តាមរយៈប្រព័ន្ធផ្សព្វផ្សាយ The Nikkei Asia នៅថ្ងៃដើមសប្ដាហ៍នេះបានបង្ហាញថា ប្រទេសចិន ជប៉ុន និងប្រទេសកូរ៉េខាងត្បូង បានធ្វើការនាំចូលប្រេងឥន្ធនៈផូស៊ីលរបស់រុស្ស៊ីសរុបមានទឹកប្រាក់ប្រមាណជា ៥,៥ ពាន់លានដុល្លារមកហើយគិតចាប់តាំងតែពីពេលដែលរុស្ស៊ីទទួលរងនូវទណ្ឌកម្មជាបន្តបន្ទាប់ដែលត្រូវអនុវត្តជាមួយនឹងវិស័យថាមពលរបស់រុស្ស៊ី។

យោងទៅតាមក្រុមអ្នកស្រាវជ្រាវដែលមានមូលដ្ឋាននៅប្រទេសហ្វាំងឡង់បានបង្ហាញថា ទីផ្សាររបស់ពួកគេនៅតែបន្តពឹងផ្អែកលើទំនិញពីប្រទេសរុស្ស៊ី បើទោះបីជាប្រទេសផ្សេងទៀតបានផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មក្តី ខណៈដែលបណ្តាប្រទេសនៅខាងសហភាពអឺរ៉ុបជាច្រើនបានចុះហត្ថលេខាក្នុងការដាក់ទណ្ឌកម្មលើទីក្រុងមូស្គូព្រមទាំងបញ្ឈប់ការនាំចូលធ្យូងថ្ម និងប្រេងព្រមទាំងថាមពលជាច្រើនទៀតផង។

មជ្ឈមណ្ឌលស្រាវជ្រាវថាមពលបានប៉ាន់ប្រមាណថា ប្រទេសជប៉ុនបាននាំចូលធ្យូងថ្ម ប្រេង និង ហ្គាសពីរុស្ស៊ីប្រមាណជា ២,៦ ពាន់លានដុល្លារ ចន្លោះពីខែកុម្ភៈ និង ខែកក្កដា ខណៈដែលកូរ៉េខាងត្បូងមានទំហំ ១,៧ពាន់លានដុល្លារ និងកោះតៃវ៉ាន់មានទៅដល់ ១,២ពាន់លានដុល្លារ។ ក្រៅពីនោះប្រទេសចិនវិញត្រូវបានគេមើលឃើញថាបាននាំចូលធ្យូងថ្ម ប្រេង និង ហ្គាសពីរុស្ស៊ីប្រមាណជា ២៨ ពាន់លានដុល្លារ ដែលធ្វើឲ្យប្រទេសនេះក្លាយជាអ្នកទិញថាមពលដ៏ធំបំផុតរបស់រុស្ស៊ី។ របាយការណ៍ដដែលបានបង្ហាញទៀតថា ក្រុមហ៊ុនថាមពល Jera របស់ជប៉ុន ក្រុមហ៊ុន ហ្គាស Kogas របស់កូរ៉េខាងត្បូង និងក្រុមហ៊ុន Taipower របស់កោះតៃវ៉ាន់គឺជាអ្នកនាំចូលប្រេងឥទ្ធនៈដ៏ធំបំផុតពីរុស្ស៊ី។ Jera បាននាំចូលហ្គាសធម្មជាតិប្រហែល ៨២០ លានដុល្លារ ព្រមទាំងធ្យូងថ្ម និងប្រេងក្នុងរយៈពេលប្រាំខែ ចំណែកឯ Kogas បាននាំចូលហ្គាសធម្មជាតិប្រហែល ១៨៦ លានដុល្លារ និង Taipower បានទិញធ្យូងថ្មចំនួន ៣០៧ លានដុល្លារ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
វិទ្យាស្ថានស្រាវជ្រាវយានយន្តដំបូងគេបង្អស់របស់កម្ពុជា – វិទ្យាស្ថានបច្ចេកវិទ្យាយានយន្ត និងឧស្សាហកម្មថាមពលថ្មីនៅកម្ពុជា (NEVITI) ត្រូវបានបង្កើតឡើងជាផ្លូវការ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 07/11/2025
វិទ្យាស្ថានស្រាវជ្រាវយានយន្តដំបូងគេបង្អស់របស់កម្ពុជា – វិទ្យាស្ថានបច្ចេកវិទ្យាយានយន្ត និងឧស្សាហកម្មថាមពលថ្មីនៅកម្ពុជា (NEVITI) ត្រូវបានបង្កើតឡើងជាផ្លូវការ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content