ជីអង្កាម ជាដំណាំងាយដាំដុះ មានទីផ្សារល្អ និងមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាព

ភ្នំពេញ ៖ មានក្លិនប្រហើរឈ្ងុយ ដែលត្រូវបានគេយកធ្វើជាគ្រឿងផ្សំបន្ថែមក្លិន និងបន្ថែមរសជាតិនៃម្ហូបអាហារ ជីអង្កាម ជាដំណាំមួយប្រភេទដែលងាយស្រួលដាំ និងមានតម្រូវការទីផ្សារច្រើន ខណៈវាក៏បានផ្តល់នូវគុណប្រយោជន៍ជាច្រើនដល់សុខភាពអ្នកទទួលទាន។

ជីអង្កាម ជាប្រភេទជីម្យ៉ាងដែលមានក្លិនឈ្ងុយប្រហើរ  មានសណ្ឋានស្លឹកឆែកៗដុះចេញពីដើមតូចៗ ដែលគេអាចដាំដុះបានស្ទើរគ្រប់សណ្ឋានដី មិនថាដាំដោយការលើកដីជារង ដាំនៅលើដាំរាបស្មើនៅជិតដំណាំដទៃទៀត និងអាចដាំក្នុងកំប៉ុង ឬផើងតូចៗក៏បាន (សម្រាប់អ្នកមិនសូវមានដីទំនេរ) ពោលគឺឱ្យតែមានដី និងស្រចទឹកគ្រប់គ្រាន់ ជាពិសេសដាក់ឱ្យត្រូវពន្លឺថ្ងៃគ្រប់គ្រាន់គឺអាចដុះលូតលាស់បានហើយ។

បើតាមអ្នកជំនាញផ្នែកកសិកម្មបានឱ្យដឹងថា ដើម្បី​ដាំ​ដុះ​ជី​អង្កា​មទទួលទិន្នផលល្អ គេអាចដាំបាន​​ពីរ​វិធីគឺ​ទី​១ ការ​យក​គ្រាប់ពូជ​មក​បណ្តុះ និង​វិធី​ទី​២ គឺ​ប្រើ​ដើមចាស់មកដាំ​ផ្ទាល់​តែម្តង ប៉ុន្តែភាគច្រើនគេនិយមប្រើវិធី​ទី​២ច្រើនជាង ព្រោះវា​ងាយស្រួល និង​ឆាប់រហ័សជាងប្រើគ្រាប់។ ចំណែកដើមជីភាគច្រើនគេទិញមកពីផ្សារ និងកាត់សម្អាតក៏ដូចជាដាក់ត្រាំទឹកឱ្យដុះឫសជាមុនសិនទើបអាចយកទៅដាំបាន។  

ក្នុងការត្រាំដើមជីនេះដែរ គេត្រូវដាក់ជីអង្កាមដែលបានកាត់ ឬទិញពីផ្សារ ១ ទៅ២ ដើម ប៉ុណ្ណោះមកដាក់ត្រាំក្នុងកែវ ដោយផ្នែកឫសត្រូវត្រាំក្នុងទឹក ហើយទុកនៅកន្លែងដែលមានកម្តៅសមល្មម និងមានពន្លឺគ្រប់គ្រាន់។ បន្ទាប់មករង់ចាំរហូតដល់វាដុះចេញឫសប្រមាណ ១-២ តឹក ទើបរៀបចំផើងសម្រាប់ដាំ។  

ក្នុងការដាំដុះ គេអាចយកផើងជ័រដែលមានទំហំធំល្មម ព្រោះជីអង្កាមត្រូវការកន្លែងធំដើម្បីលូតលាស់ និងមានរន្ធបង្ហូរទឹកនៅខាងបាត បន្ទាប់មកចាក់ដីដែលមានលាយជីកំប៉ុស្តចូលក្នុងផើងបរិមាណ ១ភាគ៣ ទើបយកជីអង្កាមដែលដុះឫសមកដាក់ដាំក្នុងផើង និងបន្ថែមដីជុំវិញជីអង្កាមសមល្មមនឹងជីអាចដុះលូតលាស់បាន។  

អ្នកដាំគួរដាក់វាដាំក្នុងផើងរហូតដល់វាលូតលាស់បានប្រមាណ ១២ ទៅ ១៣ សង់ទីម៉ែត្រ ដោយការថែទាំដែលចាំបាច់ជាងគេនោះគឺការស្រោចទឹកជាប្រចាំ ព្រឹក-ល្ងាច ពោលគឺធ្វើយ៉ាងណាឱ្យដីមានសំណើមជានិច្ច និងដាក់នៅកន្លែងដែលមានពន្លឺគ្រប់គ្រាន់។

គួរបញ្ជាក់ដែរថា  ក្រៅពីគ្រឿងផ្សំបន្ថែមក្លិន ជីអង្កាមក៏អាចធ្វើជាឱសថបានថែមទៀតផង ព្រោះវាផ្ទុកដោយសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលខ្លាំងណាស់។ វាល្អណាស់ក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម និងព្យាបាលស្ថានភាពស្បែក។ ជីអង្កាមក៏មានភាពត្រជាក់ និងជំនួយដល់ការរំលាយអាហារ និងប្រព័ន្ធដកដង្ហើមផងដែរ។ លើសពីនេះទៅទៀត វាអាចជួយព្យាបាលជំងឺហឺត ផ្ដាសាយ ថែរក្សាសុខភាពមាត់ធ្មេញ ជួយឱ្យស្រកទម្ងន់ ជួយដល់សុខភាពខួរក្បាល ថែរក្សាស្បែក ជួយបន្ធូរអាការៈចាញ់កូន ឬចង្អោរ និងប្រឆាំងភាពតានតឹងអារម្មណ៍ថែមទៀតផង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

test SEO Image

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 04/09/2026

test SEO Image test SEO Image test SEO Image test SEO Image test SEO Image

ការ​ជួញដូរ​អាវុធ​រវាង​ អាល្លឺម៉ង់ ទៅ​ឲ្យ​អ៊ីស្រាអែល​ កើនឡើង​ជិតដល់ ​១​០០០​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​អនុម័ត​លើការ​នាំចេញ​បរិក្ខារ​យោធា​ដែល​មាន​តម្លៃ​ជិត ៨០០​ ​លាន​អឺរ៉ូ​ ឬ​ប្រមាណ​ជា ​៩៣០​ លាន​ដុល្លារ​ ​ទៅ​ឲ្យ​ប្រទេស​អ៊ីស្រាអែល ​ក្នុង​អំឡុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២៦

បន្ថែមមួយប្រទេសទៀតហើយ! LOLC KHQR ពង្រីកសមត្ថភាពទទួលការទូទាត់ពីភ្ញៀវទេសចរអន្តរជាតិ ពីប្រទេសសិង្ហបុរី

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 04/09/2026

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានពង្រីកសមត្ថភាពទទួលការទូទាត់របស់ LOLC KHQR ដោយបន្ថែមប្រទេសសិង្ហបុរីជាប្រទេសថ្មីមួយទៀត ដើម្បីឱ្យអាជីវកររបស់ អិលអូអិលស៊ី អាចទទួលការទូទាត់ពីភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី

ប្រព័ន្ធ​លុយ​ដុល្លារ​ដែលមានអាយុ​កាល​ជិត​ ១​ សតវត្ស​រ៍ ប្រឈម​ហានិភ័យ​ ខណៈ​បណ្តា​ធនាគារ​កណ្តាល​ងាក​ទៅ​រក​ទុន​បម្រុង​ថ្មី​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/09/2026

នាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​កំពុង​កែប្រែ​យុទ្ធសាស្ត្រ​បម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ខ្លួន​ជា​បណ្តើរ​ៗ​ ​ដោយ​កាត់បន្ថយ​ការ​ចាក់​គ្រឹះ​លើ​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាមេរិក​ ​(​U​.​S​.​ ​Treasury bonds​)​​ហើយ​ងាក​មក​ទិញ​មាស​សុទ្ធ​ជំនួស​វិញ

ទីផ្សារការងារកម្ពុជា ឆ្នាំ២០២៥ រក្សាភាពរឹងមាំ ខណៈប្រជាជនក្នុងវ័យធ្វើការមានចំនួនប្រមាណ ១៣,១លាននាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឆ្នាំ២០២៥ ប្រជាជនក្នុងវ័យធ្វើការមានចំនួនប្រមាណ ១៣,១លាននាក់ (ស្រី ៦,៨លាននាក់ និងប្រុស ៦,៣លាននាក់) ក្នុងនោះរស់នៅតំបន់ជនបទ ៧,៨លាននាក់ និងតំបន់ទីប្រជុំជន ៥,៣លាននាក់

BBC ចុះផ្សាយពីការបើកទ្វារស្វាគមន៍ភ្ញៀរទេសចររបស់កម្ពុជាមានភាពប្រសើរ និងងាយស្រួលជាងមុន

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ប្រទេសកម្ពុជាកំពុងស្ថិតក្នុងរបត់ឆ្ពោះទៅរកភាពរីកចម្រើន និងផ្លាស់ប្តូរយ៉ាងលឿន ដោយសារការសម្រួលដល់ដំណើរការទទួលភ្ញៀវទេសចរមានភាពរលូនជាងមុន

ស្វែងយល់ពីតម្លៃដីធ្លីនៅតាមតំបន់​នានា​ក្នុង​ខណ្ឌឫស្សីកែវ ក្នុងឆមាសទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/09/2026

ក្នុងឆ្នាំ២០២៦នេះ តម្លៃដីធ្លីនៅក្នុង​រាជធានីភ្នំពេញ តាមបណ្ដាខណ្ឌ​នានា​ មិនមានកា​រប្រែប្រួល ឬឡើងថ្លៃជាង​ឆ្នាំ២០២៥​នោះទេ ដោយតំបន់​ខ្លះ​ដែលធ្លាប់តែឡើងខ្ពស់​ក៏បានធ្លាក់ចុះបន្តិច​វិញ តំបន់ខ្លះទៀត​មិនឡើង ហើយមិនចុះដែរ

ក្រុង​មួយក្នុងខេត្តឈីងហៃ ប្រទេស​ចិន មានផ្ទៃដីធំជាង​កម្ពុជា​ជិត​ ២ដង តែមានប្រជាជន​ត្រឹមតែជាង ​៤០ម៉ឺននាក់​ប៉ុណ្ណោះ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 03/09/2026

ក្រុងមួយរបស់ចិនមានផ្ទៃដីរហូតដល់ជាង​២៣ម៉ឺនគីឡូម៉ែត្រការ៉េ ប៉ុន្តែក្រុង​នេះមានប្រជាជន​រស់នៅត្រឹមតែជា​៤០ម៉ឺននាក់ប៉ុណ្ណោះ .....

ប៊ែលហ្សិក រារាំង​បំណងអឺរ៉ុបដែលចង់​រឹបអូស​ទ្រព្យ​បង្កក​ទាំងអស់​របស់​រុស្ស៊ី

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/09/2026

ប្រទេស​ប៊ែលហ្សិក ​បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ការ​ប៉ុនប៉ង​សាជា​ថ្មី​របស់បណ្តា​រដ្ឋ​ជាសមាជិក​សហ​ភាព​អឺរ៉ុប​មួយចំនួន​ដែលចង់​រឹបអូស​យក​ទ្រព្យសម្បត្តិ​បម្រុង​របស់​រុស្ស៊ី​ដែលបានបង្ខាំង​ទុកក្រោយមានសង្គ្រាមជាមួយអ៊ុយក្រែន

កាក់ថ្មី ១ ដុល្លារអាម៉េរិក មានរូបលោក ដូណាល់ ត្រាំ អាចនឹងត្រូវដាក់ឱ្យប្រើប្រាស់ បើទោះមានការហាមឃាត់ពីសហព័ន្ធ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 03/09/2026

កាក់ថ្មី ១ ដុល្លារអាម៉េរិក ដែលមានរូបលោក ដូណាល់ ត្រាំ នឹងត្រូវដាក់ឱ្យប្រើប្រាស់នាពេលឆាប់ៗបើទោះបីជាមានការហាមឃាត់ពីសហព័ន្ធមិនឱ្យដាក់រូបប្រធានាធិបតីដែលកំពុងកាន់តំណែងនៅលើរូបិយប័ណ្ណនេះក៏ដោយ