ក្រុមហ៊ុនវិនិយោគ និងផលិតកង់ឡានរបស់ចិន JGST មានគម្រោងនឹងបង្កើតរោងចក្រផលិកម្មកង់ឡាននៅកម្ពុជា ស្របពេលដែលការបង្កើនការផលិតនៅរោងចក្ររបស់ខ្លួនក្នុងប្រទេសថៃកំពុងដំណើរការយ៉ាងសកម្ម។
យោងតាមរបាយការណ៍ថ្មីមួយនាពេលចុងក្រោយនេះបានបញ្ជាក់ថា ក្រុមហ៊ុនផលិតសំបកកង់ឡាន JGST មានគម្រោងបង្កើតរោងចក្រផលិតសំបកកង់តម្លៃ ១,៣ ពាន់លានយ័ន (១៦៥ លានដុល្លារ} នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នៃភាគខាងលិចនៃប្រទេសកម្ពុជា។
គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការនៅខែកញ្ញាខាងមុខនេះ ដោយត្រូវរៀបចំឲ្យផលិតសំបកកង់ឡានចំនួន ៦ លានសំបកក្នុងមួយឆ្នាំ។ ជាមួយគ្នានេះ JGST នឹងបង្កើនផលិតកម្មយ៉ាងពេញលេញនៅរោងចក្រថៃតម្លៃ ២៥៩ លានដុល្លាររបស់ខ្លួន ដែលមានសមត្ថភាពប្រចាំឆ្នាំក្នុងការផលិតសំបកកង់រថយន្តដឹកទំនិញ និងរថយន្តក្រុងចំនួន ១ លាន រួមជាមួយនឹងសំបកកង់រថយន្តធម្មតារចំនួន ៦ លាន។
JGST ក៏បាននិយាយដែរថា ការចែករំលែកធនធានរវាងប្រទេសចិន ថៃ និងកម្ពុជា នឹងខំប្រឹងពង្រឹងបន្ថែមទៀត ព្រមទាំងលើកកម្ពស់គុណសម្បត្តិប្រកួតប្រជែងរបស់ក្រុមហ៊ុន។ ដោយឡែកសម្រាប់ផែនការនៅក្នុងការបង្កើនសង្វាក់ផលិតកម្ម ក្រុមហ៊ុនប្រើបច្ចេកវិទ្យាថ្មីបែបឌីជីថលូបនីយកម្ម និងការផលិតឆ្លាតវៃ ដែលជាផ្នែកមួយនៃវិទ្យាសាស្ត្រទូទៅនាពេលបច្ចុប្បន្ន ជាពិសេសការរៀបចំកម្មវិធីបណ្តុះបណ្តាលធនធានមនុស្ស ការបង្កើនគុណភាព ដើម្បីឱ្យមានប្រសិទ្ធភាពក្នុងការប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ៕
ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ