បរទេស ៖ ក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិកដ៏ធំបំផុតរបស់ប្រទេសកូរ៉េខាងត្បូង និងល្បីល្បាញលើសាកលលោក Samsung Electronics ត្រូវបានគេព្យាករណ៍ថា អាចនឹងរកបានប្រាក់ចំណូលកើនឡើងរហូតទៅដល់ 45 ភាគរយគិតត្រឹមពីខែមករាមកដល់ខែមីនាសម្រាប់ដើមឆ្នាំ2021កន្លងទៅនេះ ដែលភាគច្រើនបានមកពីការលក់ស្មាតហ្វូន និងឧបករណ៍ប្រើប្រាស់តាមផ្ទះ ខណៈដែលលទ្ធផលនឹងត្រូវបង្ហាញនៅត្រឹមថ្ងៃពុធក្នុងសប្ដាហ៍នេះ។
តាមរយៈការព្យាករណ៍របស់ក្រុមអ្នកជំនាញចំនួន 16 រូបមកពីក្រុមហ៊ុនវិភាគ Refinitiv SmartEstimate បានបង្ហាញថា ប្រាក់ចំណូលរបស់ក្រុមហ៊ុន Samsung នៅត្រីមាសដំបូងឆ្នាំ2021នេះ អាចមានទំហំរហូតដល់ប្រមាណជា 9.3 ទ្រីលានវ៉ុន ឬស្មើនឹងប្រមាណជា 8.2 ពាន់លានដុល្លារ ដែលជាអត្រាប្រាក់ចំណូលមានទំហំបំផុតធៀបទៅនឹងអ្វីដែលក្រុមហ៊ុនធ្លាប់ធ្វើបានតាំងតែពីឆ្នាំ2018 ដោយប្រាក់ចំណេញសុទ្ធប្រហែលជាអាចកើនឡើងប្រមាណជា 12 ភាគរយផងដែរ។
ទោះបីជាយ៉ាងណាក្តីតួលេខជាផ្លូវការដែលនឹងត្រូវធ្វើឡើងដោយផ្ទាល់ពីសំណាក់ Samsung នឹងអាចកើតឡើងនៅថ្ងៃពុធសប្តាហ៍នេះ។ ប្រាក់ចំណូលដែលលេចធ្លោខ្លាំងជាងគេសម្រាប់ Samsung នៅត្រីមាសនេះគឺត្រូវបានគេដឹងថា ជាចំណែកនៃការលក់ស្មាតហ្វូនស៊េរីថ្មី Galaxy S21 ដែលទើបតែប្រកាសដាក់លក់ជាលើកដំបូងកាលពីពាក់កណ្តាលខែមករាកន្លងទៅនេះប៉ុណ្ណោះ។
ក្រុមហ៊ុនអ្នកស្រាវជ្រាវមួយផ្សេងទៀតដែលមានឈ្មោះថា Counterpoint Research បានលើកឡើងដែរថា៖
” ក្រុមហ៊ុនផលិតស្មាតហ្វូនធំបំផុតលើសាកលលោកមួយនេះទំនងអាចចាប់យកចំណែកទីផ្សារសាកលបានប្រមាណជា 23 ភាគរយនៅក្នុងត្រីមាសដំបូងនេះ ដោយសារតែការបញ្ចេញនូវស្មាតហ្វូនមានតម្លៃធូរថ្លៃជាងអ្វីដែលខ្លួនធ្លាប់ធ្វើ។ ជាក់ស្តែងដូចជាប្រភេទ Galaxy S21 មានតម្លៃថោកជាង Galaxy S20 រហូតទៅដល់ 200 ដុល្លារ ”
គួរឲ្យដឹងដែរថាកាលពីត្រីមាសដំបូងក្នុងឆ្នាំ2020 កន្លងទៅ Samsung អាចប្រមូលបានត្រឹមតែ 20 ភាគរយប៉ុណ្ណោះពីចំណែកទីផ្សារសកលោក និងបានត្រឹមតែ 16 ភាគរយប៉ុណ្ណោះកាលពីត្រីមាសចុងក្រោយឆ្នាំ2020 ដោយសារតែគ្រានោះ Apple ទើបតែបានប្រកាសដាក់លក់ម៉ូដេលពេញនិយមរបស់ខ្លួនគឺ iPhone 12 ។
ដោយឡែកចំពោះអាជីវកម្មលក់ឧបករណ៍បច្ចេកវិទ្យាដូចជាទូរទស្សន៍ និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះវិញ Samsung ត្រូវបានគេរំពឹងទុកដែរថានឹងអាចប្រមូលលុយប្រាក់ចំណូលច្រើនជាង 2 ដងកាលពីឆ្នាំមុន ពោលគឺអាចទទួលបានរហូតទៅប្រមាណ 1 ទ្រីលានវ៉ុន ខណៈដែលផលិតផលបន្ទះឈីបរបស់ខ្លួនអាចនឹងធ្លាក់ចុះមកត្រឹមតែ 3.6 ទ្រីលានវ៉ុន៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ណាតូ លុបចោលកុងត្រាទិញ-លក់អាវុធជាមួយក្រុមហ៊ុនផលិតអាវុធដ៏ធំរបស់អ៊ីស្រាអែលជុំវិញករណីពុករលួយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/12/2025
កុងត្រាទិញលក់អាវុធមួយចំនួនធំរវាងអង្គការណាតូ និងក្រុមហ៊ុនផលិតអាវុធរបស់ប្រទេសអ៊ីស្រាអែល ត្រូវបានលុបចោល ដោយសារករណីអំពើពុករលួយដ៏ធំ
ដឹងទេថា តើនរណាជាបេក្ខភាពជំនួសតំណែងលោក Putin ខណៈដែលបច្ចុប្បន្នបុរសខ្លាំងរូបនេះមានវ័យ៧៣ឆ្នាំទៅហើយនោះ?
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/12/2025
ឈានចូលដល់វ័យ៧៣ឆ្នាំកាលពីខែតុលាកន្លងទៅនេះ លោក Putin បានក្លាយទៅជាអ្នកនយោបាយដ៏មានឥទ្ធិពលបំផុតក្នុងប្រវត្តិសាស្ត្ររបស់រុស្ស៊ី ជាមួយនឹងបទពិសោធដឹកនាំប្រទេសដល់ទៅ២៥ឆ្នាំ
ក្រសួងឧស្សាហកម្ម កៀរគរភាគីពាក់ព័ន្ធ ដើម្បីពង្រឹងកំណែទម្រង់វិស័យ និងគុណភាពសេវាផ្គត់ផ្គង់ទឹកស្អាត
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 09/12/2025
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានកៀរគរភាគីពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ ដើម្បីពង្រឹងកំណែទម្រង់វិស័យ និងគុណភាពសេវាផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា




វិថីហិរញ្ញវត្ថុ

















Account
Security
Favourite Content