ប្រទេសចំនួន ៩ មកពីអាស៊ី អឺរ៉ុប និងអាម៉េរិក ចូលរួមព្រឹត្តិការណ៍ CAMFood & CAMHotel នៅកម្ពុជា

ភ្នំពេញ ៖ ប្រទេសចំនួន៩ មកពីទ្វីបអាស៊ី អឺរ៉ុប និងសហរដ្ឋអាម៉េរិក រួមមាន កម្ពុជា វៀតណាម ម៉ាឡេស៊ី អាម៉េរិក ចិន សាធារណរដ្ឋកូរ៉េ អ៊ីតាលី ហ្វាំងឡង់ និងសិង្ហបុរី បានចូលរួមកម្មវិធីពិព័រណ៍ CAMFood & CAMHotel ដែលប្រារព្ធធ្វើរយៈពេល៣ថ្ងៃផ្តើមពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ នៅមជ្ឈ​មណ្ឌលពិព័រណ៍និងសន្និបាតកោះពេជ្រ ។

ពិព័រណ៍ អាហារ ភេសជ្ជៈ សណ្ឋាគារ ត្រូវបានសម្ពោធជាផ្លូវការនាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងមានការចូលរួមពី លោក Gerard Leeuwenburgh អ្នកគ្រប់​គ្រងទូទៅនៃក្រុមហ៊ុន Informa Market ប្រចាំប្រទេសកម្ពុជា និងម៉ាឡេស៊ី ឯកឧត្តម ង្វៀន មិញ វូ (Nguyen Minh Vu) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅកម្ពុជា និងឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា។

លោក Gerard Leeuwenburgh បានលើកឡើងថា៖ ពិព័រណ៍ CAMFood & CAMHotel គឺជាពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកំពូលរបស់កម្ពុជា ដែលស្ថិតនៅក្នុងវិស័យស្នាក់នៅ និងវិស័យអាហារនិងភេសជ្ជៈ ព្រមទាំងជាវេទិកាជំនួបរវាង អាជីវកម្ម និងអាជីវកម្ម (B2B) សំខាន់បំផុតរបស់ប្រទេស។ ព្រឹត្តិការណ៍នេះ បានក្លាយជាតំបន់ទីផ្សារសំខាន់ ដែលបង្កើតឱកាសឲ្យទីផ្សារអន្តរជាតិ មានជំនួបជាមួយជំនាញក្នុង ស្រុកដើម្បីជំរុញកំណើនអាជីវកម្មនិងឱកាសពង្រីកទីផ្សាររបស់ខ្លួនទាំងនៅកម្ពុជា និងទូទាំងអាស៊ីអាគ្នេយ៍។ ព្រឹត្តិការណ៍ CAMFood & CAMHotel ឆ្នាំ២០២៥ ជាព្រឹត្តិការណ៍លើកទី១១ ក្រោយការរៀបចំដំបូងនៅឆ្នាំ២០០៩ ដោយក្នុងនោះព្រឹត្តិការណ៍ត្រូវរៀបចំជារៀងរាល់២ឆ្នាំម្តង។

ក្នុងពិធីបើកសម្ពោធន៍ជាផ្លូវការ ឯកឧត្តម ហួត ហាក់ បានថ្លែងថា៖ ព្រឹត្តិការណ៍តាំងពិព័រណ៍អន្តរជាតិនេះមានសារៈសំខាន់ក្នុងវិស័យស្នាក់នៅ វិស័យម្ហូបអាហារនិងភេសជ្ជៈ ព្រមទាំង ជាវេទិកាជំនួបរវាងអាជីវកម្ម និងអាជីវកម្ម (B2B)សម្រាប់ធុរកិច្ចនៅកម្ពុជា នៅថ្នាក់តំបន់និងនៅថ្នាក់អន្តរជាតិ។ ព្រឹត្តិការណ៍នេះ បានបង្កើតនូវបរិយាកាសមួយដ៏ល្អសម្រាប់ជំនួបទីផ្សារសំខាន់ៗព្រមគ្នានឹងការបង្កើតឱកាសដល់អ្នកវិនិយោគជាតិ និងអន្តរជាតិ ប្រាស្រ័យទាក់ទង (Networking) និង ជជែកពិភាក្សាជាមួយអ្នកជំនាញជាតិ និងអន្តរជាតិ សំដៅជំរុញ កំណើនអាជីវកម្ម និងពង្រីកទីផ្សាររបស់ខ្លួននៅព្រះរាជាណាចក្រ កម្ពុជា និងនិយាយជារួមនៅទូទាំងអាស៊ីអាគ្នេយ៍ផងដែរ។

ឯកឧត្តម បានបន្តថា៖ការរៀបចំពិព័រណ៍នេះ នឹងផ្តល់នូវកាលានុវត្តភាពថ្មីៗ បន្ថែមទៀតដល់ អ្នកផ្គត់ផ្គង់ជាតិ និងអន្តរជាតិ អ្នកចែកចាយក្នុង និងក្រៅប្រទេស បានជួបអ្នកជំនាញក្នុងឧស្សាហកម្មទេសចរណ៍ មានជាអាទិ៍ក្រុមហ៊ុនផលិតម្ហូបអាហារ និងភេសជ្ជៈអន្តរជាតិ ដែលមានបំណងចង់ចូលទីផ្សារអាស៊ីអាគ្នេយ៍ ដែលមានវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៍នេះ មានដូចជា៖

ទី១) អ្នកនាំចូល និងអ្នកចែកចាយក្នុងស្រុក ដែលកំពុងស្វែង រកផលិតផល និងអ្នកផ្គត់ផ្គង់ដែលមានគុណភាព។

ទី២) ប្រតិបត្តិករសណ្ឋាគារ និងភោជនីយដ្ឋាន ដែលកំពុង ស្វែងរកសម្ភារៈឧបករណ៍ និងសេវាកម្ម ដែលគាំទ្រដល់អាជីវកម្ម របស់ខ្លួន។

ទី៣) អ្នកជំនាញឧស្សាហកម្ម ដែលចង់ផ្លាស់ប្តូរបទពិសោធ ចំណេះដឹង និងបង្កើតបណ្តាញទំនាក់ទំនងថ្មីៗបន្ថែមទៀត។

ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា៖

«ការរៀបចំ“ព្រឹត្តិការណ៍ CAMFood & CAMHotel ឆ្នាំ ២០​២​៥” នេះបានបង្ហាញពីការយកចិត្តទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យទេសចរ​ណ៍កម្ពុជាជាពិសេសឧស្សាហកម្មម៉ាយស៍(MICE: Meeting, Incentive, Convention, Exhibition) ដែលនាំមកនូវជំនួបរវាងអាជីវកម្ម និងអាជីវកម្មទាំងក្នុងនិងក្រៅប្រទេស, ការនាំអ្នកវិនិយោគ, ម្ចាស់អាជីវកម្មអន្តរជាតិ មកស្វែងយល់អំពីសក្តានុពលវិនិយោគក្នុងវិស័យទេសចរណ៍ និងបរិយាកាសអំណោយផលនៃការវិនិយោគលើខ្សែច្រវាក់ផ្គត់ផ្គង់ថ្មីៗ»។

ក្នុងន័យនេះ ឯកឧត្តមបានថ្លែងអំណរគុណដល់អ្នកវិនិយោគ ជាតិ និង អន្តរជាតិ ទាំងអស់ ចំពោះសេចក្តីទុកចិត្តលើរដ្ឋាភិបាលកម្ពុជា ដែលបានធានា នូវកត្តានូវសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ ស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច និងសន្តិសុខសណ្តាប់ធ្នាប់ល្អប្រសើរ ដែលជា មូលដ្ឋានគ្រឹះ គាំទ្រដ៏សំខាន់ ក្នុងវិស័យវិនិយោគ ពាណិជ្ជកម្ម ឧស្សាហកម្ម និងកសិកម្ម ព្រមទាំងធានាដល់ភាពធន់នៃវិស័យទេសចរណ៍ និង ឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងតំបន់ និងពិភពលោក។

ឯកឧត្តមបានឱ្យដឹងផងដែរថា៖ ក្នុងព្រឹត្តិការណ៍ពិព័រណ៍នេះមានកម្មវិធីអមសំខាន់ៗរួមមាន៖ការប្រកួតប្រជែងលើជំនាញសេវាកម្មស្រាទំពាំងបាយជូរ ,ការប្រកួតប្រជែងលើជំនាញឆុងកាហ្វេនិង ការបណ្តុះបណ្តាលជំនាញធុងភៅ និងការបង្ហាញម្ហូបខ្មែរ ។

ឯកឧត្តម បានបង្ហាញនូវការគាំទ្រឱ្យរៀបចំកម្មវិធី និងព្រឹត្តិការណ៍បែបនេះបន្តទៀត និងកាន់តែធំជាងនេះទៀត ព្រោះ ព្រឹត្តិការណ៍នេះ ស្តែងឱ្យឃើញពីកិច្ចហការប្រកបដោយផ្លែផ្កា វិជ្ជមាន រវាងរដ្ឋ និងការប្រមូលផ្តុំជាសហថាមពលពីវិស័យឯកជន ទាំងកម្រិតជាតិ និងអន្តរជាតិ ដែលឆ្លើយតបទៅនឹងការអនុវត្ត អភិក្រមជវភាពនៃប្រព័ន្ធតួអង្គតែមួយរបស់ សម្តេចមហាបវរ ធិបតីនាយករដ្ឋមន្ត្រី និងស្របទៅនឹងសសរស្តម្ភយុទ្ធសាស្ត្រនៃ កិច្ចសហប្រតិបត្តិការទាំង៦ របស់ក្រសួងទេសចរណ៍ផងដែរ។

ដើម្បីរួមចំណែកក្នុងការគាំទ្រ និងតម្រង់ទិស ការងាររៀបចំព្រឹត្តិការណ៍នេះ ឱ្យទទួលនូវលទ្ធផលផ្លែផ្លា តាមទិសដៅ ដែលបានគ្រោងទុក ឯកឧត្តមបានអំពាវនាវឱ្យបន្តពង្រឹងកិច្ចសហប្រតិបត្តិការ កាន់តែជិតស្និទ្ធរវាងក្រសួង ស្ថាប័ន វិស័យឯកជនជាតិ និងអន្តរជាតិ ក្នុងការជំរុញសកម្មភាពពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម និង ទេសចរណ៍បន្ថែមទៀត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

Leave a Reply

Your email address will not be published.Required fields are marked *