ភ្នំពេញ ៖ យុវជនខ្មែរនាពេលបច្ចុប្បន្នហាក់ងាកមកចាប់អារម្មណ៍លើការបង្កើតអាជីកម្មខ្នាតតូច និងមធ្យមច្រើន ជាមួយនឹងគំនិតច្នៃប្រឌិតផ្សេងៗគ្នា។ តួយ៉ាង ដូចជាកញ្ញា សែ សម្ផស្ស ដែលជាស្ថាបនិកហាង Cloud Tea ជាប្រេនភេសជ្ជៈថ្មីមួយនៅទីក្រុងភ្នំពេញ និងកំពុងដំណើរការយ៉ាងរលូននៅក្នុង Factory ភ្នំពេញ។
កញ្ញា សម្ផស្ស បានរៀបរាប់ប្រាប់ឱ្យដឹងថា ដំបូងឡើយបន្ទាប់ពីគោលបំណងបើកអាជីវកម្មផ្ទាល់ខ្លួនខ្នាតតូចនេះ កញ្ញាបានចាប់ផ្ដើមរកទីតាំង និងប្រឹក្សាយោបល់ជាមួយដៃគូអាជីវកម្មរបស់ខ្លួន ហើយក៏ទទួលបានការឯកភាពគ្នាក្នុងការកំណត់ឈ្មោះ កំណត់ពេលវេលានៃការចាប់ផ្តើមអាជីវកម្ម រួមជាមួយនឹងការកំណត់យកទីតាំង។ ហើយអ្វីដែលសំខាន់គឺការកំណត់ពីប្រភេទអតិថិជនពិតប្រាកដរបស់ខ្លួន។
កញ្ញា សែ សម្ផស្ស បានប្រាប់ឱ្យដឹងទៀតថា ការបង្កើតហាងនេះឡើង គឺគិតពីធម្មជាតិ បរិយាកាស ដែលស្ថិតនៅជុំវិញ រួមជាមួយនឹងទីតាំងហាង ហេតុនេះ ភេសជ្ជៈដែលនៅហាង Cloud Tea មានផ្សំជាមួយនឹង ផ្លែឈើផ្សេងៗដូចជា ម្នាស់ ប៉ោម ឪឡឹក ក្រូច ព្រីង និងផាសិន ដែលសុទ្ធសឹងជាផ្លែឈើស្រស់ៗ ធម្មជាតិ និងអាចរកនៅក្នុងស្រុកបាន។ ចំណែកគុជវិញ ក៏ធ្វើឡើងដោយខ្លួនឯង និងដាក់ឈ្មោះថា Palm Sugar ដោយសារផ្សំឡើងជាមួយស្ករត្នោតដែលជាផលិតផលខ្មែរ និងធ្វើឱ្យមានក្លិនឈ្ងុយបន្ថែមទៀត។

ពាក់ព័ន្ធទៅនឹងប្រភពនៃដើមទុនវិនិយោគនៅក្នុងអាជីវកម្មខ្នាតតូចមួយនេះ ត្រូវបានកញ្ញាបញ្ជាក់ថា ការធ្វើអាជីវកម្មមិនមែនមានលុយ ០ដុល្លារមកធ្វើបានទេ ព្រោះយើងត្រូវការទិញសម្ភារផ្សេងៗ ក្នុងការចាប់ផ្ដើម។ ដើមទុនដំបូងរបស់កញ្ញាផ្ទាល់គឺបានមកពីគ្រួសារប្រមាណ ៥០០០ដុល្លារ រួមជាមួយនឹងប្រាក់ចំណេញបានពីការលក់អចលនទ្រព្យខ្លះ រួមជាមួយនឹងដៃគូសហការបង្កើតអាជីវកម្មរួមគ្នាខ្លះ ។
អ្វីដែលជាឧបសគ្គនៅក្នុងដំណើរការអាជីវកម្មខ្នាតតូចមួយនេះគឺបញ្ហាកូវីដដែលបានកើតឡើងចំពេលតំណាលគ្នានឹងការបើកលក់លើកដំបូង។ ពេលដែលកញ្ញាចាប់ផ្ដើម ជាពេលដែលជំងឺផ្លូវដង្ហើមកូវីដ19 រីករាលដាលនៅកម្ពុជាតែម្ដង។ ដោយសារតែគ្មានបទពិសោធន៍ គ្មានអ្នកលើកទឹកចិត្ត សូម្បីតែមិត្តភក្កិចង់ធ្វើដៃគូអាជីកម្មចំនួន៣នាក់ ក៏មាន២នាក់គិតថា អាជីវកម្មមួយនេះមិនអាចទៅរួច។ ប៉ុន្តែដោយសារតែភាពអត់ធ្មត់ក្នុងការបន្តដំណើរការអាជីវកម្ម និងការជំនះភាពលំបាក កញ្ញាបានធ្វើការងារគ្រប់បែបយ៉ាង បើទោះមិនសូវមានបទពិសោធន៍ តែកញ្ញានៅតែអាចបើកហាងមួយនេះបានរហូតមកដល់ពេលបច្ចុប្បន្ន។
ជាមួយនឹងការបើកដំណើរការអាជីវកម្មខ្នាតតូច និងជាលើកដំបូងមួយនេះ កញ្ញា សម្ផស្ស មានគំនិតចង់ឱ្យហាងតូចមួយនេះក្លាយជាប្រេនមួយដែលត្រូវបានទទួលស្គាល់នៅក្នុងវិស័យម្ហូបអាហារ និងភេសជ្ជៈនៅកម្ពុជា ហើយក៏ជាប្រេនមួយដែលដំណាងឱ្យស្រុកខ្មែរនៅបរទេសទៀតផង។ មួយវិញទៀត កញ្ញាក៏ចង់ឱ្យទីផ្សារកសិផលខ្មែរកាន់តែទូលំទូលាយជាមុនតាមរយៈការធ្វើភេសជ្ជៈដែលមាននៅក្នុង Cloud Tea នេះ៕
“ខ្ញុំគិតថាបើសិនជាឱកាសយើងហុចពេលហើយ យើងមានផែនការអាជីវកម្មហើយ យើងជឿទុកចិត្តថាអាជីវកម្មហ្នឹងអាចទៅរួចហើយ គឺយើងដឹងតែអាចធ្វើវាបានហើយ “
កញ្ញា សម្ផស្ស ម្ចាស់ហាង Cloud Tea
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ណាតូ លុបចោលកុងត្រាទិញ-លក់អាវុធជាមួយក្រុមហ៊ុនផលិតអាវុធដ៏ធំរបស់អ៊ីស្រាអែលជុំវិញករណីពុករលួយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/12/2025
កុងត្រាទិញលក់អាវុធមួយចំនួនធំរវាងអង្គការណាតូ និងក្រុមហ៊ុនផលិតអាវុធរបស់ប្រទេសអ៊ីស្រាអែល ត្រូវបានលុបចោល ដោយសារករណីអំពើពុករលួយដ៏ធំ
ដឹងទេថា តើនរណាជាបេក្ខភាពជំនួសតំណែងលោក Putin ខណៈដែលបច្ចុប្បន្នបុរសខ្លាំងរូបនេះមានវ័យ៧៣ឆ្នាំទៅហើយនោះ?
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/12/2025
ឈានចូលដល់វ័យ៧៣ឆ្នាំកាលពីខែតុលាកន្លងទៅនេះ លោក Putin បានក្លាយទៅជាអ្នកនយោបាយដ៏មានឥទ្ធិពលបំផុតក្នុងប្រវត្តិសាស្ត្ររបស់រុស្ស៊ី ជាមួយនឹងបទពិសោធដឹកនាំប្រទេសដល់ទៅ២៥ឆ្នាំ
ក្រសួងឧស្សាហកម្ម កៀរគរភាគីពាក់ព័ន្ធ ដើម្បីពង្រឹងកំណែទម្រង់វិស័យ និងគុណភាពសេវាផ្គត់ផ្គង់ទឹកស្អាត
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 09/12/2025
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានកៀរគរភាគីពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ ដើម្បីពង្រឹងកំណែទម្រង់វិស័យ និងគុណភាពសេវាផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា




វិថីហិរញ្ញវត្ថុ


















Account
Security
Favourite Content