ការគំរាមគំហែងដាក់ពន្ធរបស់ Donald Trump មកលើចិន ៦០ ភាគរយ ថយចុះមកត្រឹម ១០ ភាគរយ

បរទេស៖ យោងតាមប្រភពព័ត៌មានពី BBC បានរាយការណ៍ថា ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក Donald Trump បានគំរាមដាក់ពន្ធ ១០ ភាគរលើទំនិញនាំចូលដែលផលិតចាប់ពីថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ២០២៥ ខណៈកំពុងពិចារណាលើការយកពន្ធលើការនាំចូលពីសហភាពអឺរ៉ុបផងដែរ។

បន្ទាប់ពីស្បថចូលកាន់តំណែងជាប្រធានាធិបតីកាលពីថ្ងៃចន្ទ សប្ដាហ៍នេះ លោក Donald Trump បានបញ្ជាឲ្យភ្នាក់ងារសហព័ន្ធធ្វើការពិនិត្យឡើងវិញលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលមានស្រាប់ និងកំណត់ការអនុវត្តន៍មិនយុត្តិធម៌ដោយដៃគូពាណិជ្ជកម្មអាមេរិក។ ប្រធានាធិបតីអាមេរិករូបនេះកំពុងពិចារណាដាក់ពន្ធ ១០ ភាគរយលើការនាំចូលទំនិញដែលផលិតដោយចិនគីតចាប់ពីថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ២០២៥ តទៅ។

Trump បានលើកឡើថា ការពិភាក្សាជាមួយរដ្ឋបាលរបស់លោកគឺផ្អែកលើការពិតដែលថា ចិនកំពុងបញ្ជូនសារធាតុ fentanyl ទៅកាន់ម៉ិកស៊ិក និងកាណាដា ដោយបានហៅប្រទេសចិនថា ជាអ្នកបំពាន។ ជាការឆ្លើយតប ចិន​ វាយបក​វិញ​ថា សង្គ្រាម​ពាណិជ្ជកម្ម​គ្មាន​អ្នក​ឈ្នះនោះទេ។ ទោះបីជាការពិភាក្សាលើពន្ធមានភាពតានតឹងក៏ដោយ ប៉ុន្តែការដាក់ពន្ធ ១០ ភាគរយនៅតិចជាងការគំរាមយកពន្ធ ៦០ ភាគរយដែល Trump បានប្រកាសកំឡុងពេលមានយុទ្ធនាការបោះឆ្នោត។ លើសពីនេះ Trump នឹងធ្វើតាមការគំរាមកំហែងរបស់គាត់ដោយយកពន្ធនាំចូល ២៥ ភាគរយពីប្រទេសម៉ិកស៊ិក និងកាណាដា ដោយចោទប្រកាន់ប្រទេសទាំងពីរពីបទអនុញ្ញាតឱ្យជនចំណាកស្រុកខុសច្បាប់ និងគ្រឿងញៀនចូលមកក្នុងទឺកដីសហរដ្ឋអាមេរិក។

ក្នុង​សន្និសីទ​សារព័ត៌មាន​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​កាលពី​ថ្ងៃ​អង្គារ Trump ក៏​បាន​ប្តេជ្ញា​ថា​នឹងដាក់ពន្ធគយលើសហភាព​អឺរ៉ុប​ផងដែរ ដោយលើកឡើងពីការធ្វើពាណិជ្ជកម្មអយុត្តិធម៌ជាមួយនឹងអាម៉េរិក។ Trump លើកឡើងថា ការដាក់ពន្ធលើសហភាព​អឺរ៉ុប គឺជាវិធីយុត្តិធម៌តែមួយគត់ដែលអាម៉េរិកឆ្លើយតបទៅវិញ។

គួរឲ្យបញ្ជាក់ដែរថា កាណាដា ចិន និងម៉ិកស៊ិក សុទ្ធសឹងតែជាដៃគូពាណិជ្ជកម្មកំពូលរបស់សហរដ្ឋអាមេរិក។ ជាការឆ្លើយតបទៅនឹងការគំរាមកំហែងរបស់ Trump អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning សន្យាថា នឹងការពារផលប្រយោជន៍ជាតិរបស់ខ្លួន។ លោកស្រីបានបន្ថែម​ថា ​សង្គ្រាម​ពាណិជ្ជកម្ម និង​សង្គ្រាម​ពន្ធគយនឹង​មិន​មាន​អ្នក​ឈ្នះ​ទេ​នោះ​។

ឧបនាយករដ្ឋមន្ត្រីចិន លោក Ding Xuexiang បានអំពាវនាវឱ្យមានដំណោះស្រាយឈ្នះ-ឈ្នះ ចំពោះជម្លោះពាណិជ្ជកម្ម ទោះបីជាមិនលើកឡើងពីឈ្មោះសហរដ្ឋអាមេរិកចំក៏ដោយ។

ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau លើកឡើងថា ប្រសិនបើប្រធានាធិបតីសហរដ្ឋអាមេរិកជ្រើសរើសការដាក់ពន្ធគយ នោះកាណាដានឹងឆ្លើយតបវិញ។ លើសពីនេះ ទីក្រុង Ottawa កំពុងរៀបចំការប្រឆាំងពន្ធ ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែង ខណៈដែលទីក្រុងនេះមានសកម្មភាពពាណិជ្ជកម្មជាមួយនឹងអាម៉េរិកតម្លៃរាប់ពាន់លានដុល្លារ។

ពន្ធគយ គឺជាផ្នែកមួយដ៏សំខាន់នៃផែនការសេដ្ឋកិច្ចរបស់ Trump  ដោយគាត់ជឿជាក់ថា ការដាក់ពន្ធគយអាចជំរុញកំណើនការពារវិស័យការងារ និងបង្កើនប្រាក់ចំណូលពន្ធរបស់អាម៉េរិក។ យ៉ាងណាមិញ ​អ្នក​សេដ្ឋកិច្ច​ជាច្រើន​យល់ឃើញ​ថា វិធានការ​បែប​នេះ​អាច​នាំ​ឱ្យ​អ្វីៗមាន​តម្លៃ​ថ្លៃ​សម្រាប់ពលរដ្ឋអាម៉េរិក និង​ក្រុមហ៊ុន​ដែល​រង​គ្រោះ​ដោយ​ការ​សងសឹក​ពី​បរទេស៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ចិន ​និង​កៀហ្ស៊ីស៊ីស្ថាន ​ប្តេជ្ញាចិត្តរួមគ្នាលើកកំពស់វិស័យ AI ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ S​CO ​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ប្រទេស​ចិន ​និង​ប្រទេស​កៀហ្ស៊ី​ស៊ីស្ថាន ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​រុញ​ច្រាន​វិស័យ​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​ជឿន​លឿន​រួមគ្នា ជាពិសេស​ វិស័យបញ្ញាសិប្បនិម្មិត​ AI

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/09/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតិថិជនទិញលំនៅឋានក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

ការ​ជួញដូរ​អាវុធ​រវាង​ អាល្លឺម៉ង់ ទៅ​ឲ្យ​អ៊ីស្រាអែល​ កើនឡើង​ជិតដល់ ​១​០០០​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​អនុម័ត​លើការ​នាំចេញ​បរិក្ខារ​យោធា​ដែល​មាន​តម្លៃ​ជិត ៨០០​ ​លាន​អឺរ៉ូ​ ឬ​ប្រមាណ​ជា ​៩៣០​ លាន​ដុល្លារ​ ​ទៅ​ឲ្យ​ប្រទេស​អ៊ីស្រាអែល ​ក្នុង​អំឡុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២៦

បន្ថែមមួយប្រទេសទៀតហើយ! LOLC KHQR ពង្រីកសមត្ថភាពទទួលការទូទាត់ពីភ្ញៀវទេសចរអន្តរជាតិ ពីប្រទេសសិង្ហបុរី

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 04/09/2026

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានពង្រីកសមត្ថភាពទទួលការទូទាត់របស់ LOLC KHQR ដោយបន្ថែមប្រទេសសិង្ហបុរីជាប្រទេសថ្មីមួយទៀត ដើម្បីឱ្យអាជីវកររបស់ អិលអូអិលស៊ី អាចទទួលការទូទាត់ពីភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី

ប្រព័ន្ធ​លុយ​ដុល្លារ​ដែលមានអាយុ​កាល​ជិត​ ១​ សតវត្ស​រ៍ ប្រឈម​ហានិភ័យ​ ខណៈ​បណ្តា​ធនាគារ​កណ្តាល​ងាក​ទៅ​រក​ទុន​បម្រុង​ថ្មី​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/09/2026

នាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​កំពុង​កែប្រែ​យុទ្ធសាស្ត្រ​បម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ខ្លួន​ជា​បណ្តើរ​ៗ​ ​ដោយ​កាត់បន្ថយ​ការ​ចាក់​គ្រឹះ​លើ​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាមេរិក​ ​(​U​.​S​.​ ​Treasury bonds​)​​ហើយ​ងាក​មក​ទិញ​មាស​សុទ្ធ​ជំនួស​វិញ


Leave a Reply

Your email address will not be published.Required fields are marked *