បរទេស៖ ការប៉ះទង្គិចគ្នាមានសភាពកាន់តែធ្ងន់ធ្ងរ និងកាចសាហាវរវាងក្រុមយោធាមីយ៉ាន់ម៉ា និងក្រុមបាតុករហើយដោយត្រឹមតែមួយថ្ងៃប៉ុណ្ណោះកាលពីថ្ងៃអាទិត្យម្សិលមិញពលរដ្ឋមីយ់ាន់ម៉ាយ៉ាងហោចណាស់ 18 នាក់បានបាត់បង់ជីវិត។
អស់រយៈពេល 1 ខែមកហើយដែលរដ្ឋប្រហារដោយយោធានៅតែបន្តកើតឡើងខណៈដែលសកម្មភាពសេដ្ឋកិច្ចជាច្រើនត្រូវបានជាប់គាំង។សំណួរជាច្រើនត្រូវបានធ្វើឡើងហើយនៅពេលនេះរឿងដែលគេចង់ដឹងជាងគេនោះគឺថាតើស្ថានភាពនិងសេដ្ឋកិច្ចរបស់មីយ៉ាន់ម៉ាអាចងើបឡើងវិញឬស្រោចស្រង់ឡើងវិញដែរឬទេ? យើងនាំគ្នាទៅមើលស្ថានភាពរបស់សេដ្ឋកិច្ចនិងប្រតិកម្មរបស់អន្តរជាតិចុងក្រោយនេះចំពោះមីយ៉ាន់ម៉ាដើម្បីអាចធ្វើការព្យាករណ៍បានពីអនាគតរបស់មីយ៉ាន់ម៉ា៖
កិច្ចការងារប្រយុទ្ធប្រឆាំងទៅនឹងកូវីដក្លាយទៅជាបញ្ហាស្រពេចស្រពិលខណៈដែលក្រុមការងារសុខាភិបាលជួរមុខបានក្លាយទៅជាបាតុករជួរមុខដើម្បីធ្វើការតវ៉ាទៅនឹងរដ្ឋប្រហារ។
សេដ្ឋកិច្ចរបស់មីយ៉ាន់ម៉ាដែលត្រូវបានចេញផ្សាយដោយបាងកកប៉ុស្តិ៍បានសរសេរថាកំពុងទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតក្នុងនោះប្រមាណជា 90 ភាគរយនៃអ្នកបើករថយន្តដឹកទំនិញធំៗទាំង 4000 នាក់នៅក្នុងផែសមុទ្រទាំង 4 របស់ប្រទេសនាំគ្នាបញ្ចប់ការងារដើម្បីចូលរួមធ្វើការតវ៉ាដែលវាបានធ្វើឲ្យការដឹកជញ្ជូនទំនិញនាំចូលមានសភាពយឺតយ៉ាវយ៉ាងខ្លាំងទោះបីជាអ្នកបើកបរទាំងនោះបានសន្យាថានឹងធ្វើការដឹកជញ្ជូនតែអាហារនិងថ្នាំសង្កូវប៉ុណ្ណោះសម្រាប់រោងចក្រនិងពលរដ្ឋ។
ការនាំចេញរបស់មីយ៉ាន់ម៉ាក៏ជួបបញ្ហាដូចគ្នាខណៈដែរអតិថិជនបរទេសកំពុងរងសំពាធក្នុងការសម្រេចចិត្តផ្លាស់ប្តូរអ្នកផ្គត់ផ្គង់ផ្សេងជំនួសវិញព្រោះថាមីយ៉ាន់ម៉ាកំពុងទទួលបានទណ្ឌកម្មជាច្រើននិងបន្តបន្ទាប់គ្នា។
ក្នុងនោះធនាគារពិភពលោក World Bank បានប្រកាសផ្អាកជំនួយសម្រាប់គម្រោងអភិវឌ្ឍជាច្រើនរួចទៅហើយសម្រាប់មីយ៉ាន់ម៉ាខណៈដែលម្ចាស់ជំនួយធំៗទៀតដូចជាជប៉ុនជាច្រើនក៏បានត្រៀមដកជំនួយយ៉ាងហោចណាស់ពាក់កណ្តាលចេញពីមីយ៉ាន់ម៉ាផងដែរក្នុងពេលនេះ។
ទាំងទណ្ឌកម្មសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដោយផ្ទាល់និងប្រយោលនឹងធ្វើឲ្យអត្រានៃការវិនិយោគបរទេស FDI ធ្លាក់ចុះខណៈដែលមីយ់ាន់ម៉ាក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍនោះពិតជាត្រូវការវិនិយោគបែបនេះខ្លាំងដែលតួលេខចុងក្រោយបានបញ្ជាក់ថា FDI មានទំហំដល់ទៅ 5 ភាគរយនៃផលិតផលក្នុងស្រុកសរុប GDP។
ក្នុងនោះបណ្តាប្រទេសនៅក្នុងតំបន់អាស៊ីដែលសហប្រតិបត្តិការជាមួយនឹងមីយ៉ាន់ម៉ាគឺជាអ្នកទទួលរងផលប៉ះពាល់ច្រើនជាងគេនៅពេលដែលនិយាយអំពីវិនិយោគបរទេសនោះមានដូចជាសិង្ហបុរីចិនថៃជប៉ុននិងក៏ដូចជាបណ្តាប្រទេសមួយចំនួននៅអ៊ឺរ៉ុបជាពិសេសហូឡុង់និងអង់គ្លេស។ក្នុងនោះញូវសឺឡេនបានសម្រេចចិត្តផ្តាច់ទំនាក់ទំនងមុនគេជាមួយនឹងមីយ់ាន់ម៉ាតាំងតែពីថ្ងៃទី 9 កុម្ភៈខណៈដែលប្រទេសជាច្រើនផ្សេងទៀតប្រកាសដាក់ទោសចំពោះសកម្មភាពយោធាចុងក្រោយនេះ។
ច្បាស់ណាស់ចំពោះបណ្តាប្រទេសនៅតំបន់អាស៊ីគឺនឹងមិនមានការសម្រេចចិត្តងាយស្រួលឡើយចំពោះបញ្ហានៅមីយ៉ាន់ម៉ាប៉ុន្តែតាមការបញ្ជាក់បន្ថែមរបស់កាសែតបាងកកប៉ុស្តិ៍ជឿជាក់ថាមានតែចិនប៉ុណ្ណោះដែលនឹងអាចដើរតួយ៉ាងសំខាន់នៅក្នុងការដោះស្រាយឬសម្រួលបញ្ហានេះពីព្រោះថាចុងក្រោយនេះចិនគឺជាអ្នកដែលមានការផ្តោតយកចិត្តទុកដាក់ខ្លាំងក្នុងការងារបណ្តាក់ទុកនៅក្នុងប្រទេសមួយនេះក្នុងនោះគោលបំណងធំរបស់ខ្លួនគឺដើម្បីអាចទទួលបានជោគជ័យចំពោះគម្រោងយក្ស Belt and Road Project៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
«ថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា» ផ្តល់ភាពងាយស្រួលដល់ការចូលប្រើប្រាស់ និងស្វែងរកព័ត៌មាន ដើម្បីទាញយកអត្ថប្រយោជន៍សម្រាប់អាជីវកម្ម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/12/2025
«ថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា» ផ្តល់ភាពងាយស្រួលដល់ការចូលប្រើប្រាស់ និងស្វែងរកព័ត៌មាន ដើម្បីទាញយកអត្ថប្រយោជន៍សម្រាប់អាជីវកម្ម
INT. ប៉ូឡូញឱ្យយន្តហោះចម្បាំងអ៊ុយក្រែន ជាថ្នូរនឹងបច្ចេកវិទ្យាយានដ្រូន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 11/12/2025
ប្រទេសប៉ូឡូញ កំពុងថ្លឹងថ្លែងលើជម្រើសផ្ទេរយន្តហោះចម្បាំង MiG-29 ទៅកាន់ប្រទេសអ៊ុយក្រែន ជាថ្នូរនឹងលទ្ធភាពទទួលបានបច្ចេកវិទ្យាផលិតយន្តហោះគ្មានមនុស្សបើក ឬយានដ្រូនរបស់ទីក្រុងកៀវ
CEO ក្រុមហ៊ុន Airbus ព្យាករណ៍អំពីអនាគតនៃការហោះហើរ និងរូបរាងថ្មីនៃយន្តហោះដឹកអ្នកដំណើរ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 11/12/2025
នាពេលអនាគត ក្នុងចន្លោះពី ៣០ ឬ ៤០ឆ្នាំខាងមុខ ការហោះហើររបស់មនុស្សជាតិនឹងអាចមានការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ ដោយសារតែការអភិវឌ្ឍ និងពិពិធកម្មការផ្តល់សេវាឲ្យកាន់តែមានប្រសិទ្ធភាព




វិថីហិរញ្ញវត្ថុ
















Account
Security
Favourite Content