ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា នៅក្នុងសប្ដាហ៍នេះ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩របស់មិត្តចិន នឹងដឹងជញ្ជូនមកដល់កម្ពុជាបន្ថែមទៀតចំនួន៨លានដូសសម្រាប់ចាក់ជូនបងប្អូនប្រជាជនខ្មែរ ដើម្បីប្រាកដថា កម្ពុជាពិតជាអាចចាកចេញពីការរាតត្បាតនៃជំងឺឆ្លងដែលបណ្តាប្រទេសនានាលើពិភពលោកកំពុងប្រឈម។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញសម្ពោធបើកការដ្ឋានសាងសង់ស្ពានអាកាសលើបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានមានប្រសាសន៍ថា បន្ថែមពីលើការបញ្ជារទិញដោយរាជរដ្ឋាភិបាលកម្ពុជាចំនួន៣លានដូស រដ្ឋាភិបាលចិនបានផ្តល់ជំនួយបន្ថែមចំនួន៥លានដូសទៀត ដែលសរុបចំនួន៨លានដូស ហើយនឹងត្រូវដឹកជញ្ជូនមកដល់កម្ពុជានៅក្នុងសប្ដាហ៍នេះ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ ៖ បច្ចុប្បន្ននេះ នៅក្នុងស្តុកមានប្រមាណ៩លានដូស ហើយសម្ដេចបានបញ្ជាទិញបន្ថែមចំនួន៥លានដូសបន្ថែម ប៉ុន្តែរដ្ឋាភិបាលចិនបានប្រាប់ថា ៥លានដូសលានមិនចាំបាច់ទិញទេ ទុកលុយប្រើការផ្សេងទៅ ហើយ៥លានដូសនេះគឺរដ្ឋាភិបាលចិនផ្តល់ឲ្យតែម្ដង។ ដូច្នេះ សម្ដេចសម្រេចបញ្ជាឲ្យទិញត្រឹមតែ៣លានដូសប៉ុណ្ណោះ ដូច្នេះជាសរុបមានចំនួន ៨លានដូសទៀត នឹងដឹកមកដល់កម្ពុជាសម្រាប់ប្រើជាដូសជំរុញជូនបងប្អូនប្រជាជននៅក្នុងសប្ដាហ៍នេះ៕
ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧ក្រុមហ៊ុន លីហ៊្វូដ សឺវីស ចាប់ដៃជាមួយក្រុមហ៊ុន យូនីលឹវើ ខេមបូឌា ដើម្បីលើកកម្ពស់ការផ្តល់ជូនផលិតផលនៅកម្ពុជា
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 28/03/2024
ក្រុមហ៊ុន លីហ៊្វូដ សឺវីស ចាប់ដៃជាមួយក្រុមហ៊ុន យូនីលឹវើ ខេមបូឌា ដើម្បីលើកកម្ពស់ការផ្តល់ជូនផលិតផលនៅកម្ពុជា
អាជីវកម្មបរិយាបន្នចំនួន ៤ ដែលជួយដល់កសិករខ្នាតតូចនៅប្រទេសឥណ្ឌា
ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 28/03/2024
ស្របពេលដែលអាជីវកម្មបរិយាបន្នបន្តរីកចម្រើន និងច្នៃប្រឌិត ពួកគេមិនត្រឹមតែលើកកំពស់កសិករប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួយត្រួសត្រាយសម្រាប់កសិកម្មឥណ្ឌាផងដែរ