សហគ្រិនឆ្នើម គួរយល់ដឹងពីការរៀបចំផែនអាជីវម្មឱ្យបានល្អ

ភ្នំពេញ ៖ ការបង្កើតអាជីវម្មអ្វីមួយឱ្យលេចរូបរាងឡើងមិនមែនជារឿងលំបាកដែលមិនអាចធ្វើទៅបាននោះទេ ប៉ុន្តែការចេះរៀបចំផែនការអាជីវកម្មឱ្យបានល្អ និងអាចធានាបាននូវដំណើរការវែងឆ្ងាយប្រកបដោយភាពវិជ្ជមានទើបជារឿងគួរយកចិត្តទុកដាក់ ដែលម្ចាស់អាជីវកម្មត្រូវគិតគូរឱ្យបានច្បាស់លាស់។ ក្នុងន័យនេះ ក្នុងនាមសហគ្រិនឆ្នើមដែលធ្លាប់ទទួលបានពានរង្វាន់ រួមជាមួយទឹកប្រាក់មួយចំនួនពីស្ថាប័នសហគ្រិនខ្មែរ (Khmer Enterprise) មួយរូបបាន ចែករំលែកពីការរៀបចំផែនការអាជីវកម្មសំខាន់ៗដើម្បីជាគន្លឹះសម្រាប់សហគ្រិនផ្សេងទៀតដែលទើបចាប់ផ្តើមបង្កើតអាជីវកម្ម។

កញ្ញា ឡាង ស៊ុយគាង ជាស្ថាបនិកម៉ាកសញ្ញាយីហោសម្លៀកក្នុងស្រុក BELEZA បានចែករំលែកពីការរៀបចំដំណើរការអាជីវកម្មសំខាន់ៗថា៖ ដើម្បីអាចគ្រប់គ្រងអាជីវកម្មបានល្អ ម្ចាស់អាជីវកម្មត្រូវយកចិត្តទុកដាក់លើគ្រប់ស្ថានភាព និងគ្រប់ពេលវេលាទាំងអស់ ជាពិសេសការចេះគ្រប់គ្រងបុគ្គលិក ការគ្រប់គ្រងចរន្តសាច់ប្រាក់ និងរៀបចំផែនការអាជីវកម្មឱ្យបានល្អ។

កញ្ញាបន្ថែមឱ្យដឹងថា ម៉ាកសញ្ញាសម្លៀកបំពាក់ BELEZA ជាអាជីវកម្មសម្លៀកបំពាក់ក្នុងស្រុកមួយដែលបង្កើតឡើងសម្រាប់នារីៗ និងផ្តល់ភាពងាយស្រួលក្នុងការស្លៀកពាក់ប្រចាំ ទាំងប្រភេទសម្លៀកបំពាក់សម្រាប់ធ្វើការនៅការិយាល័យ តាមក្រុមហ៊ុនឯកជន ក៏ដូចជាសម្លៀកបំពាក់នៅផ្ទះ។

ស្ថាបនិកម៉ាកយីហោសម្លៀកបំពាក់ក្នុងស្រុកវ័យក្មេងរូបនេះបានបញ្ជាក់ថា ៖

«សម្រាប់ការចាប់ផ្ដើមអាជីវកម្មមួយនេះ តាំងពីដំបូងមកម៉្លេះ យើងបានចំណាយដើមទុនច្រើនទៅលើខ្សែសង្វាក់ផលិតកម្ម ជាពិសេសការសិក្សាពីទីផ្សារ ឈានដល់ការផលិត ឬកាត់ដេរសម្លៀកបំពាក់ឱ្យបានរួចរាល់ជាមុន រៀបចំទុកដាក់ក្នុងស្តុក ដើម្បីត្រៀមសម្រាប់ដាក់លក់នៅលើទីផ្សារជាបន្តបន្ទាប់ ជៀសវាងពេលមានតម្រូវការទីផ្សារលើប្រភេទសម្លៀកបំពាក់ណាមួយបែរជាអស់ពីក្នុងស្តុក និងមិនអាចផ្គត់ផ្គង់បាន»។

ពាក់ព័ន្ធទៅនឹងដើមទុន ម្ចាស់អាជីវកម្មរូបនេះបានលើកឡើងថា ក្នុងនាមជាម្ចាស់អាជីវកម្ម ត្រូវចេះរិះរកប្រភពដែលអាចផ្តល់ជំនួយបានដែលមិនប្រឈមនឹងហានិភ័យ មិនថាពីសាច់ញាតិ ពីក្រសួង ឬតាមស្ថាប័នផ្សេងៗ ដែលគាំទ្រដល់សហគ្រិន ដូចជា សហគ្រិនខ្មែរ (Khmer Enterprise) ឬហៅកាត់ KE ជាដើម ហើយម្ចាស់អាជីវកម្មថែមទាំងមានឱកាសចូលរួមវគ្គបណ្តុះបណ្តាលល្អៗពីការធ្វើអាជីវកម្ម ជាពិសេសមានការប្រកួតប្រជែងយកពានរង្វាន់ និងប្រាក់ជំនួយឧបត្ថម្ភផងដែរ។

កញ្ញា ឡាង ស៊ុយគាង បានរំលឹកថា ៖ «តួយ៉ាងសម្រាប់ BELEZA ផ្ទាល់ ធ្លាប់បានទទួលពានរង្វាន់ និងជាកញ្ចប់ជំនួយឥតសំណងពីសហគ្រិនខ្មែរ ឬ KE ដើម្បីយកមកអភិវឌ្ឍម៉ាកសញ្ញាសម្លៀកបំពាក់ផង និងបានរៀបចំបង្កើតជា Studio សម្រាប់ថតម៉ូដសម្លៀកបំពាក់ថ្មីៗផងដែរ»។

យ៉ាងណាក៏ដោយ ក្រៅពីការស្វែងរកប្រភពដើមទុនដើម្បីពង្រឹងអាជីវកម្ម សហគ្រិនក៏គួរតែយល់ដឹងពីតម្រូវការទីផ្សារដែលអតិថិជនចង់បាន ដើម្បីអាចអភិវឌ្ឍផលិតផលរបស់ខ្លួនតាមរយៈការចូលរួមកម្មវិធីផ្សេងៗ ជាពិសេសវេទិកាដាក់តាំងបង្ហាញផលិតក្នុងស្រុកដើម្បីជំរុញការប្រើប្រាស់ជាដើម។ ជាក់ស្ដែង ដូចជា ទិវាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ២០២៤ ដែលទើបតែបញ្ចប់ទៅកាលពីថ្ងៃដើមសប្ដាហ៍កន្លងទៅនេះ ខណៈដែល កញ្ញា ស៊ុយគាង ក៏បានចូលរួម និងទទួលបានផលប្រយោជន៍ជាច្រើនដូចជា ទទួលបានព័ត៌មានថ្មីៗ និងបទពិសោធល្អៗពីការដាក់បង្ហាញផលិតផលរបស់ខ្លួននៅក្នុងកម្មវិធីដែលមានអ្នកចូលរួមច្រើន មិនថាថ្នាក់ដឹកនាំក្នុងស្ថាប័នរដ្ឋ ម្ចាស់អាជីវកម្ម និងបងប្អូនដែលចូលមកទស្សនាតាមស្តង់នានាផងដែរ។

គួរបញ្ជាក់ដែរថា BELEZA បានចាប់ផ្ដើមនៅឆ្នាំ២០១៩ ក្រោមស្នាដៃកញ្ញា ឡាង ស៊ុយគាង ដែលមានជំនាញផ្នែករចនាម៉ូដស្រាប់ គួបផ្សំជាមួយក្ដីស្រឡាញ់ផ្នែករចនាម៉ូដ ហើយចង់បង្កើតម៉ាកសញ្ញាសម្លៀកបំពាក់ក្នុងស្រុក ផ្ដោតលើនារី ដែលគិតមកដល់បច្ចុប្បន្នមានជាង ៤០០ម៉ូដ រួមមានជាប្រភេទ អាវ ខោ សំពត់ រ៉ូប អៀម  ច្រើនជម្រើស ស្របតាមតម្រូវការរបស់អតិថិជន ដោយផលិតផលរបស់ម៉ាកនេះដាក់លក់ក្នុងតម្លៃចន្លោះពី ១៦-៥៥ ដុល្លារ ហើយការរចនាម៉ូដនីមួយៗចំនួនមានកំណត់ មិនចែកចាយទូលំទូលាយពេកនោះទេ។

ដោយឡែក ចំពោះអតិថិជនគោលដៅរបស់ BELEZA គឺស្ត្រីវ័យកណ្ដាល ដែលជាវ័យធ្វើការ លក្ខណៈ fashion ប៉ុន្តែមិនឆើតឆាយ និងមិនហួសសម័យ ពោលគឺផ្តល់នូវអារម្មណ៍ល្អ ងាយស្រួលស្លៀកពាក់ មានភាពសមរម្យ និងអាចពាក់បានស្ទើរគ្រប់កាលៈទេសៈ។ សម្រាប់ថ្ងៃអនាគត ម៉ាកសម្លៀកបំពាក់មួយនេះ នឹងអភិវឌ្ឍបន្ថែមទៀតទៅលើការរចនាបែបថ្មីៗ ក៏ដូចជាផ្ដោតទៅលើការទទួលកម្ម៉ង់ម៉ូដពីអតិថិជនជាលក្ខណៈឯកជនផងដែរ៕ 


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គន្លឹះទាំង ៤ នេះ ដែលម្ចាស់អាជីវកម្មខ្នាតតូចគួរស្វែងយល់ ដើម្បីគ្រប់គ្រងហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 21/01/2025

កង្វះលំហូរសាច់ប្រាក់គឺជាហេតុផលមួយក្នុងចំណោមហេតុផលភាគច្រើនដែលអាជីវកម្មបរាជ័យក្នុងដំណាក់កាលដំបូងនៃប្រតិបត្តិការ

ច្នៃដីទំនេរក្បែរផ្ទះដាំត្រសក់ អាចរកចំណូលបានពី ៨ ទៅ ១០ម៉ឺនរៀលក្នុងមួយថ្ងៃ

ជំនួញ, ព្រឹត្តិការណ៍

• 21/01/2025

ដាំត្រសក់ចំណារនៅលើផ្ទៃដីទំហំ ១២ ម៉ែត្រ គុណនឹង ៤០ម៉ែត្រ សម្រាប់ហូបខ្លួនឯងផង និងសម្រាប់លក់ចេញទៅទីផ្សារខាងក្រៅផង ដោយអាចរកចំ​ណូលបានចន្លោះពី ៨ម៉ឺនរៀល ទៅដល់ ១០ម៉ឺនរៀលក្នុងមួយថ្ងៃ

គម្រោងអគារ​ពាណិជ្ជកម្ម​​ចំនួន៥ ​នៅភ្នំពេញ ​បានបញ្ចប់ការសាងសង់​ក្នុងឆ្នាំ​២០២៤​ និងចាក់បញ្ចូល​ក្នុង​ទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 21/01/2025

ទោះបី​ជា​ស្ថានភាពវិស័យអចលនទ្រព្យ​នៅមិនទាន់​បានវិល​ត្រលប់ដូចមុន​ ប៉ុន្តែការអភិវឌ្ឍគម្រោងអគារមួយចំនួននៅតែដំណើរការ​ដោយរលូន និង​បានបញ្ចប់ជា​ហូរហែ​

ឆ្នាំ២០២៤ តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញនាំចេញជិត២ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/01/2025

ក្នុងឆ្នាំ២០២៤ តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញបាននាំចេញ ជិត២ពាន់លានដុល្លារ ដែលកើនឡើង១៦% ធៀបនឹងឆ្នាំ២០២៣

ទីផ្សារ​រថយន្ត​អគ្គិសនី​នៅកម្ពុជា ​រយៈពេល១០ឆ្នាំទៀត​​នឹងអាច​ដូច​ទីផ្សារ​រថយន្តអគ្គិសនី​នៅ​ប្រទេស​ចិន​នា​ពេល​បច្ចុប្បន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/01/2025

ទីផ្សារ​រថយន្ត​អគ្គិសនី​នៅកម្ពុជា​កាន់តែមានកំណើន​ឡើង​ជា​បន្តបន្ទាប់ ខណៈពល​រដ្ឋ​ចាប់ផ្ដើមទិញ​រថយន្ត​អគ្គិសនី​ប្រើប្រាស់​កាន់តែច្រើន​

គំរូអត្ថប្រយោជន៍វិលជុំនៃកសិដ្ឋានសូឡានៅអាមេរិកទាំងចំពោះមនុស្ស និងសត្វចៀម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/01/2025

ឧស្សាហកម្មផលិត និងទាញយកថាមពលព្រះអាទិត្យដោយកសិដ្ឋានបន្ទះសូឡានៅអាមេរិកបាន និងកំពុងតែធ្វើឲ្យទំហំនៃការចិញ្ចឹមសត្វចៀមជាហ្វូងមានទំហំកាន់ច្រើនឡើងនៅទូទាំងប្រទេស

ការចុះឈ្មោះក្នុងថ្នាលឌីជីថល បើកផ្លូវសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធមានលទ្ធភាពទទួលបានការគាំទ្រផ្សេងៗ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/01/2025

គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ រដ្ឋបាលរាជធានី រៀបចំយុទ្ធ​នា​ការផ្សព្វផ្សាយ និងចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

Donald Trump ចុះហត្ថលេខាដកខ្លួនសហរដ្ឋអាម៉េរិកចេញពីអង្គការសុខភាពពិភពលោក (WHO) ប៉ុន្មានម៉ោងបន្ទាប់ពីចូលកាន់តំណែងជាប្រធានាធិបតី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/01/2025

Donald Trump ចុះហត្ថលេខាដកខ្លួនសហរដ្ឋអាម៉េរិកចេញពីអង្គការសុខភាពពិភពលោក (WHO) ប៉ុន្មានម៉ោងបន្ទាប់ពីចូលកាន់តំណែងជាប្រធានាធិបតី

សេដ្ឋកិច្ចក្រៅប្រព័ន្ធ ៖ ឈប់ធ្វើការរោងចក្រ មកបង្កើតអាជីវកម្មខ្នាតតូច ធ្វើនំសាំងវុិចលក់តាមចិញ្ចើមផ្លូវ អាចរកចំណូលផ្គត់ផ្គង់គ្រួសារបានរស់សមរម្យ

ជំនួញ, ព្រឹត្តិការណ៍

• 20/01/2025

មុខរបរលក់នំសាំងវុិចចល័តតាមរ៉ឺកម៉កម៉ូតូ ជារបរតូចតាចតាមចិញ្ចើមផ្លូវ តែអាចរកចំណូលចិញ្ចឹមគ្រួសារបានសមរម្យ និងអាចផ្គត់ផ្គង់ឱ្យកូនបានរៀនសូត្រគ្រប់គ្រាន់

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *