ស្រា ចម្រាញ់ចេញពីផ្លែស្វាយចន្ទី ឬស្វាយក្រយ៉ូវ កំពុងមានការចាប់អារម្មណ៍ និងមានតម្រូវការគួរសម

ផ្លែស្វាយចន្ទី ឬក្រៀមភាសានៅតំបន់ខ្លះហៅថា ក្រយ៉ូវ ដែលភាគច្រើនត្រូវបានកសិករបោះបង់ចោលរាប់សិបតោននៅក្រោមដើម ឬក្នុងចម្ការក្រោយការប្រមូលផលប្រលេះយកកគ្រាប់រួចរាល់នោះ ត្រូវបានក្រុមគ្រួសារមួយរស់នៅក្នុងភូមិបាជ័យ ឃុំសណ្ដាន់ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ យកមកច្នៃបិត ឬចម្រាញ់ធ្វើជាស្រាតាមរូបមន្តបន្តទុកពីគ្រួសារតាំងពីជំនាន់មុន ដែលមានរសជាតិឈ្ងុយឆ្ងាញ់ប្លែកខុសពីស្រាដែលចម្រាញ់ចេញពីអង្ករ ជាមួយនឹងការទទួលបានការចាប់អារម្មណ៍គាំទ្រច្រើនគួរសមបន្ទាប់ពីមានការបង្ហោះផ្សព្វផ្សាយតាមរយៈបណ្តាញសង្គមកាលពីពេលកន្លងទៅថ្មីៗនេះ។

លោក កេត ធិបតី ជាម្ចាស់អាជីវកម្មបិតស្រាស្វាយចន្ទី ឬស្រាក្រយ៉ូវ ជាលក្ខណៈគ្រួសារ ស្ថិតនៅអាសយដ្ឋានដូចដែលបានជម្រាបជូនខាងលើនេះបានប្រាប់ AMS Economy ឱ្យដឹងថា ផលិតផលស្រាក្រយ៉ូវ ឬស្រាចម្រាញ់ចេញពីផ្លែស្វាយចន្ទីរបស់ខ្លួននេះ កាលពីដំបូងឡើយក្រុមគ្រួសាររបស់លោកផលិតក្នុងបរិមាណតិចតួចសម្រាប់តែប្រើប្រាស់ និងទទួលទាននៅក្នុងគ្រួសារ និងញាតិមិត្តស្និទ្ធស្នាលតែប៉ុណ្ណោះ ប៉ុន្តែទើបតែមួយរយៈពេលចុងក្រោយនេះ បន្ទាប់ពីរូបលោកបានថតរូប ហើយបង្ហោះផ្សព្វផ្សាយនៅលើបណ្តាញសង្គមក៏មានអ្នកចាប់អារម្មណ៍ និងបញ្ជាទិញជាបន្តបន្ទាប់។

លោកបញ្ជាក់ថា ៖

« ស្រាក្រយ៉ូវរបស់យើងទើបតែទទួលបានការចាប់អារម្មណ៍ខ្លាំងនៅក្នុងអំឡុងខែមេសា ឆ្នាំ២០២៤ នេះដោយសារតែខ្ញុំបានទៅលេងស្រុកចំពេលដែលម្ដាយខ្ញុំកំពុងបិតស្រា ហើយក៏បានថតវីដេអូពីការផលិតស្រានេះបង្ហោះនៅលើបណ្តាញសង្គម ហើយក៏មានអ្នកទស្សនាច្រើនដល់រាប់លាននាក់។ ដោយសារតែមានការគាំទ្រ និងកម្ម៉ង់ទិញច្រើន ទើបគ្រួសារខ្ញុំបានបន្តបិតលក់លើកដំបូងបានប្រមាណ ១០០លីត្រ លក់ជូនអ្នកដែលបានកម្ម៉ង់ទិញមុនគេ ដោយតម្លៃដូចគ្នាទៅនឹងការលក់នៅក្នុងស្រុកភូមិដូច្នោះដែរ»។

លោកបានបញ្ជាក់ថា ចំពោះតម្លៃលក់នៅលើទីផ្សារនាពេលបច្ចុប្បន្ននេះ គឺអាចចាប់ពី៦ម៉ឺនរៀលឡើងទៅក្នុងមួយលីត្រ អាស្រ័យតាមរដូចកាលដែលសម្បូរផ្លែស្វាយចន្ទីសាច់ ឬខ្សត់ ព្រោះជាទូទៅ ក្នុងមួយឆ្នាំ រដូវដែលសម្បូរផ្លែស្វាយចន្ទី ឬស្វាយក្រយ៉ូវនេះ មានត្រឹមតែរយៈ៣ខែប៉ុណ្ណោះ ខណៈដែលទឹកស្វាយចន្ទីចំណុះ ៣០លីត្រ អាចបិតបានជាស្រាមានគុណភាព និងរសជាតិឆ្ងាញ់ មិនប៉ះពាល់ដល់សុខភាពបានប្រមាណត្រឹមតែ ៥លីត្រប៉ុណ្ណោះ ។

នៅក្នុងឱកាសជាមួយគ្នានេះ លោកក៏ប្រាប់ពីកត្តាដែលជំរុញចិត្តឱ្យគ្រួសាររបស់លោកចង់បង្កើតអាជីវកម្មបិតស្រាក្រយ៉ូវនេះដែរថា ៖

«មែនទែនទៅ ការបិតស្រាក្រយ៉ូវនេះគឺពិបាកជាងការបិតស្រាសដែលចម្រាញ់ចេញពីអង្ករ ប៉ុន្តែមូលហេតុដែលជំរុញឱ្យខ្ញុំបង្កើតអាជីវកម្មស្រានេះ ដោយសារខ្ញុំចង់បន្តរូបមន្តដែលបន្សល់ទុកតាំងពីជំនាន់លោកតា លោកយាយរបស់ខ្ញុំមកម៉្លេះ ចង់ឱ្យផលិតផលស្រាក្រយ៉ូវដែលជាផលិតផលរបស់ខ្មែរមានភាពល្បីល្បាញទាំងក្នុង និងក្រៅស្រុក ហើយក៏ចង់ឱ្យផលិតផលស្រាក្នុងស្រុករបស់យើងក្លាយជារបស់ដែលមានតម្លៃ មានគេចង់ដឹង ចង់សាករសជាតិនៅពេលគេមកលេងប្រទេសយើងម្ដងៗ»។

ពាក់ព័ន្ធនឹងការផលិតវិញ ទម្រាំអាចទទួលបានផលិតផលជាស្រាដែលអាចទទួលទាន និងដាក់លក់បានគឺតម្រូវឆ្លងកាត់ ៥ដំណាក់កាលសំខាន់ៗ គឺ រាប់ចាប់ពីការបេះផ្លែស្វាយចន្ទីពីដើម ប្រលេះយកគ្រាប់ចេញ ច្របាច់យកទឹក រួចដឹកជញ្ជូនមកផ្ទះ បន្ទាប់មកលាយមេផ្អាប់ទុក និងបិតស្រាធ្វើជាស្រា ដោយការផលិតនេះត្រូវការរយៈពេល ១សប្ដាហ៍ទើបអាចបិតបានស្រា ១ឆ្នាំង។ ចំណែកឯរូបមន្តអ្វីដែលពិសេស គឺគ្រួសាររបស់លោកផលិតមេស្រាដោយខ្លួនឯង ដែលធ្វើឱ្យស្រាមានក្លិនក្រអូបឈ្ងុយខុសប្លែកពីស្រាដែលបិតពីអង្ករ និងមានកម្រិតអាកុលត្រឹមតែប្រមាណ ២៥-៣០អង្សាប៉ុណ្ណោះ។

យ៉ាងណាមិញ លោកបានបញ្ជាក់ដែរថា ទោះបីជាមានការគាំទ្រពីសំណាក់អតិថិជនទូទៅក៏ពិតមែន ប៉ុន្តែចំពោះការផលិតនៅមានលក្ខណៈជាគ្រួសារនៅឡើយ ដែលមិនទាន់អាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផលិតផ្គត់ផ្គង់តាមតម្រូវការទីផ្សារនោះទេ ហើយក៏មិនទាន់មានឧបករណ៍ជំនួយក្នុងការផលិតកម្រិតស្តង់ដារនោះដែរ ប៉ុន្តែទោះជាយ៉ាងណា លោកក៏មានគម្រោងចង់ពង្រីកការផលិតស្រាក្រយ៉ូវឱ្យក្លាយទៅជាអាជីវកម្មធំមួយ​ ឬប្រែក្លាយជាក្រុមហ៊ុនផលិតស្រាក្នុងស្រុកដែលគេទទួលស្គាល់ មានម៉ាក់សញ្ញា និងយីហោត្រឹមត្រូវ ដែលអាចចូលរួមអភិវឌ្ឍផលិតផលក្នុងស្រុក និងអាចជួយផ្ដល់ការងារបន្ថែមឱ្យប្រជាជនក្នុងតំបន់បានមួយចំណែក កាត់បន្ថយការធ្វើចំណាកស្រុក ដែលត្រូវឃ្លាតឆ្លាយពីគ្រួសារនោះទៀតទេ៕  


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការ​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវ​អាកាស​ចិន​កើន​ខ្លាំង ​ជំរុញ​ដោយ​ E​-​commerce ​និង​ AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

វិស័យ​ភស្តុភារ​កម្ម​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​របស់​ចិន​បាន​បន្ត​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​ឆមាស​ទី​១ ​ដោយសារ​ការ​កើនឡើង​នៃ​ការ​ដឹកជញ្ជូន​ទំនិញ​បច្ចេកវិទ្យា​ខ្ពស់ ​និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ឆ្លង​ដែន

កម្ពុជា​ ​និង​ក្រុម​អឺរ៉ុប​ ប្តេជ្ញា​ពង្រឹង​កសិកម្ម​ធន់​នឹង​អាកាសធាតុ និង​ការ​អភិរក្ស​ជីវ​ចម្រុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​ក្រុម​អឺរ៉ុប ​បាន​បង្ហាញ​ការ​ប្តេជ្ញា​រួម​ក្នុង​ការ​លើកកម្ពស់​កសិកម្ម​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ​ប្រព័ន្ធ​ស្បៀងអាហារ​ធន់ ការ​អភិរក្ស​ជីវ​ចម្រុះ ​និង​ការ​អភិវឌ្ឍ​ជនបទ​ប្រកប​ដោយ​បរិយាបន្ន​ ​ក្នុង​អំឡុង​បេសកកម្ម​ទៅកាន់​ខេត្ត​ភាគ​ឦសាន​កម្ពុជា

រដ្ឋាភិបាល កំពុងជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រដ្ឋាភិបាល ជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន ដើម្បីបង្កើនតម្លៃបន្ថែម

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក កើនឡើង ៥៨,២៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន ដើម្បីទប់ទល់នឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈ

រលក​កម្ដៅ ​និង​គ្រោះ​រាំងស្ងួត ​អាច​បង្កវិបត្តិ​ស្បៀងអាហារ​នៅ​អឺរ៉ុប

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/08/2026

រលក​កម្ដៅ​ខ្លាំង ​និង​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​ ​អាច​បង្កឱ្យ​មាន​វិបត្តិ​ក្នុង​វិស័យ​កសិកម្ម ​និង​ជំរុញ​ការ​ឡើង​ថ្លៃ​អាហារ​នៅ​ទូទាំង​អឺរ៉ុប​ ​ខណៈ​ផលិតកម្ម​ដំណាំ​ ​និង​ការ​ចិញ្ចឹម​សត្វ​កំពុង​រង​ផលប៉ះពាល់​យ៉ាង​ខ្លាំង​

អារ៉ាប់រួម ប្រកាសផ្អាកពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់បណ្ដោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ក្រសួងការបរទេសអារ៉ាប់រួមប្រកាសផ្អាករាល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ជាមួយអ៊ីរ៉ង់ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​