ការកែច្នៃជីកំប៉ុស្ត ជួយទាំងការដាំដុះ និងកាត់បន្ថយកាកសំណល់បរិស្ថាន  

កាកសំណល់ ដែលអាចកែច្នៃបានមានច្រើនប្រភេទ តែក្នុងនោះ ការផលិតជីកំប៉ុស្តពីកាកសំណល់ជាមធ្យោបាយល្អមួយសម្រាប់អ្នកកែច្នៃ ដែលអាចជួយដល់ការដាំដុះរបស់កសិករផង និងចូលរួមកាត់បន្ថយកាកសំណល់ក្នុងបរិស្ថានកាន់តែច្រើន។

មួយក្នុងចំណោមសិប្បកម្មកែច្នៃជីកំប៉ុស្ត​ អាហ្គ្រោណេតឈ័រ (AGRONature) ជាកន្លែងកែច្នៃជីកំប៉ុស្តមួយ បង្កើតឡើងនៅឆ្នាំ២០១៩​ ក្នុងគោលបំណងជួយដោះស្រាយបញ្ហារបស់កសិករតាមរយៈផលិតផលកសិកម្ម ដែលផលិតឡើងដោយធម្មជាតិ ដើម្បីបង្កើនជីជាតិដី និងការពារដំណាំពីការបំផ្លាញរបស់ជំងឺ និងសត្វល្អិតចង្រៃ។

លោក ញឿ ចាន់រ៉េត ជាអ្នកគ្រប់គ្រងទូទៅរបស់ អាហ្គ្រោណេតឈ័រ និងជាអ្នកជំនាញកសិកម្មដែលបានបញ្ចប់ការសិក្សារពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម ជំនាញវិទ្យាសាស្ត្រកសិកម្ម បានប្រាប់ឱ្យដឹងថា៖

«យើងបង្កើតអាជីវកម្មនេះឡើង ដោយមានទស្សនៈវិស័យចង់លើកស្ទួយវិស័យកសិកម្មបែបកសិអេកូឡូស៊ី និងការដាំដុះបែបសរីរាង្គនៅកម្ពុជា ដើម្បីកាត់បន្ថយផលប៉ះពាល់ចំពោះសុខភាព និងបរិស្ថាន ដោយសារការប្រើជី និងថ្នាំពុលគីមីក្នុងវិស័យកសិកម្ម តាមរយៈការស្រាវជ្រាវ និងអភិវឌ្ឍផលិតផល ជីសរីរាង្គ និងថ្នាំបណ្ដេញសត្វល្អិតផ្សំពីរុក្ខជាតិ»។

លោកបន្តថា ៖

«ផលិតផលយើងមានច្រើនមុខ តែផលិតផលដែលគេស្គាល់ជាទូទៅគឺ ជីកំប៉ុស្ត ផ្សំឡើងពីលាមកសត្វ កាកសំណល់រុក្ខជាតិ និងកំបោរកសិកម្ម ជាមួយបច្ចេកទេសនៃការផលិតស្របតាមស្តង់ដារកសិកម្មសរីរាង្គ ជួយឱ្យដីធូ បង្កើនជីជាតិដី ព្យាបាលដីខូច ធ្វើឱ្យដំណាំលូតលាស់ល្អ។ ចំពោះជីកំប៉ុស្តនេះដែរ យើងមានច្រើនប្រភេទដូចជា កំប៉ុស្តជន្លេន កំប៉ុស្តគ្រាប់ កំប៉ុស្តម៉ត់ កំប៉ុស្តទឹក ក្រៅពីនេះយើងក៏មានផលិតផលផ្សេងទៀតដូចជា ល្បាយបណ្ដុះកូនដំណាំ ល្បាយដីដាំដំណាំ ស្រកីដូងម៉ត់ កំបោរកសិកម្ម ទឹកខ្មេះឈើ ថ្នាំបណ្ដេញសត្វល្អិតផ្សំពីរុក្ខជាតិជាដើម។ចំណែកតម្លៃ ជីកំប៉ុស្តយើង ១តោន លក់ក្នុងតម្លៃ១៨០ដុល្លា ដោយយើងអាចផលិតបានប្រមាណ ២០តោន ក្នុង១ខែ ដោយក្នុងនោះយើងអាចលក់បានប្រមាណ ៥ ទៅ ១០តោន ក្នុងមួយខែ។ សម្រាប់អតិថិជនគោលដៅរបស់យើង មានទាំងអ្នករស់នៅទីក្រុងភ្នំពេញផ្ទាល់ និងកសិករដែលមានដីដាំឈើហូបផ្លែ បន្លែ ក៏ដូចជាអ្នករៀបចំសួនច្បារតាមខេត្តផ្សេងផងដែរ»។

លោកបន្ថែមថា ក្រៅពីលក់ផលិតផលជីកំប៉ុស្តឱ្យកសិករហើយ ខាងសិប្បកម្មរបស់លោកក៏បានជួយរកទីផ្សារកសិផលឱ្យកសិករដែលប្រើប្រាស់ជីកំប៉ុស្ត និងជីសរីរាង្គរបស់សិប្បកម្ម អាហ្គ្រោណេតឈ័រ ផងដែរ ដោយមានការប្រឹក្សាពីបច្ចេកទេសដាំដុះជូនកសិករ ធ្វើយ៉ាងណាឱ្យការដាំដុះកាន់តែទទួលបានផលល្អ។

គួរបញ្ជាក់ដែរថា អាហ្គ្រោណេតឈ័រ បង្កើតឡើងក្នុងគោលបំណងកាត់បន្ថយការចោលកាកសំណល់ និងកាត់បន្ថយការនាំចូលជីពីបរទេស។ ដើម្បីដំណើរការអាជីវកម្មនេះបាន លោក ចាន់រ៉េត បានចូលរួមក្នុងកម្មវិធីមួយចំននួនដូចជា កម្មវិធីបណ្ដុះថ្នាលឌីជីថល កម្មវិធីពន្លឿនអាជីវកម្ម Dak Dam រៀបចំឡើង Impact hub Phnom Penh Startup award សហការជាមួយ Khmer Enterprise និងកម្មវិធី Global Clean Tech Innovation ជាដើម ដើម្បីទទួលបានការបណ្ដុះបណ្ដាល ការប្រឹក្សា និងទទួលបានដើមទុអាជីវកម្មដើម្បីវិនិយោគបន្ថែមផងដែរ។

ចុងក្រោយ ម្ចាស់អាជីវកម្មរូបនេះក៏មានបំណងចង់ពង្រីកអាជីវកម្មឱ្យកាន់តែធំ បង្កើនការផលិត និងបង្កើតផលិតផលថ្មីៗបន្ថែមទៀត ដែលអាចជួយដោះស្រាយបញ្ហាសំណល់សរីរាង្គ នៅទីក្រុងភ្នំពេញផង និងកាត់បន្ថយការនាំចូលជីពីបរទេសផង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ចិន ​និង​កៀហ្ស៊ីស៊ីស្ថាន ​ប្តេជ្ញាចិត្តរួមគ្នាលើកកំពស់វិស័យ AI ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ S​CO ​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ប្រទេស​ចិន ​និង​ប្រទេស​កៀហ្ស៊ី​ស៊ីស្ថាន ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​រុញ​ច្រាន​វិស័យ​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​ជឿន​លឿន​រួមគ្នា ជាពិសេស​ វិស័យបញ្ញាសិប្បនិម្មិត​ AI

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/09/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតិថិជនទិញលំនៅឋានក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

ការ​ជួញដូរ​អាវុធ​រវាង​ អាល្លឺម៉ង់ ទៅ​ឲ្យ​អ៊ីស្រាអែល​ កើនឡើង​ជិតដល់ ​១​០០០​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​អនុម័ត​លើការ​នាំចេញ​បរិក្ខារ​យោធា​ដែល​មាន​តម្លៃ​ជិត ៨០០​ ​លាន​អឺរ៉ូ​ ឬ​ប្រមាណ​ជា ​៩៣០​ លាន​ដុល្លារ​ ​ទៅ​ឲ្យ​ប្រទេស​អ៊ីស្រាអែល ​ក្នុង​អំឡុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២៦

បន្ថែមមួយប្រទេសទៀតហើយ! LOLC KHQR ពង្រីកសមត្ថភាពទទួលការទូទាត់ពីភ្ញៀវទេសចរអន្តរជាតិ ពីប្រទេសសិង្ហបុរី

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 04/09/2026

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានពង្រីកសមត្ថភាពទទួលការទូទាត់របស់ LOLC KHQR ដោយបន្ថែមប្រទេសសិង្ហបុរីជាប្រទេសថ្មីមួយទៀត ដើម្បីឱ្យអាជីវកររបស់ អិលអូអិលស៊ី អាចទទួលការទូទាត់ពីភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី

ប្រព័ន្ធ​លុយ​ដុល្លារ​ដែលមានអាយុ​កាល​ជិត​ ១​ សតវត្ស​រ៍ ប្រឈម​ហានិភ័យ​ ខណៈ​បណ្តា​ធនាគារ​កណ្តាល​ងាក​ទៅ​រក​ទុន​បម្រុង​ថ្មី​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/09/2026

នាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​កំពុង​កែប្រែ​យុទ្ធសាស្ត្រ​បម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ខ្លួន​ជា​បណ្តើរ​ៗ​ ​ដោយ​កាត់បន្ថយ​ការ​ចាក់​គ្រឹះ​លើ​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាមេរិក​ ​(​U​.​S​.​ ​Treasury bonds​)​​ហើយ​ងាក​មក​ទិញ​មាស​សុទ្ធ​ជំនួស​វិញ

ទីផ្សារការងារកម្ពុជា ឆ្នាំ២០២៥ រក្សាភាពរឹងមាំ ខណៈប្រជាជនក្នុងវ័យធ្វើការមានចំនួនប្រមាណ ១៣,១លាននាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឆ្នាំ២០២៥ ប្រជាជនក្នុងវ័យធ្វើការមានចំនួនប្រមាណ ១៣,១លាននាក់ (ស្រី ៦,៨លាននាក់ និងប្រុស ៦,៣លាននាក់) ក្នុងនោះរស់នៅតំបន់ជនបទ ៧,៨លាននាក់ និងតំបន់ទីប្រជុំជន ៥,៣លាននាក់

BBC ចុះផ្សាយពីការបើកទ្វារស្វាគមន៍ភ្ញៀរទេសចររបស់កម្ពុជាមានភាពប្រសើរ និងងាយស្រួលជាងមុន

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ប្រទេសកម្ពុជាកំពុងស្ថិតក្នុងរបត់ឆ្ពោះទៅរកភាពរីកចម្រើន និងផ្លាស់ប្តូរយ៉ាងលឿន ដោយសារការសម្រួលដល់ដំណើរការទទួលភ្ញៀវទេសចរមានភាពរលូនជាងមុន

ស្វែងយល់ពីតម្លៃដីធ្លីនៅតាមតំបន់​នានា​ក្នុង​ខណ្ឌឫស្សីកែវ ក្នុងឆមាសទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/09/2026

ក្នុងឆ្នាំ២០២៦នេះ តម្លៃដីធ្លីនៅក្នុង​រាជធានីភ្នំពេញ តាមបណ្ដាខណ្ឌ​នានា​ មិនមានកា​រប្រែប្រួល ឬឡើងថ្លៃជាង​ឆ្នាំ២០២៥​នោះទេ ដោយតំបន់​ខ្លះ​ដែលធ្លាប់តែឡើងខ្ពស់​ក៏បានធ្លាក់ចុះបន្តិច​វិញ តំបន់ខ្លះទៀត​មិនឡើង ហើយមិនចុះដែរ

ក្រុង​មួយក្នុងខេត្តឈីងហៃ ប្រទេស​ចិន មានផ្ទៃដីធំជាង​កម្ពុជា​ជិត​ ២ដង តែមានប្រជាជន​ត្រឹមតែជាង ​៤០ម៉ឺននាក់​ប៉ុណ្ណោះ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 03/09/2026

ក្រុងមួយរបស់ចិនមានផ្ទៃដីរហូតដល់ជាង​២៣ម៉ឺនគីឡូម៉ែត្រការ៉េ ប៉ុន្តែក្រុង​នេះមានប្រជាជន​រស់នៅត្រឹមតែជា​៤០ម៉ឺននាក់ប៉ុណ្ណោះ .....

ប៊ែលហ្សិក រារាំង​បំណងអឺរ៉ុបដែលចង់​រឹបអូស​ទ្រព្យ​បង្កក​ទាំងអស់​របស់​រុស្ស៊ី

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/09/2026

ប្រទេស​ប៊ែលហ្សិក ​បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ការ​ប៉ុនប៉ង​សាជា​ថ្មី​របស់បណ្តា​រដ្ឋ​ជាសមាជិក​សហ​ភាព​អឺរ៉ុប​មួយចំនួន​ដែលចង់​រឹបអូស​យក​ទ្រព្យសម្បត្តិ​បម្រុង​របស់​រុស្ស៊ី​ដែលបានបង្ខាំង​ទុកក្រោយមានសង្គ្រាមជាមួយអ៊ុយក្រែន


Leave a Reply

Your email address will not be published.Required fields are marked *