ក្នុងពេលអនុវត្តវិធានការបិទខ្ទប់រាជធានី ខេត្ត ក្រុង និងតំបន់មួយចំនួនទៀតនៅក្នុងប្រទេស គឺជាពេលវេលាដ៏តានតឹងបំផុតសម្រាប់ប្រជាពលរដ្ឋគ្រប់គ្នាដែលមិនអាចចេញចរាចរណ៍ប្រកបកិច្ចការងារ និងអាជីវកម្មដើម្បីទទួលបានចំណូលនោះទេ ប៉ុន្តែសម្រាប់រាជរដ្ឋាភិបាលគឺកាន់តែលំបាកជាងនេះទៅទៀត ជាពិសេស កងកម្លាំងថែរក្សាសុវត្ថិភាព និងកងទ័ពអាវសដែលតស៊ូប្រយុទ្ធប្រឆាំងទៅនឹងសត្រូវគ្មានស្រមោលនៃជំងឺកូវីដ-19 ដោយគ្មានពេលសម្រាកគ្រប់គ្រាន់នោះឡើយ។
នៅក្នុងអំឡុងពេលសម្រាប់តែម្ចាស់អាជីវកម្មមួយចំនួនដែលត្រូវបានហាមឃាត់មិនឱ្យមានសកម្មភាពនោះ គួរតែយកពេលវេលាដែលកំពុងសម្រាកនៅក្នុងផ្ទះរយៈពេល14ថ្ងៃនេះប្រើប្រាស់ឱ្យបានជាប្រយោជន៍ និងត្រៀមខ្លួនឱ្យរួចជាស្រេចនៅពេលវិលត្រឡប់ទៅធ្វើអាជីវកម្មវិញក្រោយស្ថានការណ៍បានស្រាកស្រាននៅពេល ខាងមុខនេះ។
ខាងក្រោមនេះគឺជាអ្វីដែលអ្នកគួរតែមានការរៀបចំរួមជាស្រេចសម្រាប់ការចាប់ផ្តើមចេញអនុវត្តសកម្មភាពទៅលើអាជីវកម្មរបស់អ្នក ៖
1. វិភាគ និងរៀបចំផែនការហិរញ្ញវត្ថុឡើងវិញ៖ កូវីដបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចជាសកល ក៏ដូចជាសេដ្ឋកិច្ចនៅក្នុងប្រទេសទាំងមូល ដោយមិនមែនមានតែផ្នែកអាជីវកម្មរបស់អ្នកនោះទេ ដូចនេះ អ្នកគួរតែគិតគូរឡើងវិញ និងត្រៀមទុកជាមុនពីផែនការចាយលុយរបស់អ្នកនៅពេលដែលស្ថានការណ៍ល្អប្រសើរវិញ ដូចជាការរៀបចំចំនួនបុគ្គលិក ការប្រឹក្សាជាមួយធនាគារដែលជាដៃគូ និងធ្វើផែនការចំណាយប្រចាំខែ និងប្រចាំឆ្នាំជាដើម។
2.រៀបចំផែនការពង្រឹងម៉ាកយីហោ៖ ម្ចាស់អាជីវកម្មដែលបង្ខំចិត្តសម្រាកនៅផ្ទះអាចប្រើប្រាស់ពេលវេលានេះដើម្បី ហ្វឹកហាត់ពីជំនាញបន្ថែមពាក់ព័ន្ធទៅនឹងអាជីវកម្មរបស់អ្នក។ ក្រៅពីនេះក៏ត្រូវមានការរៀបចំយុទ្ធសាស្ត្រពង្រីក និងពង្រឹងម៉ាកយីហោអាជីវកម្មរបស់អ្នក ឱ្យកាន់តែល្អប្រសើរជាងមុន ដែលអាចមានទំនុកចិត្តក្នុងការប្រកួតប្រជែងទីផ្សារ។
3.បង្កើនជំនាញបច្ចេកវិទ្យា ៖នៅក្នុងសម័យកាលនេះ សម្រាប់អ្នកដែលជាម្ចាស់អាជីវកម្ម យ៉ាងហោចណាស់ ក៏ត្រូវតែស្គាល់ អ្វីទៅជាបណ្តាញទំនាក់ទំនងសង្គម អ្វីទៅជាបច្ចេកវិទ្យាដែលសមស្របសម្រាប់ការផ្សព្វផ្សាយ ដែលអាចយកមកប្រើប្រាស់ជាប្រយោជន៍នៅក្នុងអាជីវកម្មរបស់អ្នកបាន។ ដូចនេះការស្រាវជ្រាវ និងរៀនសូត្រដោយខ្លួនឯង ឬចាប់យកថ្នាក់រៀនអនឡាញសម្រាប់ជំនាញពាក់ព័ន្ធនឹងអាជីវកម្មបន្ថែម គឺជាកត្តាសំខាន់បំផុតដែលអាចជួយឲ្យអាជីវកម្មរបស់អ្នកកាន់តែខ្លាំងក្លាជាងមុន។
4.ដាក់ផែនការយុទ្ធសាស្ត្រថ្មីសម្រាប់អនាគត ៖ ផែនការចាស់ប្រចាំឆ្នាំរបស់អ្នកអាចនឹងមានការប្រែប្រួលនៅពេលដែលទីក្រុងត្រូវបានបិទខ្ទប់ ប្រជាពលរដ្ឋដែលជាអតិថិជនគោលដៅរបស់អ្នកបាត់បង់ចំណូលក្រោមការវាយប្រហារដោយសារកូវីដ ដូច្នេះនៅក្នុងរយៈពេល នៃការអនុវត្តវិធានការបិទខ្ទប់ក្រុងនេះ អ្នកគួរតែយកវេលានេះទៅប្រើប្រាស់សម្រាប់កិច្ចការងាររៀបចំផែនការយុទ្ធសាស្ត្រសាជាថ្មី ពីព្រោះថាទីផ្សារប្រកួតប្រជែង អាចនឹងមានរូបរាងថ្មីខុសពីមុន៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សហគ្រិនខ្មែរ និងផ្សារអុីអន បានបិទបញ្ចប់ពិព័រណ៍ផលិតផលក្នុងស្រុកលើកទី១០
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 14/12/2025
នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ សហគ្រិនខ្មែរ ក្នុងកិច្ចសហការជាមួយផ្សារអុីអន បានបិទបញ្ចប់ ពិព័រណ៍ផលិតផលក្នុងស្រុក លើកទី១០ ដែលបានធ្វើឡើងរយៈពេលពីរសប្តាហ៍ចាប់ពីថ្ងៃទី១ ខែធ្នូ ដល់ថ្ងៃទី១៤ ខែធ្នូ នៅផ្សារអុីអនទាំងបីសាខា រួមមាន អុីអនភ្នំពេញ, សែនសុខ, និង មានជ័យ
«ថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា» ផ្តល់ភាពងាយស្រួលដល់ការចូលប្រើប្រាស់ និងស្វែងរកព័ត៌មាន ដើម្បីទាញយកអត្ថប្រយោជន៍សម្រាប់អាជីវកម្ម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/12/2025
«ថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា» ផ្តល់ភាពងាយស្រួលដល់ការចូលប្រើប្រាស់ និងស្វែងរកព័ត៌មាន ដើម្បីទាញយកអត្ថប្រយោជន៍សម្រាប់អាជីវកម្ម
INT. ប៉ូឡូញឱ្យយន្តហោះចម្បាំងអ៊ុយក្រែន ជាថ្នូរនឹងបច្ចេកវិទ្យាយានដ្រូន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 11/12/2025
ប្រទេសប៉ូឡូញ កំពុងថ្លឹងថ្លែងលើជម្រើសផ្ទេរយន្តហោះចម្បាំង MiG-29 ទៅកាន់ប្រទេសអ៊ុយក្រែន ជាថ្នូរនឹងលទ្ធភាពទទួលបានបច្ចេកវិទ្យាផលិតយន្តហោះគ្មានមនុស្សបើក ឬយានដ្រូនរបស់ទីក្រុងកៀវ
CEO ក្រុមហ៊ុន Airbus ព្យាករណ៍អំពីអនាគតនៃការហោះហើរ និងរូបរាងថ្មីនៃយន្តហោះដឹកអ្នកដំណើរ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 11/12/2025
នាពេលអនាគត ក្នុងចន្លោះពី ៣០ ឬ ៤០ឆ្នាំខាងមុខ ការហោះហើររបស់មនុស្សជាតិនឹងអាចមានការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ ដោយសារតែការអភិវឌ្ឍ និងពិពិធកម្មការផ្តល់សេវាឲ្យកាន់តែមានប្រសិទ្ធភាព




វិថីហិរញ្ញវត្ថុ

















Account
Security
Favourite Content