សម្រាប់ប្រជាពលរដ្ឋទាំងអស់ដែលកំពុងរស់នៅក្នុងភូមិសាស្ត្របិទខ្ទប់នៃរាជធានីភ្នំពេញនឹងទទួលបានបណ្ណសម្គាល់ខ្លួនម្នាក់ដែលជាសមាជិកក្នុងមួយគ្រួសារដើម្បីអាចចេញពីលំនៅដ្ឋានទៅផ្សារទិញទំនិញ និងសម្ភារៈចាំបាច់ប្រចាំថ្ងៃនៅក្នុងកំឡុងពេលអនុវត្តវិធានការរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-19ក្នុងសហគមន៍។
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នៅក្នុងកិច្ចប្រជុំតាមរយៈ Video Conference នៅយប់ថ្ងៃទី19 ខែមេសា ឆ្នាំ2021បានបញ្ជាឱ្យអាជ្ញាធរមូលដ្ឋានក្នុងខណ្ឌទាំង14 ត្រូវរៀបចំចេញបណ្ណសម្គាល់ខ្លួនជូនដល់ពលរដ្ឋម្នាក់ក្នុងមួយគ្រួសារ ដើម្បីមានភាពងាយស្រួលក្នុងការអនុញ្ញាតឱ្យចេញពីផ្ទះទៅផ្សារក្នុងតំបន់ដែលស្ថិតនៅជិតបំផុតទិញសម្ភារៈប្រើប្រាស់ចាំបាច់ ជាពិសេសចំណីម្ហូបអាហារត្រីសាច់បន្លែ ដែលស្ថិតនៅក្នុងកំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញរយៈពេល2សប្ដាហ៍នេះ។
ជាមួយនឹងការអនុញ្ញាតចេញបណ្ណសម្គាល់ខ្លួនដល់ពលរដ្ឋដែលជាសមាជិកគ្រួសារនីមួយៗ អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចក៏ត្រូវតែបន្តពង្រឹងការអនុវត្តតាមវិធានការដែលបានដាក់ចេញឱ្យបានតឹងរឹងបំផុត ដើម្បីមានប្រសិទ្ធភាពខ្ពស់ក្នុងទប់ស្កាត់ការជួបជុំផឹកស៊ី ការចរាចរណ៍ក្នុងតំបន់ហាមឃាត់ជាដើម។
ដោយឡែកសម្រាប់ផ្សារលក់ទំនិញឯកជន ក៏ដូចជាផ្សាររដ្ឋក៏ត្រូវតែអនុវត្ត និងគោរពទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសរក្សានូវអនាម័យ ប្រកាន់ខ្ជាប់នូវ3កុំ 3ការពារជាដាច់ខាត ដើម្បីយ៉ាងណាឱ្យវិធានការនៃការទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងដ៏កាចសាហាវមួយនេះមានប្រសិទ្ធភាពបំផុត៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ណាតូ លុបចោលកុងត្រាទិញ-លក់អាវុធជាមួយក្រុមហ៊ុនផលិតអាវុធដ៏ធំរបស់អ៊ីស្រាអែលជុំវិញករណីពុករលួយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/12/2025
កុងត្រាទិញលក់អាវុធមួយចំនួនធំរវាងអង្គការណាតូ និងក្រុមហ៊ុនផលិតអាវុធរបស់ប្រទេសអ៊ីស្រាអែល ត្រូវបានលុបចោល ដោយសារករណីអំពើពុករលួយដ៏ធំ
ដឹងទេថា តើនរណាជាបេក្ខភាពជំនួសតំណែងលោក Putin ខណៈដែលបច្ចុប្បន្នបុរសខ្លាំងរូបនេះមានវ័យ៧៣ឆ្នាំទៅហើយនោះ?
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/12/2025
ឈានចូលដល់វ័យ៧៣ឆ្នាំកាលពីខែតុលាកន្លងទៅនេះ លោក Putin បានក្លាយទៅជាអ្នកនយោបាយដ៏មានឥទ្ធិពលបំផុតក្នុងប្រវត្តិសាស្ត្ររបស់រុស្ស៊ី ជាមួយនឹងបទពិសោធដឹកនាំប្រទេសដល់ទៅ២៥ឆ្នាំ
ក្រសួងឧស្សាហកម្ម កៀរគរភាគីពាក់ព័ន្ធ ដើម្បីពង្រឹងកំណែទម្រង់វិស័យ និងគុណភាពសេវាផ្គត់ផ្គង់ទឹកស្អាត
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 09/12/2025
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានកៀរគរភាគីពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ ដើម្បីពង្រឹងកំណែទម្រង់វិស័យ និងគុណភាពសេវាផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា




វិថីហិរញ្ញវត្ថុ

















Account
Security
Favourite Content