សម្ដេចតេជោ ហ៊ុន សែន បញ្ជាឱ្យក្រសួងពាណិជ្ជកម្មបញ្ចេញផលិតផលចាំចាច់ផ្គត់ផ្គង់ទីផ្សារ ដើម្បីទប់កុំឱ្យឈ្មួញតម្លើងថ្លៃ

បន្ទាប់ពីបានចេញសេចក្ដីសម្រេចស្ដីពីការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដែលធ្វើឱ្យប្រជាពលរដ្ឋមានភាពជ្រួលច្របល់នាំគ្នាសម្រុកទិញសម្ភារៈ​ប្រើប្រាស់ ជាពិសេសចំណីអាហារដែលជាឱកាសធ្វើឱ្យឈ្មួញតម្លើងថ្លៃយកចំណេញ រដ្ឋាភិបាលបានណែនាំឱ្យក្រសួងពាក់ព័ន្ធ ជាពិសេសក្រសួង​ពាណិជ្ជកម្ម​បញ្ចេញអង្ករ និងផលិតផលចាំបាច់ប្រចាំថ្ងៃដាក់ចូលទីផ្សារដើម្បីអាចរក្សាបានស្ថិរភាពទីផ្សារ និងសម្រួលដល់ជីវភាពប្រជាជន។

សម្ដេចបានមានប្រសាសន៍ថា៖

“ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនេះពិតជាមានបង្កផលប៉ះពាល់ខ្លះ ប៉ុន្តែរដ្ឋាភិបាលធ្វើឡើងក្នុងគោលបំណងធ្វើយ៉ាង​ដើម្បីអាចទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លង ហើយដើម្បីស្វែងរកសេចក្ដី និងសុវត្ថិភាពរបស់ប្រជាជនតែប៉ុណ្ណោះ”

នៅក្នុងអំឡុងពេលនៃការបិទខ្ទប់នេះ រោងចក្រសហគ្រាស សិប្បកម្មសំខាន់ៗ ឬទីកន្លែងផលិតម្ហូបអាហារ និងគ្រឿងឧបភោគបរិភោគ ដែលជាតម្រូវការ​ចាំបាច់​នៃជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋត្រូវតែបន្តធ្វើជាប្រចាំ។ សម្រាប់រោងចក្រផលិតសំលៀកបំពាក់ ផលិតស្បែកជើង ក៏ប៉ុន្តែរោងចក្រ សហគ្រាស និងកន្លែងផលិតស្បៀងអាហារ ដូចជារោងចក្រផលិតមី កន្លែងផលិតទឹកត្រី កន្លែងចិញ្ចឹម និងផ្គត់ផ្គង់ត្រី និងកន្លែងសត្វឃាត ដទៃទៀតដែលបម្រើសេចក្ដី​ត្រូវការរបស់ប្រជាជននៅតែអនុញ្ញាតឱ្យមានដំណើរការដដែល។

សម្ដេចតេជោបានបញ្ជាក់ថា៖

“នៅក្នុងអំឡុងពេលនេះ សូមស្នើសុំឱ្យអ្នកលក់អង្ករ ក៏ដូជាគ្រឿងឧបភោគបរិភោគផ្សេងៗ កុំឆ្លៀតឱកាសតម្លើងថ្លៃ ហើយសូមបញ្ចេញនូវមី និងអ្វីៗដែលរដ្ឋមាននៅក្នុងដៃដើម្បីផ្គត់ផ្គង់ចូលទៅក្នុងទីផ្សារ ហើយលក់ទៅឱ្យប្រជាជនតាមតម្លៃសមរម្យ យើងមិនត្រូវទុកឱ្យតម្លៃទំនិញឡើងថ្លៃតាមចិត្តរបស់ឈ្មួញនោះទេ”

ជាមួយគ្នានេះ សម្ដេចតេជោបានបញ្ជាក់ដែរថា រាល់ទីកន្លែងផលិត និងផ្គត់ផ្គង់ចំណីអាហារចាំបាច់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋគឺនៅតែអនុញ្ញាតដំណើរ ដូចជា​ទឹកស្អាត ត្រីសាច់ បន្លែបង្ការផ្សេងៗ ជាពិសេសអង្ករ ហើយអាជ្ញាធររាជនីភ្នំពេញត្រូវត្រួតពិនិត្យទៅលើតំបន់ដែលមានប្រជាជនក្រីក្រខ្លះលទ្ធភាព ត្រូវតែមាន​ការ​ឧបត្ថម្ភសង្គ្រោះបន្ទាន់ដល់ទីកន្លែង ហើយក្រសួងពាណិជ្ជកម្មត្រូវយកចិត្តទុកដាក់ក្នុងការផ្គត់ផ្គង់អង្ករចូលទៅក្នុងទីផ្សារ ដើម្បីធ្វើយ៉ាងណាអាច​រក្សាបាននូវស្ថិរភាពនៃទៅផ្សារអង្ករ ជាពិសេសនៅភ្នំពេញ និងជៀសវាងឈ្មួញអង្ករនៅភ្នំពេញតម្លើងថ្លៃ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តទៀតថា៖

“សូមបងប្អូនស៊ូទ្រាំរយៈពេល14ថ្ងៃ ដើម្បីកាត់ផ្តាច់ការចម្លង ហើយសូមបងប្អូនកុំចេញពីផ្ទះក្នុង​ពេល​ដែលគ្មានការចាំបាច់ ហើយបើសិនជាមានការចាំបាច់ណាស់ ក៏គួរតែត្រូវធ្វើវិធានការសុខាភិបាល ពាក់ម៉ាស់ ហើយរក្សាគម្លាតសុវត្ថិភាពឱ្យបានត្រឹមត្រូវ និងខាងតែបាន។ ខ្ញុំសូមស្នើឱ្យបងប្អូនមេត្តាប្រឹងប្រែង អត់ធ្មត់នៅក្នុងអំឡុងពេលនេះ យើងស៊ូទទួលយកការឈឺចាប់ក្នុងរយៈពេលខ្លី ប្រសើរជាងការឈឺចាប់​ក្នុង​រយៈពេលវែង”

សូមចូលរួមអនុវត្តតាមវិធានណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាទាំងអស់គ្នា ដើម្បីទប់ស្កាត់ និងបញ្ចប់បញ្ចប់ព្រឹត្តិការណ៍ដ៏គ្រោះថ្នាក់មួយនេះ ហើយអាចឱ្យ​ស្ថាន​ភាព​ល្អប្រសើរវិលមករកសភាពដើមវិញក្នុងពេលដ៏ខ្លី៕ 

ផ្សព្វផ្សាយសេវាកម្មលោកអ្នក $190 660px x 390px ក្នុង១ខែ ផ្ទាំងបដាសេវាកម្មរបស់ លោកអ្នក

ផ្ទាំងបដាទម្រង់

គ្រប់ទំហំបដាអាចបត់បែនតាមទំហំអេក្រង់
ផ្ទាំងបដាសេវាកម្មរបស់ លោកអ្នក 920px x​ 570px $190 គ្រប់ទំហំបដាអាចបត់បែនតាមទំហំអេក្រង់ តម្លៃក្នុង១ខែ ផ្សព្វផ្សាយសេវាកម្ម ផ្ទាំងបដាទម្រង់ ចុចសាកល្បង 1920px x​ 800px បិទសំឡេង volume_up volume_off $205 តម្លៃក្នុង១ខែ ផ្សព្វផ្សាយសេវាកម្ម គ្រប់ទំហំបដាអាចបត់បែនតាមទំហំអេក្រង់ ផ្ទាំងបដាសេវាកម្មរបស់ លោកអ្នក បើកសំឡេង ផ្ទាំងបដាទម្រង់ ព័ត៌មានលម្អិត 085 511 711‌‌‌ orkun@ams.com.kh | Telegram (+855) 098 668 996 |

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កំណត់ត្រាថ្មី កម្ពុជានាំចេញអង្ករកើនដល់បរិមាណខ្ពស់ ជាង៨០ម៉ឺនតោនរយៈពេល១១ខែ ឆ្នាំ២០២៥

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/12/2025

សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា រយៈពេល១១ខែ នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករបានចំនួន ៨០១ ៦៤៣ តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៦៥ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន៧២

សន្និសីទ​មីក្រូហិរញ្ញវត្ថុ​ប្រចាំឆ្នាំ ២០២៥ បានលើក​យក​ប្រធាន​ស្តីពី បរិយាបន្ន​ហិរញ្ញវត្ថុក្នុង​បរិបទសកលកំពុង​ប្រែប្រួល​ មក​ពិភាក្សា​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 05/12/2025

សន្និសីទមីក្រូហិរញ្ញវត្ថុ​ឆ្នាំ២០២៥នេះ លើកយកប្រធានបទស្ដីពីបរិយាបន្ន​ហិរញ្ញវត្ថុក្នុង​បរិបទសកលកំពុង​ប្រែប្រួល​ មក​ពិភាក្សា​...

កោះតៃវ៉ាន់បិទប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ចិន RedNote ឬ Xiaohongshu

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 05/12/2025

ការិយាល័យស៊ើបអង្កេតឧក្រិដ្ឋកម្មរបស់កោះតែវ៉ាន់រកឃើញករណីក្លែងបន្លំជាង ១ ៧០០ ករណីនៅលើកម្មវិធី RedNote ឬ Xiaohongshu ចាប់តាំងពីឆ្នាំ ២០២៤ ជាមួយនឹងការខាតបង់សរុបមានតម្លៃជាង ២៤៧ លានដុល្លារតៃវ៉ាន់ (៧,៩9 លានដុល្លារអាម៉េរិក)

តម្លៃប្រេងឡើងថ្លៃបន្តិច ដោយសារទីផ្សាររំពឺងពីការកាត់បន្ថយអត្រាការប្រាក់ និង រង់ចាំមើលការចរចាសន្តិភាពរុស្ស៊ី-អ៊ុយក្រែន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/12/2025

តម្លៃប្រេងឆៅ US West Texas Intermediate (WTI) ឡើងថ្លៃ ១,២២% ឬ ៥៩,៦៧ ខណៈដែលតម្លៃប្រេងឆៅ Brent ឡើងថ្លៃ ០,៩៤% ឬ ៦៣,២៦ ដុល្លារក្នុងមួយបារ៉ែល

រយៈពេល​១១ខែ ឆ្នាំ ២០២៥ កម្ពុជា​ទទួលបានគម្រោ​ងវិនិយោគ ៦០៩គម្រោង ដែលមានទុន​រហូតដល់​៩,៥​ពាន់លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/12/2025

ក្នុងរយៈពេល​១១ខែឆ្នាំ ២០២៥​ក្រុម្បរឹក្សាភិវឌ្ឍន៍​កម្ពុជា​បានអនុម័ត​គម្រោង​វិនិយោគ​រហូតដល់៦០៩​គម្រោនិងមានទុនចុះបញ្ជី​ចំនួន​៩,៥ពាន់​លានដុល្លារ....

ផ្សព្វផ្សាយសេវាកម្មលោកអ្នក $190 660px x 390px ក្នុង១ខែ ផ្ទាំងបដាសេវាកម្មរបស់ លោកអ្នក

ផ្ទាំងបដាទម្រង់

គ្រប់ទំហំបដាអាចបត់បែនតាមទំហំអេក្រង់
ផ្ទាំងបដាសេវាកម្មរបស់ លោកអ្នក 920px x​ 570px $190 គ្រប់ទំហំបដាអាចបត់បែនតាមទំហំអេក្រង់ តម្លៃក្នុង១ខែ ផ្សព្វផ្សាយសេវាកម្ម ផ្ទាំងបដាទម្រង់ ចុចសាកល្បង 1920px x​ 800px បិទសំឡេង volume_up volume_off $205 តម្លៃក្នុង១ខែ ផ្សព្វផ្សាយសេវាកម្ម គ្រប់ទំហំបដាអាចបត់បែនតាមទំហំអេក្រង់ ផ្ទាំងបដាសេវាកម្មរបស់ លោកអ្នក បើកសំឡេង ផ្ទាំងបដាទម្រង់ ព័ត៌មានលម្អិត 085 511 711‌‌‌ orkun@ams.com.kh | Telegram (+855) 098 668 996 |

សាកល្បងប្រើ! ម្សៅត្រនាប់ កាដូរ

ចុចបាន

Free កាដូរ

ចុចបាន

Free Revlon