ភ្នំពេញ ៖ ស្ថានភាពនៃវិស័យសំណង់នៅក្នុងប្រទេសកម្ពុជា មិនមានការថយចុះនោះទេ បើទោះជាសេដ្ឋកិច្ចពិភពលោកប្រឈមនឹងការធ្លាក់ចុះយ៉ាងខ្លាំងដោយសារតែមេរោគ Covid-19ក៏ដោយ។
លោកបណ្ឌិត តេង រិទ្ធី ស្ថាបនិក និងជានាយកក្រុមហ៊ុន R’ Investment Group បានប្រាប់ AMS ថាថ្វីដ្បិតតែវិស័យសំណង់មានដំណើរការពិតមែន ប៉ុន្តែក៏ជួបការលំបាកខ្លះដែរក្នុងសម័យកូវីដនេះ ខណៈដែលគម្រោងដែលបន្តមានសកម្មភាពភាគច្រើនជាគម្រោងប្សល់ទុកតាំងពីឆ្នាំចាស់ ហើយគម្រោងថ្មីជាប្រភេទគម្រោងបណ្តុំលំនៅដ្ឋាន ឬបុរី ដែលនៅបន្តមានតម្រូវការក្នុងស្រុក។
លោកបណ្ឌិត តេង រិទ្ធី បានមានប្រសាសន៍ថា៖
“វិស័យសំណង់នៅក្នុងដំណាក់កាលកូវីដនេះ គ្រាន់តែមានបញ្ហាក្នុងការប្រតិបត្តិ និងការគ្រប់គ្រងបន្តិចបន្តួច ក្រោមវិធានការរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលក្នុងការអនុវត្តដែលយើងត្រូវអនុវត្តដោយខ្លួនឯងផ្ទាល់ផង និងត្រូវដាក់ឱ្យអនុវត្តដល់កម្មករ និយោជិតផងដែរ។ សម្រាប់កម្មករជាទូទៅ នឹងនៅក្រុមហ៊ុនខ្ញុំ កម្មករបានដំណើរការជាធម្មតា តែយើងក៏បានជំរុញគាត់វាស់កម្តៅ ពាក់ម៉ាសរាល់ពេលចូលមកធ្វើការ តាមវិធានការរបស់ក្រសួងសុខាភិបាលដើម្បីរក្សាសុខភាព”

លោកបណ្ឌិតបានបន្ថែមថា៖
ទី1យើងត្រូវតាមដានគាត់ សុំកុំឱ្យគាត់ដើរទៅក្រៅ កុំឱ្យឆ្លងតំបន់ យើងបានគាំពារគាត់តាំងពីមុនផ្ដើមមានកូវីដក្នុងសហគមន៍20កុម្ភៈមកម៉្លេះ។ អ្វីដែលយើងបានបន្ថែមទៅលើវិធានការ ដែលមានរហូតមកនោះ គឺការផ្តល់ជំនឿចិត្ត និងការលើកទឹកចិត្តដោយផ្តល់នូវម្ហូបអាហារបន្ថែមដល់ពួកគាត់ ដើម្បីកុំឱ្យគាត់ទៅឆ្ងាយ។
ទី2 គឺបញ្ហាដែលកន្លែងមួយចំនួនត្រូវបិទទ្វារ ក៏ធ្វើឱ្យមានការលំបាកដែរ។ តែបញ្ហានេះយើងអាចធ្វើការបានខ្លះដែរ តាមរយៈការប្រើបញ្ជាទិញតាមអនឡាញ ទាក់ទងនឹងការដឹកជញ្ជូន យើងអាចទាក់ទងតាមតេឡេក្រាម ឬទូរស័ព្ទជាដើម។
លោកបានប្រាប់ឱ្យដឹងថា បញ្ហាលំបាកមួយទៀតនោះគឺពាក់ព័ន្ធនឹងបញ្ហាផ្លូវចិត្តសម្រាប់កម្មករ ដែលមនុស្សម្នាក់ៗ មានក្ដីបារម្ភពីបញ្ហាការឆ្លងនៃជំងឺ ប៉ុន្តែភាគច្រើនត្រូវបានដោះស្រាយភាពលំបាក ដោយការបង្ហាញពីលក្ខន្តិកៈល្អៗដែលអាចទទួលយកបាន។

សម្រាប់ការងាររបស់កម្មករមិនបានផ្លាស់ប្ដូរវេននោះទេ ព្រោះកិច្ចការសំណង់នៅដដែល មិនមានការធ្វើការក្នុងទីតាំងចង្អៀតនោះទេ ឬក៏ជាទីតាំងតូចដែលនាំឱ្យលំបាករក្សាគម្លាតដូចនៅក្នុងរោងចក្រនោះទេ។
លោកបណ្ឌិត តេង រិទ្ធី បានបញ្ជាក់ទៀតថា ផលលំបាកដែលមាននៅក្នុងការគ្រប់គ្រងសុវត្ថិភាពកម្មករនៅក្នុងដំណាក់កាលនេះ គឺកម្មករថ្មីដែលមកពីតាមបណ្តាខេត្ត ដែលតម្រូវឱ្យមានការធ្វើចត្តាលីស័ករយៈពេល14ថ្ងៃ ដែលចំណុចនេះជាបញ្ហាដែលម្ចាស់ទទួលគម្រោងសាងសង់មិនអាចទទួលយកកម្មករដែលមកពីតាមខេត្តឱ្យចូលបម្រើការងារនៅក្នុងការដ្ឋាននោះទេ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ណាតូ លុបចោលកុងត្រាទិញ-លក់អាវុធជាមួយក្រុមហ៊ុនផលិតអាវុធដ៏ធំរបស់អ៊ីស្រាអែលជុំវិញករណីពុករលួយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/12/2025
កុងត្រាទិញលក់អាវុធមួយចំនួនធំរវាងអង្គការណាតូ និងក្រុមហ៊ុនផលិតអាវុធរបស់ប្រទេសអ៊ីស្រាអែល ត្រូវបានលុបចោល ដោយសារករណីអំពើពុករលួយដ៏ធំ
ដឹងទេថា តើនរណាជាបេក្ខភាពជំនួសតំណែងលោក Putin ខណៈដែលបច្ចុប្បន្នបុរសខ្លាំងរូបនេះមានវ័យ៧៣ឆ្នាំទៅហើយនោះ?
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/12/2025
ឈានចូលដល់វ័យ៧៣ឆ្នាំកាលពីខែតុលាកន្លងទៅនេះ លោក Putin បានក្លាយទៅជាអ្នកនយោបាយដ៏មានឥទ្ធិពលបំផុតក្នុងប្រវត្តិសាស្ត្ររបស់រុស្ស៊ី ជាមួយនឹងបទពិសោធដឹកនាំប្រទេសដល់ទៅ២៥ឆ្នាំ
ក្រសួងឧស្សាហកម្ម កៀរគរភាគីពាក់ព័ន្ធ ដើម្បីពង្រឹងកំណែទម្រង់វិស័យ និងគុណភាពសេវាផ្គត់ផ្គង់ទឹកស្អាត
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 09/12/2025
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានកៀរគរភាគីពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ ដើម្បីពង្រឹងកំណែទម្រង់វិស័យ និងគុណភាពសេវាផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា




វិថីហិរញ្ញវត្ថុ

















Account
Security
Favourite Content