ក្រៅពីដាំបន្លែ កសិករឆ្លាតវៃអាចច្នៃចិញ្ចឹមមាន់ និងអាចរកចំណូលបន្ថែមបាន ១លានរៀលក្នុងមួយខែ

របរចិញ្ចឹមមាន់ ជឿថាមិនពិបាកនោះទេសម្រាប់បងប្អូនកសិករនៅតាមជនបទដែលគាត់អាចធ្វើទ្រុងចិញ្ចឹមជិតៗផ្ទះក្នុងទំហំតូច ឬធំដើម្បីធ្វើជាអាជីវកម្ម ប៉ុន្តែមានកសិករជាស្ត្រីម្នាក់បានឆ្លៀតពេលទំនេរពីការដាំបន្លែមកចិញ្ចឹមមាន់ ហើយច្នៃកាកសំណល់បន្លែឱ្យមាន់ស៊ី អាចកាត់បន្ថយចំណាយ និងរកចំណូលបន្ថែមបាន ១លានរៀលក្នុងមួយខែ។ 

អ្នកស្រី ថែ ចាន់រ៉េត ជាអ្នកចិញ្ចឹមមាន់ស្រែ និងដាំបន្លែនៅស្រុកសូត្រនិគម ខេត្តសៀមរាប ​បានប្រាប់ឰឱ្យដឹងថា៖

«មូលហេតុដែលយើងដាំបន្លែផង ចិញ្ចឹមមាន់ផងគឺនៅពេលដែលយើងប្រមូលផលបន្លែ ហើយនៅសល់កម្ទេចកម្ទីត្រូវបោះចោលវាខាត ដូចជាសាឡាដ ស្ពៃ ជាដើម ទើបយើងយកវាមកហាន់លាយជាមួយចំណីមាន់អាចបានអត្ថប្រយោជន៍វាមួយបែបទៀត ហើយក្នុងមួយខែយើងអាចរកចំណូលបាន ១លានរៀល សម្រាប់មាន់ទ្រុងទី១មាន ៧០ក្បាល»។

អ្នកស្រីបបន្តថា ជាទូទៅគេនិយមគិតថា ការដាំបន្លែផង និងចិញ្ចឹមមាន់ផងអាចនឹងមិនបានផលទេ ដោយសារការបំផ្លាញរបស់មាន់ តែសម្រាប់ការចិញ្ចឹមមានការហ៊ុមព័ទ្ធរបងបានត្រឹមត្រូវ នឹងអាចរកចំណូលបន្ថែមបាន។ ចំណែកការដាំបន្លែជាចំណូលប្រចាំថ្ងៃ លុះក្រោយពេលប្រមូលផលហើយសល់ជាកាកសំណល់ គឺអាចយកមកធ្វើជាចំណីចិញ្ចឹមមាន់សម្រាប់លក់ទៅកាន់ទីផ្សារដើម្បីទទួលបានចំណូលបន្ថែមប្រចាំខែ។

អ្នកស្រីបានបន្តថា ៖

«ចំពោះចំណីមាន់ សម្រាប់កូនមាន់ពី ១-៤៥ ថ្ងៃ យើងឱ្យជាចំណីសុទ្ធ តែមាន់រាងធំ យើងអាចច្នៃជាចំណីលាយឱ្យបានដូជា កាកសំណល់បន្លែ កន្ទក់ ចុងអង្ករ និងម្សៅសំបកខ្ចៅខ្យងដើម្បីបន្ថែមជាតិកាល់ស្យូមជំនួយដល់ការលូតលាស់ផងដែរ។ យ៉ាងណាមិន ការធំធាត់របស់មាន់ដោយឱ្យស៊ីចំណីកែច្នៃអាចយូរជាងការឱ្យចំណីស្រាប់ តែយើងអាចកាត់បន្ថយចំណាយទៅលើចំណីបានច្រើនជាង។ នេះជាអ្វីដែលកសិករខាងលើបានលើកឡើង»។  

ដោយឡែកការផ្គត់ផ្គង់មាន់វិញ ដើម្បីអាចផ្គត់ផ្គង់មាន់បានប្រចាំខែ អ្នកស្រីបានបញ្ជាក់ថា អ្នកចិញ្ចឹមត្រូវផ្ដោត និងរៀបចំលើចំណុច៤ សំខាន់ៗរួមមាន រៀបចំដើមទុន ការធ្វើទ្រុង កូនមាន់ និង ចំណី ហើយអ្វីដែលគេត្រូវធ្វើមុនគេគឺការរៀបចំទ្រុង ដោយចែកជា ៤ប្រឡោះ ឬ៨ប្រឡោះតាមធនធាន ដោយមួយប្រឡោះអាចដាក់មាន់បានពី ៧០-១០០ក្បាល ឯកូនមាន់ត្រូវដឹងពីប្រភព និងពូជឱ្យបានច្បាស់លាស់ ហើយចំណីមាន់ត្រូវដឹងពីបច្ចេកទេស និងតម្រូវការរបស់កូនមាន់ទើបអាចចិញ្ចឹមបានល្អ។

​ពាក់ព័ន្ឌនឹងការចិញ្ចឹមនេះដែរ ដើម្បីអាចប្រមូលផលបានរាល់ខែ អ្នកចិញ្ចឹមត្រូវដាក់មាន់នៅក្នុងទ្រុងទី១ នៅខែទី ១ ទ្រុងទី២ នៅខែទី២ ជាបន្តបន្ទាប់ លុះដាក់ដល់ទ្រុងទី៤ គេក៏អាចចាប់មាន់ទ្រុងទី១លក់បានហើយ រួចបោសម្អាត និងសម្លាប់មេរោគរយៈពេល ១-២សប្ដាហ៍សិន ទើបអាចដាក់កូនមាន់ចិញ្ចឹមបន្តទៀតបាន។

ចុងក្រោយ អ្នកស្រី ចាន់រ៉េត ក៏មានមតិដែរថា បងប្អូនកសិករគួរអនុវត្តការចិញ្ចឹមមាន់នេះ ជាពិសេសការចិញ្ចឹមក្នុងបរិវេណដែលបានកំណត់ ព្រោះប្រៀបធៀបរវាងការចិញ្ចឹមក្នុងបរិវេណដោយមានទ្រុង និងការប្រលែងហាលវាល ការចិញ្ចឹមដោយលែងក្នុងបរិវេណបែបនេះអាចបានផលច្រើនជាង ព្រោះគេអាចមើលថែ និងគ្រប់គ្រងសុខភាពរបស់មាន់បានដិតដល់ មិនមានជាការឆ្លងជំងឺផ្សេងៗនោះទេ៕  



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ចិន ​និង​កៀហ្ស៊ីស៊ីស្ថាន ​ប្តេជ្ញាចិត្តរួមគ្នាលើកកំពស់វិស័យ AI ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ S​CO ​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ប្រទេស​ចិន ​និង​ប្រទេស​កៀហ្ស៊ី​ស៊ីស្ថាន ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​រុញ​ច្រាន​វិស័យ​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​ជឿន​លឿន​រួមគ្នា ជាពិសេស​ វិស័យបញ្ញាសិប្បនិម្មិត​ AI

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/09/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតិថិជនទិញលំនៅឋានក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

ការ​ជួញដូរ​អាវុធ​រវាង​ អាល្លឺម៉ង់ ទៅ​ឲ្យ​អ៊ីស្រាអែល​ កើនឡើង​ជិតដល់ ​១​០០០​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​អនុម័ត​លើការ​នាំចេញ​បរិក្ខារ​យោធា​ដែល​មាន​តម្លៃ​ជិត ៨០០​ ​លាន​អឺរ៉ូ​ ឬ​ប្រមាណ​ជា ​៩៣០​ លាន​ដុល្លារ​ ​ទៅ​ឲ្យ​ប្រទេស​អ៊ីស្រាអែល ​ក្នុង​អំឡុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២៦

បន្ថែមមួយប្រទេសទៀតហើយ! LOLC KHQR ពង្រីកសមត្ថភាពទទួលការទូទាត់ពីភ្ញៀវទេសចរអន្តរជាតិ ពីប្រទេសសិង្ហបុរី

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 04/09/2026

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានពង្រីកសមត្ថភាពទទួលការទូទាត់របស់ LOLC KHQR ដោយបន្ថែមប្រទេសសិង្ហបុរីជាប្រទេសថ្មីមួយទៀត ដើម្បីឱ្យអាជីវកររបស់ អិលអូអិលស៊ី អាចទទួលការទូទាត់ពីភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី

ប្រព័ន្ធ​លុយ​ដុល្លារ​ដែលមានអាយុ​កាល​ជិត​ ១​ សតវត្ស​រ៍ ប្រឈម​ហានិភ័យ​ ខណៈ​បណ្តា​ធនាគារ​កណ្តាល​ងាក​ទៅ​រក​ទុន​បម្រុង​ថ្មី​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/09/2026

នាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​កំពុង​កែប្រែ​យុទ្ធសាស្ត្រ​បម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ខ្លួន​ជា​បណ្តើរ​ៗ​ ​ដោយ​កាត់បន្ថយ​ការ​ចាក់​គ្រឹះ​លើ​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាមេរិក​ ​(​U​.​S​.​ ​Treasury bonds​)​​ហើយ​ងាក​មក​ទិញ​មាស​សុទ្ធ​ជំនួស​វិញ