សម្ពាធសេដ្ឋកិច្ច កំពុងធ្លាក់មកលើកោះតៃវ៉ាន់ក្រោយដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi

តៃវ៉ាន់ ៖ បន្ទាប់ពីការមកដល់នៃដំណើរទស្សនកិច្ចក្រោមភាពចម្រូងចម្រាស់របស់លោកស្រី Pelosi ប្រធានសភាសហរដ្ឋអាមេរិក និងការចាកចេញទាំងគ្មានសម្លេងគាំទ្រពីបណ្តាប្រទេសជាមិត្តនោះ រដ្ឋាភិបាលចិនបានសម្រេចដាក់ទណ្ឌកម្មសេដ្ឋកិច្ចដល់កោះតៃវ៉ាន់ ជាមួយការហាមឃាត់ និងបិទកានាំចូលទំនិញ និងផលិតផលផ្នែកចំណីអាហារសរុបប្រមាណ២០០០មុខ រួមនឹងការព្រមានដាក់ទណ្ឌកម្មផ្សេងៗទៀត។

ជាលទ្ធផលចំពោះមុខ រហូតមកដល់ថ្ងៃព្រហស្បត្តិ៍ សប្ដាហ៍នេះ តម្លៃលុយតៃវ៉ាន់បានធ្លាក់ចុះដល់កម្រិតទាបមិនធ្លាប់មានក្នុងរយៈពេលពីរឆ្នាំចុងក្រោយ ដោយ​​ ៣០ ដុល្លារតៃវ៉ាន់ ស្មើរនឹង ១ ដុល្លារអាមេរិកតែប៉ុណ្ណោះ ជាហេតុធ្វើឲ​រូបិយប័ណ្ណតៃវ៉ាន់ដើរយឺតជាងរូបិយប័ណ្ណអាស៊ីផ្សេងទៀតក្នុងរយៈពេលប៉ុន្មានថ្ងៃនេះធៀបនឹងប្រាក់ដុល្លារអាមេរិក រហូតធ្វើឱ្យបណ្តាពាណិជ្ជករ ឬពួកអ្នកវិនិយោគគ្រោងនឹងដក ឬលក់ភាគហ៊ុនរបស់ពួកគេដែលមានជាប់​រូបិយបណ្ណតៃវ៉ាន់។ នេះបើយោងតាមការលើកឡើងរបស់លោក Frances Cheung ដែលជាអ្នកវិភាគអត្រាការប្រាក់នៅ Oversea-Chinese Banking Corp. ។

ស្របពេលជាមួយគ្នានេះ តម្លៃភាគហ៊ុនតៃវ៉ាន់ក៏ស្ថិតនៅក្រោមសម្ពាធផងដែរ​ ដោយសន្ទស្សន៍មូលធននីយកម្មទម្ងន់ស្រាលរបស់តៃវ៉ាន់ បានធ្លាក់ចុះ ១.៦% កាលពីថ្ងៃអង្គារ និង ១៩.៣% សម្រាប់ឆ្នាំនេះ។ ភាគហ៊ុននៅក្នុងក្រុមហ៊ុនធំៗមួយចំនួនរបស់តៃវ៉ាន់ ដែលភាគច្រើនមានការវិនិយោគនៅចិនដីគោក និងប្រតិបត្តិការទូទាំងពិភពលោកបានធ្លាក់ចុះផងដែរ។ ជាក់ស្តែង ភាគហ៊ុនរបស់ក្រុមហ៊ុន Taiwan Semiconductor Manufacturing Co. (TSMC) ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបទំនើបឈានមុខគេរបស់ពិភពលោកបានធ្លាក់ចុះ ២.៤% កាលពីថ្ងៃអង្គារ ចំណែកក្រុមហ៊ុន Foxconn ផលិត iPhone និងដំណើរការរោងចក្រជាច្រើននៅចិនដីគោកក៏បានធ្លាក់ចុះ ២.៤% ផងដែរ។

ជាថ្មីម្ដងទៀត ផ្អែកតាមការរាយការណ៍ចុងក្រោយបានបង្ហាញថា ចិនបានប្រកាសហាមឃាត់ពីការនាំចូលទំនិញជាង ១០០ ក្រុមហ៊ុន ដែលភាគច្រើនជាផលិតផលផ្នែកអាហារពីតៃវ៉ាន់។ នាពេលកន្លងមក ប្រទេសចិនក៏បានហាមឃាត់ការនាំចូលផ្លែឈើ និងអាហារសមុទ្ររបស់តៃវ៉ាន់ផងដែរ ក្រោមលេសថាមានការព្រួយបារម្ភអំពីបរិស្ថាន។ រីឯនៅខាងហុងកុង លោក Paul Chan លេខាធិការហិរញ្ញវត្ថុរបស់ហុងកុងបានព្រមានថា ទីក្រុងហុងកុងចាំបាច់ត្រូវត្រៀមខ្លួនសម្រាប់ស្ថានការណ៍ដែលអាក្រក់បំផុត ស្របពេលដែលទីក្រុងឥឡូវនេះស្ថិតនៅក្នុងវិបត្តិសេដ្ឋកិច្ចបន្ទាប់ពីសេដ្ឋកិច្ចរបស់ខ្លួនបានធ្លាក់ចុះ ១.៤% នៅក្នុងត្រីមាសទីពីរនៃឆ្នាំ២០២២៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្វែងយល់​ពីតម្លៃសន្មត​ក្នុង​ការទិញ-លក់អចលនទ្រព្យ​​ ដែល​អ្នកវិនិយោគគួ​រតែដឹង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 23/04/2024

តម្លៃសន្មត​ដែល​គេប្រើប្រាស់ក្នុងវិស័យអចលនទ្រព្យ​គឺមានសារ​សំខាន់​សម្រាប់​ម្ចាស់​ក្រុមហ៊ុន ឬអ្នកគ្រប់​គ្រង​ក្រុមហ៊ុន​ ជាពិសេសនៅក្នុងពេលដែលមានការទិញ-លក់

រាជរដ្ឋាភិបាលដាក់ចេញគោលនយោបាយវិនិយោគ គាំទ្រដល់សហគ្រាសធុនតូច និងមធ្យម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2024

គណៈកម្មាធិការវិនិយោគ និងគម្រោងសហគ្រាសធុនតូច និងមធ្យមអាស៊ាន បានពិភាក្សាដើម្បីស្វែងរកធាតុចូលសម្រាប់ធុរកិច្ចឆ្លងកាត់ព្រំដែនរវាងកម្ពុជា និងវៀត​ណាម

អាជីវកម្មសង្គម Okra ផ្ដល់អគ្គិសនីដល់ប្រជាជននៅតំបន់ដាច់ស្រយាល និងលើកស្ទួយថាមពលស្អាត

ជំនួញ, ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍

• 23/04/2024

ក្រុមហ៊ុន Okra បានកំណត់យកប្រជាជននៅតាមតំបន់ដាច់ស្រយាលជាប្រជាជនគោលដៅ ក្នុងការជួយសម្រាលការចំណាយថ្លៃអគ្គិសនីរបស់ពួកគេ។

កម្ពុជា រំពឹង​ទទួលបានការ​វិនិយោគ​ និងទេសចរ​ពីប្រទេស​ចិន​បន្ថែ​ម​ក្រោយដំណើរទស្សនកិច្ច​របស់រដ្ឋមន្ត្រី​ការ​បរទេស​ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2024

កម្ពុជារំពឹងថា​​ ក្នុងឆ្នាំ២០២៤​នេះ នឹងទទួលបាន​វិនិយោគិន ​និង​ទេសចរពីប្រទេ​សចិន​បន្ថែមទៀត​ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រីការបរទេស​ចិន​

Olam Agri ជំរុញការបណ្តុះបណ្តាលកសិករលើផលិតកម្មស្រូវ ដើម្បីជួយពួកគេបង្កើនប្រាក់ចំណូល

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/04/2024

Olam ផ្តល់កម្មវិធីបណ្តុះបណ្តាលដ៏ទូលំទូលាយសម្រាប់ដល់កសិករជាដៃគូដែលផ្តោតទៅលើលក្ខខណ្ឌ និងគោលដៅរបស់កសិករជាមូលដ្ឋាន ដើម្បីលើកកម្ពស់ជីវភាពរបស់ពួកគេ។

ផែនការហិរញ្ញវត្ថុ គឺជាឧបករណ៍ដ៏សំខាន់សម្រាប់ក្រុមគ្រួសារនីមួយៗ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 23/04/2024

គ្រួសារនីមួយៗតែងតែងមានក្តីស្រមៃចង់មានរំហូរសាច់ប្រាក់គ្រប់គ្រាន់ក្នុងដៃសម្រាប់ចំណាយលើការរស់នៅប្រចាំថ្ងៃ ប្រចាំខែ និងប្រចាំឆ្នាំជាដើម ប៉ុន្តែវាមិនមែនជារឿងងាយស្រួលនោះទេ

កម្ពុជា – ចិន ឯកភាពគ្នាជំរុញវិស័យទេសចរណ៍ និងបង្កើនជើងហោះហើរត្រង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2024

កម្ពុជា-ចិន បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ ការហោះហើរត្រង់ និងយុទ្ធនាការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤»

ក្រុងរុនតាឯក និងពាក់ស្នែង បាន និងកំពុងប្រែក្លាយឱ្យទៅជាបុរីជនបទគំរូរបស់កម្ពុជា

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 23/04/2024

រាជរដ្ឋាភិបាល​ បានជំរុញឱ្យ​រៀបចំ​បង្កើត​បុរីជនបទនៅតាម​បណ្ដាខេត្ត​នានា​ទូទាំង​ប្រទេស ​ដើម្បីលើកកម្ពស់​ដល់សុខុមាលក្នុងការ​រស់នៅ​របស់ប្រជាពលរដ្ឋ

ផ្លែដូងស្រស់របស់កម្ពុជា ត្រូវបានអនុញ្ញាតឱ្យនាំចេញជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/04/2024

ផ្លែដូងស្រស់របស់កម្ពុជាទទួលបានការអនុញ្ញាតឱ្យនាំចេញជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិនបន្ទាប់ពីកិច្ចប្រជុំលើកទី៧នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន

កិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/04/2024

កិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣