ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា នៅឆ្នាំ2020 ទំហំពាណិជ្ជកម្មកម្ពុជា សម្រេចបានចំនួន 35,805.85លានដុល្លារអាមេរិក ក្នុងនោះការនាំចេញមានទំហំទឹកប្រាក់ចំនួន 17,215.37លានដុល្លារអាមេរិក និងការនាំចូលមានទំហំទឹកប្រាក់ 18,590.48លានដុល្លារអាមេរិក។
របាយការណ៍ដដែលបានបញ្ជាក់ថា ទំហំពាណិជ្ជកម្មកាលពីឆ្នាំ2020 សម្រេចបាន 35,805.85លានដុល្លារអាមេរិក កើនឡើង2.54ភាគរយ ក្នុងនោះការនាំចេញមាន 17,215.37លានដុល្លារអាមេរិក កើនឡើង16.72ភាគរយ និងការនាំចូលមាន 18,590.48ដុល្លារអាមេរិក ថយចុះ7.84ភាគរយ បើធៀបនឹងឆ្នាំ2019។
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់ AMS ថា ផ្អែកទៅលើរបាយការណ៍ក្រសួងពាណិជ្ជកម្មកម្ពុជា លោកមានសុទិដ្ឋិនិយមថា ទំហំពាណិជ្ជកម្មកម្ពុជាក្នុងការនាំចេញនឹងមានការកើនឡើងបន្ថែមទៀត ព្រោះជាក់ស្ដែងពេលនេះការនាំចេញពីកម្ពុជាទៅសហគមន៍អឺរ៉ុប ក្នុងតំបន់អាស៊ី និងសហរដ្ឋអាមេរិកនៅតែមានដំណើរការជាធម្មតា។ ជាមួយគ្នានេះដែរ កម្ពុជាក៏មានកិច្ចព្រមព្រៀងជាមួយដៃគូក្នុងតំបន់ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន កូរ៉េ នៅក្នុងឆ្នាំ2021នេះ ក្នុងការនាំចេញទំនិញជាច្រើន ហើយក៏មានការអនុគ្រោះពន្ធទៅលើទំនិញកសិផលរបស់កម្ពុជាចំនួន31មុខពីប្រទេសវៀតណាមផងដែរ។
លោកឧកញ៉ា លឹម ហេង បានមានប្រសាសន៍ថា៖
“កិច្ចព្រមព្រៀងពាណិជ្ជកម្មកិច្ចសេរីជាច្រើនដែលនឹងចូលជាធរមាននៅឆ្នាំនេះ អាចឱ្យកម្ពុជាសម្រេចបាននូវការនាំចេញប្រកបដោយសក្តានុពល។ ទន្ទឹមនឹងនេះ ប្រទេសវៀតណាម ក៏បានអនុញ្ញាតនូវការនាំចេញនូវកសិផលរបស់កម្ពុជាចំនួន31មុខថែមទៀតក្នុងកម្រិតពន្ធសូន្យ។ ដូច្នេះខ្ញុំជឿថា យើងនឹងទទួលបានការជំរុញសេដ្ឋកិច្ចឱ្យមានការកើនឡើង”
លោកឧកញ៉ា លឹម ហេង បានបញ្ជាក់ដែរថាការនាំចេញរបស់កម្ពុជាក្នុងទំហំធំ គឺនៅលើវាយណភណ្ឌ វិស័យកាត់ដេរ សម្លៀកបំពាក់ គ្រឿងអគ្គិសនី គ្រឿងបង្គុំ និងកង់ ជាដើម ។ ឯផលិតផលកសិកម្មគឺស្រូវ ដែលមានចំនួនច្រើនជាងគេ បន្ទាប់មក គឺពោត សណ្តែក គ្រាប់ស្វាយចន្ទីដែលនាំទៅកាន់ប្រទេសវៀតណាម៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ណាតូ លុបចោលកុងត្រាទិញ-លក់អាវុធជាមួយក្រុមហ៊ុនផលិតអាវុធដ៏ធំរបស់អ៊ីស្រាអែលជុំវិញករណីពុករលួយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/12/2025
កុងត្រាទិញលក់អាវុធមួយចំនួនធំរវាងអង្គការណាតូ និងក្រុមហ៊ុនផលិតអាវុធរបស់ប្រទេសអ៊ីស្រាអែល ត្រូវបានលុបចោល ដោយសារករណីអំពើពុករលួយដ៏ធំ
ដឹងទេថា តើនរណាជាបេក្ខភាពជំនួសតំណែងលោក Putin ខណៈដែលបច្ចុប្បន្នបុរសខ្លាំងរូបនេះមានវ័យ៧៣ឆ្នាំទៅហើយនោះ?
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/12/2025
ឈានចូលដល់វ័យ៧៣ឆ្នាំកាលពីខែតុលាកន្លងទៅនេះ លោក Putin បានក្លាយទៅជាអ្នកនយោបាយដ៏មានឥទ្ធិពលបំផុតក្នុងប្រវត្តិសាស្ត្ររបស់រុស្ស៊ី ជាមួយនឹងបទពិសោធដឹកនាំប្រទេសដល់ទៅ២៥ឆ្នាំ
ក្រសួងឧស្សាហកម្ម កៀរគរភាគីពាក់ព័ន្ធ ដើម្បីពង្រឹងកំណែទម្រង់វិស័យ និងគុណភាពសេវាផ្គត់ផ្គង់ទឹកស្អាត
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 09/12/2025
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានកៀរគរភាគីពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ ដើម្បីពង្រឹងកំណែទម្រង់វិស័យ និងគុណភាពសេវាផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា




វិថីហិរញ្ញវត្ថុ
















Account
Security
Favourite Content