បរទេស៖ ដំណើរការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់សកលលោកត្រូវបានគេមើលឃើញថាមកដល់ពេលបច្ចុប្បន្ននេះគឺកំពុងតែសន្ទុះឡើងវិញជាបណ្តើរៗ ក្នុងពេលដែលវ៉ាក់សាំងការពារជំងឺកូវីដ-19របស់បណ្តាប្រទេសមួយចំនួនចាប់ផ្តើមដំណើរការប្រើប្រាស់ស្ទើរគ្រប់ទីកន្លែងទៅហើយនោះ។ យ៉ាងណាក៏ដោយ អ្នកជំនាញសេដ្ឋកិច្ចបានមើលឃើញថា ទោះជាកំណើនសេដ្ឋកិច្ចចាប់មានឡើងវិញ ប៉ុន្តែសម្រាប់កាតព្វកិច្ចរបស់ធនាគារកណ្តាលប្រចាំប្រទេសធំៗនៅតែបន្តចាក់បញ្ចូលកញ្ចប់ថវិកាជំនួយយ៉ាងសន្ធឹកសន្ធាប់ដដែល។
បណ្តាញសារព័ត៌មាន The Bloomberg ដែលបានសិក្សា ទៅលើគោលការណ៍ថវិកាប្រចាំត្រីមាសនៃបណ្តាប្រទេសដែលមានសេដ្ឋកិច្ចធំៗនៅលើសកលលោកប្រមាណជា90ភាគរយបានរកឃើញថា ទាំងភ្នាក់ងារទទួលបន្ទុកកិច្ចការងារប្រាក់បម្រុងជាតិ ធនាគារកណ្តាលរបស់សហភាពអ៊ឺរ៉ុប ធនាគារជប៉ុនផងដែរនោះ គឺស្ថិតនៅក្នុងចំណោមវិទ្យាស្ថានហរិញ្ញវត្ថអន្តរជាតិធំបំផុតលើលោកទាំង 16 ដែលនឹងបន្តរក្សាអត្រាការប្រាក់ទាបរបស់ខ្លួនដដែលនៅក្នុងឆ្នាំនេះ។
ទស្សនវិស័យដែលធនាគារទាំងនោះចង់បានគឺដើម្បីធានាឲ្យបាននូវដំណើរការសេដ្ឋកិច្ចងើបឡើងវិញបានរលូនចេញពីស្ថានភាពដ៏លំបាកកាលពីឆ្នាំ2020កន្លងទៅដោយសារកូវីដ តាមរយៈការបន្តរក្សាអត្រាកម្ចីដែលមានការប្រាក់ទាប ក៏ដូចជាកម្មវិធីទិញធនធានមួយចំនួនផងដែរ ដែលចាំបាច់ទាមទារឲ្យពួកគេត្រូវតែចាក់បញ្ចូលកញ្ចប់ថវិកាជំនួយរាប់ពាន់លានដុល្លារបន្ថែមទៀត ដែលយ៉ាងហោចណាស់ 2 ឬ 3 ឆ្នាំទៀតអាស្រ័យទៅនឹងការសម្រេចចិត្តរបស់ពួកគេរៀងៗខ្លួន។
ខាងក្រោមនេះគឺជាបញ្ជីធនាគារកណ្តាលធំៗលើពិភពលោកដែលបាន និងកំពុងតែព្យាយាមប្រើប្រាស់លុយកញ្ចប់ជំនួយរបស់ខ្លួនចូលទៅក្នុងសេដ្ឋកិច្ចជាតិរបស់ពួកគេ៖
ធនាគារកណ្តាលសហរដ្ឋអាមេរិក (US Federal Reserve)៖
ធនាគារធ្លាប់បានធ្វើការប្តេជ្ញាចិត្តថានឹងបន្តទិញប័ណ្ណរតនាគា រនិងមូលបត្របំណុលដែលអាចទ្រទ្រង់ប្រាក់កម្ចីជារៀងរាល់ខែរហូតដល់ពួកគេអាចមើលឃើញថា កំណើងសេដ្ឋកិច្ចអាចមានលំនឹងឡើងវិញ ជាមួយនឹងការសន្យាថាបន្តរក្សាអត្រាការប្រាក់ជិតសូន្យភាគរយរហូតដល់ឆ្នាំ2023ផងដែរ។
ធនាគារកណ្តាលអ៊ឺរ៉ុប (European Central Bank) ៖ ECB បានសន្យាថានឹងបន្តលក្ខខណ្ឌហិរញ្ញវត្ថុដ៏ល្អមួយសម្រាប់រដ្ឋាភិបាល និងក្រុមហ៊ុនទាំងឡាយដែលនៅជាប់បំណុល ព្រមទាំងពលរដ្ឋផងដែរ រហូតដល់វិបត្តិកូវីដរលាយផុត ដោយក្នុងនោះកញ្ចប់ថវិកាប្រមាណ 2.2 ទ្រីលានដុល្លារត្រូវបានយកមកប្រើប្រាស់សម្រាប់បន្តដំណើរការលក់បណ្ណបំណុលឲ្យស្ថិតនៅក្នុងតម្លៃទាបបំផុត និងបន្តអត្រាការប្រាក់ដ៏ទាបជាមួយនឹងកម្ចីគ្រប់ប្រភេទ ហើយកម្មវិធីទាំងនេះនឹងត្រូវបន្តរហូតដល់ចុងខែមីនា ឆ្នាំ2022។
ធនាគារជប៉ុន (Bank of Japan) ៖ ធនាគារនេះបានបញ្ជាក់ច្បាស់ហើយថា នឹងមិនមានការកែប្រែអ្វីទៀតឡើយទៅលើគោលនយោបាយសំខាន់របស់ខ្លួនរហូតដល់ខែមេសាឆ្នាំ2023 ដែលជាពេលវេលារបស់ប្រធានធនាគារ លោក Haruhko Kuroda នឹងត្រូវផុតអាណត្តិរបស់គាត់។
ក្រៅពីនេះគេក៏អាចមើលឃើញដែរថា មានធនាគារកណ្តាលជាច្រើនប្រទេសទៀតដែលកំពុងបន្តប្រតិបត្តិការជំនួយរបស់ខ្លួនជាមួយនឹងរដ្ឋាភិបាលរបស់ពួកគេ ដោយក្នុងនោះមានដូចជាធនាគារអង់គ្លេស (Bank of England), ធនាគារកាណាដា (Bank of Canada), ធនាគារជាតិចិន (People’s Bank of China), ធនាគារកណ្តាលឥណ្ឌា (Reserve Bank of India), ធនាគារជាតិរុស្សី (Bank of Russia) និងធនាគារកណ្តាលរបស់ប្រទេសប្រេស៊ីល (Central Bank of Brazil)ផងដែរ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សហគ្រិនខ្មែរ និងផ្សារអុីអន បានបិទបញ្ចប់ពិព័រណ៍ផលិតផលក្នុងស្រុកលើកទី១០
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 14/12/2025
នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ សហគ្រិនខ្មែរ ក្នុងកិច្ចសហការជាមួយផ្សារអុីអន បានបិទបញ្ចប់ ពិព័រណ៍ផលិតផលក្នុងស្រុក លើកទី១០ ដែលបានធ្វើឡើងរយៈពេលពីរសប្តាហ៍ចាប់ពីថ្ងៃទី១ ខែធ្នូ ដល់ថ្ងៃទី១៤ ខែធ្នូ នៅផ្សារអុីអនទាំងបីសាខា រួមមាន អុីអនភ្នំពេញ, សែនសុខ, និង មានជ័យ
«ថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា» ផ្តល់ភាពងាយស្រួលដល់ការចូលប្រើប្រាស់ និងស្វែងរកព័ត៌មាន ដើម្បីទាញយកអត្ថប្រយោជន៍សម្រាប់អាជីវកម្ម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/12/2025
«ថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា» ផ្តល់ភាពងាយស្រួលដល់ការចូលប្រើប្រាស់ និងស្វែងរកព័ត៌មាន ដើម្បីទាញយកអត្ថប្រយោជន៍សម្រាប់អាជីវកម្ម
INT. ប៉ូឡូញឱ្យយន្តហោះចម្បាំងអ៊ុយក្រែន ជាថ្នូរនឹងបច្ចេកវិទ្យាយានដ្រូន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 11/12/2025
ប្រទេសប៉ូឡូញ កំពុងថ្លឹងថ្លែងលើជម្រើសផ្ទេរយន្តហោះចម្បាំង MiG-29 ទៅកាន់ប្រទេសអ៊ុយក្រែន ជាថ្នូរនឹងលទ្ធភាពទទួលបានបច្ចេកវិទ្យាផលិតយន្តហោះគ្មានមនុស្សបើក ឬយានដ្រូនរបស់ទីក្រុងកៀវ
CEO ក្រុមហ៊ុន Airbus ព្យាករណ៍អំពីអនាគតនៃការហោះហើរ និងរូបរាងថ្មីនៃយន្តហោះដឹកអ្នកដំណើរ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 11/12/2025
នាពេលអនាគត ក្នុងចន្លោះពី ៣០ ឬ ៤០ឆ្នាំខាងមុខ ការហោះហើររបស់មនុស្សជាតិនឹងអាចមានការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ ដោយសារតែការអភិវឌ្ឍ និងពិពិធកម្មការផ្តល់សេវាឲ្យកាន់តែមានប្រសិទ្ធភាព




វិថីហិរញ្ញវត្ថុ

















Account
Security
Favourite Content