លោក សួរ វីរៈ ៖ ជំនួញដែលអាចទៅមុខបានក្នុងពេលបច្ចុប្បន្នគឺពឹងផ្អែកទៅលើបច្ចេកវិទ្យាទាំងស្រុង

ភ្នំពេញ ៖ បច្ចុប្បន្ន បច្ចេកវិទ្យាកាន់តែទំនើប របត់ជីវិតកាន់តែផ្លាស់ប្ដូរ តាំងពីការរស់នៅប្រចាំថ្ងៃ ការសិក្សា ការទិញទំនិញ ការធ្វើដំណើរ ពោលគឺគ្រប់សកម្មភាពទាំងអស់សុទ្ធសឹងតែត្រូវពឹងលើវត្តមាននៃបច្ចេកវិទ្យា។

លោក សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស ដែលជាក្រុមហ៊ុនបម្រើសេវាកម្ម​ដឹកជញ្ជូនដ៏មានកេរ្តិ៍ឈ្មោះ​បាន​ថ្លែងថា៖« គ្រប់អាជីវកម្មដែលអាចឈានមុខបានត្រូវតែពឹងផ្អែកលើបច្ចេកវិទ្យា មិនថាអាជីវកម្មដឹកជញ្ជូនអ្នកដំណើរ ឬក៏បញ្ញើ​ទំនិញ និងផ្សារអេឡិចត្រូនិកនោះទេ»។

ពិតណាស់ថា ការគ្រប់គ្រងផ្សេងៗត្រូវការជំនួយពីបច្ចេកវិទ្យាយ៉ាងជិតស្និទ្ធ តួយ៉ាងការគ្រប់គ្រងការលក់សំបុត្រ ការកក់សំបុត្រ​ធ្វើដំណើររបស់អតិថិជន ដែលពួកគាត់អាចកក់បានតាមរយៈ App របស់ក្រុមហ៊ុនដែលអាចជ្រើសរើសគោលដៅ ម៉ោងចេញ​ដំណើរ និងលេខកៅអី ដោយមិនចាំបាច់មកទិញសំបុត្រផ្ទាល់  ឬទូរស័ព្ទមកកក់នោះទេ។

ទន្ទឹមនឹងនេះ ការផ្ញើរទំនិញ ពិសេសការលក់ផលិតផលនៅលើផ្សារអេឡិចត្រូនិក (E-Commerce) ក៏ត្រូវការបច្ចេកវិទ្យាខ្លាំង​ដូចគ្នា​រួមមាន ការគ្រប់គ្រងទំនិញចូល ការតាមដានទំនិញ ការពិនិត្យទំនិញថាដល់ដៃអតិថិជនហើយឬនៅជាដើម។ បន្ថែម​ពីលើនេះ គ្រប់រថយន្តទាំងអស់ត្រូវបានបំពាក់ GPS ដែលអាចតាមដានទៅលើទិសដៅរបស់យានយន្ត ការចតប៉ុន្មានដង និង​ល្បឿនរបស់យានយន្តទៀតផង។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនដឹកជញ្ជូន វីរៈ ប៊ុនថាំ ត្រូវបានបង្កើតឡើងនៅឆ្នាំ2004 ដោយចាប់ផ្ដើមពីការទិញរថយន្តតូរីស​ដឹកអ្នកដំណើរដោយខ្លួនឯងក្នុងដើមទុនប្រមាណ 4,000ដុល្លារ។ ក្រោយមក លោក វីរៈ ក៏បានសន្សំទុនហើយទិញរថយន្ត​បន្ថែម​ជារឿយៗរហូតដល់ ១០គ្រឿង ហើយក៏បានទិញរថយន្តក្រុងបន្ថែមទៀត។

លោកក៏បានបញ្ជាក់ផងដែរថា​ ការគ្រប់គ្រងហិរញ្ញវត្ថុក៏ជាកត្តាសំខាន់ណាស់ដែរក្នុងការបើកអាជីវកម្ម ដោយបច្ចុប្បន្នអ្នកមាន​ដើម​ទុនតិចតួចគាត់ហាក់មានឱកាសតិចណាស់ដែលអាចបើកអាជីវកម្មមួយធំបាន។ ឯការចំណាយទៀតសោត ក៏ជារឿងមួយ​ដែលត្រូវបានគេយកចិត្តទុកដាក់ដែរ ព្រោះគេត្រូវគិតពីការចំណាយឱ្យបានច្បាស់លាស់ និងកាត់បន្ថយការចំណាយណាដែល​ខ្ជះខ្ជាយ ឬអ្វីដែលមិនចាំបាច់។ នេះជាអ្វីដែលម្ចាស់ក្រុមហ៊ុនមួយនេះបានរៀបរាប់។

ទោះបីជាមានការប្រកួតប្រជែងធំក៏ដោយ ក៏ក្រុមហ៊ុនដឹកជញ្ជូនមួយនេះនៅតែមានចក្ខុវិស័យវែងឆ្ងាយដែលនឹងក្លាយទៅជា​ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរធំជាងគេនៅកម្ពុជា ជាក្រុមហ៊ុនដឹកជញ្ជូនទំនិញជាសកលទូទាំងពិភពលោក និងជាក្រុមហ៊ុន​ដែលលក់ផលិតផលអនឡាញធំជាងគេនៅក្នុងតំបន់៕

ផ្សព្វផ្សាយសេវាកម្មលោកអ្នក $190 660px x 390px ក្នុង១ខែ ផ្ទាំងបដាសេវាកម្មរបស់ លោកអ្នក

ផ្ទាំងបដាទម្រង់

គ្រប់ទំហំបដាអាចបត់បែនតាមទំហំអេក្រង់
ផ្ទាំងបដាសេវាកម្មរបស់ លោកអ្នក 920px x​ 570px $190 គ្រប់ទំហំបដាអាចបត់បែនតាមទំហំអេក្រង់ តម្លៃក្នុង១ខែ ផ្សព្វផ្សាយសេវាកម្ម ផ្ទាំងបដាទម្រង់ ចុចសាកល្បង 1920px x​ 800px បិទសំឡេង volume_up volume_off $205 តម្លៃក្នុង១ខែ ផ្សព្វផ្សាយសេវាកម្ម គ្រប់ទំហំបដាអាចបត់បែនតាមទំហំអេក្រង់ ផ្ទាំងបដាសេវាកម្មរបស់ លោកអ្នក បើកសំឡេង ផ្ទាំងបដាទម្រង់ ព័ត៌មានលម្អិត 085 511 711‌‌‌ orkun@ams.com.kh | Telegram (+855) 098 668 996 |

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កំណត់ត្រាថ្មី កម្ពុជានាំចេញអង្ករកើនដល់បរិមាណខ្ពស់ ជាង៨០ម៉ឺនតោនរយៈពេល១១ខែ ឆ្នាំ២០២៥

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/12/2025

សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា រយៈពេល១១ខែ នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករបានចំនួន ៨០១ ៦៤៣ តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៦៥ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន៧២

សន្និសីទ​មីក្រូហិរញ្ញវត្ថុ​ប្រចាំឆ្នាំ ២០២៥ បានលើក​យក​ប្រធាន​ស្តីពី បរិយាបន្ន​ហិរញ្ញវត្ថុក្នុង​បរិបទសកលកំពុង​ប្រែប្រួល​ មក​ពិភាក្សា​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 05/12/2025

សន្និសីទមីក្រូហិរញ្ញវត្ថុ​ឆ្នាំ២០២៥នេះ លើកយកប្រធានបទស្ដីពីបរិយាបន្ន​ហិរញ្ញវត្ថុក្នុង​បរិបទសកលកំពុង​ប្រែប្រួល​ មក​ពិភាក្សា​...

កោះតៃវ៉ាន់បិទប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ចិន RedNote ឬ Xiaohongshu

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 05/12/2025

ការិយាល័យស៊ើបអង្កេតឧក្រិដ្ឋកម្មរបស់កោះតែវ៉ាន់រកឃើញករណីក្លែងបន្លំជាង ១ ៧០០ ករណីនៅលើកម្មវិធី RedNote ឬ Xiaohongshu ចាប់តាំងពីឆ្នាំ ២០២៤ ជាមួយនឹងការខាតបង់សរុបមានតម្លៃជាង ២៤៧ លានដុល្លារតៃវ៉ាន់ (៧,៩9 លានដុល្លារអាម៉េរិក)

តម្លៃប្រេងឡើងថ្លៃបន្តិច ដោយសារទីផ្សាររំពឺងពីការកាត់បន្ថយអត្រាការប្រាក់ និង រង់ចាំមើលការចរចាសន្តិភាពរុស្ស៊ី-អ៊ុយក្រែន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/12/2025

តម្លៃប្រេងឆៅ US West Texas Intermediate (WTI) ឡើងថ្លៃ ១,២២% ឬ ៥៩,៦៧ ខណៈដែលតម្លៃប្រេងឆៅ Brent ឡើងថ្លៃ ០,៩៤% ឬ ៦៣,២៦ ដុល្លារក្នុងមួយបារ៉ែល

រយៈពេល​១១ខែ ឆ្នាំ ២០២៥ កម្ពុជា​ទទួលបានគម្រោ​ងវិនិយោគ ៦០៩គម្រោង ដែលមានទុន​រហូតដល់​៩,៥​ពាន់លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/12/2025

ក្នុងរយៈពេល​១១ខែឆ្នាំ ២០២៥​ក្រុម្បរឹក្សាភិវឌ្ឍន៍​កម្ពុជា​បានអនុម័ត​គម្រោង​វិនិយោគ​រហូតដល់៦០៩​គម្រោនិងមានទុនចុះបញ្ជី​ចំនួន​៩,៥ពាន់​លានដុល្លារ....

ផ្សព្វផ្សាយសេវាកម្មលោកអ្នក $190 660px x 390px ក្នុង១ខែ ផ្ទាំងបដាសេវាកម្មរបស់ លោកអ្នក

ផ្ទាំងបដាទម្រង់

គ្រប់ទំហំបដាអាចបត់បែនតាមទំហំអេក្រង់
ផ្ទាំងបដាសេវាកម្មរបស់ លោកអ្នក 920px x​ 570px $190 គ្រប់ទំហំបដាអាចបត់បែនតាមទំហំអេក្រង់ តម្លៃក្នុង១ខែ ផ្សព្វផ្សាយសេវាកម្ម ផ្ទាំងបដាទម្រង់ ចុចសាកល្បង 1920px x​ 800px បិទសំឡេង volume_up volume_off $205 តម្លៃក្នុង១ខែ ផ្សព្វផ្សាយសេវាកម្ម គ្រប់ទំហំបដាអាចបត់បែនតាមទំហំអេក្រង់ ផ្ទាំងបដាសេវាកម្មរបស់ លោកអ្នក បើកសំឡេង ផ្ទាំងបដាទម្រង់ ព័ត៌មានលម្អិត 085 511 711‌‌‌ orkun@ams.com.kh | Telegram (+855) 098 668 996 |

សាកល្បងប្រើ! ម្សៅត្រនាប់ កាដូរ

ចុចបាន

Free កាដូរ

ចុចបាន

Free Revlon