បរទេស៖ យោងទៅតាមប្រភពព័ត៌មានពី RT បានរាយការណ៍ថា តម្លៃប្រេងម៉ាស៊ូតនៅសហភាពអឺរ៉ុប និង សហរដ្ឋអាមេរិកមានការឡើងថ្លៃជាខ្លាំងក្នុងប៉ុន្មានខែនេះ ហើយវាកំពុងបន្ថែមសម្ពាធពីលើបញ្ហាអតិផរណា និងបង្កើនហានិភ័យនៃវិបត្តិសេដ្ឋកិច្ចពិភពលោក។
នៅដើមសប្តាហ៍នេះ តម្លៃប្រេងម៉ាស៊ូតនៅអឺរ៉ុបមានតម្លៃ ១៨០ ដុល្លារក្នុងមួយបារ៉ែល ហើយនៅសហរដ្ឋអាមេរិកវិញ រដ្ឋកាលីហ្វរញ៉ាមានការឡើងថ្លៃដល់ ១៩០ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលនៅញូវយ៉កមានតម្លៃជិត ១៧០ដុល្លារក្នុងមួយបារ៉ែល។
ការឡើងថ្លៃនៃប្រងម៉ាស៊ូត គឺជាកត្តាសំខាន់មួយដែល បង្កើនសម្ពាធដល់វិបត្តិអតិផរណាអោយរឹតតែខ្លាំងឡើង ហើយបើសិនតម្លៃដែលឡើងថ្លៃឥឡូវនេះមានរយៈពេលយូរនោះវានឹងនាំឲ្យមានបញ្ហាកង្វះការផ្គត់ផ្គង់កាន់តែខ្លាំង និងបង្កើនហានិភ័យនៃវិបត្តិសេដ្ឋកិច្ចពិភពលោក ជាពិសេសសហភាពអឺរ៉ុបដែលនឹងចាប់ផ្តើមអនុវត្តការរឹតបន្តឹងលើប្រេង និងគីមីឥន្ធនៈរបស់រុស្ស៊ី នៅខែកុម្ភៈឆ្នាំក្រោយនេះ។ មួយវិញទៀត កូដកម្មនៅរោងចក្រចម្រាញ់ប្រេងរបស់បារាំង ដែលបានបញ្ឈប់ការផ្គត់ផ្គង់ប្រេង គឺជាកត្តាមួយទៀតដែលជំរុញឱ្យតម្លៃកើនឡើងផងដែរ។
កាលពីខែកញ្ញាកន្លងទៅនេះ អ្នកវិភាគជាច្រើន បានព្រមានថា ការដាក់ទណ្ឌកម្មរបស់ហភាពអឺរ៉ុបទៅលើប្រេងរបស់រុស្ស៊ី គឺរឹតតែនាំឲ្យមានការឡើងថ្លៃនៃប្រេងម៉ាស៊ូតនោះទេ។ ខណៈដែលសព្វថ្ងៃនេះ ច្រើនជាងមួយភាគបីនៃប្រេងគឺមកពីប្រទេសរុស្ស៊ី ហើយនៅពេលអឺរ៉ុបអនុវត្តការរឹតបន្តឹងលើប្រេងរុស្ស៊ី នោះអឺរ៉ុបនឹងត្រូវជំនួសប្រេងម៉ាស៊ូតរបស់រុស្ស៊ីដោយបង្កើនការផលិតដោយខ្លួនឯង ឬនាំចូលពីប្រទេសដូចជាអារ៉ាប៊ីសាអូឌីត ឥណ្ឌា និង សហរដ្ឋអាមេរិក ដែលមានតម្លៃថ្លៃជាងរបស់រុស្ស៊ី៕
ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧ក្រុងវ៉ាស៊ិនតោន កំពុងរកវិធីបង្ខំឲ្យទីក្រុងហាណូយដកខ្លួនចេញឱ្យដាច់ពីផលិតផលបច្ចេកវិទ្យារបស់ចិននៅក្នុងវិស័យផលិតកម្ម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/06/2025
រដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោនបានដាក់ចេញនូវគោលការណ៍ដំឡើងពន្ធថ្មីដ៏ខ្ពស់មួយដោយសង្ឃឹមថានឹងអាចជាលក្ខខណ្ឌក្នុងការចរចាជាមួយភាគីវៀតណាមឲ្យបញ្ចប់ ឬកាត់បន្ថយការប្រើប្រាស់ឧបករណ៍ និងគ្រឿងបង្គុំបច្ចេកវិទ្យាទាំងឡាយណាដែលផលិតនៅប្រទេសចិន
និន្នាការគាំទ្រផលិតផលខ្មែរ កំពុងកើនឡើងនៅទូទាំងប្រទេស
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 17/06/2025
និន្នាការគាំទ្រផលិតផលខ្មែរកំពុងមានសន្ទុះកើនឡើងនៅទូទាំងប្រទេស។ ចំណែកក្រុមហ៊ុន និងម្ចាស់អាជីវកម្ម ក៏កំពុងមានមោទនភាពក្នុងការខិតខំផលិតផលិតផលខ្មែរ បង្កើតការងារជូនប្រជាពលរដ្ឋខ្មែរ និងជួយប្រទេសជាតិ