Ecom Agroindustrial បណ្តុះបណ្តាលអ្នកដាំកាហ្វេ ដើម្បីចែកចាយបន្តទៅកាន់ក្រុមហ៊ុនកាហ្វេប្រេនធំៗ

បរទេស៖ យោងតាមប្រភពពីបរទេសបានលើកឡើងថា នៅទូទាំងពិភពលោក កាហ្វេត្រូវបានដាំដុះយ៉ាងច្រើនលើសលប់ដោយកសិករខ្នាតតូច ហើយភាគច្រើនរស់នៅក្នុងជីវភាពខ្វះខាត។ ដើម្បីគាំទ្រផលិតភាពការដាំគ្រាប់កាហ្វេ ECOM បានចូលរួមជាមួយអ្នកដាំខ្នាតតូចទាំងនោះ ដោយផ្តល់ការបណ្តុះបណ្តាល និងឱកាសចូលក្នុងទីផ្សារ។

Ecom Agroindustrial Corporation Ltd. (ECOM) គឺជាក្រុមហ៊ុនពាណិជ្ជកម្មធំមួយរបស់ពិភពលោកដែលមានឯកទេសកែច្នៃទំនិញចេញពីកាហ្វេ កប្បាស កាកាវ និងស្ករ។ ECOM គឺជាក្រុមហ៊ុនលក់កាហ្វេឈានមុខគេមួយក្នុងចំណោមបីរបស់ពិភពលោក មាន​រោងម៉ាស៊ីនកិនកាហ្វេធំជាងគេមួយនៅលើពិភពលោក និងស្ថិតក្នុងអាជីវកម្មកំពូលទាំងប្រាំខាងផ្នែកកប្បាសនិងកាកាវ។ ក្រុមហ៊ុននេះមានលក្ខណៈរួមបញ្ចូលចាប់តាំងពី អ្នកបង្កើតទំនិញ អ្នកកែច្នៃ និងឈ្មួញ ព្រមទាំងផ្គត់ផ្គង់ផលិតផលរបស់ខ្លួនទៅកាន់ក្រុមហ៊ុនផ្សេងៗទៀតដូចជា Nestlé Group, Starbucks, Hershey, Mars, Sara Lee, Kraft និង Folgers ។ ECOM មានទីស្នាក់ការកណ្តាលនៅប្រទេសស្វីស និងមានក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនដំណើរការក្នុង ៣០ ប្រទេស ជាមួយនឹងបុគ្គលិកប្រហែល ៦ ០០០ នាក់នៅទូទាំងពិភពលោក។

ទន្ទឹមនឹងនេះ ECOM ប្តេជ្ញាធ្វើអាជីវកម្មជាមួយកសិករខ្នាតតូច។ ជាមួយនឹងការកើនឡើងនៃទីផ្សារកាហ្វេគុណភាព ECOM បានវិនិយោគយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍កសិករទាំងនោះ ដោយសារការអនុវត្តរបស់ពួកគេមានសារៈសំខាន់ចំពោះសមត្ថភាពរបស់ ECOM ក្នុងការផ្តល់នូវកាហ្វេមានគុណភាពខ្ពស់ និងដំណោះស្រាយជូនអតិថិជនរបស់ខ្លួន។ មិនត្រឹមតែប៉ុណ្ណោះ ការប្រកួតប្រជែងរបស់កសិករក៏សំខាន់ចំពោះ ECOM ចូលទៅកាន់ទីផ្សារកាហ្វេពិសេសមានគុណភាពខ្ពស់ផងដែរ។ បច្ចុប្បន្ននេះ តម្រូវការគ្រាប់កាហ្វេមានគុណភាពខ្ពស់កើនឡើងក្នុងបណ្តាអ្នកកិនម្សៅកាហ្វេ អ្នកលក់រាយ និងអ្នកប្រើប្រាស់កំពុងស្វែងរកគ្រាប់កាហ្វេមានគុណភាពខ្ពស់ និរន្តរភាពសម្រាប់បរិស្ថាន និងសមស្របស្តង់ដារសង្គម។ អាស្រ័យលើលក្ខខណ្ឌទីផ្សារ ក្រុមហ៊ុនផលិតកាហ្វេត្រូវបង់ប្រាក់ដើម្បីឲ្យគ្រាប់កាហ្វេត្រូវបានទទួលស្គាល់ ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់អ្នកដាំដុះ។ កាលពីឆ្នាំ ២០១២ គ្រាប់កាហ្វេដែលត្រូវបានការទទួលស្គាល់របស់ ECOM លក់បានប្រហែល ២០ ភាគរយ ដែលជំរុញឲ្យក្រុមហ៊ុនមានគោលបំណងបង្កើនតួលេខនេះ។ ដើម្បីបំពេញតម្រូវការនេះ ECOM ត្រូវបង្កើនចំនួនកសិករគួបផ្សំជាមួយនឹងការបន្ថែមធនធានដើម្បីបណ្តុះបណ្តាលកសិករ និងផ្តល់ហិរញ្ញប្បទានដល់ពួកគេ។

ECOM បានអនុវត្តគំរូអាជីវកម្មបរិយាបន្នដោយផ្តល់ការគាំទ្រដល់អ្នកដាំគ្រាប់កាហ្វេរួមមាន ជំនួយបច្ចេកទេសដើម្បីបង្កើនទិន្នផលធ្វើឱ្យប្រសើរឡើងនូវគុណភាព និងទទួលបានវិញ្ញាបនបត្រទទួលស្គាល់ពី  ECOM ទៅតាមប្រភេទកាហ្វេសម្រាប់ក្រុមហ៊ុនផ្សេងៗ (Rainforest Alliance,Starbucks, 4C, Utz, និង Nespresso AAA)។ នៅក្នុងករណីខ្លះទៀត ECOM បានផ្តល់ហិរញ្ញប្បទានរយៈពេលមធ្យមតាមរដូវដល់កសិករសម្រាប់ជាទុន ហើយនៅផ្នែកជំនួយបច្ចេកទេស ECOM ជួលអ្នកជំនាញកសិកម្មដែលធ្វើការជាមួយអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក និងអន្តរជាតិ ដើម្បីបណ្តុះបណ្តាលកសិករអំពីនិរន្តរភាព និងផលិតភាព។ នៅក្រោមភាពជាដៃគូជាមួយនឹង IFC ECOM មានគោលបំណងកែលម្អផលិតភាពរបស់កសិករ និរន្តរភាព និងសិទ្ធិទទួលបានវិញ្ញាបនប័ត្រការទទួលស្គាល់។ កសិករត្រូវបានលើកទឹកចិត្តឱ្យកែលម្អការដាំដុះតាមរយៈកម្មវិធីកែលម្អធ្វើឲ្យតែប្រសើរឡើងនៃដំណើរការផលិតកម្ម ការគ្រប់គ្រងជី ការកែលម្អលក្ខខណ្ឌការងារ និង វិធានការផ្សេងៗទៀត។ លើសពីនេះ កម្មវិធីកែលម្អប្រែប្រួលទៅតាមរយៈពេលអាស្រ័យលើលក្ខណៈនៃការកែលម្អដែលត្រូវការរួមមាន ការអភិរក្សដី និងការការពារជីវចម្រុះ ដែលជាធម្មតាចំណាយពេលយូរដើម្បីដោះស្រាយ។ ទន្ទឹមនឹងនេះ បុគ្គលិក ECOM ទទួលការបណ្តុះបណ្តាលជាប្រចាំពីអ្នកជំនាញ ដើម្បីឲ្យពួកគេចែករំលែកចំណេះដឹងបន្តទៅកាន់អ្នកដាំដុះតាមរយៈសិក្ខាសាលា។ បន្ថែមពីនេះ ពួកគេចុះត្រួតពិនិត្យដំណាំកាហ្វេដើម្បីតាមដានការអភិវឌ្ឍន៍ និងដោះស្រាយរាល់បញ្ហាទាក់ទងនឹងការអនុវត្តរបស់កសិករដែលខិតខំឆ្ពោះទៅរកគោលដៅផលិតកម្ម និងទទួលវិញ្ញាបនប័ត្រ។ ប្រសិនបើកម្មវិធីទាំងនេះត្រូវបានប្រតិបត្តិបានល្អ កសិករនឹងអាចសម្រេចបាននូវតម្រូវការសិទ្ធិទទួលបានវិញ្ញាបនប័ត្រ ឬអាចបង្កើនផលិតភាពថែមទៀតផង។

នៅផ្នែកហិរញ្ញវត្ថុ ECOM ផ្តល់ឥណទានតាមរដូវកាលដល់អ្នកដាំកាហ្វេដែលជាអ្នកផ្គត់ផ្គង់របស់ខ្លួននៅក្នុងប្រទេសមួយចំនួនដូចជា ម៉ិកស៊ិក ក្វាតេម៉ាឡា ណីការ៉ាក្វា ហុងឌូរ៉ាស និងកូស្តារីកា។ ក្នុងពេញមួយវដ្តនៃការផលិតកាហ្វេ អ្នកដាំកាហ្វេត្រូវបានគាំទ្រផ្នែកហិរញ្ញវត្ថុរួមមាន ការទិញជី ការថែរក្សារុក្ខជាតិ និងការប្រមូលផល។ ក្រៅពីនេះ អ្នកទិញកាហ្វេដែលមានគុណភាព (ឧ. Nespresso របស់ Nestlé Group,Starbucks) ក៏មានសារៈសំខាន់ចំពោះគំរូអាជីវកម្មបរិយាបន្នរបស់ ECOM ផងដែរ ដោយសារវាជាសញ្ញាវិជ្ជមានមួយដល់កសិករអំពីគោលបំណងរបស់ក្រុមហ៊ុនក្នុងការទិញគ្រាប់កាហ្វេមានគុណភាពខ្ពស់ និងជំរុញឱ្យ ECOM ធ្វើការជាមួយកសិកររបស់ខ្លួនកាន់តែមានផលិតភាពជាងមុន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការ​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវ​អាកាស​ចិន​កើន​ខ្លាំង ​ជំរុញ​ដោយ​ E​-​commerce ​និង​ AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

វិស័យ​ភស្តុភារ​កម្ម​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​របស់​ចិន​បាន​បន្ត​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​ឆមាស​ទី​១ ​ដោយសារ​ការ​កើនឡើង​នៃ​ការ​ដឹកជញ្ជូន​ទំនិញ​បច្ចេកវិទ្យា​ខ្ពស់ ​និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ឆ្លង​ដែន

កម្ពុជា​ ​និង​ក្រុម​អឺរ៉ុប​ ប្តេជ្ញា​ពង្រឹង​កសិកម្ម​ធន់​នឹង​អាកាសធាតុ និង​ការ​អភិរក្ស​ជីវ​ចម្រុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​ក្រុម​អឺរ៉ុប ​បាន​បង្ហាញ​ការ​ប្តេជ្ញា​រួម​ក្នុង​ការ​លើកកម្ពស់​កសិកម្ម​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ​ប្រព័ន្ធ​ស្បៀងអាហារ​ធន់ ការ​អភិរក្ស​ជីវ​ចម្រុះ ​និង​ការ​អភិវឌ្ឍ​ជនបទ​ប្រកប​ដោយ​បរិយាបន្ន​ ​ក្នុង​អំឡុង​បេសកកម្ម​ទៅកាន់​ខេត្ត​ភាគ​ឦសាន​កម្ពុជា

រដ្ឋាភិបាល កំពុងជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រដ្ឋាភិបាល ជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន ដើម្បីបង្កើនតម្លៃបន្ថែម

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក កើនឡើង ៥៨,២៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន ដើម្បីទប់ទល់នឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈ

រលក​កម្ដៅ ​និង​គ្រោះ​រាំងស្ងួត ​អាច​បង្កវិបត្តិ​ស្បៀងអាហារ​នៅ​អឺរ៉ុប

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/08/2026

រលក​កម្ដៅ​ខ្លាំង ​និង​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​ ​អាច​បង្កឱ្យ​មាន​វិបត្តិ​ក្នុង​វិស័យ​កសិកម្ម ​និង​ជំរុញ​ការ​ឡើង​ថ្លៃ​អាហារ​នៅ​ទូទាំង​អឺរ៉ុប​ ​ខណៈ​ផលិតកម្ម​ដំណាំ​ ​និង​ការ​ចិញ្ចឹម​សត្វ​កំពុង​រង​ផលប៉ះពាល់​យ៉ាង​ខ្លាំង​

អារ៉ាប់រួម ប្រកាសផ្អាកពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់បណ្ដោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ក្រសួងការបរទេសអារ៉ាប់រួមប្រកាសផ្អាករាល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ជាមួយអ៊ីរ៉ង់ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​