សូមចូលរួមតាមដានយុទ្ធនាការ ធុរកិច្ចបរិយាបន្ន ចូលទស្សនា ចូលទស្សនា សូមចូលរួមតាមដានយុទ្ធនាការ ធុរកិច្ចបរិយាបន្ន រយៈពេល 100 ថ្ងៃ

ស្ងាត់ៗអាមេរិកលក់ F-16 បាន២០គ្រឿងឲ្យទៅប្រទេសសមាជិកអាស៊ានមួយក្នុងទំហំទឹកប្រាក់ជាង៥៥០០លានដុល្លារ

កាលពីថ្ងៃអង្គារសប្តាហ៍នេះ ក្រសួងការពារជាតិអាមេរិកបានប្រកាសថា ខ្លួនបានអនុម័តកញ្ចប់អាវុធប្រភេទ F-16 ជាយន្តចម្បាំងទំនើបបំផុតនៃកងកម្លាំងទ័ពអាមេរិកយ៉ាងហោចណាស់ ២០គ្រឿងទៅឲ្យរដ្ឋាភិបាលទីក្រុងម៉ានីលក្នុងទំហំទឹកប្រាក់ប្រមាណជា ៥,៥៨ពាន់លានដុល្លារ

តស់ ! តាមដានអនាគតលុយដុល្លារអាមេរិកនឹងក្លាយជាយ៉ាងណា ខណៈគុណតម្លៃ និងទំនុកចិត្តដែលពិភពលោកធ្លាប់មានកំពុងធ្លាក់ចុះខ្លាំង

រាល់ហត្ថលេខាទាំងឡាយដែលមានភាគីអាមេរិកស៊ីញ៉េ នឹងក្លាយទៅជាក្រដាសឯកសារដែលលែងសូវមានតម្លៃទៀតហើយ ខណៈដែលតម្លៃលុយដុល្លារក៏កំពុងបន្តធ្លាក់ចុះជាបន្តបន្ទាប់

ស្ថានភាពជំនួយសម្រាប់មីយ៉ាន់ម៉ាអាចជួបការលំបាក ប៉ុន្តែចិន និងឥណ្ឌា បានចាប់ផ្តើមជួយមុនគេ

អង្គការកាកបាទក្រហមបានធ្វើការអំពាវនាវស្នើសុំជំនួយសរុបយ៉ាងហោចណាស់១០០លានដុល្លារដើម្បីអាចយកទៅគាំទ្រក្នុងប្រតិបត្តិការជាបន្ទាន់នៅក្នុងប្រទេសមីយ៉ាន់ម៉ាក្រោយហេតុការណ៍គ្រោះរញ្ជួយដី

ក្រុងប៉េកាំង ចេញបញ្ជាបញ្ឈប់រាល់កិច្ចព្រមព្រៀងរកស៊ីទាំងអស់ជាមួយនឹងត្រកូលសេដ្ឋីហុងកុង Li Ka Shing

ក្រុមហ៊ុនដែលមានមូលដ្ឋាននៅក្នុងទីក្រុងហុងកុងមួយ កាលពីដើមខែមីនា បានឈានទៅដល់ការព្រមព្រៀងក្នុងការលក់ចេញរាល់អាជីវកម្មដែលពាក់ព័ន្ធទៅនឹងកំពង់ផែស្ទើរតែទាំងអស់ដែលខ្លួនគ្រប់គ្រង បូករួមទាំងផែចំនួន២ដ៏សំខាន់ស្ថិតនៅក្បែរព្រែកជីកប៉ាណាមាឱ្យទៅអាម៉េរិក

សកម្មភាពសង្វាក់ផលិតកម្មរោងចក្រ និងសេវាកម្មយឺតយ៉ាវរបស់ជប៉ុន ធ្វើឲ្យប៉ះពាល់ដល់ក្តីរំពឹងកំណើនសេដ្ឋកិច្ច

ម្ចាស់អាជីវកម្មនៅក្នុងវិស័យសេវាកម្មបានបន្តជួបប្រទះបញ្ហាកើនឡើងនៃតម្លៃថ្លៃដើមគ្រប់ប្រភេទទំនិញ ហើយគិតត្រឹមតែតម្លៃអង្ករប៉ុណ្ណោះ បច្ចុប្បន្នកំពុងហក់ឡើងដល់ទៅ៨០ភាគរយ

អាមេរិក ចេញយន្តហោះចម្បាំងជំនាន់ទី៦ F-47 តែមិនឱ្យកុងត្រាទៅ Lockheed Martin

ប្រធានាធិបតីអាមេរិកលោក Donald Trump នៅអាណត្តិថ្មីនេះបានប្រកាសអំពីផែនការអភិវឌ្ឍនិងផលិតយន្តហោះចម្បាំងជំនាន់ថ្មីជំនាន់ទី៦ ដំបូងបំផុតលើពិភពលោក ដែលលោកប្រធានាធិបតីបានហៅឈ្មោះវាថា F-47 ប៉ុន្តែអ្នកដែលទទួលបានកុងត្រាផ្គត់ផ្គង់ត្រកូល F លើកនេះមិនមែនក្រុមហ៊ុន Lockheed martin ឡើយ។

គណៈកម្មការមូលបត្រអាមេរិកកោះហៅ លោក Elon Musk សាជាថ្មី ជុំវិញបញ្ហាលាក់បាំងភាគហ៊ុននៅ​​​ Twitter

លោក Musk បានចំណាយលុយ៤៤ពាន់លានដុល្លារទិញយក Twitter ហើយប្តូរឈ្មោះវាទៅជា X និងបានធ្វើឲ្យអ្នកវិនិយោគជាច្រើនខាតបង់ប្រាក់យ៉ាងសន្ធឹកសន្ធាប់តាមរយៈការលក់ភាគហ៊ុនរបស់ខ្លួនចេញក្នុងតម្លៃធូរថ្លៃ

ម្ចាស់ក្រុមហ៊ុនតម្លៃទ្រីលានដុល្លារ ៖ «សម័យកាលរ៉ប៉ូតរូបរាងមនុស្សមិនស្ថិតនៅឆ្ងាយពីយើងទៀតទេ»

លោក Huang ក៏បានធ្វើការព្យាករណ៍ទុកអំពីតម្លៃទីផ្សារនៃការប្រើប្រាសមនុស្សយន្ត Humanoid Robots ផងដែរដោយលោកជឿជាក់ថាវានឹងអាចមានចន្លោះនៅប្រហែលជាង១០ម៉ឺនដុល្លារក្នុងមួយគ្រឿង

ហុងកុង ប្រកាសបោះបង់វិធីសាស្ត្រធ្វើសំណង់អាយុកាលរាប់រយឆ្នាំពីរន្ទា និងស៊ុមសំណង់ធ្វើពីឫស្សី ទៅជារន្ទា និងស៊ុមធ្វើពីដែក

អជ្ញាធរក្រុងហុងកុងបានប្រកាសជាផ្លូវការហើយថា ក្នុងពេលឆាប់ៗខាងមុខនេះ សំណង់អគារខ្ពស់ៗដែលកំពុងដំណើរការសាងសង់នឹងលែងមានការប្រើប្រាស់រន្ទា និងស៊ុម ធ្វើពីឫស្សីទៀតហើយ ដោយជំនួសមកវិញជាមួយនឹងការប្រើប្រាស់ស៊ុម និងរន្ទាដែលធ្វើពីដែកទីបទាំងអស់