដោយមានសង្វាក់ផលិតកម្មប្រហាក់ប្រហែលទៅនឹងជាងទងដែរ។ ក្នុងការចាប់ផ្ដើម​អាជីវកម្មមួយនេះ លោកបានប្រើដើមទុនប្រមាណ 500ដុល្លារដែលជាប្រាក់ខែទទួលបានពីអង្គការមួយ ហើយត្រូវបែងចែកថ្លៃជីវភាព និងការសិក្សារបស់​កូន​ផ្សេងទៀត។

ម្ចាស់អាជីវកម្មរូបនេះបានប្រាប់ផងដែរថា ចំណូលរបស់ហាងនេះមាន៣ប្រភេទគឺ ការលក់បោះដុំ ការលក់ទៅតាមហាងក្នុងស្រុក និងការទទួលការ​កម្មង់​ពី​ភ្ញៀវផ្ទាល់ ឬតាមកម្មវិធីផ្សេងៗ។ ចំណូលនេះទៀតសោត ហាក់មានការកើនឡើងនៅប៉ុន្មានខែមុនដោយមានការគាំទ្រពីសំណាក់អតិថិជនក្នុងស្រុក និង​ក្រៅ​ស្រុក ហើយចំណូលដែលទទួលបានអាចផ្គត់ផ្គង់បុគ្គលិកដល់ទៅ10នាក់ ហើយក្នុងម្នាក់ៗចន្លោះពី 250ទៅ300ដុល្លារ និងអាចទំនុកបម្រុងគ្រួសារ ផ្គត់ផ្គង់កូនរៀនបានស្រួលផង និងសន្សំទុកមួយផ្នែកផង។

ផលិតផលរបស់ហាងមួយនេះមានម៉ូដច្រើនប្រភេទ ច្រើនទម្រង់ តែម៉ូដដែលគេនិយមគឺផ្ការំដួល ដោយសារវាជាអត្តសញ្ញាណជាតិខ្មែរ ហើយក៏ទទួល​បាន​ការ​ពេញចិត្តស្រឡាញ់ម៉ូដនេះច្រើន ដោយការច្នៃធ្វើជាក្រវិល កងដៃ ចិញ្ចៀន និងកន្លាស់អាវជាដើមទៅតាមការពេញចិត្តរបស់អតិថិជន។

យ៉ាងណាមិញការផលិតគ្រឿងអលង្ការពីសម្បកគ្រាប់កាំភ្លើងនេះមិនមែនជារឿងងាយស្រួលឡើយដោយគេត្រូវពិនិត្យមើលសំបកគ្រាប់មុននឹងរំលាយដើម្បីចៀសវាងគ្រោះថ្នាក់ដល់សិប្បករ។ បន្ទាប់មកគេលាងវាឱ្យបានស្អាត ហើយដាក់ក្នុងចានរំលាយវាទៅជាទឹកដែលអាចយកទៅចាក់ផែជាបន្ទះ កិនឱ្យ​សំប៉ែត ឬហូតជាលួសរួចគេអារ ឆាប និងខាត់ឱ្យស្អាតតាមម៉ូដដែលគេចង់បានប្រកបដោយក្បាច់រចនាយ៉ាងស្រស់ប្រណីត។ ការផលិតគ្រឿងនេះត្រូវ​ចំណាយពេល 2-3 ថ្ងៃ វាយូរបន្តិចអាស្រ័យលើម៉ូដនីមួយៗដោយសារតែគេត្រូវចម្លងម៉ូដបន្តទៀត។ នេះជាដំណើរការខ្លះៗដែលលោក ចន្ថា បានបញ្ជាក់​ប្រាប់។

ចំពោះគុណភាពវិញ លោកបានអះអាងថាគ្រឿងអលង្ការរបស់លោកធ្វើឡើងពីសំបកគ្រាប់កាំភ្លើងសុទ្ធសាធ មិនបានបន្ថែមពណ៌អ្វីទេ ពោលគឺប្រើពណ៌​ធម្មជាតិរបស់គ្រាប់កាំភ្លើងតែម្ដង ហើយតម្លៃវិញក៏សមរម្យដែរចន្លោះពី 8ទៅ10 ដុល្លារទៅតាមម៉ូដ និងប្រភេទរបស់វា ឯខ្លះទៀតមានខ្ពស់រហូតដល់ 20-30ដុល្លារតាមប្រភេទរបស់វាផងដែរ។

ចំពោះភាពប្រឈមក៏នៅតែមានដែរ ពិសេសនៅក្នុងស្ថានភាពកូវីដដែលគាត់ត្រូវបាត់បង់ការកម្មង់ពីក្រៅប្រទេស ហើយបញ្ហាមួយទៀតគឺជាងផលិត​ម៉ូដ​ដដែលៗច្រើនក្នុងស្តុកដែលជាហេតុធ្វើឱ្យលក់មិនសូវដាច់ និងកប់ក្នុងស្តុកច្រើន។  សម្រាប់អ្នកដែលចង់ចាប់ផ្ដើមអាជីពនេះ ម្ចាស់អាជីវកម្មរូបនេះបាន​ជម្រាប​ឱ្យដឹងថា មានកត្តាចំនួនពីរសំខាន់ៗគឺ ទីមួយយើងត្រូវមានជំនាញច្បាស់លាស់ និងទីពីរ ត្រូវមានការស្រឡាញ់ដោយសារនៅពេល​ដែលយើង​ស្រឡាញ់​អ្វីមួយ យើងនឹងខិតខំពុះពារគ្រប់ឧបសគ្គរហូតទទួលបានជោគជ័យ។

គួរបញ្ជាក់​ផងដែរថា​ ម្ចាស់អាជីវកម្មរូបនេះតែងមានស្រមៃចង់ចង់បានហាងខ្លួនឯងមួយដែលមានដាក់តាំងលក់ផលិតផលដែលខ្លួនបានផលិតឱ្យគេស្គាល់ ជាកន្លែងដែលអាចផ្ដល់ការងារឱ្យប្រជាពលរដ្ឋខ្មែរបានធ្វើ និងផ្ដល់ភាពងាយស្រួលដល់អតិថិជនក្នុងការស្វែងរកទីតាំងហាងផ្ទាល់តែម្ដង៕

ផ្សព្វផ្សាយសេវាកម្មលោកអ្នក $190 660px x 390px ក្នុង១ខែ ផ្ទាំងបដាសេវាកម្មរបស់ លោកអ្នក

ផ្ទាំងបដាទម្រង់

គ្រប់ទំហំបដាអាចបត់បែនតាមទំហំអេក្រង់
ផ្ទាំងបដាសេវាកម្មរបស់ លោកអ្នក 920px x​ 570px $190 គ្រប់ទំហំបដាអាចបត់បែនតាមទំហំអេក្រង់ តម្លៃក្នុង១ខែ ផ្សព្វផ្សាយសេវាកម្ម ផ្ទាំងបដាទម្រង់ ចុចសាកល្បង 1920px x​ 800px បិទសំឡេង volume_up volume_off $205 តម្លៃក្នុង១ខែ ផ្សព្វផ្សាយសេវាកម្ម គ្រប់ទំហំបដាអាចបត់បែនតាមទំហំអេក្រង់ ផ្ទាំងបដាសេវាកម្មរបស់ លោកអ្នក បើកសំឡេង ផ្ទាំងបដាទម្រង់ ព័ត៌មានលម្អិត 085 511 711‌‌‌ orkun@ams.com.kh | Telegram (+855) 098 668 996 |

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កំណត់ត្រាថ្មី កម្ពុជានាំចេញអង្ករកើនដល់បរិមាណខ្ពស់ ជាង៨០ម៉ឺនតោនរយៈពេល១១ខែ ឆ្នាំ២០២៥

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/12/2025

សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា រយៈពេល១១ខែ នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករបានចំនួន ៨០១ ៦៤៣ តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៦៥ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន៧២

សន្និសីទ​មីក្រូហិរញ្ញវត្ថុ​ប្រចាំឆ្នាំ ២០២៥ បានលើក​យក​ប្រធាន​ស្តីពី បរិយាបន្ន​ហិរញ្ញវត្ថុក្នុង​បរិបទសកលកំពុង​ប្រែប្រួល​ មក​ពិភាក្សា​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 05/12/2025

សន្និសីទមីក្រូហិរញ្ញវត្ថុ​ឆ្នាំ២០២៥នេះ លើកយកប្រធានបទស្ដីពីបរិយាបន្ន​ហិរញ្ញវត្ថុក្នុង​បរិបទសកលកំពុង​ប្រែប្រួល​ មក​ពិភាក្សា​...

កោះតៃវ៉ាន់បិទប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ចិន RedNote ឬ Xiaohongshu

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 05/12/2025

ការិយាល័យស៊ើបអង្កេតឧក្រិដ្ឋកម្មរបស់កោះតែវ៉ាន់រកឃើញករណីក្លែងបន្លំជាង ១ ៧០០ ករណីនៅលើកម្មវិធី RedNote ឬ Xiaohongshu ចាប់តាំងពីឆ្នាំ ២០២៤ ជាមួយនឹងការខាតបង់សរុបមានតម្លៃជាង ២៤៧ លានដុល្លារតៃវ៉ាន់ (៧,៩9 លានដុល្លារអាម៉េរិក)

តម្លៃប្រេងឡើងថ្លៃបន្តិច ដោយសារទីផ្សាររំពឺងពីការកាត់បន្ថយអត្រាការប្រាក់ និង រង់ចាំមើលការចរចាសន្តិភាពរុស្ស៊ី-អ៊ុយក្រែន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/12/2025

តម្លៃប្រេងឆៅ US West Texas Intermediate (WTI) ឡើងថ្លៃ ១,២២% ឬ ៥៩,៦៧ ខណៈដែលតម្លៃប្រេងឆៅ Brent ឡើងថ្លៃ ០,៩៤% ឬ ៦៣,២៦ ដុល្លារក្នុងមួយបារ៉ែល

រយៈពេល​១១ខែ ឆ្នាំ ២០២៥ កម្ពុជា​ទទួលបានគម្រោ​ងវិនិយោគ ៦០៩គម្រោង ដែលមានទុន​រហូតដល់​៩,៥​ពាន់លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/12/2025

ក្នុងរយៈពេល​១១ខែឆ្នាំ ២០២៥​ក្រុម្បរឹក្សាភិវឌ្ឍន៍​កម្ពុជា​បានអនុម័ត​គម្រោង​វិនិយោគ​រហូតដល់៦០៩​គម្រោនិងមានទុនចុះបញ្ជី​ចំនួន​៩,៥ពាន់​លានដុល្លារ....

ផ្សព្វផ្សាយសេវាកម្មលោកអ្នក $190 660px x 390px ក្នុង១ខែ ផ្ទាំងបដាសេវាកម្មរបស់ លោកអ្នក

ផ្ទាំងបដាទម្រង់

គ្រប់ទំហំបដាអាចបត់បែនតាមទំហំអេក្រង់
ផ្ទាំងបដាសេវាកម្មរបស់ លោកអ្នក 920px x​ 570px $190 គ្រប់ទំហំបដាអាចបត់បែនតាមទំហំអេក្រង់ តម្លៃក្នុង១ខែ ផ្សព្វផ្សាយសេវាកម្ម ផ្ទាំងបដាទម្រង់ ចុចសាកល្បង 1920px x​ 800px បិទសំឡេង volume_up volume_off $205 តម្លៃក្នុង១ខែ ផ្សព្វផ្សាយសេវាកម្ម គ្រប់ទំហំបដាអាចបត់បែនតាមទំហំអេក្រង់ ផ្ទាំងបដាសេវាកម្មរបស់ លោកអ្នក បើកសំឡេង ផ្ទាំងបដាទម្រង់ ព័ត៌មានលម្អិត 085 511 711‌‌‌ orkun@ams.com.kh | Telegram (+855) 098 668 996 |

សាកល្បងប្រើ! ម្សៅត្រនាប់ កាដូរ

ចុចបាន

Free កាដូរ

ចុចបាន

Free Revlon