សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំបន្ទាន់នៅម៉ាឡេស៊ី ស្ដីពីបទឈប់បាញ់រវាងកម្ពុជា-ថៃ

ភ្នំពេញ ៖ នៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥នេះ សម្ដេចធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ​បានដឹកនាំគណប្រតិភូមួយក្រុមដើម្បីទៅចូលរួមកិច្ចប្រជុំពិសេសមួយនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊លី ស្ដីពីបទឈប់បាញ់បន្ទាន់រវាងកម្ពុជា-ថៃ។

ថ្លែងនៅក្នុងសេចក្តីសង្ខេបព័ត៌មាន ស្តីពី «បច្ចុប្បន្នភាពនៃការឈ្លានពានរបស់កងទ័ព​ថៃមកលើ​ទឹកដីកម្ពុជា» នៅព្រឹកថ្ងៃទី២៨ កក្កដា នេះ ឯកឧត្តម ប៉ែន បូណា​ ប្រធានអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា កិច្ចប្រជុំពិសេសនេះ មានការអញ្ជើញចូលរួមពីសម្ដេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា, នាយករដ្ឋមន្ត្រីស្ដីទីថៃ, នាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ីដែលជាម្ចាស់ផ្ទះ និងជាអ្នករៀបចំ និងមានតំណាងសហរដ្ឋអាមេរិក ជាអ្នកសហការរៀបចំ ក្រោមការចូលរួមពីតំណាងប្រទេសចិនផងដែរ។

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីសម្រេចឱ្យបានបទឈប់បាញ់មួយជាបន្ទាន់រវាងកងទ័ពកម្ពុជា និងថៃ តាមស្មារតីដែលនាយករដ្ឋមន្ត្រីប្រទេសទាំងពីរបានឯកភាពគ្នាតាមគំនិតផ្ដួចផ្ដើមរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក នៅក្នុងជំនួបពិភាក្សាតាមទូរស័ព្ទកាលពីយប់ថ្ងៃអាទិត្យកន្លងទៅ​។

គួររំលឹកថា កាលពីយប់ថ្ងៃអាទិត្យកន្លងទៅ មានកិច្ចសន្ទនាតាមទូរស័ព្ទរវាងសម្ដេចនាយករដ្ឋមន្ត្រី ជាមួយលោក ដូណាល់ត្រាំ។ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនោះគឺ លោក ដូណាល់ត្រាំ លើកសំណើរសុំឱ្យមានបទឈប់បាញ់ជាបន្ទាន់ ហើយនាយករដ្ឋមន្ត្រីកម្ពុជាបានឯកភាពទាំងស្រុង​ចំពោះ​សំណើរ​នេះ។

ឯកឧត្តម ប៉ែន បូណា បានសង្កត់ធ្ងន់ថា៖ កិច្ចសន្ទនាដូចគ្នានេះដែរក៏ត្រូវបានធ្វើឡើងរវាងលោក ដូណាល់​ត្រាំ និងនាយករដ្ឋមន្ត្រីស្ដីទីថៃ ហើយនាយករដ្ឋមន្ត្រីស្ដីទីថៃក៏ទទួលយកសំណើរពី​បទឈប់បាញ់​បន្ទាន់​នេះដែរ។ ប៉ុន្តែជាការកត់​សម្គាល់ ពេញមួយថ្ងៃម្សិលមិញនេះ កងទ័ពថៃនៅតែបន្តបំពានវាយប្រហារយ៉ាងខ្លាំង​មកលើកងទ័ពកម្ពុជា ឥតឈប់ឈរដែលរហូតមកដល់ម៉ោងនេះសម្លេងគ្រាប់កាំភ្លើងធុនធំនៅតែមានឥតដាច់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកា “បរធនបាលកិច្ច ឆ្នាំ២០២៦” រៀបចំក្រោមមូលបទ “បរធនបាលកិច្ចក្នុងជវភាពនៃប្រព័ន្ធតួអង្គតែមួយ និងសមិទ្ធផលក្នុងរយៈពេល ៥ ឆ្នាំ”

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/08/2026

និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានរៀបចំវេទិកា “បរធនបាលកិច្ច ឆ្នាំ២០២៦” ក្រោមមូលបទ “បរធនបាលកិច្ចក្នុងជវភាពនៃប្រព័ន្ធតួអង្គតែមួយ និងសមិទ្ធផលក្នុងរយៈពេល ៥ ឆ្នាំ”

ប្រទេស​ម៉ារ៉ុក​ ដាក់​ឈ្មោះ​ផ្លូវ​ល្បឿន​លឿន ​Donald​ ​J​.​ ​Trump​ បង្ហាញពីការដឹង​គុណ​ចំពោះ​លោក Trump

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/08/2026

ប្រមុខដឹកនាំប្រទេស ម៉ារ៉ុក បានសម្រេចប្ដូរឈ្មោះផ្លូវល្បឿនលឿនប្រចាំប្រទេស ​Tiznit​-​Dakhla មកជាឈ្មោះ ​Donald​ ​J​.​ ​Trump​ ​Highway​ ​វិញ ដែលជាការបង្ហាញពីការដឹកគុណចំពោះលោក ​Donald​ ​J​.​ ​Trump

ចិញ្ចឹម​កន្ធាយ ​៥,០០០​ក្បាល​ ​៦​ខែ ​អាច​រក​ចំណូល​ជាង​ ​១២,០០០​ដុល្លារ​ ក្នុង​មួយ​ស្រះ​

ជំនួញ, ព្រឹត្តិការណ៍

• 04/08/2026

ការ​ចិញ្ចឹម​កន្ធាយ​កំពុង​ក្លាយជា​មុខរបរ​កសិកម្ម​មួយ​ដែល​មាន​សក្តានុពល​នៅ​កម្ពុជា​ ​ខណៈ​តម្រូវការ​សាច់​កន្ធាយ​កំពុង​កើនឡើង​នៅ​តាម​ភោជនីយដ្ឋាន​ ​និង​ទីប្រជុំជន​នានា ​ពិសេស​កសិករ​អាច​រក​ចំណូល​ជាង​ ​១២,០០០​ ​ដុល្លារ​ ពី​ការ​ចិញ្ចឹម​កន្ធាយ​ប្រមាណ​ ​៥,០០០​ក្បាល​ក្នុង​រយៈពេល​ ​៦​ ​ខែ​ ​ក្នុង​ស្រះ​មួយ

គម្រោង​ប្រែក្លាយ​ព្រលានយន្តហោះ​សៀមរាប​ចាស់​ ​ជា​តំបន់​ពហុ​មុខងារ​ កំពុងស្ថិត​ក្នុង​ដំណាក់កាល​ពិភាក្សា​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/08/2026

គម្រោង​វិនិយោគ​ ​និង​អភិវឌ្ឍ​ទីតាំង​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​ចាស់​ ​ឱ្យ​ក្លាយជា​តំបន់​អភិវឌ្ឍ​ពហុ​មុខងារ​ ​ដែល​រួមបញ្ចូល​សេវា​ទេសចរណ៍​ ​ពាណិជ្ជកម្ម​ ​ការ​កម្សាន្ត​ ​និង​សកម្មភាព​សេដ្ឋកិច្ច​ផ្សេង​ទៀត​ ​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ពិភាក្សា​ ​និង​ពិគ្រោះយោបល់​នៅឡើយ​ ​ដោយ​មិន​ទាន់​មាន​ការ​សម្រេច​ជាក់លាក់​ណាមួយ​ទេ

ADB​ ​ផ្តល់​ហិរញ្ញប្បទាន ​២៥០​ ​លាន​ដុល្លារ ​ដើម្បី​ជួយ​កម្ពុជា​រក្សា​ស្ថិរភាព​សេដ្ឋកិច្ច​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/08/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ​(​ADB​) ​បាន​ផ្តល់​ហិរញ្ញប្បទាន​សម្បទាន​ចំនួន​ ​២៥០​ ​លាន​ដុល្លារ​ដល់​កម្ពុជា​ ​ក្រោម​ «​កម្មវិធី​អន្តរាគមន៍​បន្ទាន់​ដើម្បី​រក្សា​ស្ថិរភាព​សេដ្ឋកិច្ច​» ​(​Rapid​ ​Intervention​ ​for​ ​Stabilization​ ​of​ ​the​ ​Economy​ ​Program​ ​-​ ​RISE​) ​

រដ្ឋ​អាម៉េរិក​ ​២៥​ ​ប្ដឹង​រដ្ឋបាល លោក​ ​ដូណាល់ ​ត្រាំ ​ជុំវិញ​ពន្ធ​គយ​ថ្មី​លើ​ទំនិញ​នាំចូល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/08/2026

រដ្ឋ​ចំនួន​ ​២៥​ ​នៅ​សហរដ្ឋ​អាម៉េរិក ​បាន​ដាក់ពាក្យបណ្ដឹង​ប្រឆាំង​នឹង​រដ្ឋបាល​ប្រធានាធិបតី​ ​ដូណាល់ ​ត្រាំ ​ជុំវិញ​ការ​ដាក់​ពន្ធ​គយ​ថ្មី​លើ​ដៃគូ​ពាណិជ្ជកម្ម​បរទេស ​ដោយ​ចោទ​ថា​ ​រដ្ឋបាល​បាន​ប្រើប្រាស់​អំណាច​ហួស​ដែន​កំណត់​ដែល​ច្បាប់​អនុញ្ញាត​

ម៉ារ៉ាតុង​អង្គរ​ ក្លាយជា​ចលករ​ថ្មី​ ​ជំរុញ​ទេសចរណ៍​ ​និង​សេដ្ឋកិច្ច​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/08/2026

ទិវា​រត់​ប្រណាំង​ម៉ារ៉ាតុង​អន្តរជាតិ​ចក្រភព​អង្គរ​លើក​ទី​១១​ ​ឆ្នាំ​២០២៦​ ​បាន​ក្លាយជា​ចំណុច​ទាក់ទាញ​ថ្មី​សម្រាប់​ទេសចរណ៍​កម្ពុជា​ ​ដោយ​ទាក់ទាញ​អ្នកចូលរួម​សរុប​ ​៦,៥០០​នាក់​ ពី​ ​៥១​ប្រទេស​ ​កើនឡើង​ ​២៥​ភាគរយ​ ធៀប​នឹង​ឆ្នាំ​២០២៥​ ​និង​បាន​បង្កើត​សកម្មភាព​សេដ្ឋកិច្ច​ជាច្រើន​នៅក្នុង​តំបន់​ទេសចរណ៍​សៀមរាប​

កម្ពុជា​ជំរុញ​ប្រព័ន្ធ​អេកូឡូស៊ី​បច្ចេកវិទ្យា ​តាមរយៈ​យុទ្ធនាការ​ «​អនុភាព​បច្ចេកវិទ្យា​ខ្មែរ​»

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/08/2026

កម្ពុជា​កំពុង​ពង្រឹង​សមត្ថភាព​បច្ចេកវិទ្យា​ក្នុង​ស្រុក​ ​និង​ជំរុញ​ការ​ផ្លាស់ប្តូរ​ទៅ​រក​សេដ្ឋកិច្ច​ឌីជីថល ​តាមរយៈ​យុទ្ធនាការ​ជាតិ​ «​អនុភាព​បច្ចេកវិទ្យា​ខ្មែរ​» ​ដែល​មាន​គោលបំណង​លើកកម្ពស់​ការ​បង្កើត​ថ្មី​ ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ក្នុង​អាជីវកម្ម​ ​និង​ការ​ភ្ជាប់​អ្នកបង្កើត​បច្ចេកវិទ្យា​ក្នុង​ស្រុក​ជាមួយ​វិស័យ​ឯកជន ​និង​អ្នករៀបចំ​គោលនយោបាយ​

ព្រៃសហគមន៍ក្បាលខ្លា បានក្លាយជាសហគមន៍គំរូក្នុងកិច្ចការពារព្រៃឈើ និងយល់ដឹងពីរបៀបតស៊ូមតិ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/08/2026

ព្រៃសហគមន៍ក្បាលខ្លា បានក្លាយជាសហគមន៍គំរូក្នុងកិច្ចការពារព្រៃឈើ និងយល់ដឹងពីរបៀបតស៊ូមតិ ក្រោយយល់ដឹងពីអត្ថប្រយោជន៍ដែលទទួលបានពីធនធានធម្មជាតិសហគមន៍

មាសបន្តឡើងថ្លៃ ប៉ុន្តែតម្លៃប្រេងឆៅធ្លាក់ចុះខ្លាំង ក្រោយលោក ដូណាល់ ត្រាំ រង់ចាំមើលកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/08/2026

តម្លៃមាសបានបន្តឡើងថ្លៃបន្តិច ខណៈដែលតម្លៃប្រេងធ្លាក់ចុះរហូតដល់ប្រមាណ ៥% ក្រោយពេលដែលប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ សម្រេចចិត្តផ្អាកការវាយប្រហារលើប្រទេសអ៊ីរ៉ង់ជាបណ្តោះអាសន្ន

Leave a Reply

Your email address will not be published.Required fields are marked *