អាជីវករក្នុងស្រុកគួរត្រៀមខ្លួនឱ្យបានរួចរាល់សម្រាប់ពិធីបុណ្យដាក់បិណ្ឌ និងភ្ជុំបិណ្ឌ

បុណ្យភ្ជុំបិណ្ឌ មានរយៈពេល១៥ថ្ងៃ ដោយនៅក្នុងឱកាសនេះ ប្រជាជនខ្មែរតែងមានទម្លាប់ធ្វើម្ហូប បាយ សម្លរ នំ ចំណី ទៅប្រគេនព្រះសង្ឃ យ៉ាងសន្ធឹកសន្ធាប់ និងមានតម្រូវការប្រើប្រាស់សម្ភារៈ ក៏ដូចជាបន្លែ ត្រី សាច់ ជាច្រើន

សហគ្រិនស្ត្រីខ្មែរម្នាក់ កែច្នៃកសិផលក្នុងស្រុកទៅជាផលិតផលប្រើប្រាស់ប្រចាំថ្ងៃដែលមានគុណភាព និងជួយដល់កសិករ

ក្រុមហ៊ុនក្នុងស្រុកមួយដែលផ្តើមចេញពីសហគ្រាសខ្នាតមធ្យម បានព្យាយាមស្វែកវិធីសាស្ត្រកែច្នៃកសិផលដែលគ្មានទីផ្សារ និងមានតម្លៃថោក ដូចជា ស្ពៃ ម្នាស់ ស្លឹកគ្រៃ ទៅជាសាប៊ូដែលផលិតផលថ្មីសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃយ៉ាងមានប្រជាប្រិយភាព។

កសិដ្ឋានចិញ្ចឹមមាន់ស្រែមួយកន្លែង បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ផ្គត់ផ្គង់មាន់សាច់ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ កសិដ្ឋានចិញ្ចឹមមាន់ស្រែមួយកន្លែង បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្គត់ផ្គង់សាច់មាន់នៅលើទីផ្សារប្រមាន៣០០០ក្បាល

កម្ពុជា មានប្រភេទស្វាយចន្ទី M២៣ រសជាតិឆ្ងាញ់ច្រើនជាង៦០%នៃចំនួនស្វាយចន្ទីសរុបដែលដាំដុះ

លោកអួន ស៊ីឡុត បានឱ្យដឹងថា គ្រាប់ស្វាយចន្ទីកម្ពុជាត្រូវបានរកឃើញថាប្រភេទ M២៣ ជាប់លេខ​១ លើពិភពលោក ដោយសារមានគុណភាពល្អ សម្បុរស និងសារធាតុចិញ្ចឹមខ្ពស់។

ពីកាកសំណល់ប្លាស្ទិក ទៅជាដុំឥដ្ឋដែលមានគុណភាព និងងាយស្រួលសាងសង់

ឥដ្ឋអេកូ ជាឥដ្ឋដែលកែច្នៃពីកាកសំណល់ប្លាស្ទិក មានគុណភាពល្អ និងងាយស្រួលសាងសង់ មិនចាំបាច់បូកជញ្ជាំង ប្រើល្បាយស៊ីម៉ង់ត៍តិច មិនប្រើកម្លាំងពលកម្មជាងច្រើន ហើយចំណេញទាំងពេលវេលា និងចំណេញទាំងថវិកា

ផ្លែឡុងកុងក្នុងស្រុក ដល់រដូវប្រមូលផលទៀតហើយ ខណៈដែលតម្រូវការទីផ្សារនៅតែមាន

ឡុងកុង គឺជាផ្លែឈើមួយប្រភេទដែលគេនិយមទទួលទាន ដោយសារតែវាមានរសជាតិឆ្ងាញ់ និងផ្ដល់គុណប្រយោជន៍ចំពោះសុខភាព ខណៈដែលនៅក្នុងអំឡុងខែកញ្ញានេះ ជារដូវប្រមូលផលហើយ

ម្នាស់តូចៗមិនមានទីផ្សារ យកទៅច្នៃជាទឹកសាប៊ូលាងចាន មានការគាំទ្រច្រើន និងជួយដល់ជីវភាពកសិករ

លើសពីផ្លែឈើ ជាម្ជូរ ឬច្នៃជាម្ហូបអាហារ និងភេសជ្ជៈដ៏មានឱជារស ផ្លែម្នាស់ដែលមានរសជាតិជូរអែម ក៏អាចកែច្នៃជាផលិតផលសាប៊ូប្រើប្រាស់ដ៏មានប្រសិទ្ធភាព។

ងាយៗ ស្វែងយល់ពីបច្ចេកទេសបណ្ដុះគ្រាប់ពូជបន្លែស្លឹកឱ្យដុះបានល្អ និងមានឱកាសដំណុះខ្ពស់

ការដាំដំាំណាំបន្លែស្លឹក ការបណ្ដុះគ្រាប់ពូជជាចំណេះដឹងសំខាន់បំផុត ដើម្បីដាំដំណាំឱ្យបានជោគជ័យ និងធ្វើឱ្យពូជដំណាំមានសុខភាពល្អ ហើយទទួលបានទិន្នផលខ្ពស់

សិប្បកម្មផលិតស្រាស្វាយមួយបានត្រៀមខ្លួនទិញស្វាយជាង ១០តោនក្នុង១ឆ្នាំ រួមចំណែកជួយដល់កសិករ

ដោយមើលឃើញពីកង្វល់នៃទីផ្សារផ្លែស្វាយក្នុងស្រុក សិប្បកម្មផលិតស្រាមួយកន្លែកនៅខេត្តប៉ៃលិនបានកែច្នៃ និងត្រៀមទិញស្វាយ ១០តោននៅឆ្នាំ ដើម្បីផលិតចេញជាស្រាស្វាយ

កសិករ កាន់តែមានជម្រើសច្រើនជាមួយការប្រើរោងសម្ងួតវៃឆ្លាតខ្នាតតូច ដើរដោយថាមពលសូឡា

ជំនាញក្នុងស្រុកបានបង្កើតរោងសម្ងួតវៃឆ្លាត ប្រើថាមពលពន្លឺព្រះអាទិត្យ មានច្រើនខ្នាត ច្រើនទំហំ ជាមួយតម្លៃសមរម្យស្របតាមលទ្ធភាព និងតម្រូវការអ្នកប្រើប្រាស់