ពាណិជ្ជកម្មទ្វេភាគីរវាង កម្ពុជា-វៀតណាម កំណត់គោលដៅឈានឱ្យដល់ ២០ពាន់លានដុល្លារត្រឹមឆ្នាំ២០៣០

បរទេស៖ យោងតាមប្រភពព័ត៌មានពី Vietnam Net បានរាយការណ៍ថា ទំនាក់ទំនងទ្វេរភាគីរវាងវៀតណាម និងកម្ពុជា កាន់តែប្រសើរឡើងជាមួយនឹងកំណើនទំហំពាណិជ្ជកម្មមានតម្លៃលើសពី ១០ ពាន់លានដុល្លារក្នុងឆ្នាំ២០២៤ ។

ប្រភពដដែលបានលើកឡើងទៀតថា ទំនាក់ទំនងសេដ្ឋកិច្ចរវាងវៀតណាម និងកម្ពុជា កាន់តែមានភាពសកម្ម និងមានកំណើនជាបន្តបន្ទាប់ ខណៈដែលប្រមុខថ្នាក់ដឹកនាំប្រទេសទាំង២បានកំណត់គោលដៅឈានឱ្យដល់ ២០ពាន់លានដុល្លារត្រឹមឆ្នាំ២០៣០ ។

លោក Do Viet Phuong ទទួលបន្ទុកការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំកម្ពុជា​បានបង្ហាញថា ពាណិជ្ជកម្មទ្វេភាគីលើទំនិញបានកើនឡើង ៣ ដងក្នុងចន្លោះឆ្នាំ២០១៤ និងឆ្នាំ២០២៤ ដែលកើនឡើងពី ៣,៣ ពាន់លានដុល្លារដល់ ១០,១ ពាន់លានដុល្លារអាម៉េរិក ជាមួយនឹងអត្រាកំណើនប្រចាំឆ្នាំជាមធ្យមប្រហែល ១២% ។ ដោយឡែក នៅក្នុងឆ្នាំ២០២៥ ត្រឹមតែរយៈពេល៨ខែ ទំហំពាណិជ្ជកម្មបានកើនជិតដល់ ៨ ពាន់លានដុល្លារអាម៉េរិក។

លោក Phan Thi Thang អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមបានលើកឡើងថា កម្ពុជា គឺជាប្រទេសជិតខាងដ៏ជិតស្និទ្ធដែលមានទីតាំងយុទ្ធសាស្ត្រល្អ ដើរតួនាទីជាច្រកចេញចូល និងជាមជ្ឈមណ្ឌលឆ្លងកាត់ក្នុងអនុតំបន់មេគង្គ។ លើសពីនេះ ប្រទេសទាំងពីរមានកិច្ចព្រមព្រៀងសំខាន់ៗដូចជា អនុស្សរណៈនៃការយោគយល់ឆ្នាំ២០១៩ ស្តីពីការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មតាមព្រំដែន កិច្ចព្រមព្រៀងពាណិជ្ជកម្មព្រំដែនឆ្នាំ២០២៤ និងផែនការសកម្មភាពឆ្នាំ២០២៥-២០២៦ ដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគី។

អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា លោក ទិត្យ រិទ្ធីប៉ូល បានលើកឡើងថា កម្ពុជា និងវៀតណាម មិនត្រឹមតែជាអ្នកជិតខាងដ៏ជិតស្និទ្ធប៉ុណ្ណោះទេ ប៉ុន្តែក៏ជាដៃគូដែលគួរឱ្យទុកចិត្តផងដែរ។ កម្ពុជាមានទាក់ទាញមួយចំនួនសម្រាប់ធុរកិច្ចវៀតណាមដូចជា ស្ថិរភាពនយោបាយ កម្លាំងពលកម្មវ័យក្មេង ទីតាំងយុទ្ធសាស្ត្រ និងការលើកទឹកចិត្តវិនិយោគដ៏អំណោយផល។ ទន្ទឹមនឹងនេះ វៀតណាមក៏មានចំណុចខ្លាំងលើផលិតផលកសិកម្មកែច្នៃ ទំនិញប្រើប្រាស់ សម្ភារៈសំណង់ និងគ្រឿងចក្រ ដែលសមស្របនឹងតម្រូវការនាំចូលដ៏រឹងមាំរបស់កម្ពុជា។

អ្នក​ជំនាញ​​សេដ្ឋកិច្ចបានកត់​សម្គាល់​ថា សេដ្ឋកិច្ច​នៃប្រទេសទាំង​ពីរ​គឺ​ជា​ការ​បំពេញ​បន្ថែមឱ្យគ្នាទៅវិញទៅមក ដែលមិនមែនជា​ការ​ប្រកួត​ប្រជែង​គ្នាដោយផ្ទាល់នោះទេ។ យ៉ាងណាមិញ បញ្ហាប្រឈមនៅតែមាន ដោយសារហេដ្ឋារចនាសម្ព័ន្ធនៃការដឹកជញ្ជូនមួយចំនួនមិនទាន់បានអភិវឌ្ឍ ជាពិសេសតម្លៃឃ្លាំងស្តុកទំនិញនៅច្រកព្រំដែនមួយចំនួនបានបង្កើនថ្លៃ ខណៈភាពខុសគ្នានៃស្តង់ដារបច្ចេកទេស និងព័ត៌មានទីផ្សារនៅមានកម្រិតដែលជាបញ្ហារារាំងដល់យុទ្ធសាស្ត្ររយៈពេលវែង។  ជាមួយគ្នានេះ ដើម្បីជម្នះបញ្ហាប្រឈមទាំងនេះ និងសម្រេចឱ្យបាននូវគោលដៅ ២០ពាន់លានដុល្លារអាម៉េរិកនៅឆ្នាំ២០៣០ អ្នកជំនាញ និងមន្ត្រីបានស្នើនូវដំណោះស្រាយដ៏ទូលំទូលាយមួយចំនួន ដែលទាមទារឱ្យមានការសម្របសម្រួលរវាងភាគីទាំងពីរ។

លោក Phan Thi Thang អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានអំពាវនាវឱ្យមានការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ភស្តុភារ ឃ្លាំងស្តុកទំនិញ និងទីផ្សារតាមព្រំដែន ដើម្បីជំរុញដល់ការនាំចេញ។ ដោយឡែក ខាងភាគីកម្ពុជា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក ទិត្យ រិទ្ធីប៉ូល ក៏បានស្នើឱ្យមានការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មតាមព្រំដែន ពង្រឹងទំនាក់ទំនង និងដឹកជញ្ជូនឆ្លងកាត់ព្រំដែន ធ្វើឱ្យកិច្ចសហប្រតិបត្តិការស៊ីជម្រៅក្នុងក្របខ័ណ្ឌតំបន់ ដូចជា អាស៊ាន និង RCEP ។ បន្ថែមពីនេះ លោកក៏បានអញ្ជើញធុរជនវៀតណាមមកបណ្តាក់ទុនក្នុងវិស័យដែលមានសក្ដានុពលខ្ពស់របស់កម្ពុជា ដូចជា កសិកម្មទំនើប ការកែច្នៃម្ហូបអាហារ និងបច្ចេកវិទ្យាឌីជីថលជាដើម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​

គ្រឹះ​ស្ថាន ខេមា រៀប​ចំ​កម្ម​វិធី​ជំរុញ​ការ​ដាំ​ដើម​ឈើ​ហូប​ផ្លែ​នៅ​តាម​សហគមន៍

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 18/08/2026

គ្រឹះ​ស្ថាន ខេមា មីក្រូ​ហិរញ្ញ​វត្ថុ លីមីត​ធីត បាន​រៀប​ចំ​សកម្ម​ភាព​ដាំ​ដើម​ឈើ​​ប្រណីត ចែក​កូន​ឈើ​ហូប​ផ្លែ​ចំនួន ២០០​ដើម និង​លើក​កម្ពស់​អនាម័យ នៅ​សាលា​បឋម​សិក្សា មង្គល​បូរី នៅ​​ថ្ងៃ​ទី១៥ ខែ​សីហា ឆ្នាំ​២០២៦ ដើម្បី​អប​អរ​ខួប​អនុស្សាវរីយ៍ ១៦ឆ្នាំ នៃ​គ្រឹះ​ស្ថាន ខេមា

កម្ពុជា​-ចិន​ ដាក់​ឱ្យដំណើរការជាផ្លូវការ​នូវការទូទាត់​ឆ្លងដែនតាមរយៈឃ្យូអរកូដ​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 18/08/2026

ក្នុងគោលបំណងសម្រួលដល់​ការទូទាត់របស់ជនជាតិចិន​នៅកម្ពុជា និងដើម្បីទាក់ទាញ​ទេសចរ​ចិនមកកម្ពុជា​កាន់តែច្រើន ធនាគារ​ជាតិ​នៃកម្ពុជាបានដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់ឆ្លងដែន​តាមរយៈឃ្យូអរកូដ

វេណេស៊ុយអេឡាទាមទារមាសបម្រុង ៣១ តោនពីអង់គ្លេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រដ្ឋាភិបាល​វេណេស៊ុយអេឡា ​និង​ក្រុម​ប្រឆាំង​បាន​ឯកភាព​គ្នា​ទាមទារ​យក​មាស​បម្រុង​ចំនួន​ ​៣១​ ​តោន ​ដែល​រក្សាទុក​នៅ​ធនាគារ​កណ្តាល​អង់គ្លេស​អស់​រយៈពេល​ជិត​ប្រាំបី​ឆ្នាំ​មកហើយ​ ​ដោយ​មាន​តម្លៃ​ប្រមាណ​ ​៤​ ​ពាន់​លាន​ដុល្លារ

រាជរដ្ឋាភិបាល និងវិស័យឯកជន ជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រាជរដ្ឋាភិបាល និងវិស័យឯកជន សហការគ្នាជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ភាពតានតឹងអាម៉េរិក-អ៊ីរ៉ង់ បន្តរុញឱ្យតម្លៃប្រេងឡើងដល់ជាង ៩០ ដុល្លារក្នុងមួយបារ៉ែល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

តម្លៃ​ប្រេង​ឆៅ​បាន​កើនឡើង​នៅ​ថ្ងៃ​អង្គារ​ ទី​១៨​ ​ខែ​សីហា​នេះ​ ​ខណៈ​ក្តី​សង្ឃឹម​សម្រាប់​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​សហរដ្ឋ​អាម៉េរិក​ និង​អ៊ីរ៉ង់​កាន់តែ​ថយចុះ​ ​បង្កើន​ការ​ព្រួយបារម្ភ​អំពី​ការ​រំខាន​ដល់​ការ​ផ្គត់ផ្គង់​ថាមពល ​ជាពិសេស​តាម​ច្រក​សមុទ្រ​ ​Hormuz​

កម្ពុជា​ ​មើលឃើញ​ឧស្សាហកម្មភាពយន្ត ​ជា​ច្រក​ផ្សព្វផ្សាយ​ទេសចរណ៍​ទៅ​ពិភពលោក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជា​មើលឃើញ​ឧស្សាហកម្មភាពយន្ត​ជា​ច្រក​ដ៏​មាន​សក្ដានុពល​សម្រាប់​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​ទៅកាន់​ពិភពលោក​ ស្រប​ពេល​ក្រសួង​ទេសចរណ៍​ជំរុញ​ឱ្យ​ផលិត​ករ​ភាពយន្ត​ចូលរួម​ទាក់ទាញ​ផលិតកម្មភាពយន្ត​អន្តរជាតិ​ ​ជាពិសេស​ផលិតកម្ម​ខ្នាត​ធំ​ និង​ហូលីវូដ ​ឱ្យ​មក​ថត​នៅ​កម្ពុជា

រាជធានីភ្នំពេញ កំពុងបោះជំហានថ្មី ឆ្ពោះទៅជាគោលដៅទេសចរណ៍ទីក្រុងលំដាប់អន្តរជាតិ!

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអះអាងថា រាជធានីភ្នំពេញ មិនត្រឹមតែជាមជ្ឈមណ្ឌល នយោបាយ រដ្ឋបាល សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌របស់ព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាច្រកទ្វារទេសចរណ៍អន្តរជាតិដ៏សំខាន់

Leave a Reply

Your email address will not be published.Required fields are marked *