កម្ពុជាបន្ត​ផ្សព្វផ្សាយ​ពីសក្តានុពល និងកាលានុវត្តភាពវិនិយោគដល់​វិនិយោគិន ​និង​ម្ចាស់​សហគ្រាស​ជប៉ុន

ភ្នំពេញ ៖ ដើម្បី​ទាក់ទាញ​វិនិយោគិន​ជប៉ុន​ចូល​បណ្ដាក់ទុនវិនិយោគ​នៅកម្ពុជា​កាន់តែច្រើន​បន្ថែមទៀត​នោះ រដ្ឋាភិបាលកម្ពុជា​បានបន្ត​ផ្សព្វផ្សាយ​ពីឱកាស​ សក្ដានុពល​ និង​កាលានុវត្តន៍ភាពវិនិយោគ​ដល់​បណ្ដាវិនយោគិន​ ធុរជន​របស់ជប៉ុន​។ ជាក់​ស្ដែង ថ្មីៗនេះ​ ឯកឧត្តម​ ស៊ុន ចាន់​ថុល ឧបនាយករដ្ឋមន្ត្រី និងជា​អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​បាន​ចូល​រួមក្នុងកា​រផ្សព្វផ្សាយពី​សក្ដានុពល​និងកាលានុវត្តភាព វិនិយោគ​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា​ទៅកាន់​វិនិយោ​គិន​​ជប៉ុនប្រមាណ​១៥០នាក់​នាទីក្រុង​តូក្យូ ​។​

នៅក្នុង​បទបង្ហាញ​របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធាន​ទី​១ ក្រុមប្រឹក្សាអភិវឌ្ឍន៍​កាលពីសប្ដាហ៍នាទីក្រុង​តូក្យូ បាន​រំ​លេច​អំ​ពី​​សក្តា​នុ​ព​ល​វិ​ជ្ជ​មា​ន​រ​ប​ស់​ព្រះ​រា​ជាណា​ច​ក្រ​ក​ម្ពុ​ជា​ មា​ន​ជាអាទិ៍ ស្ថិរភាពនយោបាយ, ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចដែលមានលំនឹងវិជ្ជមាន, កម្លាំងពលក​​​ម្មវ័​​យក្មេ​ង​ប្រ​កបដោយថាមវន្ត, រាជរដ្ឋាភិ​បាល​ដែល​មាន​ទំនោរគាំទ្រដល់ការរីកលូតលាស់នៃធុរកិច្ច, របបវិនិ​យោគ​ដែ​ល​​មា​នភាពទាក់ទាញ និងអនុគ្រោះ និងហេដ្ឋារចនាសម្ព័ន្ធអន្តរមធ្យោបាយដែលបាន និងកំពុងអភិវឌ្ឍ​ឱ្យ​កា​ន់​តែ​មា​ន​ភា​ព​ត​ភ្ជា​ប់​ ​និងប្រទាក់ក្រឡា។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីបានបង្ហាញនូវសុទិដ្ឋិនិយមយ៉ាងមុតមាំថា វិនិយោគិន និង​ធុ​រ​ជន​ដែ​លបា​ន​​អ​ញ្ជើ​ញ​ចូលរួមនាពេលនោះនឹងអញ្ជើញមកសិក្សាស្វែង​យល់​ដោយ​ផ្ទាល់​នៅ​កម្ពុជា ក៏ដូ​​ចជា​​ពាំ​នាំ​នូ​វ​ប​ច្ចុប្ប​ន្ន​ភា​​ព​នៃ​ប​រិ​យាកា​​សវិ​និ​យោគ​នៅ​​កម្ពុ​ជា​ទៅ​កា​ន់​ស​ហ​គ​ម​ន៍​ធុ​រ​កិ​ច្ច​​ជ​ប៉ុ​ន​ឱ្យ​​កា​ន់តែ​ទូ​លំ​ទូ​លា​យ​ប​ន្ថែ​ម​មួ​យ​​កម្រិ​ត​ទៀ​ត​ ។

ទន្ទឹមនឹង​នេះដែរ វិនិយោគិន​ក​ម្ពុជា​និងជប៉ុន​ជាច្រើន​​ក៏បានពិភាក្សាស្តីពី​សក្តា​នុ​ព​លវិ​និ​យោ​គលើ​វិ​ស័​យថ្មី​ៗ​នៅ​ក​ម្ពុ​ជា​ដោ​យបានគូសបញ្ជាក់អំពីភាព​ងាយស្រួល​ក្នុង​ការប្រក​ប​អាជី​វ​កម្ម​នៅ​កម្ពុជា ពិពិធភាពនៃ​ស​ក​ម្ម​ភា​ព​​វិនិ​យោគដែលពោរពេញដោយឱកាស និងកា​រ​គាំ​ទ្រផ្នែ​ក​គោ​ល​នយោ​បា​យ​ប្រ​ក​​បដោ​យ​​បុរេ​ស​ក​ម្ម​ពី​សំណា​ក់​រា​ជរដ្ឋាភិបាលលើ​អនុវិស័យថា​មព​ល​​កកើ​តឡើ​ងវិញ ខ្សែច្រវាក់ផលិតកម្មបៃតង និង​សេ​ដ្ឋ​កិ​ច្ចឌី​​ជីថ​ល​​ដែ​ល​កំ​ពុងតែដើរស្របនឹងនិន្នាការតំបន់ និងសកល ។

ជាការ​កត់សម្គាល់ រហូតមកដល់ពេលនេះ គម្រោ​ងលេច​ធ្លោក្រោមការ​វិនិយោគ​របស់​វិនិយោគិនជប៉ុន​​មួយ​ចំនួន​ បាន និងកំពុងទទួល​បានការ​គាំទ្រ​ពីសំណាក់​ប្រជាពលរដ្ឋ​កម្ពុជា និង​ពល​រដ្ឋ​ផ្សេងទៀត​កំពុង​រ​ស់​នៅ​ក្នុង​ប្រទេសកម្ពុជា ក្នុងនោះមានគម្រោង​ផ្សារទំនើបអ៊ីអន ទាំង​៣ គម្រោង​លំនៅឋាន​តម្លៃ​សមរម្យ​អារ៉ាខាវ៉ា​ គម្រោ​ង​បុរី​លំនៅឋាន​ ជាដើម​ ។ បន្ថែម​លើសនេះទៀតនោះ វិនិយោគិនជប៉ុន​ក៏បានជម្រាប​ជូន​មក​កាន់​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា​ពីបំណង​ក្នុងការ​បង្កើត​តំបន់​សេដ្ឋកិច្ចពិសេសជប៉ុន​ ដោយគ្រោង​នឹង​បោះទុ​នប្រ​មា​ណ ៦​៥០​​លាន​ដុ​ល្លារ​អាមេរិក​ ដើម្បីសម្រួល​ការ​វិនិយោគ​របស់ជប៉ុន​នៅកម្ពុជា​ ។

បើតាមលោក​បណ្ឌិត​ អ៊ិន ចាន់នី​ ប្រធាននាយកប្រតិបត្តិ​ធនាគារ​ អេស៊ីលីដា​ បាន​មានប្រសាសន៍​លើកឡើង​ថា ជប៉ុន​ជា​ប្រទេស​ដែលមាន​ក្រុមហ៊ុន​ប្រភេទសហគ្រាស​ធុន​តូច​ និងមធ្យម​(SME) ច្រើន ហើយបើសិនជា​កម្ពុជា​អាចទាក់ទាញ​ក្រុមហ៊ុនដែលជា​ប្រភេទ​ SME ចូលម​ក​បណ្ដាក់ទុន​វិនិយោគ​បានកាន់តែច្រើន​កាន់តែ​ប្រសើរ ពីព្រោះថា​រាល់​ការ​វិនិយោគរបស់ជប៉ុន ត្រូវ​បានមើលឃើញ​ថាសុទ្ធតែមានគម្រោង ​និងផែនការ​ច្បាស់​លាស់​សម្រាប់​អនាគត ។




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ចិន ​និង​កៀហ្ស៊ីស៊ីស្ថាន ​ប្តេជ្ញាចិត្តរួមគ្នាលើកកំពស់វិស័យ AI ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ S​CO ​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ប្រទេស​ចិន ​និង​ប្រទេស​កៀហ្ស៊ី​ស៊ីស្ថាន ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​រុញ​ច្រាន​វិស័យ​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​ជឿន​លឿន​រួមគ្នា ជាពិសេស​ វិស័យបញ្ញាសិប្បនិម្មិត​ AI

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/09/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតិថិជនទិញលំនៅឋានក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

ការ​ជួញដូរ​អាវុធ​រវាង​ អាល្លឺម៉ង់ ទៅ​ឲ្យ​អ៊ីស្រាអែល​ កើនឡើង​ជិតដល់ ​១​០០០​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​អនុម័ត​លើការ​នាំចេញ​បរិក្ខារ​យោធា​ដែល​មាន​តម្លៃ​ជិត ៨០០​ ​លាន​អឺរ៉ូ​ ឬ​ប្រមាណ​ជា ​៩៣០​ លាន​ដុល្លារ​ ​ទៅ​ឲ្យ​ប្រទេស​អ៊ីស្រាអែល ​ក្នុង​អំឡុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២៦

បន្ថែមមួយប្រទេសទៀតហើយ! LOLC KHQR ពង្រីកសមត្ថភាពទទួលការទូទាត់ពីភ្ញៀវទេសចរអន្តរជាតិ ពីប្រទេសសិង្ហបុរី

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 04/09/2026

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានពង្រីកសមត្ថភាពទទួលការទូទាត់របស់ LOLC KHQR ដោយបន្ថែមប្រទេសសិង្ហបុរីជាប្រទេសថ្មីមួយទៀត ដើម្បីឱ្យអាជីវកររបស់ អិលអូអិលស៊ី អាចទទួលការទូទាត់ពីភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី

ប្រព័ន្ធ​លុយ​ដុល្លារ​ដែលមានអាយុ​កាល​ជិត​ ១​ សតវត្ស​រ៍ ប្រឈម​ហានិភ័យ​ ខណៈ​បណ្តា​ធនាគារ​កណ្តាល​ងាក​ទៅ​រក​ទុន​បម្រុង​ថ្មី​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/09/2026

នាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​កំពុង​កែប្រែ​យុទ្ធសាស្ត្រ​បម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ខ្លួន​ជា​បណ្តើរ​ៗ​ ​ដោយ​កាត់បន្ថយ​ការ​ចាក់​គ្រឹះ​លើ​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាមេរិក​ ​(​U​.​S​.​ ​Treasury bonds​)​​ហើយ​ងាក​មក​ទិញ​មាស​សុទ្ធ​ជំនួស​វិញ

ទីផ្សារការងារកម្ពុជា ឆ្នាំ២០២៥ រក្សាភាពរឹងមាំ ខណៈប្រជាជនក្នុងវ័យធ្វើការមានចំនួនប្រមាណ ១៣,១លាននាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឆ្នាំ២០២៥ ប្រជាជនក្នុងវ័យធ្វើការមានចំនួនប្រមាណ ១៣,១លាននាក់ (ស្រី ៦,៨លាននាក់ និងប្រុស ៦,៣លាននាក់) ក្នុងនោះរស់នៅតំបន់ជនបទ ៧,៨លាននាក់ និងតំបន់ទីប្រជុំជន ៥,៣លាននាក់

BBC ចុះផ្សាយពីការបើកទ្វារស្វាគមន៍ភ្ញៀរទេសចររបស់កម្ពុជាមានភាពប្រសើរ និងងាយស្រួលជាងមុន

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ប្រទេសកម្ពុជាកំពុងស្ថិតក្នុងរបត់ឆ្ពោះទៅរកភាពរីកចម្រើន និងផ្លាស់ប្តូរយ៉ាងលឿន ដោយសារការសម្រួលដល់ដំណើរការទទួលភ្ញៀវទេសចរមានភាពរលូនជាងមុន

ស្វែងយល់ពីតម្លៃដីធ្លីនៅតាមតំបន់​នានា​ក្នុង​ខណ្ឌឫស្សីកែវ ក្នុងឆមាសទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/09/2026

ក្នុងឆ្នាំ២០២៦នេះ តម្លៃដីធ្លីនៅក្នុង​រាជធានីភ្នំពេញ តាមបណ្ដាខណ្ឌ​នានា​ មិនមានកា​រប្រែប្រួល ឬឡើងថ្លៃជាង​ឆ្នាំ២០២៥​នោះទេ ដោយតំបន់​ខ្លះ​ដែលធ្លាប់តែឡើងខ្ពស់​ក៏បានធ្លាក់ចុះបន្តិច​វិញ តំបន់ខ្លះទៀត​មិនឡើង ហើយមិនចុះដែរ

ក្រុង​មួយក្នុងខេត្តឈីងហៃ ប្រទេស​ចិន មានផ្ទៃដីធំជាង​កម្ពុជា​ជិត​ ២ដង តែមានប្រជាជន​ត្រឹមតែជាង ​៤០ម៉ឺននាក់​ប៉ុណ្ណោះ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 03/09/2026

ក្រុងមួយរបស់ចិនមានផ្ទៃដីរហូតដល់ជាង​២៣ម៉ឺនគីឡូម៉ែត្រការ៉េ ប៉ុន្តែក្រុង​នេះមានប្រជាជន​រស់នៅត្រឹមតែជា​៤០ម៉ឺននាក់ប៉ុណ្ណោះ .....