មុខរបរដាំស្មៅ ស្តាប់ទៅដូចជាសាមញ្ញ និងមិនសូវមានការចាប់អារម្មណ៍នោះទេ ប៉ុន្តែមុខរបរមួយនេះក្រៅពីអាចធានាបាននូវការផ្គត់ផ្គង់ជាចំណីសត្វចិញ្ចឹមមួយចំនួនដូចជា គោ ក្របី ដំរី ជ្រូក មាន់ ទា ជាដើម ហើយអាចផ្តល់នូវប្រាក់ចំណូលជាប្រចាំដល់អ្នកដាំតាមរយៈការលក់ស្មៅប្រភេទនេះទៅឱ្យកសិករ ឬកសិដ្ឋានចិញ្ចឹមសត្វថែមទៀតផង។
អាត្រាតាំ គឺជាប្រភេទស្មៅម្យ៉ាងដែលត្រូវបានគេដាំសម្រាប់ធ្វលជាចំណីសត្វចិញ្ចឹម ដូចជា មាន់ ទា គោ ក្របី និងដំរីស៊ី ជាដើម។ ជាទូទៅការដាំស្មៅប្រភេទនេះ ត្រូវប្រើពេលជាង30ថ្ងៃ ឬជាងមួយខែ ទើបអាចប្រមូលផលបាន ហើយអាចច្រួតកាត់ជាបន្តបន្ទាប់រហូតដល់ប្រមាណ6ខែបន្ទាប់ពីការដាំដុះ។
កញ្ញា សាវើយ ម៉ាស្យា ជាកសិករមួយរូបរស់នៅខេត្តបាត់ដំបង និងជាអ្នកដាំស្មៅអាត្រាតាំសម្រាប់ជាចំណីសត្វចិញ្ចឹមផ្ទាល់ខ្លួនផង និងលក់គ្រាប់ពូជស្មៅបន្តទៅឱ្យប្រជាកសិករដែលចង់ដាំផង។ កញ្ញាបានលើកឡើងថា ការដាំស្មៅអាត្រាតាំសម្រាប់ចិញ្ចឹមសត្វគឺជាជម្រើសល្អថ្មីមួយ ដែលប្រជាកសិករភាគច្រើនសុទ្ធតែអាចមានលទ្ធភាពធ្វើបាន ហើយមានភាពងាយស្រួល ដោយគ្រាន់តែមានផ្ទៃដីធំទូលាយសម្រាប់ដាំដុះតែប៉ុណ្ណោះ។
កញ្ញា ម៉ាស្យា បានបញ្ជាក់ប្រាប់ AMS ថា ៖
“មួយរយៈពេលចុងក្រោយនេះ មានកសិករច្រើនគួរសមដែលងាកមកទិញគ្រាប់ពូជស្មៅអាត្រាតាំទៅដាំដោយខ្លួនឯង ដោយសារតែវាមានភាពងាយស្រួលក្នុងការដាំ ពោលគឺគ្រាន់តែមានដីទំនេរធំទូលាយសម្រាប់ដាំតែប៉ុណ្ណោះ មិនពិបាកក្នុងការថែទាំដាក់ទឹក ដាក់ជីដូចដំណាំផ្សេងនោះទេ ទោះទុកចោលក៏វាដុះលូតលាស់បានដែរ”

កញ្ញាបន្តទៀតថា ៖
“វាខាតពេលនៅក្នុងការដាំពីដំបូងក៏ពិតមែន ប៉ុន្តែដាំតែម្ដងយើងអាចច្រូតបានរហូត។ ក្រោយពេលច្រូតលើកទី1 យើងទុកឲ្យវាដុះចោលត្រឹមកន្លះខែទៅមួយខែក្រោយទៀតគឺអាចធ្វើការច្រូតប្រមូលផលបានសាជាថ្មីវិលជុំប្រមាណ5-6ដងទើបអស់លទ្ធភាពលែងលូតលាស់”
ពាក់ព័ន្ធទៅនឹងការនាំយកពូជស្មៅប្រភេទនេះមកដាំដុះ កញ្ញា សាវើយ ម៉ាស្យា បានប្រាប់ឱ្យដឹង ពូជស្មៅអាត្រាតាំកញ្ញាបានទិញយកមកពីប្រទេសថៃ ដោយដំបូងឡើយសាកល្បងដាំដោយខ្លួនឯងសម្រាប់ផ្គត់ផ្គង់ចំណីសត្វចិញ្ចឹមផ្ទាល់ខ្លួនតែប៉ុណ្ណោះ ប៉ុន្តែដោយសារតែឃើញទទួលបានផលល្អ កញ្ញាក៏មានបំណងផ្សព្វផ្សាយចែករំលែកបទពិសោធន៍ទៅដល់ប្រជាកសិករដែលកំពុងចិញ្ចឹមសត្វដូចជា ព្រោះវាអាចចំណេញបានច្រើន កាត់បន្ថយការទិញចំណីសត្វគ្រាប់ដែលនាំចូលពីក្រៅប្រទេស និងមានតម្លៃថ្លៃ ហើយសត្វចិញ្ចឹមក៏មានសុខភាពល្អ និងឆាប់ធំធាត់។ ក្រៅពីនេះ កសិករក៏អាចលក់ស្មៅបន្តទៅឱ្យអ្នកចិញ្ចឹមសត្វដទៃទៀតដែលមិនមានដីទំនេរសម្រាប់ដាំ ហើយវាក៏ជាប្រភពចំណូលមួយបន្ថែមពីលើការចិញ្ចឹមសត្វរបស់ពួកគេផងដែរ។
កញ្ញាបានបញ្ជាក់ថា ស្មៅអាត្រាតាំ គេអាចធ្វើការដាំដុះនៅលើដីក៏បាន ឬដាំនៅលើទឹកក៏បាន ដោយគ្រាប់ពូជមានតម្លៃខុសគ្នាតែបន្តិចបន្តួចប៉ុណ្ណោះ។ ចំពោះគ្រាប់ពូជស្មៅសម្រាប់ដាំនៅលើដី 1កញ្ចប់មានតម្លៃប្រមាណ15ដុល្លារ ហើយគ្រាប់ពូជសម្រាប់ដាំនៅលើទឹក 1កញ្ចប់មានតម្លៃប្រមាណ17ដុល្លារ ដែលជាទូទៅផ្ទៃដីទំហំ1ហិកតា ត្រូវប្រើគ្រាប់ពូជសាបព្រួសប្រមាណជាង10កញ្ចប់។
នៅក្នុងឱកាសនេះ កញ្ញា ម៉ាស្យា បានផ្ដល់ជាយោបល់ថា ប្រជាកសិករគួរតែងាកមកធ្វើការផលិតចំណីសត្វដោយខ្លួនឯងស្របទៅតាមសេចក្ដីប្រកាសរបស់ក្រសួងកសិកម្ម ក៏ដូចជាបង្កើនផលិតភាពកសិកម្មគ្រួសារដោយធ្វើយ៉ាងណាអាចកាត់បន្ថយការចំណាយឲ្យបានកាន់តែច្រើនបំផុតតាមដែលអាចធ្វើទៅបាន។ ការលើកកម្ពស់បង្កើនផលិតកម្មចិញ្ចឹមសត្វតាមរយ:ការផលិតចំណីដោយខ្លួនឯងដែលមានគុណភាពល្អ និងតម្លៃសមរម្យឆ្លើយតបតាមតម្រូវការក្នុងស្រុកជារឿងមួយដែលប្រជាកសិករខ្មែរគួរគិតគូរ ជាពិសេសក្នុងដំណាក់កាលនៃជំងឺកូវីដ19នេះ ដើម្បីការបន្ថយចំណាយដែលមិនចាំបាច់៕

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ណាតូ លុបចោលកុងត្រាទិញ-លក់អាវុធជាមួយក្រុមហ៊ុនផលិតអាវុធដ៏ធំរបស់អ៊ីស្រាអែលជុំវិញករណីពុករលួយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/12/2025
កុងត្រាទិញលក់អាវុធមួយចំនួនធំរវាងអង្គការណាតូ និងក្រុមហ៊ុនផលិតអាវុធរបស់ប្រទេសអ៊ីស្រាអែល ត្រូវបានលុបចោល ដោយសារករណីអំពើពុករលួយដ៏ធំ
ដឹងទេថា តើនរណាជាបេក្ខភាពជំនួសតំណែងលោក Putin ខណៈដែលបច្ចុប្បន្នបុរសខ្លាំងរូបនេះមានវ័យ៧៣ឆ្នាំទៅហើយនោះ?
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/12/2025
ឈានចូលដល់វ័យ៧៣ឆ្នាំកាលពីខែតុលាកន្លងទៅនេះ លោក Putin បានក្លាយទៅជាអ្នកនយោបាយដ៏មានឥទ្ធិពលបំផុតក្នុងប្រវត្តិសាស្ត្ររបស់រុស្ស៊ី ជាមួយនឹងបទពិសោធដឹកនាំប្រទេសដល់ទៅ២៥ឆ្នាំ
ក្រសួងឧស្សាហកម្ម កៀរគរភាគីពាក់ព័ន្ធ ដើម្បីពង្រឹងកំណែទម្រង់វិស័យ និងគុណភាពសេវាផ្គត់ផ្គង់ទឹកស្អាត
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 09/12/2025
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានកៀរគរភាគីពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ ដើម្បីពង្រឹងកំណែទម្រង់វិស័យ និងគុណភាពសេវាផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា




វិថីហិរញ្ញវត្ថុ

















Account
Security
Favourite Content