ពីអាជីវកម្មកែច្នៃត្រីងៀតលក់ជាលក្ខណៈគ្រួសារ ក្លាយជាសិប្បកម្មនាំចេញទៅក្រៅប្រទេសក្រោយមានការគាំទ្រច្រើន

ភ្នំពេញ ៖ ផ្តើមចេញពីអាជីវកម្មកែច្នៃត្រីងៀតលក់ជាលក្ខណៈគ្រួសារនៅតាមផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ និងតាមអនឡាញ (បណ្តាញសង្គមហ្វេសប៊ុក) ក្រោមគោលជំហរនៃភាពស្មោះត្រង់ ផលិតផលត្រីងៀតមានរសជាតិឆ្ងាញ់ និងមានតម្លៃសមរម្យ បានជំរុញឱ្យសិប្បកម្មត្រីងៀតទួលគោក មានឱកាសពង្រីកខ្លួនបានកាន់តែធំ វិសាលភាពទីផ្សារទូលំទូលាយរហូតទទួលបានការបញ្ជារទិញពីទីផ្សារនៅក្រៅប្រទេសថែមទៀតផង។

កញ្ញា ជា មួយហូរ ម្ចាស់សិប្បកម្មកែច្នៃត្រីងៀតទួលគោកបានឱ្យដឹងថា កាលពីប៉ុន្មានឆ្នាំមុន អាជីវកម្មកែច្នៃ និងផលិតត្រីងៀតនេះធ្វើឡើងសម្រាប់តែលក់ជាលក្ខណៈគ្រួសារតែប៉ុណ្ណោះ ក្រោយមកដោយសារតែមានការគាំទ្រពីសំណាក់អតិថិជនកាន់តែច្រើន ជាពិសេសក្នុងអំឡុងពេលកូវីដតែម្ដង ដែលមានការកុម្ម៉ង់ទិញតាមអនឡាញច្រើន រហូតមានពេលខ្លះមិនមានត្រីសម្រាប់ភ្ញៀវនោះទេ ព្រោះការកែច្នៃត្រូវបានធ្វើឡើងជាលក្ខណៈគ្រួសារនៅឡើយ ហាលនឹងកំដៅថ្ងៃ មិនមានប្រើម៉ាស៊ីនកំដៅ ឬសម្ងួតនោះឡើយ។

កញ្ញាបានបញ្ជាក់ថា ៖

«ត្រីដែលកែច្នៃជាងៀតទាំងអស់គឺសុទ្ធតែជាត្រីធម្មជាតិដែលខ្ញុំទិញពីប្រជានេសាទនៅបឹងទន្លេសាប ទាំងនៅក្នុងខេត្តកំពង់ឆ្នាំង និងនៅខេត្តកំពង់ធំ។ សម្រាប់ត្រីងៀតនេះទៀតសោតមានប្រភេទងៀតត្រីរ៉ស់ ត្រីឆ្តោ ត្រីកន្ធរ ត្រីអណ្តែង ត្រីឆ្លូញ ត្រីកញ្ចុះ ត្រីកន្ត្រងប្រេង និងត្រីផ្ទោងជាដើម ហើយក្រៅពីត្រីងៀត ខ្ញុំក៏មានធ្វើផ្អក ប្រហុក ម៉ាំ ត្រីឆ្អើរ ត្រីប្រាហើម សាច់ក្រក សាច់ជ្រូកផាត់ និងងៀតគោផងដែរ»។

ម្ចាស់សិប្បកម្មកែច្នៃត្រីរូបនេះបានបន្តឱ្យដឹងទៀតថា ចំពោះអតិថិជនដែលគាំទ្រត្រីងៀត និងត្រីឆ្អើរ ភាគច្រើនជាអ្នករស់នៅរាជធានីភ្នំពេញ ហើយក៏មានការកុម្ម៉ង់ទិញពីបណ្តាខេត្តមួយចំនួនផងដែរ ដូចជា ខេត្តតាកែវ កំពត ព្រះសីហនុ កោះកុង និងកំពង់ស្ពឺ ដែលជាទូទៅ ក្នុងមួយថ្ងៃអាចលក់បានចន្លោះពី ៣០ ទៅ ៤០គីឡូក្រាម ។ ដោយឡែក សម្រាប់ការបញ្ជារទិញនៅក្រៅប្រទេសរួមមាន ប្រទេសជប៉ុន កាណាដា អូស្ត្រាលី កូរ៉េ បារាំង ហើយក៏មានបងប្អូនប្រជាជនខ្មែរដែលរស់នៅសហរដ្ឋអាម៉េរិកផងដែរ។ ចំពោះអតិថិជនដែលកុម្ម៉ង់នៅក្រៅប្រទេស សិប្បកម្មខាងលើនេះមានការវេចខ្ចប់យ៉ាងត្រឹមត្រូវដោយធ្វើការអ៊ុតថង់បឺតខ្យល់ ដែលអាចរក្សាទុកត្រីងៀតបានយូររហូតដល់ទៅ២សប្តាហ៍ ហើយប្រសិនបើអតិជនយកទៅរក្សាទុកនៅក្នុងទូរទឹកកក គឺអាចរក្សាគុណភាពបានរឹតតែយូរថែមទៀតចាប់ពីមួយខែទៅដល់២ខែ។

៕ វិន ឈុនហ៊ាត


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​

គ្រឹះ​ស្ថាន ខេមា រៀប​ចំ​កម្ម​វិធី​ជំរុញ​ការ​ដាំ​ដើម​ឈើ​ហូប​ផ្លែ​នៅ​តាម​សហគមន៍

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 18/08/2026

គ្រឹះ​ស្ថាន ខេមា មីក្រូ​ហិរញ្ញ​វត្ថុ លីមីត​ធីត បាន​រៀប​ចំ​សកម្ម​ភាព​ដាំ​ដើម​ឈើ​​ប្រណីត ចែក​កូន​ឈើ​ហូប​ផ្លែ​ចំនួន ២០០​ដើម និង​លើក​កម្ពស់​អនាម័យ នៅ​សាលា​បឋម​សិក្សា មង្គល​បូរី នៅ​​ថ្ងៃ​ទី១៥ ខែ​សីហា ឆ្នាំ​២០២៦ ដើម្បី​អប​អរ​ខួប​អនុស្សាវរីយ៍ ១៦ឆ្នាំ នៃ​គ្រឹះ​ស្ថាន ខេមា

កម្ពុជា​-ចិន​ ដាក់​ឱ្យដំណើរការជាផ្លូវការ​នូវការទូទាត់​ឆ្លងដែនតាមរយៈឃ្យូអរកូដ​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 18/08/2026

ក្នុងគោលបំណងសម្រួលដល់​ការទូទាត់របស់ជនជាតិចិន​នៅកម្ពុជា និងដើម្បីទាក់ទាញ​ទេសចរ​ចិនមកកម្ពុជា​កាន់តែច្រើន ធនាគារ​ជាតិ​នៃកម្ពុជាបានដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់ឆ្លងដែន​តាមរយៈឃ្យូអរកូដ

វេណេស៊ុយអេឡាទាមទារមាសបម្រុង ៣១ តោនពីអង់គ្លេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រដ្ឋាភិបាល​វេណេស៊ុយអេឡា ​និង​ក្រុម​ប្រឆាំង​បាន​ឯកភាព​គ្នា​ទាមទារ​យក​មាស​បម្រុង​ចំនួន​ ​៣១​ ​តោន ​ដែល​រក្សាទុក​នៅ​ធនាគារ​កណ្តាល​អង់គ្លេស​អស់​រយៈពេល​ជិត​ប្រាំបី​ឆ្នាំ​មកហើយ​ ​ដោយ​មាន​តម្លៃ​ប្រមាណ​ ​៤​ ​ពាន់​លាន​ដុល្លារ

រាជរដ្ឋាភិបាល និងវិស័យឯកជន ជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រាជរដ្ឋាភិបាល និងវិស័យឯកជន សហការគ្នាជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ភាពតានតឹងអាម៉េរិក-អ៊ីរ៉ង់ បន្តរុញឱ្យតម្លៃប្រេងឡើងដល់ជាង ៩០ ដុល្លារក្នុងមួយបារ៉ែល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

តម្លៃ​ប្រេង​ឆៅ​បាន​កើនឡើង​នៅ​ថ្ងៃ​អង្គារ​ ទី​១៨​ ​ខែ​សីហា​នេះ​ ​ខណៈ​ក្តី​សង្ឃឹម​សម្រាប់​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​សហរដ្ឋ​អាម៉េរិក​ និង​អ៊ីរ៉ង់​កាន់តែ​ថយចុះ​ ​បង្កើន​ការ​ព្រួយបារម្ភ​អំពី​ការ​រំខាន​ដល់​ការ​ផ្គត់ផ្គង់​ថាមពល ​ជាពិសេស​តាម​ច្រក​សមុទ្រ​ ​Hormuz​

កម្ពុជា​ ​មើលឃើញ​ឧស្សាហកម្មភាពយន្ត ​ជា​ច្រក​ផ្សព្វផ្សាយ​ទេសចរណ៍​ទៅ​ពិភពលោក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជា​មើលឃើញ​ឧស្សាហកម្មភាពយន្ត​ជា​ច្រក​ដ៏​មាន​សក្ដានុពល​សម្រាប់​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​ទៅកាន់​ពិភពលោក​ ស្រប​ពេល​ក្រសួង​ទេសចរណ៍​ជំរុញ​ឱ្យ​ផលិត​ករ​ភាពយន្ត​ចូលរួម​ទាក់ទាញ​ផលិតកម្មភាពយន្ត​អន្តរជាតិ​ ​ជាពិសេស​ផលិតកម្ម​ខ្នាត​ធំ​ និង​ហូលីវូដ ​ឱ្យ​មក​ថត​នៅ​កម្ពុជា

រាជធានីភ្នំពេញ កំពុងបោះជំហានថ្មី ឆ្ពោះទៅជាគោលដៅទេសចរណ៍ទីក្រុងលំដាប់អន្តរជាតិ!

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអះអាងថា រាជធានីភ្នំពេញ មិនត្រឹមតែជាមជ្ឈមណ្ឌល នយោបាយ រដ្ឋបាល សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌របស់ព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាច្រកទ្វារទេសចរណ៍អន្តរជាតិដ៏សំខាន់

Leave a Reply

Your email address will not be published.Required fields are marked *