ភ្នំពេញ ៖ ធនាគារពិភពលោក (World Bank) បានបញ្ជាក់ថា កំណើនសេដ្ឋកិច្ចដ៏ឆាប់រហ័សរបស់កម្ពុជាពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៩ គួបផ្សំជាមួយនឹងការផ្លាស់ប្តូរជារចនាសម្ព័ន្ធផង បានជួយធ្វើឱ្យប្រាក់ចំណូលរបស់ពលរដ្ឋមានការកើនឡើងជាលំដាប់ ហើយបានកាត់បន្ថយអត្រាភាពក្រីក្រកាន់តែធ្លាក់ចុះ និងកម្រិតជីវភាពមានភាពប្រសើរឡើងជាងមុន។
កម្រិតជីវភាពមានភាពល្អប្រសើរឡើង ដោយរួមចំណែកធ្វើឱ្យគម្លាតរវាងទីក្រុង និងជនបទនៅកម្ពុជាកាន់តែរួមតូចជាងមុន ប៉ុន្តែក្រុមគ្រួសារដែលមានប្រាក់ចំណូលទាប និងនៅតាមទីជនបទនៅតែចាញ់ប្រៀបគេនៅឡើយ បើនិយាយអំពីលទ្ធភាពទទួលបានសេវាជាមូលដ្ឋាន និងឱកាសរកប្រាក់ចំណូល។
អ្នកជំនាញសេដ្ឋកិច្ច បានលើកឡើងថា គម្លាតរវាងទីក្រុង និងជនបទនៅកម្ពុជាកាន់តែរួមតូចជាងមុន ដោយសារមានគោលនយោបាយត្រឹមត្រូវ និងប្រកបដោយប្រសិទ្ធភាព ដែលដាក់ចេញដោយរាជរដ្ឋាភិបាល។ លើសពីនេះ កត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចអនុញ្ញាតឱ្យប្រជាជនអាចទទួលបានឱកាស និងសេវាសាធារណៈស្មើៗភាពគ្នា។
លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងប្រាប់ថា ជាទូទៅ គម្លាតជីវភាពប្រជាជន និងនៅតាមទីប្រជុំជន និងនៅតាមទីជនបទរមែងកើតមានស្ទើតែគ្រប់ប្រទេសលើពិភពលោក ប៉ុន្តែរដ្ឋាភិបាលទាំងនោះតែងតែដាក់ចេញនូវគោលនយោបាយអភវិឌ្ឍន៍ដើម្បីធ្វើឱ្យគម្លាតភាពជីវភាពប្រជាជនមានភាពរួមតូច។ ជាក់ស្តែង ប្រទេសកម្ពុជាបានខិតខំប្រែងយ៉ាងខ្លាំងក្នុងការដាក់ចេញនូវនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនានាដើម្បីលើកកម្ពស់ជីវភាព និងធ្វើឱ្យគម្លាតទីក្រុង និងជនបទកាន់តែរួមតូចជាងមុន។
លោកបណ្ឌិត ហុង វណ្ណៈ បានថ្លែងបន្តថា ៖
“គេមិនអាចយកប្រទេសមួយ ឬពីរលើសកលលោកមកធ្វើម៉ែត្រវាស់បានទេ ដោយសារតែរដ្ឋាភិបាលនានាតែងតែបង្កើតគោលនយោបាយផ្សេងៗ ជាពិសេសនយោបាយកាត់បន្ថយអត្រាភាពក្រីក្រ ឬក៏គោលនយោបាយវិនិយោគសាធារណៈទាំងអស់ ជាមួយការទទួលបានសេវាសាធារណៈស្មើភាពគ្នាសម្រាប់ប្រជាជនមិនថានៅតាមទីជនប្រជុំជន និងជនបទ ដូចជាការអប់រំ ហេដ្ឋារចនាសម្ព័ន្ធ និងសេវាសុខភិបាលជាដើម”
លោកបានថ្លែងបន្តថា ឧទាហរណ៍ រដ្ឋាភិបាលអភិវឌ្ឍន៍ផ្លូវមួយខ្សែ ដែលប្រជាជនអាចទទួលបានអត្ថប្រយោជន៍ពីផ្លូវមួយខ្សែនេះស្មើៗគ្នា។ លោកបន្តថា មិនថានៅប្រទេសកំពុងអភិវឌ្ឍន៍ និងនៅប្រទេសអភិវឌ្ឍន៍នោះទេ វានៅតែមានគម្លាតជីវភាពអ្នកមាន និងក្រនៅតាមទីប្រជុំជន និងនៅតាមទីជនបទនៅប្រទេសទាំងនោះ។
លោកបណ្ឌិត ហុង វណ្ណៈ បានថ្លែង ៖
“ចាប់តាំងពី ១៩៩៨ មក រយៈពេល ២ ទសវត្សរ៍ រដ្ឋាភិបាលកម្ពុជាបានធ្វើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ឱ្យមានសន្ទុះកំណើនរហូត និងកាត់បន្ថយអត្រាភាពក្រីក្របានច្រើន តាមរយៈការដាក់ចេញគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចនានា ក៏ដូចជាសេវាសាធារណៈនានាដែលប្រជាជនទទួលបានស្មើៗភាពគ្នា និងជំរុញកំណើនសេដ្ឋកិច្ច”
យោងតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅឆ្នាំ២០១៩ កម្ពុជានៅតែរក្សាបានអត្រាមានការងារធ្វើ ៩៩.៣% ដដែល ខណៈចំនួនប្រជាពលរដ្ឋដែលមានការងារ ធ្វើមានប្រមាណ ១០លាននាក់ កំពុងធ្វើការនៅក្រៅប្រទេស និងក្នុងប្រទេស ក្នុងនោះមានទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ វិស័យកសិកម្ម មន្ត្រីសាធារណៈ និងផ្នែកនានាមួយចំនួនទៀត។ ក្នុងចំណោមកម្លាំងពលកម្មសរុបប្រមាណ ១០លាននាក់នោះ មានអ្នកធ្វើការនៅក្នុងប្រទេសប្រមាណ ៣.៦៩លាននាក់ (នៅក្នុងផ្នែកសេដ្ឋកិច្ចក្នុងប្រព័ន្ធមានប្រមាណជាង ១.៥០លាននាក់ និងផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធមានប្រមាណ ២.២លាននាក់) នៅក្នុងវិស័យកសិកម្មមានប្រមាណ ៤លាននាក់ មន្ត្រីសាធារណៈមានប្រមាណ ៥០ម៉ឺននាក់ ព្រមទាំងពលករ និងកម្មសិក្សាការីនៅក្រៅប្រទេសមានប្រមាណជាង ១.២៨លាននាក់ ដោយបាននាំចំណូលប្រមាណ ៦ ៥០០លានដុល្លារ៕
ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនធំបង្អស់ និងគំរូក្នុងស្រុក បានឈ្នះពានមាសនៃពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជាឆ្នាំ២០២៤
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 14/12/2024
ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនធំបង្អស់ និង គំរូក្នុងស្រុក បានឈ្នះពានមាសនៃពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជាឆ្នាំ២០២៤ ដែលរៀបចំដោយក្រសួងឧស្សាហកម្ម ។
ទ័ពអាកាសចិនប្រើប្រាស់វិធីសាស្ត្រហ្វឹកហាត់បែបបុរាណអាយុកាលជាង១ពាន់ឆ្នាំសម្រាប់ពីឡុតត្រៀមប្រយុទ្ធសង្គ្រាមទំនើបៗ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/12/2024
Qigong គឺជាយុទ្ធគុណចិនដែលមានអាយុកាលជាង១,០០០ឆ្នាំមកហើយ ដោយការហ្វឹកហាត់នេះអាចជួយបង្កើនថាមពលស្នូលរបស់រាង្គកាយ ជាពិសេសការវិវឌ្ឍទៅនៃសាច់ដុំ