អ្នកជំនាញនិយាយពីភាពប្រឈមនៃវិបត្តិកូវីដក្នុងសហគមន៍ និងតម្លៃទំនិញនៅលើទីផ្សារ

ភ្នំពេញ ៖ ទោះជាស្ថិតនៅក្នុងស្ថានភាពប្រឈមទៅនឹងវិបត្តិនៃជំងឺឆ្លងក្នុងសហគមន៍ដែលគួរភ័យខ្លាចនាពេលបច្ចុប្បន្នរហូត​បណ្តាលឱ្យមាន​មនុស្សស្លាប់ក៏ដោយ ប៉ុន្តែបើគេសង្កេតមើលទៅលើស្ថានភាពទីផ្សារនៃមុខទំនិញចាំបាច់ផ្សេងៗហាក់​នៅតែរក្សា​តម្លៃ​ធម្មតាមិនមានការឡើងថ្លៃ ដូចកាលពីដើមឆ្នាំ2020នោះទេ។

លោកបណ្ឌិត ហុង វណ្ណៈ ប្រធាននាយកដ្ឋានសេដ្ឋកិច្ចអន្តរជាតិនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជាបានប្រាប់ AMS ថា ព្រឹត្តិការណ៍ដែល​បង្ក​ឱ្យ​មាន​ភាពភ័យខ្លាចនៅកម្ពុជានាពេលបច្ចុប្បន្នបានធ្វើឱ្យប្រជាពលរដ្ឋភាគច្រើនមានភាពស៊ាំទៅហើយ ហើយមនុស្សភាគច្រើនក៏បានយល់​ដឹងពីជំងឺឆ្លងមួយនេះកាន់តែច្រើន ដូច្នេះពួកគេហាក់បានកាត់បន្ថយនូវភាពភ័យខ្លាចជ្រុល រហូតទិញស្បៀងត្រៀមទុកដូចកាលដើមឆ្នាំ2020​នោះ​ទៀតហើយ។

លោកបានពន្យល់ថា ទាក់ទងទៅនឹងទិដ្ឋភាពសេដ្ឋកិច្ច អ្វីៗដែលទាក់ទងទៅនឹងឧបករណ៍ និងសម្ភារៈវេជ្ជសាស្រ្ត ក៏ដូចជាស្បៀងអាហារជាដើម វានៅតែជាតម្រូវការចាំបាច់សម្រាប់ពលរដ្ឋ ប៉ុន្តែនៅក្នុងដំណាក់កាលនេះ គឺមានភាពខុសគ្នាកាលពីមួយឆ្នាំមុន ដែលជាព្រឹត្តិការណ៍ថ្មីសម្រាប់​កម្ពុជា​ធ្វើឱ្យមនុស្សភ័យខ្លាច ផ្អើលទិញទំនិញ និងសម្ភារៈប្រើប្រាស់ចាំបាច់ ជាពិសេសស្បៀងត្រៀមទុកដែលធ្វើឱ្យឈ្មួញបានចិត្តតម្លើងថ្លៃ។

លោកបណ្ឌិត ហុង វណ្ណៈ បានមានប្រសាសន៍ថា៖

” កាលណាទំនិញមានតម្រូវការ វាត្រូវតែឡើងថ្លៃ តែចាំបាច់ត្រូវតែមានគុណភាព។ ដូច្នេះការ​ទិញសម្ភារស្តុកទុកដោយសារតែពលរដ្ឋមួយចំនួនខ្លាចគឺពិតជាធ្វើឱ្យទំនិញឡើងថ្លៃ ប៉ុន្តែវាផ្អើលតែមួយឆាវប៉ុណ្ណោះ។ ក្រោយមានភាពស៊ាំ ទាំង​អ្នកលក់ និងអ្នកទិញដែលក្នុងរយៈពេលប្រមាណមួយឆ្នាំកន្លងមកនេះ ធ្វើឱ្យប្រជាជនមិននាំគ្នាទិញទំនិញស្តុកទុកទៀត ជាក់ស្ដែងដូចជានៅក្នុង​ព្រឹត្តិការណ៍ដែលកំពុងកើតមាននេះស្រាប់ “

យ៉ាងណាក៏ដោយ លោកបណ្ឌិត ហុង វណ្ណៈ បានធ្វើការព្យាករថា វិបត្តិនៃជំងឺឆ្លងក្នុងសហគមន៍ដែលកំពុងកើតមានេះអាច​នឹងផុតរលត់ទៅវិញ​យ៉ាង​យូរត្រឹមចុងត្រីមាសទី3 នៃឆ្នាំ2021នេះ ឬដើមឆ្នាំ2022 នឹងចប់ជាស្ថាពរក្រោយការប្រើប្រាស់វ៉ាក់សាំងកាន់តែទូលាយទូទាំងប្រទេស ហើយ​ចរន្តនៃសេដ្ឋកិច្ចក៏ចាប់ផ្តើមមានដំណើរការ និងកំណើនឡើងវិញបន្តិចម្ដងៗ៕ 

ផ្សព្វផ្សាយសេវាកម្មលោកអ្នក $190 660px x 390px ក្នុង១ខែ ផ្ទាំងបដាសេវាកម្មរបស់ លោកអ្នក

ផ្ទាំងបដាទម្រង់

គ្រប់ទំហំបដាអាចបត់បែនតាមទំហំអេក្រង់
ផ្ទាំងបដាសេវាកម្មរបស់ លោកអ្នក 920px x​ 570px $190 គ្រប់ទំហំបដាអាចបត់បែនតាមទំហំអេក្រង់ តម្លៃក្នុង១ខែ ផ្សព្វផ្សាយសេវាកម្ម ផ្ទាំងបដាទម្រង់ ចុចសាកល្បង 1920px x​ 800px បិទសំឡេង volume_up volume_off $205 តម្លៃក្នុង១ខែ ផ្សព្វផ្សាយសេវាកម្ម គ្រប់ទំហំបដាអាចបត់បែនតាមទំហំអេក្រង់ ផ្ទាំងបដាសេវាកម្មរបស់ លោកអ្នក បើកសំឡេង ផ្ទាំងបដាទម្រង់ ព័ត៌មានលម្អិត 085 511 711‌‌‌ orkun@ams.com.kh | Telegram (+855) 098 668 996 |

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទំហំពាណិជ្ជកម្ម កម្ពុជា – អាម៉េរិក សម្រេចបានជាង ១១ពាន់លានដុល្លារ កើនជាង ២៧% ក្នុងរយៈពេល១១ខែ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/12/2025

ក្នុងរយៈពេល ១១ខែ ឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងសហរដ្ឋអាម៉េរិក សម្រេចបានជាង ១១ពាន់លានដុល្លារ កើនជាង ២៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤

តម្លៃ​ប្រេងបាន​​ឡើង​ថ្លៃ​ បន្ទាប់ពី​អាម៉េរិកស្ទាក់ចាប់នាវាដឹកប្រេងរបស់វេណេស៊ុយឡា ខណៈដែលកិច្ចព្រមព្រៀងសន្តិភាពរុស្ស៊ី-អ៊ុយក្រែននៅមិនទាន់ច្បាស់លាស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/12/2025

តម្លៃប្រេងឆៅ Brent ឡើងថ្លៃ ០,៥% ឬ ៦១,៥៧ ដុល្លារក្នុងមួយបារ៉ែល​ ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ក៏ឡើងថ្លៃ ០,៥% ឬ ៥៧,៩១ ដុល្លារក្នុងមួយបារ៉ែល

រដ្ឋាភិបាលប្រទេស ម៉ិចស៊ិក អនុម័តវិធានការដំឡើងពន្ធថ្មីដល់ទៅ ៥០% លើការនាំចូល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/12/2025

ការដំឡើងពន្ធថ្មីរបស់រដ្ឋាភិបាល ម៉ិចសិក នេះត្រូវបានកំណត់ឱ្យចូលជាធរមាននៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៦ ហើយនឹងអនុវត្តចំពោះទំនិញដូចជា លោហធាតុ រថយន្ត សំលៀកបំពាក់ និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ ដែលភាគច្រើនមានប្រភពមកពីប្រទេសចិន

ក្រសួងអធិការកិច្ច អំពាវនាវកៀរគរមូលនិធិ និងជំនួយសម្ភារសប្បុរសធម៌ ដើម្បីគាំទ្រដល់វីរកងទ័ព និងជនភៀសសឹក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/12/2025

ក្រសួងអធិការកិច្ច បានអំពាវនាវកៀរគរមូលនិធិ និងជំនួយសម្ភារសប្បុរសធម៌ ដើម្បីគាំទ្រដល់វីរកងទ័ពជួរមុខ និងជនភៀសសឹកពីការឈ្លានពានរបស់ទាហានសៀម

«ថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា» ផ្តល់ភាពងាយស្រួលដល់ការចូលប្រើប្រាស់ និងស្វែងរកព័ត៌មាន ដើម្បីទាញយកអត្ថប្រយោជន៍សម្រាប់អាជីវកម្ម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/12/2025

«ថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា» ផ្តល់ភាពងាយស្រួលដល់ការចូលប្រើប្រាស់ និងស្វែងរកព័ត៌មាន ដើម្បីទាញយកអត្ថប្រយោជន៍សម្រាប់អាជីវកម្ម

វិនិយោគិនមកពីខេត្តសានតុង ប្រទេសចិន ចង់វិនិយោគវិស័យថាមពល និងការកែច្នៃកសិផលនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/12/2025

បណ្តាធុរកិច្ចនៃសហព័ន្ធឧស្សាហកម្ម និងពាណិជ្ជកម្មខេត្តសានតុងប្រទេសចិន កំពុងស្វែងរកឱកាសវិនិយោគលើវិស័យថាមពល ឧស្សាហ​កម្ម ការកែច្នៃកសិផល និងការផលិតគ្រឿងបន្លាស់រថយន្តនៅកម្ពុជា

ឆ្នាំ២០២៥​ ក្រសួង​ដែនដី បានដោះស្រាយ​គម្រោងអភិវឌ្ឍន៍អចលនទ្រព្យដែលជួប​វិបត្តិ​ចំនួន ១១៥ ដោយជោគជ័យ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 12/12/2025

ឆ្នាំ ២០២៥ ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយគម្រោងអចលនទ្រព្យដែលមាន​បញ្ហា​ចំនួន១១៥គម្រោង​ដោយជោគជ័យ និង​បន្ត​ដោះស្រាយបន្ថែមទៀតនៅឆ្នាំ២០២៦​ ដើម្បីឈានទៅបញ្ចប់បញ្ហាទាំងស្រុង

INT. ប៉ូឡូញឱ្យយន្តហោះចម្បាំងអ៊ុយក្រែន ជាថ្នូរនឹងបច្ចេកវិទ្យាយានដ្រូន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 11/12/2025

ប្រទេសប៉ូឡូញ កំពុងថ្លឹងថ្លែងលើជម្រើសផ្ទេរយន្តហោះចម្បាំង MiG-29 ទៅកាន់ប្រទេសអ៊ុយក្រែន ជាថ្នូរនឹងលទ្ធភាពទទួលបានបច្ចេកវិទ្យាផលិតយន្តហោះគ្មានមនុស្សបើក ឬយានដ្រូនរបស់ទីក្រុងកៀវ

CEO ក្រុមហ៊ុន Airbus ព្យាករណ៍អំពីអនាគតនៃការហោះហើរ និងរូបរាងថ្មីនៃយន្តហោះដឹកអ្នកដំណើរ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 11/12/2025

នាពេលអនាគត ក្នុងចន្លោះពី ៣០ ឬ ៤០ឆ្នាំខាងមុខ ការហោះហើររបស់មនុស្សជាតិនឹងអាចមានការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ ដោយសារតែការអភិវឌ្ឍ និងពិពិធកម្មការផ្តល់សេវាឲ្យកាន់តែមានប្រសិទ្ធភាព

គម្រោងសួនឧស្សាហកម្មបៃតងសកល ផ្តល់ជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍតំបន់​ឧស្សាហកម្ម​បៃតង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 11/12/2025

គម្រោងសួនឧស្សាហកម្មបៃតងសកល បានផ្តល់ជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍតំបន់​ឧស្សាហកម្ម​បៃតងសម្រាប់តំបន់សេដ្ឋកិច្ចពិសេស និងតំបន់អភិវឌ្ឍន៍ផ្សេងទៀតនៅកម្ពុជា

ផ្សព្វផ្សាយសេវាកម្មលោកអ្នក $190 660px x 390px ក្នុង១ខែ ផ្ទាំងបដាសេវាកម្មរបស់ លោកអ្នក

ផ្ទាំងបដាទម្រង់

គ្រប់ទំហំបដាអាចបត់បែនតាមទំហំអេក្រង់
ផ្ទាំងបដាសេវាកម្មរបស់ លោកអ្នក 920px x​ 570px $190 គ្រប់ទំហំបដាអាចបត់បែនតាមទំហំអេក្រង់ តម្លៃក្នុង១ខែ ផ្សព្វផ្សាយសេវាកម្ម ផ្ទាំងបដាទម្រង់ ចុចសាកល្បង 1920px x​ 800px បិទសំឡេង volume_up volume_off $205 តម្លៃក្នុង១ខែ ផ្សព្វផ្សាយសេវាកម្ម គ្រប់ទំហំបដាអាចបត់បែនតាមទំហំអេក្រង់ ផ្ទាំងបដាសេវាកម្មរបស់ លោកអ្នក បើកសំឡេង ផ្ទាំងបដាទម្រង់ ព័ត៌មានលម្អិត 085 511 711‌‌‌ orkun@ams.com.kh | Telegram (+855) 098 668 996 |

សាកល្បងប្រើ! ម្សៅត្រនាប់ កាដូរ

ចុចបាន

Free កាដូរ

ចុចបាន

Free Revlon