Donald Trump ពន្យារពេលយកពន្ធគយពីប្រទេសម៉ិកស៊ិក និងកាណាដាចំនួន ៣០ ថ្ងៃ

បរទេស៖ យោងតាមប្រភពព័ត៌មានពី CNN បានរាយការណ៍ថា ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក Donald Trump បានសម្រេចផ្អាកយកពន្ធលើទំនិញដែលនាំចូលពីប្រទេសម៉ិកស៊ិក និងកាណាដាចំនួន ៣០ ថ្ងៃ បន្ទាប់ពីបានពិភាក្សាជាមួយនឹងមេដឹកនាំនៃប្រទេសទាំង២ កាលពីថ្ងៃចន្ទ សប្ដាហ៍នេះ។

កាលពីខែមុន ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក Donald Trump បានប្រកាសពីការយកពន្ធ ២៥ ភាគរយលើទំនិញនាំចូលពីប្រទេសម៉ិកស៊ិក និងកាណាដា ជាមួយនឹងការយកពន្ធ ១០ ភាគរយលើទំនិញចិន។ យ៉ាងណាមិញ Trump បានផ្អាកការយកពន្ធលើប្រទេសជិតខាងរបស់ខ្លួនទាំង២ ចំនួន ៣០ ថ្ងៃ បន្ទាប់ពីប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum និងនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានធ្វើការប្តេជ្ញាចិត្ត ដើម្បីពង្រឹងសន្តិសុខនៅតាមព្រំដែនរៀងៗខ្លួនជាមួយសហរដ្ឋអាម៉េរិក។ ទន្ទឹមនឹងនេះ ការដាក់ពន្ធ ១០ ភាគរយលើទំនិញនាំចូលពីប្រទេសចិន នៅតែត្រូវបានកំណត់ឱ្យចូលជាធរមានដូចដែលបានគ្រោងទុក ប៉ុន្តែ Trump គ្រោងនឹងពិភាក្សាជាមួយប្រធានាធិបតីចិន Xi Jinping នៅប៉ុន្មានថ្ងៃខាងមុខនេះ។

កាលពីថ្ងៃចន្ទ លោក Trump បានសរសេរនៅលើ Truth Social ថា ៖

«ខ្ញុំទើបតែបានពិភាក្សាជាមួយនឹងប្រធានាធិបតីម៉ិកស៊ិក Claudia Sheinbaum ដែលជាការសន្ទនាដ៏ស្និទ្ធស្នាលបំផុត។ ប្រធានាធិបតីម៉ិកស៊ិកយល់ព្រមភ្លាមៗក្នុងការដាក់ពង្រាយទាហានម៉ិកស៊ិកចំនួន ១០ ០០០ នាក់នៅតាមព្រំដែនម៉ិកស៊ិក និងសហរដ្ឋអាម៉េរិក។ ទាហានទាំងនោះនឹងត្រូវបានកំណត់ជាពិសេស ដើម្បីបញ្ឈប់រំហូរចូលនៃប្រភេទថ្នាំញៀន fentanyl និងជនចំណាកស្រុកខុសច្បាប់ចូលទៅក្នុងទឹកដីអាម៉េរិក»។

ក្រោយពីបញ្ចប់កិច្ចពិភាក្សា លោក Trump ធ្វើការប្រកាសស្រដៀងគ្នានេះអំពីការផ្អាកយកពន្ធលើកាណាដាផងដែរ បន្ទាប់ពីកាណាដាយល់ព្រមដើម្បីធានាថា អាម៉េរិកមានព្រំដែនភាគខាងជើងដែលមានសុវត្ថិភាព និងដើម្បីបញ្ឈប់ការហូរចូលគ្រឿងញៀនដូចជា Fentanyl ចូលក្នុងអាម៉េរិក។

លោកTrump បានលើកឡើងថា ៖ Fentanyl បានសម្លាប់ជនជាតិអាមេរិករាប់សែននាក់ ព្រមទាំងបានបំផ្លាញគ្រួសារ និងសហគមន៍របស់ពួកគេនៅទូទាំងប្រទេស។ បន្ទាប់ពីមានការពិភាក្សាជាមួយនឹង Trump នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau លើកឡើងថា កាណាដា បាន និងកំពុងអនុវត្តផែនការព្រំដែនមានតម្លៃ ១,៣ ពាន់លានដុល្លារ ក៏ដូចជាការប្តេជ្ញាចិត្តក្នុងការកំណត់ Fentanyl Czar និងចុះបញ្ជីក្រុមជួញដូរទៅជាភេរវករ។

យ៉ាងណាមិញ សង្រ្គាមពាណិជ្ជកម្មនៅតែជាបញ្ហាគួរឲ្យព្រួយបារម្ភសម្រាប់វិនិយោគិន ក្រុមហ៊ុន និងមេដឹកនាំនយោបាយ ដោយសារការគំរាមគំហែងយកពន្ធរបស់ Trump នៅបន្ត។ ការពន្យារពេលផ្អាកយកពន្ធចំនួន ៣០ ថ្ងៃប្រៀបបានដូចជាប្រទេសកាណាដា និងម៉ិកស៊ិកកំពុងទិញពេលវេលាបន្ថែមទៀត ប៉ុន្តែ Trump អាចនឹងយកពន្ធឡើងវិញពេលណាក៏បាន។

គួរឲ្យបញ្ជាក់ដែរថា Trump បានប្រកាសពន្ធវិសាមញ្ញប្រឆាំងនឹងដៃគូពាណិជ្ជកម្មធំជាងគេទាំង៣ របស់អាម៉េរិករួមមាន៖ ចិន កាណាដា និងម៉ិកស៊ិក ដែលបានបង្កការព្រួយបារម្ភដល់សមាជិកមួយចំនួននៃបក្សរបស់គាត់ផងដែរ។ លើសពីនេះ វាបង្កការរំខានដល់សេដ្ឋកិច្ចអាមេរិកខាងជើង ដែលធ្វើឱ្យអាជីវកម្ម និងទីផ្សារមានភាពរអាក់រអួលជាមួយនឹងភាពមិនច្បាស់លាស់ដល់អ្នកប្រើប្រាស់ ដែលទើបតែធូរស្បើយពីកម្រិតអតិផរណា។ មិនត្រឹមតែប៉ុណ្ណោះ ការគំរាមដាក់ពន្ធរបស់ Trump កំពុងផ្តើមជាសង្គ្រាមពាណិជ្ជកម្មជាបណ្តើរៗ ដោយកាណាដាឆ្លើយតបនឹងដំឡើងពន្ធសងសឹកវិញ ខណៈដែលចិននឹងចាត់វិធានការតបតជាចាំបាច់ទៅអាម៉េរិកវិញ។

សេដ្ឋវិទូមួយចំនួនបានលើកឡើងថា ប្រសិនបើ Trump អនុវត្តការដាក់ពន្ធគយនៅអាមេរិកខាងជើង នោះវានឹងធ្វើឱ្យសេដ្ឋកិច្ចកាណាដា និងម៉ិកស៊ិកធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ហើយវាក៏នឹងបង្កឱ្យតម្លៃទំនិញប្រើប្រាស់ថ្លៃជាងមុនសម្រាប់ពលរដ្ឋអាម៉េរិកផងដែរ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ចិន ប្រកាសចាត់វិធានការប្រឆាំងការបង្ខូចតម្លៃលើសារធាតុផលិតឈីបមួយប្រភេទនាំចូលពីជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

ចិនប្រកាសចាត់វិធានការប្រឆាំងការលក់បង្ខូចតម្លៃលើការនាំចូលសារធាតុគីមីមួយប្រភេទពីប្រទេសជប៉ុន ដែលប្រើប្រាស់ក្នុងការផលិតបន្ទះឈីប

កម្ពុជា​ អនុម័ត​គម្រោង​វិនិយោគបង្កើត​តំបន់សេដ្ឋកិច្ចពិសេសចំនួន៧ ​មានទុនសរុប​ជាង​ ៨៣០លានដុល្លារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/09/2026

ភ្នំពេញ ៖ គិត​ចាប់ពីខែមករា ដល់ដំណាច់ខែកក្កដា​ ឆ្នាំ២០២៦កន្លងទៅនេះ យ៉ាងហោចណាស់​មានគម្រោងវិនិយោគ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន៧ ត្រូវ​បានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ចេញវិញ្ញា​បន​បត្រ​ចុះបញ្ជីវិនិយោគជាផ្លូវការ ដោយមានដើមទុនវិនិយោគសរុបប្រមាណជាង​ ៨៣៧លានដុល្លារអាម៉េរិក ។ នេះបើយោងតាមរបាយការណ៍របស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។​ យោងតាម​របាយការណ៍បានបង្ហាញថា តំបន់​សេដ្ឋកិច្ចពិសេស​ទាំង​៧​ ដែលបានអនុម័តចុះ​បញ្ជី​វិនិយោគ​ជាផ្លូវ​ការនេះមានទីតាំងនៅ​រាជធានីភ្នំពេញ​ចំនួន ២តំបន់ នៅខេត្តកំពង់ស្ពឺ ចំនួន ៣តំបន់ និង​នៅ​ខេត្តកំពត​ចំនួន

អុីស្រាអែល ទិញរោងចក្រផលិតរថយន្តដ៏ល្បីរបស់អាល្លឺម៉ង់​​ ប្ដូរទៅផលិតជាអាវុធទំនើបវិញ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/09/2026

បរទេស ៖ ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីឈ្មោះរបស់អាល្លឺម៉ង់ Volkswagen បានព្រមព្រៀងលក់រោងចក្រដ៏ចំណាស់របស់ខ្លួនដែលស្ថិតនៅក្រុង Osnabrück ទៅឱ្យក្រុមហ៊ុនវិនិយោគអុីស្រាអែល Aurelius Capital និងក្រុមហ៊ុនរដ្ឋ Lower Saxony របស់អាល្លឺម៉ង់។ យោងតាមការចេញផ្សាយរបស់កាសែតរុស្ស៊ី RT បានឲ្យដឹងថា រោងចក្រនេះនឹងត្រូវផ្លាស់ប្តូរពីការផលិតរថយន្តទៅជាទីតាំងផលិតឧបករណ៍យោធាវិញ ដោយមានក្រុមហ៊ុនការពារជាតិរបស់រដ្ឋអុីស្រាអែល ឈ្មោះ Rafael

ចូលរួមដោយសេរី ! វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ នឹងវិលត្រឡប់មកវិញនាចុងសប្ដាហ៍នេះហើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

ក្រសួងពាណិជ្ជកម្ម បានបន្តរៀបចំ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ (3rd Digital trade Forum – 3d DTF) ក្រោមមូលបទ «ជំរុញពាណិជ្ជកម្មឌីជីថលកម្ពុជាឆ្ពោះទៅឆ្នាំ២០៣០» ដែលនឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ អគារ G-L នាថ្ងៃទី ១១-១២-១៣

ក្រចេះ ដាក់ចេញផែនការទេសចរណ៍ ២០២៦-២០៣០ ឆ្ពោះទៅជាខេត្តគំរូនៅភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

ខេត្ត​ក្រចេះ​បាន​ដាក់​ឱ្យ​អនុវត្ត​ផែនការ​អភិវឌ្ឍន៍​ទេសចរណ៍​ឆ្នាំ​ ​២០២៦​-​២០៣០ ​ដោយ​កំណត់​ទិសដៅ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ឱ្យ​កាន់តែ​មាន​គុណភាព​ ទាក់ទាញ ​និង​ប្រកួតប្រជែង​ ​ស្រប​ពេល​ខេត្ត​មាន​គោលដៅ​ក្លាយជា​ខេត្ត​គំរូ​ដែល​មាន​ភាព​ទាក់ទាញ​នៅក្នុង​តំបន់​ភូមិភាគ​ឦសាន

ផ្លូវ​សមុទ្រ​ខាង​ជើង​ NSR ​ក្លាយជា​សមរ​ភូមិសាស្ត្រ​នយោបាយ​ថ្មី​របស់​មហា​អំណាច​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/09/2026

ផ្លូវ​សមុទ្រ​ខាង​ជើង​ ​(​Northern Sea Route​-​NSR​)​ ​កំពុង​ផ្លាស់ប្តូរ​ពី​ផ្លូវ​ទឹក​កក​ដាច់​ស្រយាល ​ទៅ​ជា​ផ្លូវ​ពាណិជ្ជកម្ម​ដ៏​សំខាន់ ​និង​ជា​ទីប្រជែង​អំណាច​រវាង​មហា​អំណាច​ក្នុង​សតវត្សរ៍​ទី​២១​ ​

ប្រេង​ឆៅ​ហក់​ជិត​​ ១០០ ​ដុល្លារ​ ​ក្រោយ​អាម៉េរិក​ ​និង​អ៊ីរ៉ង់​វាយប្រហារ​គ្នា​សាជា​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

តម្លៃ​ប្រេង​ឆៅ​បាន​ហក់​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ ៦ ​សប្តាហ៍​ ​ដោយ​តម្លៃ​ប្រេង​ Brent ​ខិតជិត ​១០០ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល ​បន្ទាប់ពី​អាម៉េរិក

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បាន និងកំពុងលើកកម្ពស់ការយល់ដឹងអំពីហិរញ្ញប្បទានបៃតង និងការផ្តល់ឥណទានបៃតង សម្រាប់វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/09/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្រោមការគាំទ្រផ្នែកហិរញ្ញវត្ថុពីស្ថានទូតអៀរឡង់នៅប្រទេសវៀតណាម តាមរយៈអង្គការ Oxfam នៅកម្ពុជា និងការគាំទ្រផ្នែកបច្ចេកទេសពី Sevea Consulting បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពី «ការយល់ដឹងអំពីហិរញ្ញប្បទានបៃតង និងការអនុវត្តជាក់ស្តែងពីការផ្តល់ឥណទានបៃតង» នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦។សិក្ខាសាលានេះមានគោលបំណង ពង្រឹងការយល់ដឹង និងបង្កើនសមត្ថភាពរបស់មន្ត្រីពាក់ព័ន្ធនឹងការផ្តល់ឥណទាន អំពីហិរញ្ញប្បទានបៃតង ស្ថានភាព និងទិសដៅហិរញ្ញប្បទានបៃតងនៅកម្ពុជា ព្រមទាំងការអនុវត្តជាក់ស្តែងក្នុងការវាយតម្លៃ

សហភាពអឺរ៉ុប គ្រោងបង្កើនទុនវិនិយោគនៅកោះហ្គ្រីនឡែន ស្របពេលលោក ដូណាល់ ត្រាំ ទាមទារចង់បានកោះនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

សហភាពអឺរ៉ុបគ្រោងបង្កើនទុនវិនិយោគនៅកោះហ្រ្គីនឡែន និង ពង្រឹងទំនាក់ទំនងនយោបាយឱ្យកាន់តែជិតស្និទ្ធ ខណៈដែលលោក ដូណាល់ ត្រាំ ទាមទារចង់បានកោះនេះបញ្ចូលជាដែនដីអាម៉េរិក

ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ពិនិត្យលទ្ធផលបេសកកម្ម ASPIRE-AT ផ្ដោតលើភាពធន់នៃសហគមន៍ជនបទ ក្នុងគ្រាវិបត្តិនយោបាយ និងសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ពិនិត្យលទ្ធផលបេសកកម្ម ASPIRE-AT ផ្ដោតលើភាពធន់នៃសហគមន៍ជនបទ ក្នុងគ្រាវិបត្តិនយោបាយ និងសេដ្ឋកិច្ច


Leave a Reply

Your email address will not be published.Required fields are marked *