កម្ពុជា ជាប់ចំណាត់ថ្នាក់ទី១ ក្នុងសន្ទស្សន៍ Greenfield FDI Performance Index ឆ្នាំ២០២៥

ភ្នំពេញ ៖ កម្ពុជា​ បាន​ជាប់​ចំណាត់​ថ្នាក់​ទី​១​ក្នុង​សន្ទស្សន៍​ Greenfield FDI Performance Index ឆ្នាំ២០២៥ នៅ​ក្នុង​តំប​ន់​អាស៊ី​ប៉ាស៊ីហ្វិក និង​ទី៩ នៅ​ទូទាំង​ពិភពលោក ដែលសន្ទស្សន៍នេះតាមដាន និងចាត់ថ្នាក់ប្រទេសដោយផ្អែកលើសមត្ថភាពក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) ធៀបទៅនឹងទំហំនៃសេដ្ឋកិច្ច។

សន្ទស្សន៍ Greenfield FDI Performance Index ត្រូវបានបោះពុម្ពដោយ fDi Intelligence ជាផ្នែកមួយនៃកាសែត Financial Times ជាពិសេស វាផ្តោតលើ Greenfield FDI ដែលសំដៅលើការវិនិយោគថ្មីក្នុងមូលធនរូបវន្ត ឬហេដ្ឋារចនាសម្ព័ន្ធ។

ក្នុងរបាយការណ៍ fDi Intelligence បានលើកឡើងថា កម្ពុជាបានកត់ត្រាគម្រោង FDI ក្នុងស្រុកនាឆ្នាំ២០២៤ ជាមួយនឹងការវិនិយោគលើវិស័យជាច្រើន ដូចជា សេវាកម្ម អាជីវកម្ម ការដឹកជញ្ជូន ផលិតផលប្រើប្រាស់ យានយន្ត និងវាយនភណ្ឌ។

កម្ពុជា​​ ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេសដែល​ទទួល​រង​ផល​ប៉ះពាល់​បន្ទាប់​ពី​ពន្ធ​ដំបូង​របស់​លោក​ប្រធានាធិបតី Donald Trump​ បានដាក់តម្លៃក្នុងអត្រាចំនួន ៤៩ ភាគរយ​ក្រោយមក​ចុះ​មក​ត្រឹម១៩ ភាគរយ​នៅ​ថ្ងៃ​ទី ១ ខែ​សីហា​ឆ្នាំ២០២៥។

ប្រភពដដែលបានបន្តថា កម្ពុជាពឹងផ្អែកខ្លាំងលើការនាំចេញ ជាពិសេសក្នុងវិស័យកាត់ដេរ ដែលបង្កើតការងារសម្រាប់កម្មករប្រហែល ៩២៥ ០០០ នាក់ ដែលមាន ៧៥.៥ ភាគរយជាស្ត្រី។ នេះបើយោងតាមសមាគមវាយនភ័ណ្ឌ សំលៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ (TAFTAC)។ ក្រៅពីនេះ fDi Intelligence ក៏បានសង្កត់ធ្ងន់លើភាពលេចធ្លោនៃការវិនិយោគរបស់ចិននៅកម្ពុជា ដោយបានបញ្ជាក់ថា ចិនគឺជាដៃគូវិនិយោគដ៏សំខាន់របស់កម្ពុជា ។

នៅឆ្នាំ២០២៤ ប្រទេសចិនមានច្រើនជាងមួយភាគបីនៃគម្រោងវិនិយោគពីបរទេសទាំងអស់មកកម្ពុជា ដោយផ្តោតជាពិសេសលើផលិតកម្ម និងក្នុងចំណោមគម្រោងផ្សេងទៀត រួមមានគម្រោងរបស់រោងចក្រផលិតរថយន្តអគ្គិសនីចិន BYD ដោយរដ្ឋាភិបាលកម្ពុជាបានប្រកាសអំពីផែនការរបស់ក្រុមហ៊ុនសម្រាប់ផែនការដំឡើងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ កាលពីខែកក្កដា ឆ្នាំ២០២៤។

បន្ថែមពីនេះ កម្ពុជាក៏​បាន​ទាក់ទាញ​ការ​វិនិយោគ​​ចំនួន ៥,៨ ពាន់​លាន​ដុល្លារ​ក្នុង​ឆមាស​ទី១ ឆ្នាំ២០២៥ ​កើនឡើង ៧៧ ភាគរយ​ នេះ​បើ​តាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC)។ កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន៣៧៣ ក្នុងអំឡុងពីខែមករា ដល់ខែមិថុនា ឆ្នាំនេះ កើនឡើង៩៦ ភាគរយ ពី១៩០ គម្រោងក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែលបង្កើតការងារប្រហែល ២៥៥ ០០០កន្លែង។

គម្រោងធំៗរួមមាន រោងចក្រផលិតឧបករណ៍យានដ្ឋាន រោងចក្រដំឡើងរថយន្ត រោងចក្រផលិតសំបកកង់រថយន្ត រោងចក្រដំឡើងកង់បី រោងចក្រថាមពលពន្លឺព្រះអាទិត្យ រោងចក្រផលិតបន្ទះស្រូបពន្លឺព្រះអាទិត្យ ស្ថានីយ៍ថាមពលខ្យល់ រោងចក្រវារីអគ្គិសនី រោងចក្រកែច្នៃដែក និងអាលុយមីញ៉ូម កំពង់ផែស្ងួត និងរមណីយដ្ឋានទេសចរណ៍៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ចិន​គ្រោង​ចាក់​បញ្ចូល​ថវិកា​ ​៥៤ ពាន់​លាន​ដុល្លារ​ ​ពង្រឹង​វិស័យ​ហិរញ្ញវត្ថុ​ ​និង​ស្តារ​សេដ្ឋកិច្ច​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ចិន​គ្រោង​នឹង​បញ្ចេញ​ថវិកា​ប្រមាណ​ ​៣៦០​ ពាន់​លាន​យន់ ​ឬ​ស្មើ​ប្រមាណ​ ​៥៤ ពាន់​លាន​ដុល្លារ ​ដើម្បី​ចាក់​បញ្ចូល​ទៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​របស់​ខ្លួន​ ស្របពេល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​ព្យាយាម​ពង្រឹង​ស្ថិរ​ភាព​របស់​ធនាគារ ​និង​ក្រុមហ៊ុន​ធានារ៉ាប់រង​ ​ចំពេល​កំណើន​សេដ្ឋកិច្ច​មាន​ភាព​មិន​ច្បាស់លាស់

ការ​សិក្សា​ បង្ហាញថា​ សហគមន៍​កសិកម្ម​ទំនើប​ជួយ​បង្កើន​ប្រាក់​ចំណេញ​ ប៉ុន្តែ​នៅ​ខ្វះ​ទុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ការ​សិក្សា​ស្រាវជ្រាវ​លើក​ដំបូង​នៅ​កម្ពុជា​ ​ស្តីពី​ ​«​សហគមន៍​កសិកម្ម​ទំនើប​» ​បាន​បង្ហាញ​ថា​ ​កសិករ​ដែល​ចូលរួម​ក្នុង​សហគមន៍​ប្រភេទ​នេះ​ទទួល​បាន​លទ្ធផល​សេដ្ឋកិច្ច​វិជ្ជមាន​ ​ជាមួយ​នឹង​ការ​កើនឡើង​នៃ​ប្រាក់​ចំណេញ​នៅក្នុង​ផលិតកម្ម​ស្រូវ​ ​បន្លែ ​ស្វាយចន្ទី​ ​

ពី​អាជីវកម្ម​គ្រួសារ​ ​ទៅ​សិប្បកម្ម​កែច្នៃ​​សាច់​ ១ ​តោន​ក្នុង​មួយ​ថ្ងៃ​៖ ​«​ជីលីណា​» ​ចង់​ឈាន​ទៅ​ទីផ្សារ​អន្តរជាតិ​

ជំនួញ, ព្រឹត្តិការណ៍

• 07/09/2026

​ចាប់ផ្តើម​ពី​អាជីវកម្ម​គ្រួសារ​កាលពី​ឆ្នាំ​២០១៦​ សិប្បកម្ម​កែច្នៃ​សាច់​ស្រស់​ក្នុង​ស្រុក​ ​«​ជីលីណា​» ​(​Chilyna​)​ ​បាន​វិវត្ត​ខ្លួន​ក្លាយជា​សិប្ប​កម្ម​ផ្លូវការ ​និង​អាច​ផលិត​សាច់​កែច្នៃ​រហូតដល់​ ១​ តោន​ក្នុង​មួយ​ថ្ងៃ​ ​ខណៈ​ម្ចាស់​សិប្បកម្ម​កំពុង​មាន​មហិច្ឆតា​ពង្រីក​ការ​ផលិត ​ដើម្បី​ឈាន​ទៅកាន់​ទីផ្សារ​អន្តរជាតិ

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ចិន ​និង​កៀហ្ស៊ីស៊ីស្ថាន ​ប្តេជ្ញាចិត្តរួមគ្នាលើកកំពស់វិស័យ AI ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ S​CO ​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ប្រទេស​ចិន ​និង​ប្រទេស​កៀហ្ស៊ី​ស៊ីស្ថាន ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​រុញ​ច្រាន​វិស័យ​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​ជឿន​លឿន​រួមគ្នា ជាពិសេស​ វិស័យបញ្ញាសិប្បនិម្មិត​ AI

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/09/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតិថិជនទិញលំនៅឋានក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A


Leave a Reply

Your email address will not be published.Required fields are marked *