បរទេស ៖ យោងទៅតាមការចេញផ្សាយរបស់ Marketplace បានបង្ហាញថា បើទោះបីជាថ្មីៗនេះ ពិភពលោកកំពុងប្រឈមនឹងបញ្ហាអតិផរណាក៏ដោយ ប៉ុន្តែរូបិយបណ្ណដុល្លារអាមេរិកនៅតែមានឥទ្ធិពលជាងរូបិយបណ្ណផ្សេងៗទៀត នៅលើទីផ្សារសកលលោក។
ឥឡូវនេះ ប្រាក់ដុល្លារមានតម្លៃស្មើ ១ ដុល្លារ ស្មើរនឹង ០,៩៨ អឹរ៉ូ ហើយកត្តាសំខាន់បំផុតដែលជំរុញឱ្យប្រាក់ដុល្លារឡើងថ្លៃជាងរូបិយបណ្ណសំខាន់ៗផ្សេងទៀត គឺគោលនយោបាយរូបិយវត្ថុរបស់សហរដ្ឋអាមេរិក។ មួយវិញទៀតនោះ គឺមកពីធនាគារកណ្តាលរបស់អាមេរិក Fed ដែលជាធនាគារកណ្តាលដ៏មានឥទ្ធិពលបំផុតនៅក្នុងពិភពលោក បានដំឡើងអត្រាការប្រាក់យ៉ាងខ្លាំងដើម្បីទប់ទល់នឹងអតិផរណា។
តាមប្រភពដដែលនេះបាននិយាយថា ភាពរឹងមាំរបស់ប្រាក់ដុល្លារក៏បានបង្ហាញអំពីទស្សនវិស័យរបស់សេដ្ឋកិច្ចសហរដ្ឋអាមេរិកផងដែរ ជាពិសេសបើប្រៀបធៀបទៅនឹងអឺរ៉ុប ដែលកំពុងតែស្ថិតនៅក្នុងវិបត្តិសេដ្ឋកិច្ច និងវិបត្តិថាមពល ហើយស្ថានភាពក៏កាន់តែអាក្រក់ទៅៗ។
របាយការណ៍ដោយមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ក៏បានបង្ហាញថា លុយដុល្លារគឺជារូបិយវត្ថុដែលពេញនិយមបំផុតក្នុងទីផ្សារអន្តរជាតិ ដោយក្នុងនោះគិតត្រឹមត្រីមាសចុងក្រោយកាលពីឆ្នាំ២០១៩ វាមានចំណែកដល់ទៅ៦០ភាគរយនៃទុនបម្រុងនៃធនាគារកណ្តាលទាំងអស់របស់សកលលោក ដែលនេះហើយក៏ជាមូលហេតុដ៏សំខាន់ដែលនាំឲ្យលុយដុល្លារមិនអាចខ្វះបានឡើយនៅក្នុងសកម្មភាពសេដ្ឋកិច្ចពាណិជ្ជកម្ម និង អាជីវកម្មរបស់ពិភពលោក។
មានកត្តាផ្សេងៗជាច្រើនទៀតដោយក្នុងនោះភាពខ្លាំង និងល្បីរបស់លុយដុល្លារ គឺជាហេតុផលមួយទៀតដែលនាំឲ្យរដ្ឋាភិបាលទាំងឡាយមានឆន្ទៈក្នុងការប្រើប្រាស់ និងរក្សាលុយដុល្លារឲ្យមានជាប់ជានិច្ចនៅក្នុងទុនបម្រុងបរទេសរបស់ពួកគេ។ រដ្ឋាភិបាលចំណាយលុយទិញយករូបិយបណ្ណពីប្រតិបត្តិការអន្តរជាតិ ហើយពួកគេក៏នឹងអាចទទួលបានរូបិយបណ្ណទាំងនោះពីក្រុមអាជីវកម្មក្នុងស្រុក អ្នកធ្វើដំណើរ និង អ្នកវិនិយោគបរទេសដែលធ្វើដំណើរចូលមកដល់ប្រទេសរបស់ពួកគេផងដែរ៕
ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧ស្ថាបនិក Nvidia អះអាងថា ចិននឹងមិនប្រើប្រាស់បច្ចេកវិទ្យា Nvidia ក្នុងវិស័យយោធាឡើយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/07/2025
ប្រធានប្រតិបត្តិក្រុមហ៊ុន Nvidia លោក Jensen Huang បានចេញមុខបញ្ជាក់យ៉ាងច្បាស់ថា រដ្ឋាភិបាលចិន នឹងមិនប្រើបច្ចេកវិទ្យា AI ទាំងឡាយណាដែលជាផលិតផលរបស់ក្រុមហ៊ុន Nvidia នៅក្នុងវិស័យយោធារបស់ខ្លួននោះទេ
ក្រសួងឧស្សាហកម្ម និងក្រុមហ៊ុន Huawei សហការគ្នាជំរុញការស្រាវជ្រាវ និងអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត AI
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/07/2025
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ និងក្រុមហ៊ុន Huawei បានសហការគ្នាក្នុងកិច្ចជំរុញការស្រាវជ្រាវ និងអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត AI នៅកម្ពុជា